រាំងរដូវមកពីហេតុអ្វី?

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels: ,
  • រាំងរដូវមកពីហេតុអ្វី?
        បញ្ហារាំងរដូវ ជាបញ្ហាកង្វល់មួយរបស់ស្រ្ដី ហើយមានស្រ្ដីមិន
    តិចទេ​​​ ដែលធ្លាប់ជួបបញ្ហានេះរួចមកហើយ ឬកំពុងជួប។ ដូច្នេះទំព័រ
    “សុខភាព” របស់ទស្សនាវដ្ដី “អង្គរធំ” នៅពេលនេះ
    សូមនាំមិត្តអ្នកអានជាពិសេស “ស្រ្ដី” មកស្វែងយល់ពី “ជំងឺរាំងរដូវ” ដើម្បីរកផ្លូវដោះ
    ស្រាយមានប្រសិទ្ធភាព..។
        លោកវេជ្ជបណ្ឌិត ឈួន ម៉ៅ ប្រធាន មនុស្សស្រី នឹងចាប់ផ្ដើមមានរដូវ នៅអាយុ ១៤-១៥ មន្ទីរពេទ្យច្បារអំពៅ មានប្រសាន៍ថា ជាទូទៅ ឆ្នាំ ដែលគេហៅថា វ័យពេញ ក្រមុំ ប៉ុន្តែជួនកាលក្មេងស្រីបានបរិភោគចំណីអាហារ ផ្លែឈើ សម្រាកបានគ្រប់គ្រាន់ នឹងចាប់លូតលាស់នោះ អាចធ្វើឲ្យស្រ្ដីនោះឆាប់មានរដូវមុនពេលកំណត់ គឺមានចាប់ ពីអាយុ១១ឆ្នាំឡើង។ ប៉ុន្តែក៏មាន គេហៅស្រ្ដីប្រភេទនេះថា “ ស្រ្ដីអារ”គឺអត់កូនរហូត។ ជាធម្មតា វដ្ដរដូវរបស់ស្រ្ដី មានរយៈពេលក្នុងចន្លោះ ២៣-៣៥ ថ្ងៃ។ ប្រសិនជាមិនឃើញ មានរដូវ នៅពេលដល់គ្រប់រដ្ដរដូវ គេហៅថា “រាំងរដូវ”ប៉ុន្តែស្រ្ដីខ្លះមានរដូវមិនទៀតអាច មានរដូវមុន ឬក្រោយថ្ងៃកំណត់។
        ការរាំងរដូវនេះ មានមូលហេតុច្រើនយ៉ាងណាស់ ដូចជា ទី ១ បណ្ដាលមកពីការ ប្រើថ្នាំមិនបានត្រឹមត្រូវ។ ទី ២ មានការទាក់ទងទៅនឹងការបរិភោគមិនបានគ្រប់គ្រាន់ មិនមានជីវជាតិប្រូតេអ៊ីន ឬវីតាមីន នៅក្នុងបន្លែ និងសាច់។ ទី៣ បណ្ដាលមកពីកត្តាជីវ ភាព ដូចជាស្រ្ដីនោះ ធ្វើការធ្ងន់ហួសកម្រិត។ ទី ៤ ស្រ្ដីមានជំងឺថ្លូវចិត្ត ដូចជាពិបាកក្នុង ចិត្ត គិតច្រើនពេក។ ទី៥ បណ្ដាលមកពីសុខភាពរបស់ស្រ្ដី...។
       អាការ :
      ស្រ្ដី អាចសម្គាល់ថា ខ្លួនឯងរាំងរដូវបានគឺនៅពេលដល់ខួប(ខែ) រួចមិនឃើញមាន រដូវម្ដងទៀតគឺក្នុងចន្លោះថ្ងៃ២៥ ដល់ថ្ងៃទី៣០ គេចាត់ទុកថាស្រ្ដីមានជំងឺរាំងរដូវ។ ឧទាហរណ៍ ស្រ្ដីមានរដូវដំបូងនៅថ្ងៃទី២៥ មករា ២០០៧ លុះមកដល់ថ្ងៃទី ៣០ កុម្ភៈ ហើយមិនទាន់ឃើញមករដូវជាថ្មី គេហៅថា “រាំងរដូវ” លើកលែងតែករណីដែល ស្រ្ដីនោះ មានរដូវមិនទៀត ដែលអាចមកលឿន ឬយឺតជាងថ្ងៃកំណត់។
        នៅពេលស្រ្ដីជួបបញ្ហានេះ គឺបង្កឱ្យមានអាការវិលមុខឈឺក្បាលសាច់ឈាមស្លេក ស្លាំងស្បែកមុនឡើងជាំខ្មៅគ្មានកម្លាំងកំហែងធ្វើការ ឆាប់ខឹងមួម៉ៅមានអារម្មណ៍មិនល្អ ចំពោះមនុស្សនៅជិតខ្លួន...។
        ផលវិបាក :
    ​    បញ្ហារាំងរដូវគឺធ្វើឱ្យរំខាន់ដល់ស្រ្ដីដូចជារំខានដល់ការងារប្រកបមុខរបរចិញ្ចឹមជីវិត ខាតពេលវេលា។ ចំណែកផលវិបាកមួយទៀត គឺប្រសិនបើវាមានមូលហេតុមកពីកើត ដុំសាច់ ឬគីស (Cyst) ក្នុងដៃស្បូន ដែលមានពីប្រភេទ គឺដុំសាច់នោះមានការវិវឌ្ឍន៍ជា A ling និង B Ling ។ ចំពោះ B Ling ជាដុំសាច់ប្រភេទធម្មតា មិនវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ បានទេ។ តែចំពោះ A Ling អាចវិវឌ្ឍន៍ទៅជាដំបៅមហារីកហើយក៏អាចជាដុំស៊ីប្រូម។ ដុំសាច់នេះកើតនៅក្នុងដៃស្បូន ម្ល៉ោះហើយមេជីវិតស្រី “អូវុល” (Ovul) មិនអាចទៅជួប មេជីវិតបុរស “ស្ពែម” (Spirm) បានជាហេតុនាំឲ្យមិនរដូវ ហើយក៏មិនអាចមានកូនបាន ដែរ។ផលវិបាកទាំងអស់នេះត្រូវការវៈកាត់ជាបន្ទាន់។ ផលលំបាកមួយទៀតគឺបណ្ដាល មកពីស្រ្ដីនោះប្រើប្រាស់ឱសថហួសកំណត់ដោយមិនបានមកពិភាក្សាជាមួយគ្រូពេទ្យ ក៏អាចជាមូលហេតុនាំឱ្យរាំងរដូវបានដែរ ។ប្រសិនជាស្រ្ដីនោះឈប់ប្រើប្រាស់ថ្នាំរដូវនឹង មានឡើងវិញជាធម្មតា។
        ការព្យាបាល :
       លោកវេជ្ជបណ្ឌិត ម៉ៅ មានប្រសាន៍ថានៅពេលស្រ្ដីជួបបញ្ហាជំងឺរាំងរដូវត្រូវជួប ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យរកមូលហេតុនិង ដំបូន្មានល្អៗ និង ការព្យា បាលដ៏មានប្រសិទ្ធភាព។
       វិធីការពារ :
       ដើម្បីការពារបញ្ហារាំងរដូវនេះស្រ្ដីត្រូវថែទាំខ្លួនឲ្យបានល្អ ដោយទទួលទានអាហារ ឲ្យបានគ្រប់គ្រាន់ ពិសេស អាហារប្រភេទសាច់ និងបន្លែ រួមទាំងការប្រើប្រាស់ថ្នាំទៅ តាមវេជ្ជបញ្ជា គឺត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវចៀសវាង ការប្រើថ្នាំទៅតាមចិត្ត ព្រោះឱសថ ជាអាវុធមុខពីរ។
        លោកវេជ្ជបណ្ឌិត បានណែនាំថា ប្រសិនបើស្រ្ដីជួបបញ្ហាជំងឺរាំងរដូវនោះត្រូវមាន សេចក្ដីក្លាហាន មកជួបពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីគ្រូពេទ្យពិនិត្យមូលហេតុ និងផ្ដល់ដំបូន្មានល្អៗ ព្រោះសព្វថ្ងៃនេះមានស្រ្ដីដែលជួបបញ្ហាជំងឺរាំងរដូវនេះចំនួនជាង ៥០% ឯណោះហើយជំងឺប្រភេទនេះក៏អាចប៉ះពាល់ដល់អាយុជីវិតទៀតផង ប្រសិនបើ បណ្ដោយទុកយូរមិនទៅទទួលការពិនិត្យ និងព្យាបាល៕
               ដកស្រង់ ទស្សនាវដ្ដី អង្គរធំ
               លេខ ១៦១



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.