និស្សិត BBU បន្ទាយ​មាន​ជ័យ​ចេញ​ពី​ខួប​កំណើត​បើក​រថយន្ត​បុក​ផ្ទះ​ដួល​២​ខ្នង ស្លាប់​៤​នាក់

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • បន្ទាយមានជ័យ ៖ សោកនាដកម្ម​គ្រោះ​ថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង​កាល​ពី​យប់​ម៉ោង​៩ និង​៣០​នាទី ថ្ងៃ​ទី ១៤ មករា ២០១២ បណ្តាល​អោយ​និស្សិត​សាកល​វិទ្យាល័យ BBU សាខា​ខេត្ត​បន្ទាយ​មាន​ជ័យ​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង​បន្ទាប់​ពី​បើក​រថយន្ត​ចេញ​ពី​កម្ម​វិធី​ជប់​លៀង​ថ្ងៃ​ខួប​កំណើត​មិត្តភក្តិ​ហើយ​ជិត​ដល់​ផ្ទះ ក៏​បើក​ទៅ​បុក​ផ្ទះ​ដួល​២​ខ្នង ស្ថិត​នៅ​មុខ​ភ្នំ​បន្ទាយ​នាង ភូមិ​ភ្នំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មាន​ជ័យ ។
    បើ​តាម​ទិដ្ឋភាព​កន្លែង​កើត​ហេតុ និង​ប៉ូលិស​ចរាចរ​ជើង​គោក​នៃ​អធិការ​ស្រុក​មង្គល​បូរី​បាន​អោយ​ដឹង​ថា​ផ្ទះ​ប្រជាពល​រដ្ឋ​ចំនួន​២​​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ស្ថិត​នៅ​មុខ​ភ្នំ​បន្ទាយ​នាង ត្រូវ​បាន​រថយន្ត​បាឡែន​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2P 6494 ពណ៌​ស្ករ បើកបរ​ពី​ជើង​ទៅ​ត្បូង​បាន​រេ​ចង្កូត​រថយន្ត​ទៅ​ខាង​ស្តាំ​បុក​បដា​ថ្នាល​បណ្តុះ​​កូន​ឈើ​របស់​មន្ទីរ​កសិកម្ម​រួច​ក៏​ទៅ​បុក​ផ្ទះ​ទី​១​អោយ​បាក់​ខ្ទេច ហើយ​ហោះ​ទៅ​បុក​ផ្ទះ​មួយ​ទៀត​ដែល​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​ចៅ​ស្រី ម្នាក់​បណ្តាល​អោយ​បាក់​មួយ​កំណាត់​ក្រោយ​ផ្ទះ​ម្ចាស់​ចូល​ក្នុង​ទឹក រថយន្ត​ខ្ទេច​ទាំង​ស្រុង​ជាប់​នៅ​ផ្ទះ​ទី​២ ។ នៅកន្លែង កើត​ហេតុ​គេ​ឃើញ​មាន​បំណែក​រថយន្ត​ជា​ចង្កូត​បំពង់​ស៊ីម៉ាំង កាង​មុខ​ដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​នៅ​​កន្លែង​កើត​ហេតុ ។ ភ្លាម​ៗនោះ​នៅ​កន្លែង​កើត​ហេតុ​អ្នក​ជិះ​ក្នុង​រថយន្ត​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង​មាន​​ទី​១​ឈ្មោះ លក្ខណា វាសនា ទី​២-ឆឿង លក្ខិណា ប្រុស អាយុ ២០​ឆ្នាំ , ទី​៣-ថន ពិសិដ្ឋ ភេទប្រុស អ្នក​ទាំង​៣​​មាន​ទីលំនៅ​ភូមិ​ភ្នំ ឃុំ​បន្ទាយ​នាង ។ ដោយ​ឡែក​អ្នក​ទី​៤​ឈ្មោះ សេង ប៊ុនថាឌី មាន​ទីលំនៅ​ជាមួយ​អ្នក​ទាំង​៣ ​បាន​រង​របួស​ធ្ងន់​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ អ្នក​ទាំង​៤​ជា​និស្សិត​​នៃ​សកល​វិទ្យាល័យ BBU ខេត្ត​បន្ទាយមានជ័យ​។

    តាម​ការ​សន្និដ្ឋាន​របស់​ប៉ូលិស​​បាន​ឲ្យ​ដឹង​ថា​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​ដោយ​សារ ការ​បើក​លឿន ហើយ​ស្រវឹង​ទើប​បណ្តាល អោយ​បើក​ហោះ​ទៅ​បុក​ផ្ទះ នាំ​អោយ​ស្លាប់​អ្នក​ក្នុង​ឡាន​យ៉ាង​ដូច្នេះ ប៉ុន្តែ​​សំណាង​ដែរ​ផ្ទះ​ទី​១ មិន​មាន​មនុស្ស​​នៅ៕ដកស្រង់ចេញពី៖ កម្ពុជាថ្មី




    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.