![]() |
គ្រឿងផ្សំ
- ទឹកដោះគោជូរ ១ភាគ៤
- ទឹកដោះគោឆៅ ១ភាគ២ |
- ផ្លែឈើក្លាស្សេឲ្យកករឹង
- ទឹកឃ្មុំ ២ស្លាបព្រាបាយ - ក្រូចឆ្មារ ១ចំហៀង វិធីធ្វើ - យកគ្រឿងផ្សំទាំងអស់ដាក់កិនក្នុងប្រដាប់កិនផ្លែឈើ ហើយចាក់ដាក់កែវទទួលទាន ក្នុងពេលអាហារពេលព្រឹក ៕ ទស្សនាវដ្ដី ខេមរា ឆ្នាំទី០២ លេខ២០ ប្រចាំខែមករា ឆ្នាំ ២០០៩ | |
ភេសជ្ជៈសុខភាពពេលព្រឹក
អាថ៌កំបាំងក្នុងការចៀនត្រីនៅស្រស់
![]() |
នៅពេលស្រ្តីមេផ្ទះចៀនត្រីនៅស្រស់ៗច្រើន ប្រឈមនឹងបញ្ហា ម៉្យាង គឺខ្លាញ់ដែលនៅក្នុងខ្ទះខ្ចាតឡើងមករលាកបាន។ លើសពី នោះទៅទៀត ថែមទាំងសាច់ត្រីនៅស្រស់ញញឹម មិនគួរឲ្យចង់
|
ទទួលទានទៀតផង។ ប៉ុន្តែបញ្ហាទាំងអស់នេះនឹងរលាយបាត់អស់ដោយគ្រាន់តែអ្នកធ្វើតាម ការណែនាំដូចខាងក្រោមនេះ ៖
ប្រសិនបើត្រីពន្លះឆ្អឹងចេញឲ្យអស់ គួរដាក់ចៀនខាងស្បែកមុនរួចប្រើវែកសង្កត់លើតួ ត្រីទុករហូតដល់វាលែងរួញ។បន្ទាប់មកសឹមត្រឡប់មកចៀនខាងសាច់វិញម្តង៕ (ដកស្រង់ពីទស្សនាវដ្តីជីវិតកំសាន្ត ១៥កញ្ញា-១៤តុលា-២០០៨) | |
សាគូត្រសក់ស្រូវម៉ីឡុងត្រាំទឹកដោះគោឆៅ

គ្រឿងផ្សំ
-សាគូគ្រាប់តូចពណ៏បៃតង-ត្រសក់ស្រូវម៉ឺឡុង
-ស្ករស -ទឹកស្អាត(ឬទឹកអប់ផ្កាម្លិះកាន់តែល្អ)
-ទឹកដោះគោឆៅ -ដូងខ្ចី -ខ្ទិះដូង
វិធីធ្វើ
-ត្រៀមទឹកស្ករដោយប្រើស្ករសនឹងទឹកស្អាតអប់ផ្កាម្លិះក្នុងអត្រាស្មើគ្នាមួយពែងដូចគ្នា។ យកវាដាក់ដាំលើភ្លើង ហើយព្យាយាមកូរ វាក្នុងពេលមិនទាន់ពុះ(ហាមកូរពេលពុះព្រោះ
ធ្វើឲ្យទឹកស្ករកករ)។ពេលទឹកស្ករពុះរលាយវាហើយដាក់ត្រងដោយក្រណាត់សស្អាតរូច
យកវាទៅរំងាស់ម្តងទៀតឲ្យខាប់។ បើមានស្លឹកតើយដាក់លាយផងកាន់តែល្អ។ -ស្ងោរសាគូដាំទឹក ១កែវឲ្យពុះខ្លាំង ហើយដាក់សាគូកន្លះពែងចូលស្ងោរ និងព្យាយាម កូរវាកុំឲ្យកកជាប់គ្នា។ បើទឹកតិចថែមទៀតនិងដាក់ស្ករខ្លះផង ដើម្បីឲ្យសាគូផ្អែម។
ពេលឆ្អិន រីកមាឌពេញបន្ទុកហើយដួសឲ្យត្រជាក់។ -ត្រសក់ស្រូវម៉ឺឡុងកាត់ចំណិតៗ ឬមូលៗកាន់តែល្អ។ -ចុងក្រោយគេដូសសាគូដាក់កែវ ថែមទឹកដោះគោឆៅ ទឹកស្ករ ខ្ទិះដូង និងត្រសក់ស្រូវម៉ឺ ឡុងបញ្ជូលគ្នា។ បើចូលចិត្តបរិភោគត្រជាក់អាចលាយជាមួយទឹកកក ឬក្លាស្សេក៏បាន។
បង្អែមខ្នុរ
![]() |
ខ្នុរជាផ្លែឈើមានរសជាតិឆ្ងាញ់ដែលអាចយកសាច់ទុំមក ទទួលទានភ្លាមឬក៏អាចយកសាច់ខ្នុរនោះទៅច្នៃប្រធ្វើជាបង្អែមផ្សេង ផ្សេងៗក៏បាន។
|
ទី ១- ប្រើសាច់ខ្នុរដែលមានក្លែបធំៗចំនួនពី ៥ ទៅ ៦ ក្លែប ស្ករសប្រហែលកន្លះ គីឡូក្រាម និង អំបិលបន្តិចបន្តួច។
ទី ២- ប្រើខ្ទះស្ពាន់សម្រាប់ដាំរំងាស់ទឹកស្ករហើយដាក់ចុះត្រងដោយស្បៃស្តើងៗ- ។ យកទឹកស្ករនោះមកស្រោចលើសាច់ខ្នុរនោះ និងដាក់អំបិលបន្តិចបន្តួច ដើម្បីកាត់រស ជាតិផ្អែមខ្លាំងរួចទើបដាក់កម្តៅម្តងទៀត កូរឲ្យសាច់ខ្នុរចូលជាតិជាមួយទឹកស្ករនោះហើយ ដាក់ចុះ។ ទី ៣- ដួសសាច់ខ្នុរនឹងទឹកស្ករនោះក្នុងបរិមាណសមល្មមដាក់ក្នុងចានធំមួយនិង យកទៅដាក់ក្នុងទូទឹកកក។ នៅពេលចង់ពិសា គ្រាន់តែដាក់ចានទាំងសាច់ខ្នុរនិងទឹកស្ករ ដោយបន្ថែមទឹកកកដុំ (ទឹកកកវាយទៅជាបំណែកតូចៗ) ពីលើនោះ រួចយកមកពិសាជាមួ- យការ៉េម ឬនំឃេកប្រាកដជាឆ្ងាញ់អស្ចារ្យ៕ ទស្សនាវដ្តីប្រជាប្រិយ លេខ ២២៩ ២១-៣១ មករា ២០០៣ | |
ប្រហុកខ្ទិះ
ប្រហុកសាច់ល្អ សាច់ជ្រូកបីជាន់ ប្រហិត ដូងទុំ ម្ទេសក្រហម ខ្ទឹមស ខ្ទឹមក្រហម ក្រសាំង អំបិល ស្ករ ត្រសក់ ត្រប់ស្រួយ ព្រលិត ពពាយ ការ៉ុត ដើមខ្ទឹម ម្ទេសផ្លោក ស្រស់ ទុំ ។
វិធីធ្វើ
១- សាច់ជ្រូកបីជាន់ចិញ្ច្រាំជាមួយប្រហុក ។ ២- យកត្រីស្លាតមកលើយចិញ្ច្រាំបុកធ្វើជាប្រហិត ស្ងោរឲ្យឆ្អិន ទើបហាន់ឲ្យល្អិតប៉ុនៗ គ្រាប់ឈើគុស ។
៣- ម្ទេសក្រហម ខ្ទឹមស ខ្ទឹមក្រហម បុកចូលគ្នាឲ្យម៉ដ្ធ ។
៤- កោសដូងពូតយកខ្ទិះដើម ដាក់កូរជាមួយម្ទេសបុក រួចដាំនឹងភ្លើងឲ្យពុះ ទើបដាក់ប្រហុកចិញ្ច្រាំ ប្រហិត ឆ្កៀលក្រសាំងដាក់ អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប ភ្លក់មើល ឲ្យល្មមដួសដាក់ចានទុក(កុំរងាស់ទុកយូរប្រយ័ត្នឡើងប្រេង) ហើយហាន់ជីម្ទេសផ្លោកទុំជាសរសៃឆ្មាររោយពីរលើ ។
របៀបរៀបល្បោយដាក់ចាន
១- រើសយកត្រសក់តូចៗ ល្មមប្រវែងមួយចង្អុលដៃមកចិតជាកន្ត្រកលុងយកសាច់ចេញ ហើយឆ្លាក់ពីលើ ដៃកន្ត្រក ដែលមាននៅក្នុងរូបនេះជា កន្ត្រកដេក បើចង់ចិតជាកន្ត្រកអង្គុយ ដូចរូបភាពខាងក្រោយក៏បាន តាមចិត្តរើស យកមកប្រើចុះ (សូមអញ្ជើញមើលរូបកន្ត្រកដែលឆ្លាក់ពីល្ហុង) ។ ២- យកពពាយ ត្រប់ស្រួយ ព្រលិត មកហាន់ឲ្យល្អិត លាយគ្នាដាក់ចូលក្នុងកន្ត្រក ។
៣- មើមការ៉ុត ចិតជាផ្កាចំប៉ា ស៊កតាមកន្ត្រកទើបយកទៅរៀបដាក់ចានសំបែត ។
៤- ដើមខ្ទឹមយកទាំងគល់ឆូតស្លឹកកោសឲ្យង មូរឲ្យវារមូត្រាំទឹក ដាក់ចំហៀងៗ កន្ត្រក ។
៥- ម្ទេសនាងដៃទុំចិតជាផ្កាដោត យកត្រសក់ចិត ជារាងផ្កាយីហ៊ុបដាក់កណ្ដាល ហើយចិតសំបកចេញ ចិត ជាបន្ទះៗ កាត់ជាប្រហោងចង្វាមូលស៊កជុំវិញផ្កា (របៀបចិតផ្កាយីហ៊ុបមិនខុសគ្នានឹងផ្កាចំប៉ាទេ គ្រាន់តែចិតរាងឲ្យវាធំ ជាងផ្កាចំប៉ាប៉ុណ្ណោះ) ។
នំបញ្ចុក នៅតែពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរ
“នំបញ្ចុក” គឺជាមុខម្ហូបមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្ត កើតឡើងពីការរួមផ្សំអំពីភោគផល មានសម្បូរហូរហៀរនៅក្នុងប្រទេសពិតៗ សម្រាប់ជាម្ហូបអាហារគ្រាន់សម្រាប់បំពេញក្រពះផង និងមាននៅក្នុងពិធីជប់លៀងផ្សេងៗផងនៅ ក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។ ជាទូទៅ នំបញ្ចុកមានជីវជាតិសំខាន់ច្រើនយ៉ាង ដោយសារគ្រឿងផ្សំផ្សេងៗដទៃទៀតដូចជា៖ មានទឹកសម្ល និងរបោយបន្លែ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ និងតាមតំបន់នីមួយៗ។

នំបញ្ចុកក៏បានវិវត្ត តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិ ដែលវាសឹងតែជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាច ឬប្រើជំនួសបាយម្ដងម្កាលថែមទៀតផង។ ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបនំបញ្ចុកក៏បានក្លាយជាមុខរបរមួយដ៏ប្រសើរប្រចាំជីវភាពគ្រួសាររបស់ប្រជាជនខ្មែរយើង។
អ្នកស្រីស៊ីភេន ជាអ្នកលក់នំបញ្ចុក ដោយគាត់ដើរលក់នៅម្ដុំរង្វង់ផ្សារដើមថ្កូវ និយាយថា “ខ្ញុំលក់នំបញ្ចុកនេះអស់រយៈពេល៨ឆ្នាំមកហើយ ហើយខ្ញុំលក់នំបញ្ចុកតែសម្លប្រហើរប៉ុណ្ណោះ។ អ្នកស្រីស៊ីភេន ដែលមានស្រុកកំណើតនៅស្រុកកំពតបាននិយាយថា នំបញ្ចុកសម្លប្រហើរនេះ មានពីរប្រភេទ ទឹកសម្លពណ៌ស និងទឹកសម្លពណ៌លឿង។ អ្នកស្រីបានបញ្ជាក់ថា សម្លពណ៌លឿងភាគច្រើនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនិយមហូបខ្លាំងណាស់ ដែលសម្លលឿងនេះ គេលាយរមៀតបន្តិច និងដាក់ដូង។ ប៉ុន្តែ បើនៅខេត្តកំពតឯណោះវិញ គេនិយមញុំានំបញ្ចុកសម្លពណ៌ស ដែលមានលាយខ្ជាយ តែមិនមានដាក់ដូងនោះទេ។

អ្នកស្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គឺនិយមចូលចិត្តនំបញ្ចុកគាត់ណាស់ ទាំងកម្មករ បុគ្គលិកក្រុមហ៊ុន និងអ្នកមាននៅតាមផ្ទះវីឡាក៏មានដែរ។ អ្នកស្រីក៏បានបញ្ចាក់ថា នំបញ្ចុក១ចាន តម្លៃត្រឹមតែ១៥០០រៀល ហើយក្នុង១ថ្ងៃ អ្នកស្រីអាចរកប្រាក់ចំណូលបាន២ម៉ឺនទៅ៣ម៉ឺនរៀលគ្រាន់បានចិញ្ចឹមជីវិត និងបង់ថ្លៃជួលផ្ទះគេដែរ។
កញ្ញាកក្កដា សិស្សនៅវិទ្យាល័យព្រះយុគន្ធរ បាននិយាយថា “យូរៗម្ដងខ្ញុំញុំានំបញ្ចុក ខ្ញុំគិតថា វាពិតជាឆ្ងាញ់ណាស់ ហើយវាថែមទាំងអាចសន្សំលុយកាក់បានថែមទៀតផង មានន័យថា វាថោកហ្នឹងណា”។ កញ្ញាក៏បានលើកដែរថា នំបញ្ចុកក្រៅពីមានទឹកសម្លដែលមានឱជារស គឺវាមានគ្រឿងផ្សំច្រើន ដូចជាបន្លែ គ្រប់មុខ ដែលធ្វើឲ្យអ្នកញុំា អាចញុំាបានយ៉ាងងាយ ហើយបន្លែជួយដល់សារពាង្គកាយថែមទៀតផង។
កញ្ញាឆវី ជាបុគ្គលិករបស់អង្គការអ៊ីលឹម ដែលមានទីតាំងម្ដុំផ្សារដើមថ្កូវ និយាយដែរថា “ខ្ញុំចូលចិត្តញុំានំបញ្ចុកស្ទើរជារៀងរាល់ព្រឹក នៅពេលមានអ្នកលក់នំបញ្ចុករែកកាត់កន្លែងខ្ញុំធ្វើការ”។ ឆវី និយាយថា បានជានាងចូលចិត្តញុំានំបញ្ចុក ដោយសារនំបញ្ចុកជារបស់ខ្មែរ ខ្ញុំចង់លើកតម្កើងម្ហូបខ្មែរផង និងវាមានរស់ជាតិឆ្ងាញ់ ដោយសារទឹកសម្ល និងមានបន្លែ។
អ្នកស្រីស៊ីភេនបានបញ្ជាក់ថា “ក្រៅពីរបរនំបញ្ចុកនេះ ខ្ញុំមិនចេះធ្វើអ្វីនោះទេ វាជារបរមួយតាំងពីដូនតាទៅហើយ”។
សម្លប្រហើរនំបញ្ចុក មានគ្រឿងផ្សំដូចជា៖ ត្រីឆ្អើរ ឬសាច់ត្រីស្រស់ស្ងោរឆ្អិន ប្រហុក ស្លឹកគ្រៃ ខ្ទឹមស ខ្ជាយ រមៀត អំបិលនិងស្ករ។
សម្លប្រហើរនំបញ្ចុក មានគ្រឿងផ្សំដូចជា៖ ត្រីឆ្អើរ ឬសាច់ត្រីស្រស់ស្ងោរឆ្អិន ប្រហុក ស្លឹកគ្រៃ ខ្ទឹមស ខ្ជាយ រមៀត អំបិលនិងស្ករ។
វិធីស្ល
១. ត្រីឆ្អើរ ឬត្រីស្ងោរ បេះយកសាច់ឲ្យល្អិតៗ។
២. ស្លឹកគ្រៃហាន់ល្អិតៗបុកឲ្យម៉ត់ ដាក់ខ្ទឹមស ខ្ជាយ រមៀត បុកលាយជាមួយគ្នា។
៣.យកសាច់ត្រីដែលបេះរួចមកបុកលាយជាមួយគ្រឿង។
៤. ដាំទឹកឲ្យពុះ ជ្រុំប្រហុក រួចបង់សាច់ត្រី ដែលបុកលាយជាមួយគ្រឿង។
៥. ដាំ២-៣អំពុះទើបបង់អំបិល ស្ករ ភ្លក់តាមការចូលចិត្តជាការស្រេច។
១. ត្រីឆ្អើរ ឬត្រីស្ងោរ បេះយកសាច់ឲ្យល្អិតៗ។
២. ស្លឹកគ្រៃហាន់ល្អិតៗបុកឲ្យម៉ត់ ដាក់ខ្ទឹមស ខ្ជាយ រមៀត បុកលាយជាមួយគ្នា។
៣.យកសាច់ត្រីដែលបេះរួចមកបុកលាយជាមួយគ្រឿង។
៤. ដាំទឹកឲ្យពុះ ជ្រុំប្រហុក រួចបង់សាច់ត្រី ដែលបុកលាយជាមួយគ្រឿង។
៥. ដាំ២-៣អំពុះទើបបង់អំបិល ស្ករ ភ្លក់តាមការចូលចិត្តជាការស្រេច។
បាយដំណើបមុខបង្កង
គ្រឿងផ្សំ
អង្ករដំណើប រមៀត ដូងទុំ បង្កង ខ្លាញ់រាវ អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប ស្លឹកក្រូចសើច ។
វិធីធ្វើ
១- កោសដូងពូតយកក្បាលខ្ទិះ ដាក់អំបិលបន្តិច ។ ២- បុករមៀតពូតយកទឹក ដាក់ដាំបាយដំណើប រួចប្រស់ក្បាលខ្ទិះឲ្យឡើងរលោង ហើយមានពណ៌លឿងខ្ចី ដួសដាក់ចានសំប៉ែតទុកមួយអន្លើ ។
៣- បង្កងបកយកសាច់ចិញ្ច្រាំឲ្យល្អិត លីងនឹងខ្លាញ់ ចាក់ទឹកត្រី ស្ករស ម្សៅស៊ុប ភ្លក់មើលឲ្យល្មម ដួសដាក់ពី លើបាយដំណើប រោយស្លឹកក្រូចសើច (ហាន់ឆ្មារៗ) ។
សេចក្តីបញ្ជាក់ : វិធីលីងសាច់បង្កង ត្រូវប្រើខ្លាញ់តិច គ្រាន់តែឲ្យសើមខ្ទះ ។
ខាវនៀវកែវ
គ្រឿងផ្សំ
អង្ករដំណើប ដូងទុំ ស្ករស អំបិល ផ្កាម្លិះ រ៉ោយកន្ទោងក្រដាស។
វិធីធ្វើ
១- អង្ករដំណើបពីរកំប៉ុងទឹកដោះគោ ដូងទុំ១ ស្ករស កន្លះគីឡូ។ ២- យកអង្ករដំណើបលាងឲ្យស្អាត ត្រាំទឹកឲ្យរីក ដាក់ឡាំងស៊ឺងចំហ៊ុយឲ្យឆ្អិន ទុកឲ្យត្រជាក់
៣- កោសដូងពូតយកខ្ទិះដើមទុកផ្សេង ខ្ទិះចុងទុកផ្សេង។
៤- យកខ្ទិះចុងដាក់ស្ករស អំបិលបន្តិច រម្ងាស់ឲ្យស្អិត ហើយចាក់ខ្ទិះដើមកូរចូលគ្នាឲ្យសព្វ ទើបដាក់បាយកូរឲ្យ ឡើងស្ងួត រួចដាក់ទុកឲ្យត្រជាក់ ចាប់ដាក់ចាន ឬ កន្តោងក្រដាស ហើយរោយវ៉ោយពីរលើដោតផ្កាម្លិះជាការស្រេច។
របៀបធ្វើវ៉ោយ
១-យកស៊ុតទា គោះយកតែស៊ុតក្រហម ឆ្កឹះយកស្រោមចេញ ដាក់ទឹកសន្សើំមដែលជាប់នឹងសំបកនោះចូល ជាមួយ យកស្បៃត្រងឲ្យស្អាត។ ២-ដាំទឹកស្ករឲ្យឡើងស្អិត យកស្លឹកចេកកេវកន្ទោង កាត់បន្តិចឲ្យមានប្រហោង ដាក់ស៊ុតទារោយជាសរសៃ វែងៗទើប យកចង្កឹះស្រង់ដាក់ចាន។
ស៊ុតក្នុងសម្បុក
គ្រឿងផ្សំ
សាច់ជ្រូក (សាច់សុទ្ធ) សាច់ក្តាមសមុទ្រ ខ្លាញ់រាវ ពងទា ដំឡូងបារាំង ម្សៅមី ឫសវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹម ក្រហម អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប ស្លឹកវ៉ាន់ស៊ុយ ។
វិធីធ្វើ
១- យកពងទាទៅស្ងោរឲ្យឆ្អិន បកសម្បកឆូត បណ្តោយបន្តិច ឆ្កេះយកពងក្រហមចេញ ។ ២- សាច់ជ្រូកចិញ្ច្រាំ ក្តាមស្ងោរបេះយកសាច់ លាយច្របល់ជាមួយនឹងឫសវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម (បុកឲ្យម៉ដ្ឋ)ច្រូចទឹកត្រី អំបិលម៉ដ្ឋ ស្ករស ម្សៅស៊ុប ស្មានមើលឲ្យល្មមទើបយកទៅញាត់បំពេញត្រង់កន្លែងពងក្រហម នោះវិញ ។
៣- យកម្សៅមីលាយទឹកឲ្យខាប់ ដាក់ស៊ុតទាមួយក្នុងម្សៅកន្លះគីឡូ ដាក់អំបិលបន្តិច ។
៤- យកខ្ទះដាក់ខ្លាញ់ឲ្យក្តៅ ទើបយកស៊ុតទានោះទៅជ្រលក់នឹងម្សៅ ហើយដាក់ចៀនបំពងទៅក្នុងខ្ទះឲ្យ ឡើង ពណ៌ពងកន្លាត ទើបស្រង់ដាក់ចានទុក ។
៥- យកដំឡូងបារាំងហាន់ជាសរសៃឆ្មារៗប្រឡាក់នឹងម្សៅមីបន្តិចៗយកទៅរៀបដាក់ក្នុងវែកសំនាញ់ (វែក ស្រោះគុយទាវ) ដាក់បំពងទៅក្នុងខ្ទះ ដែលមានខ្លាញ់សល់ពីបំពងស៊ុតទានោះ លុះឡើងក្រហមស្រួយហើយទើបយក មកដាក់ចាន ហើយយកស៊ុតទាដាក់ពីលើ រោយស្លឹកវ៉ាន់ស៊ុយ។
នំបញ្ចុកណាំព្រិក
គ្រឿងផ្សំ
សាច់បង្កង ត្រីឆ្អើ សណ្ដែកដី សណ្ដែកបាយ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រហម ផ្លែក្រូចសើច អំពិលទុំ ដូងទុំ ស្ករក្រហម ខ្លាញ់រាវ ត្រកួន សណ្ដែកបណ្ដុះ ត្រយូងចេក ល្ហុង ស្លឹកខ្ទឹមម្ទេសដៃនាងទុំ នំបញ្ចុក ។
វិធីធ្វើ
១- បង្កងលាងទឹកដាក់ស្លោរឲ្យស្អាតឲ្យឆ្អិន ទើបស្រង់មកបកយកសាច់បុកឲ្យល្អិត។ ២ - ត្រីឆ្អើកេះបកសំបកបុកឲ្យម៉ដ្ឋ ។
៣ - សណ្ដែកដី សណ្ដែកបាយលីងឲ្យឆ្អិន បកសំបកចេញ បុកឲ្យម៉ដ្ឋ ។
៤ - ខ្ទឹមស ខ្ទឹមក្រហម ហាន់បន្ទះស្ដើងៗ បំពងខ្លាញ់ ។
៥ - យកម្ទេសក្រហមឆ្កឹះគ្រាប់លាងទឹកបុកឲ្យម៉ដ្ឋ ។
៦ - កោសដូងពូតយកក្បាលខ្ទិះស្លជាប្រេង ហើយដួសកាកប្រេងទុក ចាក់ចូលលាយបន្តិច រួចយកម្ទេស បុកផាត់ឲ្យឈ្ងុយដួសដាក់ចានទុក ។
៧ - យកទឹកស្ងោរបង្កងទៅដាំ ដាក់អំពិលទុំបន្តិចផ្លែក្រូចសើចពុះជាពីរ ច្របាច់ទឹកដាក់ហើយបង់ទាំង សំបកផង ( បើទឹកមួយកូនឆ្នាំងដាក់ផ្លែក្រូចសើច ៣ ) ដាក់អំបិល ទឹកត្រីស្ករក្រហម ម្សៅស៊ុប ដាំឲ្យពុះ២-៣អំពុះ ភ្លក់មើលឲ្យល្មម ទើបដាក់ចុះ យកស្បៃមកត្រងឲ្យស្អាត ។
៨- យកត្រីឆ្អើ សាច់បង្កង សណ្ដែកដី សណ្ដែកបាយ ម្ទេសផាត់ កាកប្រេងដូង មកបុកក្រហុកចូលគ្នា ទើបដួសដាក់ចានគោមធំ ហើយដួសទឹកស្ងោរបន្តិចចាក់ យកវែកញីឲ្យបែកចូលគ្នា ទើបចាក់ទៅក្នុងឆ្នាំងស្ងោរទៅ វិញ ដាក់ខ្ទឹមបំពងកូរចូលគ្នាឲ្យសព្វ ទុកទទួលទានជាមួយនំបញ្ចុក ។
៩- ត្រកួនកាត់គល់ចោល កាត់ប្រវែងពីរថ្នាំងដៃ ពុះជាបួនស្ងោរឲ្យឆ្អិនហើយយកខ្លាញ់រាវមកប្រឡាក់ ឲ្យសើមៗ ។
១០- សណ្ដែកបណ្ដុះបេះកន្ទុយលាងទឹកឲ្យស្អាត ។
១១- ត្រយូងចេកបកយកស្រទាប់ខ្ចីៗ មកហាន់ជាសរសៃឆ្មារៗ ដាក់ត្រាំទឹកម្ជូរក្រូចឆ្មារឲ្យជ្រះជ័រ ។
១២- ល្ហុងចិតសំបកលាងទឹកឲ្យស្អាត ឈូសជាសរសៃឆ្មារ ។
របៀបរៀបល្បោយដាក់ចាន
១- យកនំបញ្ចុកមករៀបឆ្វាយអង្វេលដាក់ចានសំប៉ែត យកដើមខ្ទឹមឆូតបញ្ជិតៗ សងខាងហើយពុះជាពីរ ត្រាំទឹកឲ្យរីក ដូចជើងក្អែប ដាក់លើនំ យកម្ទេសនាងដៃទុំ ចិតជាផ្កាដាក់ចុងដើម ។ ២- យកត្រកួនរៀបដាក់ឆ្លាស់គ្នា នឹងសណ្ដែកបណ្ដុះត្រយូងចេក ល្ហុង ។
មីបំពង
គ្រឿងផ្សំ
ប៊ីហ៊ុន ខ្លាន់រាវ បង្កង សាច់ជ្រូក (សាច់សុទ្ធ) យី ហ៊ឺ ហៃប៊ី ខ្ទឹមប្រៃ សៀង ម្ទេសក្រហម ខ្ទឹមស ខ្ទឹមក្រហម ក្រូចឆ្មារ ពងទា ស្លឹកគូឆាយ សណ្ដែកបណ្ដុះ ម្ទេសផ្លោកទុំ សណ្ដែកដី អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប ។
វិធីធ្វើ
១- ប៊ីហ៊ុន យកទៅបំពងខ្លាញ់ឲ្យឡើងពណ៌ក្រហមស្រួយ ។
២- សាច់ជ្រូក (សាច់សុទ្ធ) ហាន់ជាចង្វាមូលតូចៗ ។
៣- បង្កងយកសំបកចេញ ហាន់ជាបន្ទះស្ដើងៗ ។
៤- ម្ទាសក្រហមបុកលាយ នឹង ខ្ទឹមស សៀង ឲ្យល្អិត ។
៥- ខ្ទឹមប្រៃហាន់ជាបន្ទះស្ដើងៗ ហៃប៊ីពុះជាពីរ យីហ៊ឺ ហាន់ជាសរសៃឆ្មារៗ ម្ទាសផ្លោកទុំ ហាន់ជាសរសៃ ឆ្មារៗដែរ ។
៦- សណ្ដែកដីលីងបកសំបកបុក (បុកកុំឲ្យល្អិតពេក) ។
៧- ពងទាវាយឲ្យបែកដាក់ខ្លាញ់ទៅក្នុងខ្ទះឲ្យសើមៗចាក់ពងទាវាចឲ្យស្ដើងត្រឡប់ចុះឡើងឲ្យឆ្អិនទើប ដួសយកមកហាន់ជាសរសៃឆ្មារៗ។
៨- ខ្ទឹមក្រហមហាន់ស្ដើងៗ បំពងខ្លាញ់ឲ្យឈ្ងុយ ។
៩- ស្លឹកគូឆាយ លាងទឹកឲ្យស្អាត កាត់ប្រវែងពីថ្នាំងដៃ សណ្ដែកបណ្ដុះបេះកន្ទុយចេញឲ្យស្អាត ។
១០- ដាក់ខ្ទះ ចាក់ខ្លាញ់រាវបន្តិច ដាំឲ្យក្ដៅ ដាក់ សាច់ជ្រូក សាច់បង្កង ឆាត្រឡប់ចុះឡើងឲ្យរីងទឹក ទើប ដាក់ម្ទេសបុក យីហ៊ឺ ហៃប៊ី ខ្ទឹមប្រៃ សណ្ដែកដី ចាក់ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ឆាចូលគ្នាឲ្យសព្វ ភ្លក់មើលឲ្យល្មម ដួសដាក់ចានទុក ។
១១ - យកប៊ីហ៊ុនបំពង សាច់ឆានិងខ្ទឹមក្រហមបំពង មកច្របល់បញ្ចូលគ្នាឲ្យសព្វ រួចដាក់កណ្ដាលចានពង ក្រពើរោយពងទាពីលើ យកម្ទេសផ្លោកដែលហាន់ទុកនោះរោយចំកណ្ដាល ហើយយកស្លឹកគូឆាយ រៀបព័ទ្ធជុំវិញ ទើប យកសណ្ដែកបណ្ដុះរៀបដាក់តាមគែមចានជុំវិញទៀត កាត់ម្ទេសដៃនាងទុំជាផ្កា ដោតតាមចំហៀងជាការស្រេច ។
២- សាច់ជ្រូក (សាច់សុទ្ធ) ហាន់ជាចង្វាមូលតូចៗ ។
៣- បង្កងយកសំបកចេញ ហាន់ជាបន្ទះស្ដើងៗ ។
៤- ម្ទាសក្រហមបុកលាយ នឹង ខ្ទឹមស សៀង ឲ្យល្អិត ។
៥- ខ្ទឹមប្រៃហាន់ជាបន្ទះស្ដើងៗ ហៃប៊ីពុះជាពីរ យីហ៊ឺ ហាន់ជាសរសៃឆ្មារៗ ម្ទាសផ្លោកទុំ ហាន់ជាសរសៃ ឆ្មារៗដែរ ។
៦- សណ្ដែកដីលីងបកសំបកបុក (បុកកុំឲ្យល្អិតពេក) ។
៧- ពងទាវាយឲ្យបែកដាក់ខ្លាញ់ទៅក្នុងខ្ទះឲ្យសើមៗចាក់ពងទាវាចឲ្យស្ដើងត្រឡប់ចុះឡើងឲ្យឆ្អិនទើប ដួសយកមកហាន់ជាសរសៃឆ្មារៗ។
៨- ខ្ទឹមក្រហមហាន់ស្ដើងៗ បំពងខ្លាញ់ឲ្យឈ្ងុយ ។
៩- ស្លឹកគូឆាយ លាងទឹកឲ្យស្អាត កាត់ប្រវែងពីថ្នាំងដៃ សណ្ដែកបណ្ដុះបេះកន្ទុយចេញឲ្យស្អាត ។
១០- ដាក់ខ្ទះ ចាក់ខ្លាញ់រាវបន្តិច ដាំឲ្យក្ដៅ ដាក់ សាច់ជ្រូក សាច់បង្កង ឆាត្រឡប់ចុះឡើងឲ្យរីងទឹក ទើប ដាក់ម្ទេសបុក យីហ៊ឺ ហៃប៊ី ខ្ទឹមប្រៃ សណ្ដែកដី ចាក់ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ឆាចូលគ្នាឲ្យសព្វ ភ្លក់មើលឲ្យល្មម ដួសដាក់ចានទុក ។
១១ - យកប៊ីហ៊ុនបំពង សាច់ឆានិងខ្ទឹមក្រហមបំពង មកច្របល់បញ្ចូលគ្នាឲ្យសព្វ រួចដាក់កណ្ដាលចានពង ក្រពើរោយពងទាពីលើ យកម្ទេសផ្លោកដែលហាន់ទុកនោះរោយចំកណ្ដាល ហើយយកស្លឹកគូឆាយ រៀបព័ទ្ធជុំវិញ ទើប យកសណ្ដែកបណ្ដុះរៀបដាក់តាមគែមចានជុំវិញទៀត កាត់ម្ទេសដៃនាងទុំជាផ្កា ដោតតាមចំហៀងជាការស្រេច ។
ភ្លាសាច់គោ
គ្រឿងផ្សំ
សាច់គោល្អ ពោះគោ មើមថៃថាវ សណ្ដែកបណ្ដុះ ម្ទេសផ្លោកទុំ សណ្ដែកដី រំដេង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង គល់វ៉ាន់ស៊ុយ សាឡាត់ ជីគ្រប់មុខ គល់ស្លឹកគ្រៃ អំបិល ទឹកត្រី ស្ករស ទឹកខ្មេះ ម្សៅស៊ុប មើមរ៉ាឌី ។
វិធីធ្វើ
១- សាច់គោល្អចិញ្ច្រាំទាំងឆៅឲ្យល្អិត ដាក់អំបិល ទឹកខ្មេះ ផ្អាប់ទុកកន្លះម៉ោង ទើបពូតយកទឹកចេញត្រងនឹង ស្បៃឲ្យស្អាត ដាក់ចានទុក ។ ២- ពោះគោស្ងោរឲ្យផុយហាន់ស្ដើងៗ ។
៣- មើមថៃថាវ ម្ទេសផ្លោកទុំ ហាន់ជាសរសៃឆ្មារៗ ។
៤- សណ្ដែកដីលីងឲ្យឆ្អិន ញីយកសំបកចេញបំបែកជាពីរ សណ្ដែកបណ្ដុះបេះកន្ទុយឲ្យស្អាត ។
៥- គល់ស្លឹកគ្រៃហាន់ស្ដើងៗខ្ទឹមបារាំងរើសយកមើមតូចៗល្មមបកសំបកចេញលាងទឹកឲ្យស្អាតហាន់ ទទឹងស្ដើងៗល្មម(ហាន់ទាំងមូល)។
៦- សាឡាត់បេះធាងលាងទឹកឲ្យស្អាតហាន់ទទឹងៗឲ្យតូចៗ ល្មមច្របល់នឹងស្លឹកជីគ្រប់មុខ(បេះលាងទឹក ឲ្យស្អាត) ។
៧- រំដេងដុតឲ្យឈ្ងុយ បុកលាយនឹងគុលវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហមឲ្យម៉ដ្ធ ។
៨- យកសាច់គោដែលពូតទឹកចេញនោះ ពោះគោ មើមថៃថាវ សណ្ដែកបណ្ដុះ គល់ស្លឹកគ្រៃ មកច្របល់ចូល គ្នាឲ្យសព្វ ដាក់កណ្ដាលចានសំប៉ែត ហើយយកសណ្ដែកដី លីងរោយគ្របពីលើ រួចយកម្ទេសផ្លោកទុំរោយកាត់ទទឹងពាក់ កណ្ដាល ទើបយកខ្ទឹមបារាំងដំរៀបសងខាងរួចយកសាឡាត់និងស្លឹកជីរៀបជុំវិញ ចិតមើមរ៉ាឌីជាផ្កាដោតតាមចំហៀងៗ ចានជាការស្រេច ។
៩- យកទឹកដែកពូតចេញពីសាច់គោនោះ មកស្ងោរដាក់រំដេងដែលបុកទុកនោះ ចាក់ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល កូរចូលគ្នាឲ្យសព្វ ភ្លក់មើលឲ្យជូរ ប្រៃ តាមចូលចិត្ត បើមិនសូវជូរច្របាច់ក្រូចឆ្មារបន្ថែមក៏បាន ឬ ក៏ចាប់សាច់ ដាក់ចានបាយ រួចដួសទឹកនោះស្រូបពីលើតាមការចូលចិត្ត ។
ណែមត្រី
គ្រឿងផ្សំ
ត្រីប្រមា (ត្រីសមុទ្រ) សាច់ជ្រូកបីជាន់ ស្បែកជ្រូក អង្ករលីង រំដេង ប៉េងប៉ោះកំប៉ុង ខ្ទឹមប្រៃ ខ្ទឹមបារាំង ម្ទេសផ្លោកទុំ ស្លឹកវ៉ាន់ស៊ុយ សាឡាត់ ម្ទេសនាងដៃទុំ ក្រូចឆ្មារ ស្ករស អំបិល ទឹកត្រី ម្សៅស៊ុប ។
វិធីធ្វើ
១- ត្រីប្រមា (ត្រីសមុទ្រ) កាត់ក្បាល កន្ទុយចេញ ចំណែកខ្លួនវាកាត់ជាកង់ៗ យកទៅចំហុយឲ្យឆ្អឹនហើយ ក្បាល និង កន្ទុយដូសដាក់ចានទុក យកសាច់មកបេះៗ កុំឲ្យដោយស្បែក ច្របាច់ឲ្យម៉ដ្ធ ដាក់អំបិល ទឹកខ្មេះច្របល់ចូល គ្នា ផ្អាប់ទុកកន្លះម៉ោង ទើបពូតយកទឹកចេញដាក់ចានទុក ។
២- សាច់ជ្រូកបីជាន់ស្ងោរឲ្យឆ្អិនហាន់ជាសរសៃឆ្មារៗ
៣- ស្បែកជ្រូក (ទិញយកគេហាន់ស្រាប់ ទើបបានឆ្មារល្អ) ចាក់ទឹកក្ដៅត្រាំឲ្យរីក ដាក់សាច់ជូបន្តិច ច្របាច់ នឹងទឹកខ្មេះឲ្យឡើងស លាងឲ្យច្រើនទឹកលុះត្រាតែថើបមើលទៅលែងធុំក្លិន ទើបយកមកប្រីបាន ។
៤- អង្ករលីង ៗ ឲ្យល្អិត តែកុំឲ្យក្រហម បុកឲ្យម៉ដ្ធ ។
៥- ខ្ទឹមបារាំង (រើសយកមើមឲ្យតូចៗល្មម) បកសំបកលាងទឹកឲ្យស្អាត ហាន់ទាំងមូលជាទទឹងៗស្ដើង ល្មម ហើយដោះទុកឲ្យវានៅជាវង់មូលៗ ។
៦- ខ្ទឹមប្រៃហាន់ជាបន្ទះស្ដើងៗ ស្លឹកវ៉ាន់ស៊ុយហាន់ជាបន្ទះល្អិតៗ ។
៧- រំដេងដុតឲ្យឈ្ងុយបុកឲ្យល្អិត ។
៨- ម្ទេសផ្លោកទុំហាន់ជាសរសៃឆ្មារៗ ម្ទេសនាងដៃទុំចិតជាផ្កា ។
៩- សាឡាត់បេះលាងទឹកឲ្យស្អាតហាន់ឲ្យល្អិតៗ ។
១០- យកត្រីដែលពូតទុកនោះ សាច់ជ្រូក ស្បែកជ្រូក ប៉េងប៉ោះកំប៉ុង អង្ករលីង ខ្ទឹមប្រៃ រំដេងបុកមកច្រ បល់លាយចូលគ្នា ចាក់ទឹកត្រី ច្របាច់ក្រូចឆ្មារ អំបិល ស្ករស ម្សៅស៊ុប ភ្លក់មើលឲ្យល្មម ទើបយកទៅដាក់ចានពងក្រពើ ហើយយកក្បាលនិងកន្ទុយត្រីមកតភ្ជាប់គ្នាឲ្យដូចរាងត្រី ទើបយកម្ទេសផ្លោកមករៀបដាក់ចំកណ្ដាលតួត្រី យកស្លឹកវ៉ាន់ ស៊ុយដាក់សងខាងហើយកខ្ទឹមបារាំងរៀបចុងដើមធ្វើជាស្រការួចយកសាឡាត់រៀបដាក់ជុំវិញត្រីដោតម្ទេសតាមចំហៀងៗ ជាការស្រេច ។
២- សាច់ជ្រូកបីជាន់ស្ងោរឲ្យឆ្អិនហាន់ជាសរសៃឆ្មារៗ
៣- ស្បែកជ្រូក (ទិញយកគេហាន់ស្រាប់ ទើបបានឆ្មារល្អ) ចាក់ទឹកក្ដៅត្រាំឲ្យរីក ដាក់សាច់ជូបន្តិច ច្របាច់ នឹងទឹកខ្មេះឲ្យឡើងស លាងឲ្យច្រើនទឹកលុះត្រាតែថើបមើលទៅលែងធុំក្លិន ទើបយកមកប្រីបាន ។
៤- អង្ករលីង ៗ ឲ្យល្អិត តែកុំឲ្យក្រហម បុកឲ្យម៉ដ្ធ ។
៥- ខ្ទឹមបារាំង (រើសយកមើមឲ្យតូចៗល្មម) បកសំបកលាងទឹកឲ្យស្អាត ហាន់ទាំងមូលជាទទឹងៗស្ដើង ល្មម ហើយដោះទុកឲ្យវានៅជាវង់មូលៗ ។
៦- ខ្ទឹមប្រៃហាន់ជាបន្ទះស្ដើងៗ ស្លឹកវ៉ាន់ស៊ុយហាន់ជាបន្ទះល្អិតៗ ។
៧- រំដេងដុតឲ្យឈ្ងុយបុកឲ្យល្អិត ។
៨- ម្ទេសផ្លោកទុំហាន់ជាសរសៃឆ្មារៗ ម្ទេសនាងដៃទុំចិតជាផ្កា ។
៩- សាឡាត់បេះលាងទឹកឲ្យស្អាតហាន់ឲ្យល្អិតៗ ។
១០- យកត្រីដែលពូតទុកនោះ សាច់ជ្រូក ស្បែកជ្រូក ប៉េងប៉ោះកំប៉ុង អង្ករលីង ខ្ទឹមប្រៃ រំដេងបុកមកច្រ បល់លាយចូលគ្នា ចាក់ទឹកត្រី ច្របាច់ក្រូចឆ្មារ អំបិល ស្ករស ម្សៅស៊ុប ភ្លក់មើលឲ្យល្មម ទើបយកទៅដាក់ចានពងក្រពើ ហើយយកក្បាលនិងកន្ទុយត្រីមកតភ្ជាប់គ្នាឲ្យដូចរាងត្រី ទើបយកម្ទេសផ្លោកមករៀបដាក់ចំកណ្ដាលតួត្រី យកស្លឹកវ៉ាន់ ស៊ុយដាក់សងខាងហើយកខ្ទឹមបារាំងរៀបចុងដើមធ្វើជាស្រការួចយកសាឡាត់រៀបដាក់ជុំវិញត្រីដោតម្ទេសតាមចំហៀងៗ ជាការស្រេច ។
ញាំប៉េងប៉ោះ
គ្រឿងផ្សំ
សាច់ជ្រូកបីជាន់ សាច់បង្កង ប៉េងប៉ោះ ត្រសក់ ខ្ទឹមបារាំង ពងមាន់ក្រូចឆ្មារ អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប ស្លឹកវ៉ាន់ស៊ុយ ។
វិធីធ្វើ
១- ប៉េងបោះ (រើសយកផ្លែធំ) កាត់ក្បាលចេញខ្វៀលយកគ្រាប់និងសាច់ចេញលាងទឹកឲ្យស្អាត (ឆ្លាក់មាត់ជុំវិញ ហើយផ្កាប់លើកញ្ច្រែងទុកឲ្យស្រក់ទឹក) ។ ២- សាច់ជ្រូក សាច់បង្កង ស្ងោរឲ្យឆ្អិន សាច់ជ្រូកហាន់ជាសសៃឆ្មារៗ សាច់បង្កងហាន់ជាបន្ទះស្ដើងៗ ។
៣- ប៉េងបោះពុះជាពីរយកគ្រាប់ចេញ ហាន់ជាបន្ទះស្ដើងៗ ។
៤- ត្រសក់ពុះជាពីរយកបណ្ដូលចេញ ហាន់ជាបន្ទះស្តើងៗ (ហាន់ទាំងសំបក) ប្រឡាក់អំបិលច្របាច់ពូត យកទឹកចេញ។
៥- ខ្ទឹមបារាំងពុះជាពីរហាន់ជាបន្ទះស្ដើងៗ ។
៦- ពងមាន់ស្ងោរឲ្យឆ្អិន បកសំបកចេញ ហើយយកកាំបិត ដែលមានមុខស្ដើង (កាំបិតឡាម)កាត់ទទឹងៗ ឲ្យស្ដើងៗ ។
៧- ស្លឹកវ៉ាន់ស៊ុយបេះលាងទឹកឲ្យស្អាត រៀបដាក់ចានសំប៉ែត ។
៨- យកសាច់ជ្រូក សាច់បង្កង ត្រសក់ ប៉េងប៉ោះ ខ្ទឹមបារាំង មកច្របល់ចូលគ្នា ចាក់ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ទឹកក្រូចឆ្មារ ភ្លក់មើលឲ្យល្មម ហើយច្រកចូលទៅក្នុងប៉េងប៉ោះដែលឆ្លាក់ទុកនោះយកពងមាន់ចាក់ពីលើ មួយបន្ទះៗហាន់ស្លឹកវ៉ាន់ស៊ុយឲ្យល្អិតៗ រោយឲ្យចំកណ្ដាលពងក្រហមទើបយកទៅរៀបដាក់ចានដែលមានស្លឹក វ៉ាន់ស៊ុយនោះ ។
សាច់គោអាំងជ្រក់
គ្រឿងផ្សំ
សាច់គោល្អ ម្ទេសក្រហម គល់ស្លឹកគ្រៃ រំដេង ខ្ជាយ សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម គ្រឿងការី សណ្ដែក ដី ដូងទុំ អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប ឫស្សី ធាងដូង ។
វិធីធ្វើ
១- សាច់គោល្អ ហាន់ជាបន្ទះស្ដើងៗ ប្រវែងមួយចង្អុលដៃ ។ ២- គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង ខ្ជាយ សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម អំបិល គ្រឿងការី បុកចូលគ្នា ឲ្យម៉ដ្ឋ ។ ៣- ដូងទុំកោសពូតយកខ្ទិះដើម ។
៤- សណ្ដែកដីលីងបុក ( កុំឲ្យល្អិតពេក ) ។
៥- យកគ្រឿង សណ្ដែកដីបុក ខ្ទិះដូងមកប្រឡាក់នឹងសាច់គោដាក់ទឹកត្រី ស្ករ ម្សៅស៊ុប ភ្លក់មើលឲ្យល្មម ទើប យកទៅមូលដោតនឹងចង្កាក់ឫស្សី អាំងឲ្យឆ្អិនទុកមួយអន្លើ ។
វិធីធ្វើជ្រក់
យកល្ហុង ឬ ផ្លែស៊ូ ត្រសក់ មើមការ៉ុត ប៉ិគក់ មកចិត បួនជ្រុងប៉ុនមេដៃ ឬ ក៏ឆ្លាក់ជាក្បាច់តាមការចេះ ហើយ ត្រាំទឹកខ្មេះ ស្ករ អំបិល រវាងប្រាំម៉ោង ។ នោពេលទទួលទាន ត្រូវយកធាងដូងមកលួសស្លឹកចេញ ទុកស្លឹកខាងចុងបន្តិច កាត់ជារាងព្រួញ ទើបហូតសាច់ គោពីចង្កាក់ឫស្សី មកដោតឆ្លាស់គ្នានឹងជ្រក់ រៀបដាក់ចានតាមសម ។
វិធីទុកមីសួ ឬសរសៃមីឲ្យបានយូរ
នៅពេលឆារួចរាល់ហើយ ចូរដួសដាក់ថាស រួចយកស្លឹកស្ពៃខៀវ ឬស្ពៃចង្កឹះស្រស់មកគ្របពីលើឲ្យជិត បន្ទាប់មកយកក្រណាត់ស្បៃគ្របពីលើមួយជាន់ឲ្យជិត នោះនឹងអាចជួយរក្សាឲ្យមីសួ ឬសរសើមីរបស់អ្នកឲ្យមានសភាពទន់ល្មើយ និងមានរសជាតិឈ្ងុយឆ្ងាញ់ដូចដើម ៕
មាន់ឆាទឹកឃ្មុំ មាក់ប្រាង
សាច់ភ្លៅមាន់ជាប់ស្បែក ហាន់ជាដុំៗ ៣០០ក្រាម, ម្សៅពោត ១/២ចានចង្កឹះ, ម្រេចម៉ដ្ឋ ១ស្លាបព្រាបាយ, សាច់មាក់ប្រាង ហាន់ជាចំណិតៗ ១/២ចានចង្កឹះ, ខ្ទឹមបារាំង ហាន់ ១មើម, ម្ទេសដៃនាងក្រហម ហាន់ឆ្មារតាមបណ្តោយ ៣ផ្លែ, ដៃមខ្ទឹមហាន់ជាកង់ៗ ៣ដើម, ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ, ទឹកឃ្មុំ ២ស្លាបព្រាបាយ, ប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ម្សៅស៊ុបខ្នរ ២ស្លាបព្រាកាហ្វេ, ទឹកសាប និងប្រេងឆា។
២- វិធីធ្វើ :
១. លាយច្របល់ម្រេចម៉ដ្ឋ និងម្សៅពោតឲ្យសព្វសាច់មាន់ រួចហើយយកទៅចៀន ឲ្យឡើងពណ៌លឿងស្រួយ ។ បន្ទាប់មក ដួសឡើង ទុកឲ្យស្រស់ប្រេង ។
២. បំពងខ្ទឹមសចិញ្ច្រាំឲ្យឈ្ងុយ ហើយថែមសាច់មាក់ប្រាងចូល ឆារហូតទាល់តែឆ្អិន មុននឹងថែមប្រេងខ្យង ទឹកឃ្មុំ និងទឹកបន្តិចផង ។ បន្ទប់មកថែមទឹកស៊ីអ៊ីវ និងម្សៅស៊ុបខ្នរ។
៣. ដាក់សាច់មានចៀនរួចហើយនោះចូល ព្រមទាំងម្ទេសដៃនាង ខ្ទឹមបារាំង និងដើមខ្ទឹម រួចឆាបន្តឲ្យចូលជាតិសព្វ មុននឹងដួសដាក់ចានទទូលទាន៕
ខសាច់ជ្រូកផ្សិតចំបើង
សាច់ជ្រូកបីជាន់ ត្រីងៀតរ៉ស់ ផ្សិតចំបើង ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករផែន ម្រេចបុក ម្សៅស៊ុប ទឹកដូងខ្ចី
ស៊ុតទា ខ្លាញ់រាវ ។
វិធីធ្វើ
១. សាច់ជ្រូកបីជាន់កាត់ដុំតូចៗ ល្មម ប្រឡាក់អំបិល ម្រេច ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅស៊ុប ផ្អាប់ទុក ។
២. ត្រីងៀតកាត់កង់តូចៗ ផ្សិតចំបើងពុះជាពីរ ។
៣. ដាំខ្ទះចាក់ខ្លាញ់ទុកឲ្យក្ដៅ ដាក់ខ្ទឹមសចិញ្ច្រាំបំពងឲ្យឈ្ងុយ ដាក់ស្ករផែនឲ្យរលាយហើយដាក់សាច់
ជ្រូក ត្រីងៀតត្រឡប់ឲ្យចូលគ្នាទើបដួសដាក់ឆ្នាំងចាក់ទឹករំងាស់ឲ្យរីង ហើយចាក់ទឹកដូងខ្ចីដាក់ផ្សិតចំបើង ស៊ុតទា
(ស្ងោរឲ្យឆ្អិនបកសំបកឲ្យស្អាតដាក់ទាំងមូល) រំងាស់ឲ្យផុយទើបដាក់ចុះ ។
ខម្រះ
គ្រឿងផ្សំ
ម្រះ សាច់ជ្រូក (សាច់លាយខ្លាញ់) ហៃប៊ី ខ្ទឹមបារាំង មីសួ ស៊ុតទា ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ម្សៅស៊ុប
ម្សៅមី ខ្ទឹមស ខ្លាញ់រាវ ម្រេចបុក ។
១. យកម្រះមកកាត់ទទឹងជាពីរ ស្កៀលយកបណ្ដូលចេញ លាងទឹកទុកមួយអន្លើ ។
២. សាច់ជ្រូក (សាច់លាយខ្លាញ់) ចិញ្ច្រាំលាយជាមួយហៃប៊ីឲ្យល្អិត ខ្ទឹមបារាំងពុះជាពីរហាន់ស្ដើងៗ មីសួ ត្រាំទឹកកាត់ខ្លីៗ យករបស់ខាងលើនេះ មកច្របល់ចូលគ្នា ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ម្សៅស៊ុប ម្សៅមី គោះ
ស៊ុតទាដាក់ (ច្របល់ឲ្យសព្វ) ទើបយកទៅកាត់ក្នុងផ្លែម្រះនោះឲ្យពេញ ។
៣. ដាំឆ្នាំងដាក់ខ្លាញ់បន្តិចទុកឲ្យក្ដៅដាក់ខ្ទឹមសចិញ្ច្រាំបំពងឲ្យឈ្ងុយ ហើយចាក់ទឹកបន្តិចទុកឲ្យពុះ ដាក់ម្រះ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ម្សៅស៊ុប ម្រេកបុក គ្របឲ្យជិត ដាក់រំងាស់ឲ្យឆ្អិនហើយដាក់ចុះ ។
Read More..
ម្រះ សាច់ជ្រូក (សាច់លាយខ្លាញ់) ហៃប៊ី ខ្ទឹមបារាំង មីសួ ស៊ុតទា ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ម្សៅស៊ុប
ម្សៅមី ខ្ទឹមស ខ្លាញ់រាវ ម្រេចបុក ។
១. យកម្រះមកកាត់ទទឹងជាពីរ ស្កៀលយកបណ្ដូលចេញ លាងទឹកទុកមួយអន្លើ ។
២. សាច់ជ្រូក (សាច់លាយខ្លាញ់) ចិញ្ច្រាំលាយជាមួយហៃប៊ីឲ្យល្អិត ខ្ទឹមបារាំងពុះជាពីរហាន់ស្ដើងៗ មីសួ ត្រាំទឹកកាត់ខ្លីៗ យករបស់ខាងលើនេះ មកច្របល់ចូលគ្នា ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ម្សៅស៊ុប ម្សៅមី គោះ
ស៊ុតទាដាក់ (ច្របល់ឲ្យសព្វ) ទើបយកទៅកាត់ក្នុងផ្លែម្រះនោះឲ្យពេញ ។
៣. ដាំឆ្នាំងដាក់ខ្លាញ់បន្តិចទុកឲ្យក្ដៅដាក់ខ្ទឹមសចិញ្ច្រាំបំពងឲ្យឈ្ងុយ ហើយចាក់ទឹកបន្តិចទុកឲ្យពុះ ដាក់ម្រះ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ម្សៅស៊ុប ម្រេកបុក គ្របឲ្យជិត ដាក់រំងាស់ឲ្យឆ្អិនហើយដាក់ចុះ ។
ខគោលាយឆៃថាវ
សាច់គោ (សាច់លាយខ្លាញ់) ៩៦០ ក្រាម, ឆៃថាវ ៦៤០ ក្រាម (កោសសម្បក និងពុះជាដុំធំៗ), គ្រឿងប៉ូចកាក់ ២ គ្រាប់, ទឹក ៥ ទៅ ៦ កែវ, ស្លឹកខ្ទឹមហាន់កង់ខ្លីៗ ២ ស្លាបព្រាបាយ និងខ្លាញ់ ៣ ស្លាបព្រាបាយ ។
៙ គ្រឿផ្សំរសជាតិ (១)
ទឹកស៊ីអ៊ីវខាប់ ២ ស្លាបព្រាបាយ, ស្រា ១ ស្លាបព្រាបាយ និងប្រេងល្ង ១ ស្លាបព្រាកាហ្វេ ។
៙ គ្រឿងផ្សំរសជាតិ (២)
ខ្ទឹមសចិញ្ច្រាំ, ខ្ញីហាន់ម៉ដ្ឋមួយមុខៗ ១ ស្លាបព្រាបាយ និងទឹកសៀងខាប់ ២ ស្លាបព្រាបាយ ។
៙ គ្រឿងទឹកខាប់
ទឹកម្ទេសខាប់ ២ ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវខាប់បន្ដិចបន្ដួច, ស្ករ ១ ស្លាបព្រាកាហ្វេ និងទឹកម្សៅឆា ២ ស្លាបព្រាបាយ ។
៙ វិធីធ្វើ
១. ដាក់សាច់គោទាំងដុំស្រុសក្នុងទឹកពុះរយៈពេល ១០ នាទី រួចហើយស្រង់ចេញ និងហាន់ជាដុំធំៗ បន្ទាប់មកដាក់ច្របល់ចូលក្នុងគ្រឿងផ្សំ (១) ។
២. ដាក់ខ្លាញ់ចូលក្នុងឆ្នាំងខ្ទះ បន្ទាប់មកចាក់សាច់គោឆោជាមួយគ្រឿងផ្សំ (២) ។
៣. ដួសគ្រឿងឆាដាក់ចូលក្នុងឆ្នាំងដី ដាក់គ្រឿងប៉ូចកាក់ និងចាក់ទឹកចូល ហើយគ្របឲ្យជិត និងស្ងោរំងាស់រយៈពេល ២ ម៉ោង លុះត្រាតែសាច់គោផុយល្អ ។
៤. ដាក់ឆៃថាវចូលស្ងោរ ១០ នាទី និងចាក់គ្រឿងទឹកខាប់ចូល ហើយរោយស្លឹកខ្ទឹមពីលើទុកជាការស្រេច ៕







