ថ្នាំ​សម្លាប់​ពពួក​ផ្សិត​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទឹកក្រូច​

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​របស់​អាមេរិក​និយាយថា ការ​ធ្វើ​តេស្ត​រក​ថ្នាំ​សម្លាប់​ពពួក​ផ្សិត carbendazim ដែល​មាន​ក្នុង​ទឹកក្រូច​នឹង​ត្រូវ​បង្កើន​ឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​ទឹក​ផ្លែក្រូច​មួយ​បាន​និយាយថា​ពួកគេ​បាន​រកឃើញ​កម្រិត​ថ្នាំ​សម្លាប់​ពពួក​ផ្សិត​កម្រិត​ទាប​នៅក្នុង​ទឹកក្រូច​របស់​ពួកគេ​និង​របស់​ក្រុមហ៊ុន​ដទៃ​ទៀត​។​
    ​ភ្នាក់ងារ​ម្នាក់​បាន​និយាយថា ក្រុមហ៊ុន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​នេះ​បាន​រកឃើញ​កម្រិត​ថ្នាំ​សម្លាប់​ពពួក​ផ្សិត carbendazim រហូតដល់​ទៅ ៣៥ លើ ១.០០០​លាន ដែល​ទាប​ជាង​កម្រិត​ខ្ពស់​បំផុត​របស់​សហភាព​អឺរ៉ុប​គឺ ២០០ ភាគ លើ ១.០០០​លាន​។​
    ​ថ្នាំ​សម្លាប់​ផ្សិត​នេះ​មិន​បាន​អនុញ្ញាតិ​ឱ្យប្រើ​លើ​ផ្លែក្រូច​នោះទេ​នៅក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​វា​ត្រូវបាន​អនុញ្ញាតិ​ឱ្យ​ប្រើ​នៅ​ប្រទេសប្រេ​ស៊ីល​។ រដ្ឋបាល​ចំណីអាហារ​មិន​ជឿ​ថា​ថ្នាំ​សម្លាប់​ផ្សិត​អាច​បង្ករ​ឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​នោះទេ​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.