សក់ស្អាតដោយវិធីងាយៗ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • សក់ស្អាតដោយវិធីងាយៗ       ប្រសិនបើអនកចង់ឱ្យសក់ខ្មៅស្អាត ហើយរលើបរលោងនោះមិន ពិបាកទាល់តែសោះដោយគ្រាន់តែព្យាយាមសង្កេត នឹងយកចិត្តទុកដាក់លើ សរសៃសក់ឱ្យបានកាន់តែខ្លាំងឡើងមួយកំរិតទៀត។ អ្នកគួរតែសាកល្បង
    សង្កេតមើលថាវាកើតមានអាការៈខុសប្រក្រតីជាមួយ នឹងសរសៃសក់របស់យើងដូចជាសក់ជ្រុះ សក់ចាប់ផ្តើមស្តើង សក់ក្រៀមស្ងួតបាត់បង់ទំងន់ សក់បែកចុង នៅពេលដឹងច្បាស់ហើយថាសក់ ខ្លួនឯងកំពុងស្ថិតនៅក្នុងស្ថានភាពបែបណានោះដូចនេះពិតជាអាចជួយឱ្យអ្នកបំប៉នសរសៃសក់ បានយ៉ាងត្រឹមត្រូវទៅតាមវីធី។
           ជាធម្មជាតិសរសៃសក់របស់មនុស្សយើងជាមធ្យមមានរហូតដល់១សែនសរសៃក៏ប៉ុន្តែក្នុង
    សរសៃសក់នីមួយៗមានអាយុប្រមាណ១០០០ថ្ងៃ។ ក្រោយពីគ្រប់កំណត់សរសៃសក់ នឹងសន្សឹមៗ ជ្រុះទៅក៏ប៉ុន្តែ និងមានសក់ថ្មីដុះឡើងមកជំនួសវិញ។ ប្រសិនបើសក់របស់អ្នកចាប់ផ្តើមជ្រុះក្នុងមួយ ថ្ងៃ៥០-៦០សរសៃនោះមិនចាំបាច់ភ័យតក់ស្លុតនោះទេព្រោះរឿងបែបនេះចាត់ទុកថាជារឿង ធម្មតា។
           ក្រៅពីនេះនៅក្នុងអំឡុងពេលដែលមានអាកាសធាតុក្តៅសរសៃសក់ នឹងដុះកាន់តែលឿន ក៏ប៉ុន្តែវានឹងក្រដុះនៅពេលធ្លាក់ខ្លួនឈឺ ឬមានផ្ទៃពោះ។ ចំណែកប្រការដែលយើងមានសរសៃសក់ មានសោភ័ណភាពស្រស់ស្អាតរលើបរលោងនោះក្រៅពីយើងប្រើការព្យាយាមសំអាតដោយប្រើ ផលិតផលដែលស័ក្តិសមទៅ នឹងស្ថានភាពសក់ហើយនោះគួរមានការថែទាំដើរទន្ទឹមគ្នាទៅជាមួយ នឹងការទទួលទានអាហារល្អៗហាត់ប្រាណជាប់ជានិច្ចកាល និងប្រសិនបើមិនចង់ឱ្យសក់ឆាប់ជ្រុះ ហាមសំដែងអារម្មណ៍តប់ប្រមល់ញឹកញាប់គ្រាន់តែការអនុវត្តន៍តាមគោលការខាងការលើនោះសក់ អ្នក នឹងបានស្រស់ស្អាតជាក់ជាមិនខាន។

                   ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៦ លេខ១៤៧០
                   ថ្ងៃអាទិត្យ-ច័ន្ទ ទី០៥-០៦ ខែសីហា ឆ្នាំ២០០៧



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.