ការវះកាត់​បាន​សម្រេច​ផល​

ស្ត្រី​ម្នាក់​​មួម៉ៅស្រែក​ឡូឡា​  ដាក់​លោក​វេជ្ជ ​បណ្ឌិត​ឯក​ទេស​​​ភ្នែក ៖
-ម្សិល​មិញ​ខ្ញុំ​វះ​​ភ្នែក​​  ជា​លើក​ចុង​ក្រោយ​នៅ  ​​កន្លែង​​លោក​វេជ្ជ​បណ្ឌិត​ ​មានគេ​លួច​ប្តូរ​សំណុំ​  សក់​ក្លែង​ក្លាយ​​ដែល​ខ្ញុំ​ពាក់​លើ​ក្បាល, ខ្ញុំ​ទើប​​តែ​ដឹង​យប់​មិញ​នេះ​ឯង ។ ​សំណុំ​សក់​ខ្ញុំ​ពាក​់ជា​របស់​ល្អ​ ទិញ​ថ្លៃ​ណាស់ ។ ​ចំណែក​សំណុំ​សក់​​គេ​លួច​ប្តូរ​នេះ​ជា​ប្រភេទ​​ថោក​បំផុត ។ 
-អ្នក​​ស្រី! ខ្ញុំ​សូម​អះអាង​ថា ​ក្នុង​រយៈ​ពេល​​ខ្ញុំ​ធ្វើ​ការ​វះកាត់​ជូន​អ្នក​ស្រី​ គ្មាន​អ្នក​ណា​លួច​ប្តូរ​សំណុំ​សក់​​អ្នក​ស្រីទេ ។ ​នេះ​មកពី​ការវះ​កាត់​ទទួល​​​​លទ្ធ​ផល​​ល្អ ។ ​បើ​អ្នក​ស្រី​អត់​វះកាត់​ភ្នែក​ទេ ​ក៏​មិន​​អាច​ដឹង​​ថា សំណុំ​សក់​​លើ​ក្បាល​អ្នក​ស្រី​ជា​ប្រភេទ​ថោក​បំផុតដែរ៕
Read More..

វិដេអូអស់សំណើច ក្នុងពិភពសត្វ


នេះគឺជា វិដេអូខ្លីបទាំង១៥ ដែលអស់សំណើច ជាងគេក្នុងពិភពសត្វ។ កុំភ្លេចបើកសម្លេង
ផងណា៎។ ហើយគួរបញ្ជាក់ផងដែរថា ក្នុងវិដេអូនេះ គឺមានឈុតមួយចំនួនបង្ហាញពីសកម្មភាព +18
របស់សត្វ 


 
Read More..

កុំមាត់ង្រៃ


 មានថ្ងៃមួយមេចៃនិងកូនចៃមួយបាននិយាយគ្នាពីនេះពីនោះថា :
មេចៃ : កូនដឹងទេ…… ថាពេលណា ដែលជាពេលណាដែលគ្រោះថ្នាក់បំផុតពួកចៃយើងនេះ??
កូនចៃ​ : អត់ដឹងផងម៉ាក់!!!
មេចៃ : ចាំណា កូនត្រូវស្តាប់ម៉ាក់ ជាដំបូងគឺនៅពេលមនុស្សដើរចូលហាងកាត់សក់​
ដើម្បីកាត់សក់កូនត្រូវប្រញាប់រត់ឲ្យ​ លឿនទៅទំនៅគល់សក់ ធ្វើដូចនេះទើបគេមិនកាត់ដោយទាំងយើង។
កូនចៃ​ : ចុះបើគេកក់សក់វិញម៉ាក់??
មេចៃ : អញ្ចឹងកូនរត់ទៅទំនៅលើចុងសក់វិញ ដើម្បីកុំឲ្យត្រូវនឹងក្រចកឫជាប់នឹងចុងក្រក….!!!
កូនចៃ : ចុះបើគេអត់កាត់សក់ និងអត់កក់សក់វិញ​ ​តែគេគ្រាន់តែកោរសក់ហ៎ តើយើងត្រូវធ្វើយ៉ាងមេចទៅម៉ាក់??
មេចៃ : គ្រាន់តែកោរសក់ហ្អេ!! ហឺអញដាក់ពីរពិលអាឡូវនឹងហើយ ម៉ៃថា “កុំឲ្យមាត់ចង្រៃពេក”៕
Read More..

ជួយឲ្យចំណេញ


ត្រឡប់​ពី​សាលា​វិញ​ កូន​ប្រុស​ជើង​ល្អ​ប្រញាប់​សួរ​ឳពុក​ថាៈ
    - ពុក! ​បើ​ខ្ញុំ​ធ្វើ​អោយ​ពុក​ចំណេញ​ប្រាក់​បាន​ ៥​ ម៉ឺនរៀល តើ​ពុក​អោយ​រង្វាន់​ខ្ញុំ​ប៉ុន្មាន?
    - ពុក​អោយ​ ២​ ម៉ឺនរៀល
    - ថ្ងៃ​មុន​ពុក​មាន​ប្រសាសន៍ថា​ បើ​ខ្ញុំ​ប្រឡង​ជាប់​ ពុក​អោយ​ ៥​ ម៉ឺនរៀល​មែន​ទេ?
    - មែន!
    - អញ្ចឹង​
Read More..

ជួយឲ្យចំណេញ


ត្រឡប់​ពី​សាលា​វិញ​ កូន​ប្រុស​ជើង​ល្អ​ប្រញាប់​សួរ​ឳពុក​ថាៈ
    - ពុក! ​បើ​ខ្ញុំ​ធ្វើ​អោយ​ពុក​ចំណេញ​ប្រាក់​បាន​ ៥​ ម៉ឺនរៀល តើ​ពុក​អោយ​រង្វាន់​ខ្ញុំ​ប៉ុន្មាន?
    - ពុក​អោយ​ ២​ ម៉ឺនរៀល
    - ថ្ងៃ​មុន​ពុក​មាន​ប្រសាសន៍ថា​ បើ​ខ្ញុំ​ប្រឡង​ជាប់​ ពុក​អោយ​ ៥​ ម៉ឺនរៀល​មែន​ទេ?
    - មែន!
    - អញ្ចឹង​ពុក​បាន​ចំណេញ​ ៥ ម៉ឺនរៀល​ ហើយ​អោយ​រង្វាន់​ខ្ញុំ​ ២​ ម៉ឺនរៀល​ភ្លាម​មក!
    - ចុះ​ពុក​បាន​ចំណេញ​ ៥ ម៉ឺនរៀល​រឿង​អី?
    - ខ្ញុំ​ប្រឡងធ្លាក់​ហើយ។​ ពុក​មិន​បាច់​ចំណាយ​លុយ​ ៥​ ម៉ឺនរៀល​អោយ​ខ្ញុំ​ទេ។​ នេះ​មិន​មែន​បាន​សេចក្តី​ថា​ ពុក​ចំណេញ​ ៥​ ម៉ឺនរៀលទេ​ឬ?
Read More..

រៀនបាញ់កាំភ្លើង


នៅ​បន្ទាយ​ទាហាន​ មេ​ទា​ហាន​កំពុង​តែ​បង្ហាត់​កូន​ទា​ហាន​បាញ់​កាំ​ភ្លើង​។​ កូន​ទាហាន​ឈរ​ជា​ជួរ​រួច​បាញ់​កាំ​ភ្លើង​តម្រង់​ទៅ​ដប​ស្រា​ដែល​ដាក់​នៅ​ពី​ ចំងាយ​ ម្នាក់​ម្តង​ៗ​ តែ​ពុំ​មាន​កូន​ទាហាន​មួយ​ណា​ដែល​បាញ់​ត្រូវ​ទាល់​តែ​សោះ។ ឃើញ​ដូច្នេះ​ មេ​ទាហាន​ខឹង​ក្រេវ​​​ក្រោដ​​យ៉ាង​ខ្លាំង​ ភ្លាម​នោះ​ក៏​​ទាញ​កាំ​ភ្លើង​មក​ហើយ​ប្រាប់​ទៅ​កូន​ទាហាន​ថា​ សុទ្ធ​តែ​​ពួក​អា​អត់​
បាន​ការ ចាំ​មើល​យើង​បាញ់​អោយ​មើល​...មេ​ទាហាន​លើក​កាំ​ភ្លើង​យ៉ាង​សង្ហា​តែ​បាញ់​ មួយ​គ្រាប់ខុស​ ពីរ​គ្រាប់​ ខុស​ បី​គ្រាប់​នៅ​តែ​ខុស​ដដែល​។ ភ្លាម​នោះ​មេ​ទា​ហាន​ក៏​ដាក់​កាំ​ភ្លើង​ចុះ​រួច​ថា​ ឃើញ​ទេ!​ របៀប​ដែល​ពួក​ឯង​បាញ់​កាំ​ភ្លើង​គឺ​វា​អញ្ចឹង!!!៕
Read More..

ដូរ​អាជីព


ពូ​ផ្លយ​បាន​ដូរ​អាជីព​របស់​គាត់​ពី​មុន​មក​ធ្វើ​ជា​អ្នក​រត់​តាក់​ស៊ី។​ មាន​ថ្ងៃ​មួយ​គាត់​បាន​ដឹក​អ្នក​ដំណើរ​ម្នាក់​ដែល​អង្គុយ​ពី​ក្រោយ​គាត់​ទៅ​ តាម​ខេត្ត។​ ចៃ​ដន្យ​អី​មេឃ​ងងឹត​ស្លុប​ឈឹង​ដូច​យប់​អ្នក​ធ្វើ​ដំណើរ​ដែល​នៅ​ពី​ក្រោយ​ គាត់​នោះ​បាន​កេះ​ស្មា​គាត់​សួរ​ថា​តើ​ដល់​កន្លែង​ណា​ហើយ?​ គ្រាន់​តែ​កេះ​ស្មា​គាត់​ភ្លាម​ក៏​ភ្ញាក់​ព្រឺត​ រួច​ក៏​​រ៉េ​ចង្កូត​ទៅ​បុក​ដើម​ឈើ​ធំ​មួយ​ដែល​នៅ​តាម​ដង​ផ្លូវ។ ពេល​នោះ​អ្នក​ដំណើរ​សួរ​ទៅ​គាត់​ថាៈ​
ខ្ញុំ​គ្រាន់​តែ​កេះ​ពូ​សួរ​ថា​ តើ​ដល់​ណា​ហើយ​ម៉េច​ក៏​ពូ​ភ្ញាក់​យ៉ាង​​សាហាវ​បែប​នេះ?​ ពូ​ផ្លយ​ឆ្លើយ​ថា​ ខ្ញុំ​ទើប​តែ​មក​បើក​តាក់​ស៊ី​ប៉ុន្មាន​ថ្ងៃ​នេះ​ឯង​ ពី​មុន​ខ្ញុំ​ជា​អ្នក​បើក​ឡាន​ដឹក​ខ្មោច!!!
Read More..

អួត​ទៅ​អួត​មក

ទស្សនាវដ្ដី​នារី​ ទទួល​បាន​សំបុត្រ​មួយ​ច្បាប់​របស់​អ្នក​អាន​​ដែល​សួរ​ពី​បញ្ហា​ផ្ទាល់​ខ្លួន ៖
- ខ្ញុំ​យក​ប្ដី​ប៉ះ​ចំ​ប្រុស​ប៉ប៉ាច់ប៉ប៉ោច ។ គាត់​នោះ ​មួយ​ថ្ងៃ​ៗ​ប៉ប៉ាច់ប៉ប៉ោច​អួត​តែ​ពី​រឿង​ប្រពន្ធ​មុន​របស់​ខ្លួន គួរ​ឱ្យ​ធុញ​បំផុត ។ សូម​ជួយ​ផ្ដល់​យោបល់​ខ្ញុំ​ផង តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ?
លោក​ស្រី​និពន្ធ​នាយក​ទស្សនាវដ្ដី​ឆ្លើយ​វិញ ៖
- បើ​អញ្ចឹង​ ​អ្នក​នាង​ប៉ប៉ាច់ប៉ប៉ោច​អួត​ពី​ប្ដី​អនាគត​វិញ​ទៅ ។  របៀប​ហ្នឹង​គេ​ហៅ​ថា​ពិសកម្ចាត់​ពិស ដឹង​ហើយ​នៅ?
Read More..

លក់ដេញថ្លៃ


ពាក់​កណ្ដាល​អធ្រាត្រ​ស្រាប់​តែ​ប្រពន្ធ ស្រែក​សន្ធាប់​ធ្វើ​ឱ្យ​ប្ដី​ភ្ញាក់​ពី​ដំណេក ក្រោក​ឡើង​សួរ៖
- អូន ! អូន ! ...ស្រែក​រឿង​អី​ហ្នឹង ?
- ខ្ញុំ​យល់​សប្ដិ​អាក្រក់​ពេក ។
- យល់​សប្ដិ​ឃើញ​អី​ខ្លះ ?
-ឃើញ​គេ​ប្រមូល “ប្ដី​ៗ” មួយ​ចំនួន​យក​ទៅ​លក់​ដេញ​ថ្លៃ ក្នុង​ចំណោម​នោះ​មាន​បង​ម្នាក់​ផង ។ 
“ប្ដី ” ខ្លះ​គេ​លក់​ដេញ​ថ្លៃ​បាន​មួយ​ម៉ឺន​ដុល្លារ ខ្លះ​បាន​រហូត​ដល់​៤-៥​លាន​ដុល្លារ។...
Read More..

និយមន័យស្ត្រេស ភាពតានតឹង ភាពភ័យ...


អ្វី​ទៅ​ជា​ស្ត្រេស​ ភាព​តាន​តឹង​ និង​ភាព​ភ័យ​ស្លន់​ស្លោរ?​
   1. ស្ត្រេសៈ​ គឺ​ជា​អារម្មណ៍​ ម្យ៉ាង​នៅ​ពេល​ប្រពន្ធ​មាន​ផ្ទៃ​ពោះ។​
   2. ភាព​តាន​តឹងៈ​  ជា​អារម្មណ៍​ម្យ៉ាង​នៅ​ពេល​សង្សារ​មាន​ផ្ទៃ​ពោះ។
   3. ភាព​ភ័យ​ស្លន់​ស្លោរៈ​ គឺ​ជា​អារម្ម​ពិសេសម្យ៉ាង​នៅ​ពេល​អ្នក​ទាំង​ពីរ​មាន​ផ្ទៃ​ពោះ​ដំណាល​គ្នា៕
Read More..

វិទ្យុ​ល្អ

បុរស​ម្នាក់​ទៅ​ហាង​លក់​វិទ្យុ និយាយ យ៉ាង​មួម៉ៅ​ជា​មួយ​ម្ចាស់​ហាង ៖
- ក្រែង​លោក​ថា​វិទ្យុ​នេះ​ស្ដាប់​ឮ​គ្រប់​ប៉ុស្តិ៍ ទាំង​អស់​មែន​ទេ ?
- ត្រូវហើយ ! ចុះ​វា​យ៉ាង​ម៉េច​ដែរ ?
- ឮ​គ្រប់​ប៉ុស្តិ៍​មែន តែ​ឮ​ដំណាល​គ្នា​ទាំង​អស់ តើ​ស្ដាប់​មួយ​ណា​ចោល​មួយ​ណា?
- ខ្ញុំ​ចង់​បាន​វិទ្យុ​ដែល​ស្ដាប់​ឮ​មួយ​ប៉ុស្តិ៍​ម្ដង​ៗ, យល់​ហើយ​នៅ ?
Read More..

ប្រុសៗចាំតែខុស

ពេលប្ដីចង់ធ្វើមេគ្រួសារ គេថាមិនទុកសិទ្ធិឱ្យនារី
ពេលប្ដីឱ្យប្រពន្ធធ្វើមេគ្រួសារ គេថាប្ដីហ្នឹងជាប្រុសងោះ ចាំស្រីដឹកមុខ
ពេលប្ដីធ្វើបាបប្រពន្ធ គេថាប្រុសអាងកម្លាំងបាយ ប្រើអំពើហិង្សា
ពេលប្ដីទ្រាំឱ្យប្រពន្ធវាយ ជេរធ្វើបាប គេថាជាប្រុសកំសាក
ពេលប្ដីក្បត់ចិត្តប្រពន្ធ គេថាអាប្រុសថោកទាប អាប្រុសក្បត់
ពេលប្រពន្ធក្បត់ប្ដី គេថាឱ្យប្ដីថា ជាអាវែក ទ្រាំឱ្យប្រពន្ធក្បត់
Read More..

មិនគួរសោះ


ប្រុសស្អាត រាងសង្ហាដូចតារាភាពយន្ដម្នាក់ ទើបតែផ្លាស់មកនៅថ្មី ធ្វើឲ្យចិន្ដានាងរំភើប
ស្ទើរតែហើបខ្លួនពីដី ជាមួយនឹងស្នាមញញឹមដ៏គួវឲ្យក្ដិចខ្ញាំរបស់គេ គ្រប់ពេលដែល
ដើរជួបមុខគ្នាម្ដងៗ។ ចិន្ដាតែងតែលួចគយគន់គួរជាប្រចាំ ព្រមទាំងលួចញញឹមគិតក្នុង
ចិត្តថា “ប្រុសអីក៏ស្អាតអីស្អាតយ៉ាងនេះ បើសិនជាបានថ្នាក់ថ្នមបមបី ជាតិនេះមិនដឹង
ជាមានសេចក្ដីសុខយ៉ាងណានោះទេ” ។ ប៉ុន្ដែយប់នេះ ចិន្ដាបាន(លប ស្ដាប់ឮសំឡេង
មនុស្សស្រីនៅក្នុងបន្ទប់របស់គេ ធ្វើឲ្យមនាការខកចិត្ត សេចក្ដីអស់សង្ឃឹម ការច្រ
ណែនឈ្នានីស កើតឡើងពេញខួរក្បាលរបស់នាងក្នុងពេលនេះ នាងគិតក្នុងចិត្តថា
“ តើមីស្រីណាមួយ វាហ៊ានមកលូកថ្លើមអញយ៉ាងនេះ???” ប៉ុន្ដែទន្ទឹមជាមួយគ្នានេះ ការចង់ដឹងចង់ឮរឿងគេក៏មានទំហំប៉ុនគ្នាដែរ ទើបខំផ្ទៀងត្រចៀកស្ដាប់បន្ដ ថាមាន
រឿងអីកើតឡើងខាងក្នុង....“ឆាប់ដោះអាវ និងសំពត់របស់ខ្ញុំចេញភ្លាម! ” ជាពាក្យ
បង្គាប់បញ្ជារបស់ស្រីនោះ “ហើយដោះអាវទ្រនាប់ព្រមទាំង ស្រោមបាររបស់ខ្ញុំផង!”
នាងនោះបញ្ជាបន្ដ ។ សំឡេងដែលបានឮ ធ្វើឲ្យចិន្ដារមួលពោះ ស្រៀបស្រៀវអស់
ហើយពេញអង្គប្រាណ នឹកស្រមើស្រមៃដល់ឋានតុសិតឯណោះ ប៉ុន្ដែត្រូវរំងាប់អា
រម្មណ៍ទុកម៉ាកណ្ដុកសិន មកផ្ទៀងត្រចៀកស្ដាប់បន្ដទៀត ។ ស្ងាត់មួយសន្ទុះទើប មានសំឡេងឮឡើងមកទៀត “ឥឡូវនេះដោះលីអូខ្ញុំចេញ!” នាងនោះបញ្ជាទៅប្រុស ស្អាតដល់ចំណុចចិន្ដាស្ទើរតែគាំងបេះដូងស្លាប់ ព្រោះតែក្ដីស្រើបស្រាល ពុះកញ្ជ្រោល ពេញឱរ៉ាតែនាងត្រូវភ្ញាក់ក្រញាងដូចត្រូវគេចាក់គូទអ៊ីចឹង នៅពេលដែលឮសំឡេងពី ខាងក្នុងនោះមកថា “បានហើយ....ចាំទុកណាហ៎ង....លើកមុខលើកក្រោយ ឈប់ លួចខោអាវរបស់ខ្ញុំទៅស្លៀកទៀតណា....ឮទេ!!” ។
Read More..

ប្រតិកម្មច្រាស!


នាយកក្រុមហ៊ុនមួយ មានភរិយាជាមនុស្សប្រច័ណ្ឌហួសហេតុ។
នៅថ្ងៃបុណ្យកំណើតក្រុមហ៊ុន ពេលជប់លៀង បុរសរូបនេះ ដោយចង់យកចិត្តថ្លើមប្រពន្ធ ក៏ក្រោកឈរនិយាយថាៈ
- នៅទីនេះ មានតែប្រពន្ធខ្ញុំទេ ដែលអស្ចារ្យជាងគេ!
ស្មានតែប្រពន្ធរំភើប ដឹងអី នាងនោះបានក្តិចមួលភ្លៅយ៉ាងខ្លាំង ហើយខ្សឹបបុរសនោះថាៈ
- បងឯងប្រាកដជាបានសាកជាមួយស្រីៗ នៅទីនេះអស់ហើយឬ បានជាហ៊ាននិយាយថា ខ្ញុំអច្ចារ្យជាងគេនោះ ត្រូវទេ?
Read More..

ហេតុអ្វីបានជាឆ្កែគួរឱ្យស្រឡាញ់ជាងមនុស្សស្រី?


- ឆ្កែមិនចេះក្បត់ម្ចាស់ ទោះជាយ៉ាងណានៅតែតាមអ្នកដែលស្រឡាញ់វា
- ឆ្កែមិនចេះនិយាយពី សទៅជាខ្មៅ ឬពីខ្មៅទៅជាស
- ឆ្កែមិនចេះង៉ិចង៉ដាក់អ្នកដែលវាស្រឡាញ់
- ឆ្កែមិនចេះនិយាយពាក្យផ្អែម
- ឆ្កែមិនចេះចង់បានកាដូក្នុងថ្ងៃបុណ្យពិសេសពិសេស
- ឆ្កែសប្បាយចិត្តពេលម្ចាស់វាស្រឡាញ់វា
- ឆ្កែមិនចង់បានអ្វីក្រៅពីការស្រឡាញ់របស់ម្ចាស់វា
Read More..

ល្បិចរកប្រពន្ធ


ជីមី ប្រាប់ ថម ដែលជាមិត្តរបស់ខ្លួន ៖
-ខ្ញុំបរាជ័យទៀតហើយ ។ នាងនោះទោះបីដឹងថាខ្ញុំមាន
ទ្រព្យសម្បត្តិច្រើនក៏នៅតែមិនព្រមរៀបការជាមួយខ្ញុំ។
-ចុះឯងប្រាប់នាងថាឯងអាយុប៉ុន្មាន ?
-ខ្ញុំប្រាប់តាមត្រង់ថាអាយុ៥០ឆ្នាំ ។
-អ៊ីចឹងបានជាបរាជ័យ ។
-ចុះអាយុ៥០ឆ្នាំមែនប្រាប់ថានៅក្មេងយ៉ាងម៉េចទៅ ?
-មិនមែនប្រាប់នៅក្មេងទេ គឺប្រាប់បង្កើនអាយុចាស់ជាងនេះ, យ៉ាងតិចក៏ត្រូវប្រាប់នាងថា
ឯង អាយុ ៧០ ឬ ៧៥ឆ្នាំដែរ ។ ឮអញ្ចឹងនាងសង្ឃឹមថាឯងនិងឆាប់ស្លាប់បានក្តោបក្តាប់
ទ្រព្យសម្បត្តិ របស់ឯង មុខជាយល់ព្រមភ្លាម ។ នេះជាល្បិចរក ប្រពន្ធក្មេងរបស់ប្រុសមាន
ទ្រព្យសម្បត្តិ ច្រើន?
Read More..

ចង់វែង


ក្នុងថ្នាក់រៀនមួយនាចុងសប្ដាហ៍នេះអ្នកគ្រូបានដើរឆែក មើលក្រចកដៃជើងរបស់សិស្សដើម្បីដាក់ពិន្ទុលើវិញ្ញាសា មួយដែលអ្នកគ្រូបានកំណត់ថា“អនាម័យនាំមកនូវសុខ ភាព”…
អ្នកគ្រូ ៖ សុភី! កាត់ខ្លីបានល្អណាស់ អ្នកគ្រូឲ្យ ១០ ពិន្ទុ!
សុភី ៖ អរគុណអ្នកគ្រូ!
អ្នកគ្រូ ៖ ឆ្លូញ ក៏កាត់បានខ្លីដែរ តែទុកសក់វែងពេក អ្នកគ្រូឲ្យ ៨ពិន្ទុ!
ឆ្លួញ ៖ អរគុណអ្នកគ្រូ!
អ្នកគ្រូ ៖ ចុះកល្យាណ ម៉េចក៏ទុកក្រចកវែងម្លេះ?
កល្យាណ ៖ ខ្ញុំចង់ទុកឲ្យវែងជាងអ្នកគ្រូ! ព្រោះក្រចកអ្នកគ្រូមិនសូវវែងផង ស្អាតយ៉ាង នេះហើយ ចុះទំរាំទុកវែងជាងនេះទៀត…អស់ទាស់តែម្ដង…
អ្នកគ្រូ ៖ !!!???
Read More..

ចង់ដូរលុយ


បុរសពីរនាក់ដើរជួបគ្នាត្រង់កំណាត់ផ្លូវងងឹត ។
បុរសម្នាក់ហូតកាំបិតស្នៀតពីចង្កេះ ស្រែកគំរាម ៖
-យកលុយទាំងអស់ចេញមក!
បុរសម្នាក់ទៀតហូតកាំភ្លើងខ្លីចេញពីចង្កេះដែរ ៖
-ឯងចង់ធ្វើអី?
-អូ, ខ្ញុំចង់ដូរលុយដុំយកលុយរាយបាទ។
Read More..

លក់ថ្លៃគិតសរុប


បុរសម្នាក់ទៅជួបអ្នកលក់សត្វ ៖
-ឆ្មានេះថ្លៃប៉ុន្មាន?
-១០០ដុល្លារ ។
-យី, ម៉េច១០០ដុល្លារទៅហើយ, ក្រែងម្សិលមិញពេល យាយម្នាក់ចង់ទិញវាបងឯងទារគាត់ ២០ដុល្លារនោះអី ។
ទើបតែម្សិលមិញកំណត់ថ្លៃ២០ដុល្លារ ហេតុអីរំលងមួយយប់ឡើងថ្លៃដល់ ១០០ដុល្លារ?
-បើធម្មតា ខ្ញុំលក់វា២០ដុល្លារមែន តែយប់មិញវាស៊ីសេកមួយក្បាលដែលខ្ញុំទុកលក់ ៨០ដុល្លារ, ដូច្នេះខ្ញុំត្រូវគិតលុយសរុបទាំងសេកនោះទៀត ។
Read More..

របៀបតាមដានប្រពន្ធ

បុរសបីនាក់និយាយគ្នាពីរបៀបតាមដានប្រពន្ធនៅពេល ខ្លួនត្រូវទៅឆ្ងាយពីផ្ទះយូរថ្ងៃ។បុរសទីមួយនិយាយប្រាប់ ពីរនាក់ទៀតៈ
-ទម្លាប់របស់ខ្ញុំគឺប្រើម៉ាស៊ីនថតសំឡេង។ ខ្ញុំលួចបង្កប់ម៉ាស៊ីនថតសម្លេងក្នុងបន្ទប់ ដេក ។ ពេលត្រឡប់មកពីបំពេញបេសកកម្មតាមខេត្តវិញយកម៉ាស៊ីននោះបើក ស្តាប់ដឹងខ្ទេចខ្ទីរឿងរ៉ាវដែលប្រពន្ធនៅផ្ទះធ្វើអីខ្លះ។
បុរសទីពីរងក់ក្បាលតិចៗ ៖
-របៀបហ្នឹងក៏គ្រាន់បើម៉្យាងដែរតែខ្ញុំចូលចិត្តប្រើកាមេរ៉ាជាង។ ខ្ញុំលួចបង្កប់កាមេរ៉ា ក្នុងបន្ទប់ដេកពេលមកវិញបើកមើលឃើញទាំងអស់ប្រុសណាខ្លះមកណេណី ជាមួយប្រពន្ធខ្ញុំ ។
ដល់វេនបុរសទីបីម្តង ៖
-ចំណែកខ្ញុំ ខ្ញុំមិនធ្វើដូចបងទាំងពីរទេ។ ធ្វើអ៊ីចឹងដឹងបានតែនៅក្នុងបន្ទប់, ចុះបើគេ ទៅណេណីនៅកន្លែង ផ្សេងធ្វើម៉េចដឹងទៅ?វិធីរបស់ខ្ញុំគឺមកដល់ផ្ទះភ្លាមខ្ញុំធ្វើជា ចោទប្រកាន់ស្ត្រីម្នាក់នៅក្បែរផ្ទះថា ម៉េចអ្នកឯងក្បត់ចិត្តប្តីអញ្ចឹង? ស្ត្រីនោះខឹង ច្រឡោតឆ្លើយវិញ ខ្ញុំមិនមែនស្រីធុនប្រពន្ធលោកឯងទេ កុំចោទខ្ញុំផ្តេសផ្តាស។ រួចហើយ គាត់និយាយហែកកេរ្តិ៍ប្រពន្ធខ្ញុំទាំងអស់។ ដូច្នេះប្រពន្ធខ្ញុំធ្វើអីនៅកន្លែងណាក៏ខ្ញុំដឹងគ្មានសល់ ។
Read More..