រមៀត ព្យាបាលជំងឺដំបៅក្រពះ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:
  • រមៀត ព្យាបាលជំងឺដំបៅក្រពះ
          រមៀត ឬល្មៀត (Curcuma) ជារុក្ខជាតិ ដែលគេស្គាល់ជាទូទៅវា មានសារធាតុខឺរឃ្យូមីន (Curcuma) ដែលអាចទប់ទល់នឹងរ៉ាឌីកាល់ សេរីនិងការរលាក ព្រមទាំងកាត់បន្ថយជំងឺអាល់ហ្សៃមើរ
     (Alzheimer disease : ជំងឺភ្លេចក្លាំងរង្វង់រង្វាន់) ។ តាមលទ្ធផលនៃការស្រាវជ្រាវរបស់មហាវិទ្យាល័យសិង្ហបុរីរកឃើញថា សិស្សដែលពិសា សម្លការីជាប្រចាំ ឬពិសាម្ដងម្កាល (គ្រប់រយៈពេល៦ខែ)អាចធ្វើវិញ្ញាសាប្រលងបានល្អ ជាងអ្នកដែលមិនធ្លាប់ពិសាសម្លការីសោះ។ជាងនេះទៀតមនុស្សវ័យចាស់ ជនជាតិ ឥណ្ឌា ដែលពិសាសម្លការី ជាប្រចាំមានជំងឺអាំល់ហ្សែមើរតិចជាងមនុស្សចាស់ជរានៅសហរដ្ឋ អាមេរិកដល់ទៅ ៤ដង។
       ការសិក្សាមួយទៀត នៅមហាវិទ្យាល័យអារីហ្សូណា បានបង្ហាញថាសារធាតុខឺរ ឃ្យូមីនអាចជួយសម្រាលអាការរលាកសន្លាក់បាន។ ប្រការសំខាន់គឺរមៀតអាចការពារ ថ្លើមមិនឲ្យសារធាតុពុលបំផ្លាញ់បាននិងមានប្រសិទ្ធភាពសម្លាប់មេរោគបាក់តេរីទប់ ស្កាត់មហារីក ព្រមទាំងព្យាបាលជំងឺដំបៅក្រពះទៀតផង៕
              ដកស្រង់ ទស្សនាវដ្ដី អង្គរធំ
              លេខ ១៦១



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.