៤​អា​ហារ​សរី​រាង្គ​ល្អ​ចំ​​ពោះ​សុ​ខ​ភា​ព


ប​ន្លែ​ ​ផ្លែ​ឈើ​ស​រី​រា​ង្គ​ ​គឺ​ជា​ប​ន្លែ​ ​ផ្លែ​ឈើ​មួ​យ​ប្រ​ភេ​ទ​ ​ដែ​ល​ដាំ​ដុះ​ដោ​យ​មិ​ន​ប្រើ​សា​រ​ធា​តុ​គី​មី​ ​ពោ​ល​គឺ​ ​មិ​ន​ប្រើ​ជី​គី​មី​ ​ឬ​ថ្នាំ​ស​ម្លា​ប់​ស​ត្វ​ល្អិ​ត​។​ ​តា​ម​កា​រ​សិ​ក្សា​ឱ្យ​ដឹ​ង​ថា​ ​ប​ន្លែ​ស​រី​រា​ង្គ​ ​មា​ន​វី​តា​មី​ន​ ​C​ច្រើ​ន​ជា​ង​ប​ន្លែ​ធ​ម្ម​តា​ ​រ​ហូ​ត​ដ​ល់​ទៅ​២​៧​%​,​ ​មា​ន​សា​រ​ធា​តុ​ដែ​ក​ ​ច្រើ​ន​ជា​ង​រ​ហូ​ត​២​១​%​ ​និ​ង​សា​រ​ធា​តុ​ម៉​ង់​កា​ណែ​ស​ ​ច្រើ​ន​ជា​ង​ ​រ​ហូ​ត​ដ​ល់​២​៩​%​ ​ហើ​យ​វា​ថែ​ម​ទាំ​ង​អា​ច​ប្រ​ឆាំ​ង​នឹ​ង​ជំ​ងឺ​ម​ហា​រី​ក​ ​ជួ​យ​កា​រ​ពា​រ​មិ​ន​ឱ្យ​កើ​ត​ជំ​ងឺ​បេះ​ដូ​ង​ ​និ​ង​ជំ​ងឺ​ស​រ​សៃ​ឈា​ម​ខួ​រ​ក្បា​ល​ទៀ​ត​។
ប​ន្លែ​ ​ផ្លែ​ឈើ​សេ​រី​រា​ង្គ​ល្អ​ៗ​ ​ដែ​ល​អ្ន​ក​គួ​រ​ទ​ទួ​ល​ទា​ន​ ​មា​ន​ដូ​ច​ជា​ ​៖​
​ផ្លែ​ឈើ​ដែ​ល​មិ​ន​ទ​ទួ​ល​ទា​ន​ទាំ​ង​សំ​ប​ក​ ​៖​ ​ដូ​ច​ជា​ ​ផ្លែ​ម្នា​ស់​ ​ឪ​ឡឹ​ក​ ​ទុ​រេ​ន​ ​ជា​ដើ​ម​ ​ព្រោះ​សា​រ​ធា​តុ​គី​មី​ ​នៅ​តោ​ង​ជា​ប់​តែ​សំ​ប​ក​តែ​ប៉ុ​ណ្ណោះ​ ​មិ​ន​បា​ន​ជ្រា​ប​ចូ​ល​ដ​ល់​សា​ច់​ក្នុ​ង​ឡើ​យ​។​
​ប្រូ​ក​ខូ​លី​ ​៖​ ​វា​ជា​ប្រ​ភេ​ទ​ប​ន្លែ​ម៉្យា​ង​ដែ​ល​ប្រើ​ថ្នាំ​ស​ម្លា​ប់​ស​ត្វ​ល្អិ​ត​ក្នុ​ង​ប​រិ​មា​ណ​តិ​ច​តួ​ច​ជា​ង​ប្រ​ភេ​ទ​ប​ន្លែ​ផ្សេ​ង​ទៀ​ត​ ​និ​ង​មិ​ន​សូ​វ​មា​ន​សា​រ​ធា​តុ​គី​មី​ ​តោ​ង​ជា​ប់​នៅ​លើ​ប​ន្លែ​នេះ​ឡើ​យ​។​
​ស្តៅ​ ​៖​ ​នៅ​ក្នុង​ដើ​ម​ស្តៅ​ ​មា​ន​សា​រ​ធា​តុ​ក​ម្ចា​ត់​ស​ត្វ​ល្អិ​ត​ដោ​យ​ខ្លួ​ន​ឯ​ង​រួ​ច​ទៅ​ហើ​យ​ ​ដោ​យ​វា​មិ​ន​ត្រូ​វ​កា​រ​ថ្នាំ​ស​ម្លា​ប់​ស​ត្វ​ល្អិ​ត​ប​ន្ថែ​ម​ទៀ​ត​នោះ​ឡើ​យ។​ ​ទោះ​បីជា​អ្ន​ក​ទុ​ក​វា​ចោ​ល​ ​ក៏​គ្មា​ន​ស​ត្វ​ល្អិ​ត​ណា​ម​ក​រោ​ម​ដែ​រ​។​
​ស​ណ្តែ​ក​ឡា​ន់​តៅ​ ​៖​ ​ស​ណ្តែ​ក​ឡា​ន់​តៅ​ ​មា​ន​សំ​ប​ក​ក្រា​ស់​ ​ជួ​យ​កា​រ​ពា​រ​សា​រ​ធា​តុ​គី​មី​ ​មិ​ន​ឱ្យ​ជ្រា​ប​ចូ​ល​ទៅ​ក្នុ​ង​សា​ច់​ផ្នែ​ក​ខា​ង​ក្នុ​ង​។​ ​អ្នក​គ្រា​ន់​តែ​យ​ក​វា​ ​ម​ក​លា​ង​ទឹ​កឱ្យ​ស្អា​ត​ ​ជា​កា​រ​ស្រេ​ច​ ​មិ​ន​បា​ច់​បា​រ​ម្ភ​រឿ​ង​សា​រ​ធា​តុ​គី​មី​ឡើ​យ​៕
Read More..

សារៈប្រយោជន៍ នៃការញ៉ាំផ្លែក្រូច

Click To Enlarge !


- បង្កាជម្ងឺមួយចំនួនធំ ដោយសារធាតុ នៃវីតាមីន C
- ជួយបង្កើននូវភាពស៊ាំនឹងជម្ងឺ
- ជួយកាត់បន្ថយជាតិខ្លាញ់ នៅក្នុងសរសៃឈាម Cholesterol
- ទឹកក្រូចជួយបង្ការ អុកស៊ីតកម្មខ្ពស់បំផុត (ច្រេះចាប់)
- សំបូរជាតិប៉ូតាស្យូម
- ជូយដល់ការលូតលាស់ នៃរាងកាយបានយ៉ាងឆាប់រហ័
Read More..

អាថកំបាំងអាហារ នៅក្នុងការបញ្ចៀស ជំងឺគាំងបេះដូង

Click To Enlarge !ប្រសិនបើលោកអ្នក ធ្លាប់គាំងបេះដូងនោះ លោកអ្នកត្រូវតែបរិភោគត្រីភ្លាម ពីពេលនេះទៅ។ ត្រីអាចកាត់បន្ថយ ឪកាសនាំអោយគាំងបេះដូង បានដល់ទៅបីដង។ ការទទួលទានសាច់ត្រី​សំខាន់ជាង ការទទួលទាន ជាតិខ្លាញ់។ នេះគឺជាការរកឃើញ​ របស់វេជ្ជបណ្ឌិត ម៉ៃខឺលបឺរ (Michael Burr) នៅក្រុម ប្រឹក្សាស្រាវជ្រាវ វេជ្ជសាស្ត្រប្រទេសអាមេរិក។ គាត់បានសិក្សាស្រាវជ្រាវ ទៅលើបុរសចំនួន២០៣៣នាក់ ដែលធ្លាប់គាំងបេះដូង។ គាត់អោយមនុស្សមួយក្រុម បរិភោគត្រីសមុទ្រ ដូចជាត្រីសាលមុន ត្រីmackerel និងត្រី sardines យ៉ាងហោចណាស់ ពីរដងនៅក្នុងមួយថ្ងៃ ដោយម្តងៗ បរិភោគចំនួន១៤០ក្រាម ឫក៏បរិភោគថ្នាំគ្រាប់ខ្លាញ់ត្រី។ មនុស្សមួយក្រុមទៀត គាត់អោយកាត់បន្ថយ ការបរិភោគជាតិខ្លាញ់ មនុស្សមួយ ក្រុមទៀតគាត់អោយ បរិភោគអាហារ មានជាតិសរសៃ។ សំរាប់ការប្រៀបធៀបមនុស្សមួយ ក្រុមទៀតគាត់មិនបង្គាប់អោយ បរិភោគអ្វីឡើយ។

រយ:ពេលពីរឆ្នាំក្រោយមកការស្រាវជ្រាវនោះ បង្ហាញថាមានតែត្រីប៉ុណ្ណោះអាចកាត់បន្ថយការ ស្លាប់បានដល់ទៅ២៩ភាគរយ។ ក្រៅពីនេះ បន្លែ និងផ្លែឈើក៏អាច ទប់ស្កាត់ការគាំងបេះដូងដែរ។

អ្នកដឹងទេថាអ្នកបរិភោគអាហារបួសមានអត្រាកើតជំងឺបេះដូង-សរសៃឈាម ទាបជាងគេបំផុត។ នៅកម្ពុជាយើងអាហារបួសនេះ មិនទាន់ពេញនិយមនៅឡើយទេ។ ប៉ុន្តែយើងឃើញក្រុមយុវវ័យ កាន់តែច្រើននាំគ្នា បរិភោគ អាហារបួស។ គួរអោយចាប់អារម្មណ៍មួយ ទៀតនោះការ សិក្សាស្រាវជ្រាវដោយសាកលវិទ្យាល័យហាវឺដ បានបង្ហាញថាអ្នក បរិភោគការ៉ុតមួយ មើមឫដំឡូងទម្ងន់១៣០ក្រាមក្នុងមួយថ្ងៃ(ឫអាហារ ដែលសម្បូរជាតិបេតាការ៉ូតែន)អាចកាត់បន្ថយគ្រោះថ្នាក់គាំង បេះដូងបាន ដល់ទៅចំនួន២២ភាគរយ និងកាត់បន្ថយគ្រោះថ្នាក់សរសៃឈាមក្នុងបេះដូងបានដល់ទៅ៤០-៧០ភាគរយ។

ផ្លែឈើនិងបន្លែក៏កាត់បន្ថយការស្លាប់ដោយជំងឺបេះដូង និងបញ្ហាដទៃទៀតទាក់ទងនឹងបេះដូងផងដែរ។ ការសិក្សាស្រាវជ្រាវនៅ ឥណ្ឌាបង្ហាញថា អ្នកបរិភោគបន្លែនិងផ្លែឈើស្លាប់ដោយ បញ្ហាបេះដូងចំនួន៤៥ភាគរយតិចជាងអ្នកដែលបរិភោគអាហារមាន ជាតិខ្លាញ់ទាប។

ខ្លាញ់សាច់បិសាចនាំអោយកើតជំងឺបេះដូង

ប្រជាជនកម្ពុជាយើងបាន ប្រើខ្លាញ់ជ្រូកដើម្បីធ្វើម្ហូបឆារនិងអាហារមួយចំនួនទៀត មុនពេលដែលការប្រើប្រេងឆារបានពេញនិយម។ ម្យ៉ាងទៀតនោះអ្នកខ្លះក៏ចូលចិត្តអាហារដែលមានជាតិខ្លាញ់ច្រើនដែរ។

កត្តាទាំងពីរនេះអាចរួមចំណែកនៅក្នុងការធ្វើអោយមានការកើតជំងឺបេះដូង ដ៏ច្រើននៅកម្ពុជា។ មនុស្សដែលបរិភោគខ្លាញ់សត្វច្រើនមានអត្រាកើតជំងឺបេះដូងដែលបណ្តាល មកពីសរសសៃឈាមចិញ្ចឹមបេះដូង(coronary heart disease) ខ្ពស់ជាងគេបំផុត។ ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ១៩៩០របស់អង្គការសុខភាពពិភពលោកបាន បង្ហាញថាអ្នកបរិភោគខ្លាញ់ តិចត្រឹមចំនួន៣ទៅ១០ភាគរយនៃថាមពលទាំងអស់មានកើតជំងឺបេះដូងតិចជាងគេ។

ដូច្នេះបើអ្នកបរិភោគខ្លាញ់ច្រើននោះ វាល្មមដល់ពេលដែលអ្នក បោះបង់ចោលហើយបើសិនជាអ្នកស្រលាញ់ជីវិតរបស់អ្នក។

ផឹកគ្រឿងស្រវឹង និងជំងឺបេះដូង

បើសិនជាអ្នកមានចំណូលចិត្តចំពោះគ្រឿង ស្រវឹងទៅហើយនោះអ្នកគួរកាត់បន្ថយមកត្រឹមយ៉ាងច្រើន ស្រាបៀរពីរកំប៉ុងនៅក្នុង មួយថ្ងៃបានហើយ។ នេះជាបរិមាណដែលសុវត្ថភាពចំពោះសុខភាពរបស់អ្នក។ មិនតែប៉ុណ្ណោះមានការសិក្សាស្រាវជ្រាវ មួយចំនួនថែមទាំងនិយាយថា ការផឹកស្រាបៀមួយកំប៉ុងរឺពីរកំប៉ុងអាចជួយទុចបង្អាក់ការកើតជំងឺបេះដូងទៀតផង។
ខណះដែលមិនមានការលើកទឹកចិត្តអោយ មនុស្សទទួលទានគ្រឿងស្រវឹងកាន់តែច្រើនោះអ្នកផឹកគ្រឿង ស្រវឹងត្រូវចាំថាកំរិត ដែលមានសុវត្ថិភាព ចំពោះសុខភាពនោះគឺមិនត្រូវផឹកស្រាបៀរ លើសពីពីរកំប៉ុងនៅក្នុងមួយថ្ងៃឡើយ។

ការផឹកកាហ្វេនិងជំងឺបេះដូង

នៅពេលដែលជីវភាពប្រជាជន កាន់តែធូរធារ ប្រជាជនកាន់តែច្រើនបានចាប់យកទម្លាប់ផឹកកាហ្វេតាម ភោជនីដ្ឋានទំនើបៗ ជាច្រើននៅក្នុងទីក្រុងភ្នំពេញ។ តើការផឹកកាហ្វេនេះគ្រោះថ្នាក់ដែរឫទេ មានភស្តុតាងតិចតួចដែលថាការ បោះបង់ទម្លាប់ផឹក កាហ្វេអាចជួយសង្គ្រោះបេះដូង។ តែវានឹងមានប្រយោជន៍បើសិនជាអ្នកកាត់បន្ថយការផឹកកាហ្វេ។ ការសិក្សាស្រាវជ្រាវមួយទៅលើមនុស្សជាង១០០០០០នាក់បង្ហាញថា ការផឹកកាហ្វេ៤ពែង ឫច្រើនជាងនេះនៅក្នុងមួយ ថ្ងៃបង្កើនឪកាស កើតជំងឺបេះដូងដល់ទៅ៣០ភាគរយ នៅក្នុងចំណោមបុរស និង៦០ភាគរយនៅក្នុងចំណោមស្ត្រី។ ការកាត់បន្ថយការ ផឹកកាហ្វេនេះក៏ត្រូវបានណែនាំអោយកាត់បន្ថយផងដែរ បើសិនជាមានចង្វាក់បេះដូងមិនទៀងទាត់។ ជាតិកាហ្វេអ៊ីនច្រើន អាចធ្វើអោយចង្វាក់ បេះដូងដើរកាន់តែមិនប្រក្រតី។
Read More..

ទំពា​រជីរអង្កាម​ អាចជួយ បំបាត់​ក្លិន​មាត់​

Click To Enlarge !បើ​លោកអ្នក ​​មានបញ្ហា​ក្លិន​មាត់​ សូម​សាកល្បង​ ព្យាយាម​ទំពា​រ ស្លឹក​ជីរអង្កាម​ស្រស់ ប្រមាណ​ជា ២-៣ សន្លឹក ​នោះ​ខ្យល់​ដង្ហើម របស់លោកអ្នក នឹង​ប្រែ​ជាមាន​ក្លិន ក្រអូប​ប្រហើរ ​ភ្លាម​ៗតែម្ដង​។​ ​អ្នកឯកទេស​មាត់​ធ្មេញ បានបញ្ជាក់​ថា ស្លឹក​ជីរអង្កាម ​បើដាក់ក្នុង​ម្ហូប​ញ៉ាំ​ នោះ​វានឹង​ជួយ​​អោយលោកអ្នក ដែលមានភាព ​ហត់នឿយ​ ពេញ​មួយថ្ងៃ វិល​មក​ស្រស់ស្រាយ ​វិញ​ភ្លាមៗ ក្រោយពី​បានពិសារញ៉ាំនោះ មិន​តែប៉ុណ្ណោះ ​ថែម​ទាំងជួយ កាត់បន្ថយ​ភាពហត់នឿយ​ ដោយសារការ ​ប្រឹង​សម្លឹង​អេក្រង់​កុំព្យូទ័រ ​យូរ​ពេក​ទៀតផង​។​ ​ជាទូទៅ​ជីរអង្កាម​ ​មិនមែន​គ្រាន់តែ​ ជា​បន្លែ​សាមញ្ញ​ ​សម្រាប់​ទទួលទាន​នោះទេ ប៉ុន្ដែ​វា​មាន​ប្រយោជន៍ ជា​ច្រើនយ៉ាង​ ដែលលោកអ្នក ​នឹង​ស្មាន​មិន​ដល់​។ ចាស់ៗ​បូរាណែខ្មែរ ​បានយក​ស្លឹក​ជីរអង្កាម​ស្រស់ៗ មកធ្វើ​ជា​ឱសថ​។ នៅពេល​នរណា​ម្នាក់​មានអាការគ្រុន ពួកគាត់តែងតែ យក​ជីរអង្កាម មកអោយទំពារ ដើម្បីជួយ​បញ្ចេញ​ញើស ​បំបាត់​ផ្ដាស​សាយ បំបាត់​ហើម រឺ​ ឆ្អល់​ពោះ និង​ជួយ​បណ្ដេញ​ខ្យល់ ​ក្នុង​ក្រពះ​ទៀតផង​៕
Read More..

សារប្រយោជន៌ នៃផ្លែស្រ្តប៉ូរី !

Click To Enlarge !ក្នុងផ្លែស្រ្តប៊ូរីមានផ្ទុកជាតិអាស៊ីដ Malic និង​ Citric ព្រមទាំងវីតាមីន A, B1, B2, C សារធាតុរ៉ែដូចជា Fe, Ca, P, K, Mg, Mn ។ អាស្រ័យហេតុនេះ វាមិនត្រឹមតែត្រូវបាន ចាត់ទុកជាទឹកផ្លែឈើ ឆ្ងាញ់ពិសា ប៉ុណ្ណោះទេ វានៅមានប្រសិទ្ធិភាព យ៉ាងស័ក្តិសិទ្ធិចំពោះស្បែក សក់​ និងធ្មេញផងដែរ។​ ដើម្បីសម្អាតធ្មេញអោយស យើងត្រូវយកផ្លែស្រ្តប៊ូរី កាត់ជាពីរ រួចយកវាទៅដុសលើធ្មេញ។ អ្នកអត់ធ្មត់យកវាដុសស្រាលៗ ជាប្រចាំ នោះធ្មេញរបស់លោកអ្នក នឹងមានភាពសស្អាត។ ប៉ុន្តែបន្ទាប់មកលោកអ្នកត្រូវដុសធ្មេញ រឺ សំអាតមាត់របស់ លោកអ្នក​ ជាមួយទឹកស្អាតចេញ បើមិនដូច្នេះទេ ជាតិស្ករដែលនៅក្នុងផ្លែស្រ្តប៊ូរី អាចធ្វើអោយខូចធ្មេញ របស់លោកអ្នក៕
Read More..

សារៈប្រយោជន៍ នៃការពិសារ​ម្នាស់​​

Click To Enlarge !តាម​ការ​ស្រាវជ្រាវ​ របស់​អ្នក​វិទ្យាសាស្ដ្រ​ បាន​ចង្អុលបង្ហាញ​ថា​ ផ្លែ​ម្នាស់​មាន​ផ្ទុក​វីតាមីន​E​ ច្រើន​បំផុត​ ដូច្នេះប្រសិន លោកអ្នក ​បរិភោគវា​ច្រើន​ដង ​ក្នុង​មួយ​ថ្ងៃ​ប្រហែល​ ១៥០​ក្រ​ ម្នាស់​ នឹង​ជួយ​រាង​កាយ ​ចៀស​ផុត​ពី​ជំងឺ​គ្រុនផ្ដាសាយ​។​ ​ម្នាស់​ថែម​ទាំង​មាន​តួនាទីក្នុងការកាត់​ស្លេះ​ខ្ពស់​ ធ្វើ​អោយធូរ​បំពង់ក​ ហើយម្នាស់​អាច​កៀប អោយ​ក្លាយជា​ភេសជ្ជៈ​ បំបាត់​ស្រេកទឹក​យ៉ាង​ឆ្ងាញ់ និង​ប៉ូវកំលាំងទៀតផង​។​ សំរាប់អស់លោកអ្នក ដែលចូលចិត្ត ដើរ​កំសាន្ត​ឆ្ងាយៗ ​អាច​យក​ម្នាស់​ទាំងមូល មក​ចិត​ពិសារ​​ ដើម្បីជួយសំរួលអាការៈ ពុលរថយន្ត ពីព្រោះវាងាយស្រួល​ថែរក្សា​ ៕
Read More..

ឪឡឹក​អាចជួយ ​កាត់បន្ថយ​ ជំងឺលើស ឈាម​ និង​អាការៈ រោគ​បេះដូង

Click To Enlarge !ក្រុម​អ្នកស្រាវជ្រាវ​ ផ្នែក​ចំណីអាហារ ​បាន​អះអាង​ពី​ការ ​រក​ឃើញ​របស់​ខ្លួន​ ថា​ផ្លៃ​ឪឡឹក​អាច​ក្លាយជា​ឱសថ​ធម្មជាតិ​ដែល​សារជាតិ​របស់ វា​អាច​ជួយ​ទប់ស្កាត់​រោគ​លើសឈាម​និង​រោគ​បេះ​ដូង​បាន​យ៉ាង ល្អប្រសើរ​។​ ​លោក​សាស្ដ្រាចារ្យ អា​ជូ រ៉ូ​ភី​ក្រេវ បាន​គូសបញ្ជាក់​ឱ្យដឹងថា នៅពេល​គេ​ចំរាញ់​យក​អាស៊ីដ​អា​មី​ណូពី​ឪឡឹក​ផ្ដល់ឱ្យ​បុរស និង​ស្ដ្រី ៩​នាក់ ដែល​ស្ថិត​ក្នុង​អាយុ ៥១​ឆ្នាំ ដល់ ៥៧​ឆ្នាំ ទទួលទាន​រាល់ថ្ងៃ​រយៈពេល​៦​សបា្ដហ៍​មក​គេ បាន​រកឃើញថា មិន​ត្រឹម​ជួយ​ឱ្យ​អ្នកជំងឺ​មាន​ឈាម​រត់ មិន​ល្អ​ទេ​តែ​វា​នៅ​ជួយ​ឱ្យ​អាការៈរោគ​លើសឈាម​ថយ ចុះ​ទៀតផង​។​ ​សាស្ដ្រាចារ្យ​រូបនេះ​បាន​អះអាង​ថា ឪឡឹក​ជា​ប្រភេទ រុក្ខជាតិ​ផ្ដល់​ផល​យ៉ាង​ល្អ​ដល់​អ្នក​កើត​ជំងឺលើសឈាម ហើយ ពិសេស​ជាង​គេ​អាច​ទប់ស្កាត់​មិន​ឱ្យ​អា​ការៈកើនទម្ង​ន់​ដែល​ជាមូល ហេតុ​សំខាន់​នាំ​ឱ្យ​កើតរោគ​បេះដូង​៕
Read More..

បន្ថែមថាមពលដោយត្រីឆៅ


តាមការស្រាវជ្រាវកន្លងមកបានបញ្ជាក់ ពីអាហារផ្សេងៗដែលផ្តល់ភាពរឹងមាំ ដល់ថាមពលផ្លូវភេទ ក្នុងនោះរួមមាន ស៊ុត ទឹកដោះគោជូរ សណ្តែក ផ្លែឈើប្រភេទបឺរី ទំញំងបារាំង ជាដើម ។ ប៉ុន្តែទោះបីយ៉ាងណាការស្រាវ ជ្រាវចុងក្រោយបំផុតនេះគេបានរកឃើញថាប្រភេទត្រីជាពិសេស ត្រីសូម៉ុង និង ត្រីធូណាមានអាស៊ីដអូមេហ្គា-៣ តែងផ្តល់ផលយ៉ាងល្អចំពោះទឹកស្ពែម របស់បុរស ។


      ក្រុមអ្នកស្រាវជ្រាវប្រចាំនៅសាកលវិទ្យាល័យអ៊ីលីណយ ប្រទេសអាមេរិកបានធ្វើ ការពន្យល់លក្ខខណ្ឌរបស់ ទឹកស្ពែមរបស់បុរសថាអាច ដំណើរការបង្កកំណើតទៅបានត្រូវតែមាន ក្រូម៉ូហ្សូមដែលជាផ្នែកត្រូវប្រើជាមួយអង់ហ្ស៊ីម ក្នុងការសម្រុកចូលទៅកាន់ស៊ុតរបស់ស្ត្រីដើម្បី បង្កកំណើត ។ ប៉ុន្តែការដែលទឹកស្ពែមអាច វិវត្តទៅរកបែបនេះបាន ចាំបាច់ត្រូវអាស្រ័យលើអាស៊ីដអូមេហ្គា-៣ ឬដែលហៅថា ឌ្ហៅ ហើយ បើខ្វះសារជាតិនេះគឺទឹកស្ពែមមិនអាចបង្កើត ជារូបរាងបាន ឡើយ ។

      ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធឃើញថា ភាពពាក់ព័ន្ធរវាង DHA ជាមួយសមត្ថភាពក្នុងការតំណពូជ របស់ភេទបុរសនេះដោយធ្វើការ សាកល្បងជាមួយសត្វកណ្តុរបង្ហាញឱ្យឃើញថា សត្វកណ្តុរដែលមិនមាន អាស៊ីដខ្លាញ់ និង កណ្តុរអារ (គ្មានកូន)នៅពេលវាស៊ី DHA បានបង្ហាញ ថា ការបន្តពូជរបស់កណ្តុរមានសភាពប្រក្រតី ឡើងវិញ ពោលគឺវាអាចបង្កើតកូនបានតាមធម្មតា ។

      គេតែងជួបអាស៊ីដខ្លាញ់ DHA ច្រើននៅក្នុងត្រីសមុទ្រ ពិសេស ត្រីសូម៉ុង និង ត្រីធូណា ។ ដូច នេះឃើញថា ការបរិភោគត្រីប្រភេទនេះទើបអាចជួយឱ្យទឹក ស្ពែមរបស់បុរសមានភាពរឹងមាំ ឡើង ។ ក្រៅពីនេះ ដោយសារ ឌ្ហៅ គេតែងជួបនៅក្នុងជាលិកាផ្សេងៗដូចជា ខួរក្បាល កញ្ចក់ប្រសាទ ភ្នែក និង ពងស្វាស ទើបធ្វើឱ្យការសាកល្បង​លើកនេះនាំមកនូវប្រយោជន៍ យ៉ាងច្រើនដល់ការសិក្សាការធ្វើការងាររបស់ខួរក្បាល និង ការព្យាបាលរោគ ខួរក្បាលចុះខ្សោយ និង ការសម្លឹងមើលឃើញរបស់គ្រាប់ភ្នែកនៅថ្ងៃ អនាគត ៕​ប្រភព
Read More..

ឥទ្ធិពល​របស់​ថ្នាំ​ពុល​កសិកម្ម


poistionថ្នាំពុល​កសិកម្ម​ត្រូវគេ​ប្រើ​ប្រាស់ដើម្បី​សម្លាប់​ ឬបណ្តេញ​សត្វចង្រៃ​ដែល​បំផ្លាញ​ដំណាំ កសិកម្ម ។ ប៉ុន្តែថ្នាំ​នេះ​ក៏មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ប្រើ​ប្រាស់ និង​អ្នក​បរិភោគ​ផងដែរ ។ វាអាច​ជ្រាប​ចូល​ក្នុ​ង​​​រាងកាយ​របស់​មនុស្ស​យើង​តាម​រយៈការ​លេបចូលជាពិសេស​ការ​ហូបបន្លែ​ ដែល​មាន​ជាតិ​ថ្នាំ​ពុ​ល ។ វាក៏អាច​ជ្រាប​ចូល​តាម​ស្បែក​ ឬ​ ការ​ដកដង្ហើម​បាន​ផងដែរ ។
រោគ​សញ្ញា​នៃ​ការពុលភ្លាមៗ​៖
-  ប៉ះពាល់​ប្រព័ន្ធ​សរសៃ​ប្រសាទ ធ្វើអោយ​ឈឺ​ក្បាល វិល​មុខ នឿយ​ហត់ ប្រកាច់ ញ័រដៃ ដំណើរ​ទ្រេតទ្រោត សន្លប់​ ភ្លឹក ។
- ប៉ះពាល់​សាច់​ដុំ ធ្វើអោយ​រមួលក្រពើ សាច់​ដុំ​ខ្សោយ ញាក់​ត្របក​ភ្នែក
- ប៉ះពាល់​ទឹក​ក្រពេញ ធ្វើអោយ​បែក​ញើស​ច្រើន ចេញ​ទឹក​មាត់​ច្រើន ចេញ​ទឹក​ភ្នែក​ច្រើន
- ប៉ះពាល់​សរីរាង្គ​ផ្សេងៗ ធ្វើអោយ​ដក​ដង្ហើម​ថប់ៗ ក្អក រាក ឈឺ​ទ្រូង ហៀរ​សំបោរ ឈឺ​ពោះ ចង់​ក្អួត ព្រិលភ្នែក
រោគសញ្ញានៃ​ការពុល​រ៉ាំ​រ៉ៃ៖
- ការ​ខ្សោយ​សាច់​ដុំ មាន​ន័យថា​វា​ហាក់​ដូច​ជាយើង​ចាប់អ្វី​មួយ​ចេះ​តែ​របូតពីដៃ
- ញ័រ​ដៃ​ ញ័រ​ជើង​រហូត
- ដំណើរ​ទ្រេត​ទ្រោត មាន​លក្ខណះដូចជា​ស្រវឹងស្រា
-មាន​កើត​បញ្ហា​លើ​ស្បែក​ដូចជា​ បែក​ស្រកា របក​ស្បែក កន្ទួល​ក្រហម​ជា​ដើម
- មាន​រោគ​ឆាប់​ខ្លាច និង​មានពេល​ខ្លះ​អាច​ប្រកាច់
- រលាក​ក្រពះ កម្រង​នោម និង​ថ្លើម
- អាច​បង្ក​អោយ​មាន​ជំងឺ​មហារីក ដូចជាមហារីកដោះ មហារីកឈាម មហារីក​ថ្លើមជា​ដើម ។
ផល​ប៉ះពាល់​ដល់​បរិស្ថាន៖
- អាច​សម្លាប់សត្វ​មាន​ប្រយោជន៍​(ដូចជា​សត្វ​ស៊ីសត្វល្អិត​ដែល​ស៊ី​ដំណាំ និង​សត្វពាំ​លម្អងផ្កា ដូចជា​ឃ្មុំជា​ដើម )
- ធ្វើអោយ​សត្វដែល​បំផ្លាញ​ដំណាំ​ស៊ាំ​នឹង​ថ្នាំពុល
- ធ្វើអោយ​កង្វក់ទឹក​ និងអាច​ពុល​ដល់​ត្រី​ ។ មានថ្នាំ​ពុល​ខ្លះ​បន្សល់ជាតិ​ពុលក្នុង​បរិស្ថាន​រហូត​ដល់ជាង ២០ឆ្នាំ ដែល​ជា​បញ្ហា​មួយមាន​គ្រោះថ្នាក់​ខ្លាំង ។
Read More..

ឃើញស្រក់ទឹកមាត់!



ស្វាយជាអាហារផ្លែឈើ ដែលប្រជាជន់ខ្មែរចូលចិត្តញាំលេង ជាពិសេសយុវនារីតែម្តង។ គេនិយមញាំវានៅពេលជួបជំមិត្តភ័ក្រ ឬគ្រួសារ សាច់ញាតិជាដើម។
Read More..

ស្រុសមីមិនអោយផុយ ត្រូវធ្វើបែបណា?

មីដែលត្រូវបានគេចាត់ទុកថា ឆ្ងាញ់បន្ទាប់ពីស្រុសរួច នោះគឺត្រូវតែមានសរសៃមិនផុយ
ឬដាច់ចេញពីគ្នា។ 

បែបនេះហើយ ទើបការស្រុសមីជារឿងសំខាន់សម្រាប់ស្ដ្រីជាមេផ្ទះ ក៏ដូចជាចុងភៅ។
តើយើងត្រូវប្រើវិធីណាដើម្បីស្រុសមីអោយមានស្ដង់ដាដូចខាងលើ?

សូមស្វែងយល់ពីការណែនាំដូចខាងក្រោម៖

មុននឹងយកមីទៅស្រុស យើងត្រូវយកសរសៃមីមកលាកុំអោយវាជាប់ជំពាក់នឹងគ្នា
បន្ទាប់មកទើបដាក់ចូលទៅក្នុងកន្ដ្រងស្រុសក្នុងទឹកក្ដៅ។ រយៈពេលនៃការស្រុស
គឺត្រូវធ្វើអោយលឿនបំផុត និងត្រូវប្រាកដថា គ្រប់សរសៃមីត្រូវបានស្រុសសព្វដោយ
ទឹកក្ដៅ រួចហើយលើកវាឡើងទុកអោយស្រក់ទឹកបន្ដិច ក្រោយមកយកវាទៅត្រាម
នឹងទឹកត្រជាក់មួយសន្ទុះនៅមុនពេលដាក់ចូលទៅក្នុងចាន។

វិធីធ្វើខាងលើ នឹងជួយអោយសរសៃមីរបស់យើងមានភាពទន់ល្មួត និងមិនអាចផុយ
ឬដាច់ដូចមុន៕ ប្រភព ៖ pn
Read More..

ស្ត្រីផឹកកាហ្វេ២ពែងក្នុងមួយថ្ងៃជួយបង្កើនកម្រិតអ័រម៉ូនភេទ


ពិសា​កាហ្វេ២ពែងក្នុងមួយថ្ងៃជួយបង្កើនកម្រិតអ័រម៉ូនភេទក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សហ​រដ្ឋ​អា​មេរិក​និយាយ​ថា ស្ត្រី​ផឹក​កា​ហ្វេ​​២​ពែង​ក្នុង​មួយថ្ងៃ​ជួយ​បង្កើន​កម្រិត​អ័រ​ម៉ូន​ភេទ​ oestrogen ប៉ុន្តែ​បញ្ហា​នេះ​វា​ក៏​អា​ស្រ័យ​លើ​ជាតិ​សាសន៍​ផ្សេង​ៗ​គ្នា​ផង​ដែរ​។ នេះ​មានន័យ​ថា ការ​កើន​ឡើង​ឬ​ថយ​ចុះ​វា​អា​ស្រ័យ​ទៅ​តាម​ជាតិ​សាសន៍​។ សម្រាប់​បណ្តា​ស្ត្រី​អា​ស៊ី អ្នក​​ស្រាវ​ជ្រាវ​រក​ឃើញ​ថា អ្នក​ដែល​ប្រើ​ប្រាស់​សារ​ធាតុ​កា​ហ្វេអ៊ីន​ប្រមាណ​២០០មីល្លីក្រាម ក្នុង​មួយ​ថ្ងៃ​ដែល​ស្មើ​នឹង​២​ពែង​របស់​ជន​ជាតិ​អា​មេរិក​ កម្រិត​អ័រ​ម៉ូន​oestrogenមាន​ការ​កើន​ឡើង​ធៀប​នឹង​អ្នក​ដែល​ប្រើ​ប្រាស់​តិច​តួច​។
ផ្ទុយ​ពី​នេះ​​សម្រាប់​បណ្តា​ស្រ្តី​ស្បែកស​ដែល​ប្រើ​ប្រាស់​កា​ហ្វេ​ក្នុង​បរិ​មាណ​ស្មើ​គ្នា​នឹង​ស្ត្រី​អា​ស៊ី​ កម្រិត​អ័រ​ម៉ូន​oestrogenរបស់ពួក​គេ​មាន​ការ​ថយ​ចុះ​តិច​តួច​ធៀប​នឹង​អ្នក​ដែល​ប្រើ​ប្រាស់​ម្តង​ម្កាល​។ ចំណែក​បណ្តា​ស្ត្រី​ស្បែក​ខ្មៅវិញ គឺ​មាន​ការ​ផ្លាស់​ប្តូរ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។​ លទ្ធផល​នៃ​ការ​សិក្សា​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សា​កល​វិទ្យា​ល័យ​ University of Utahរបស់​សហ​រដ្ឋ​អា​មេរិក​ដែល​បាន​ពិ​សោធ​លើ​ស្ត្រី​ជាង​២៥០​នាក់​ចន្លោះ​ពី​ឆ្នាំ​២០០៥​ដល់​២០០៧ ។​
បណ្តា​ស្ត្រី​ដែល​ទទួល​ទានសារ​ធាតុ​កា​ហ្វេ​អ៊ី​ន​តាម​រយៈ​ការ​ទទួល​ទាន​ភេសជ្ជៈ​មាន​ពពុះ​និង​តែ​បៃ​តង​ កម្រិត​អ័រ​ម៉ូន​ oestrogenកើត​ឡើង​ខ្ពស់​មិន​ថា​ពួក​គេ​ជា​ជា​តិ​សាសន៍​អ្វី​ទេ ។​ យ៉ាង​ណា​ក៏​ដោយ​ការ​ផ្លាស់​ប្តូរ​ទាំង​នោះមិន​​ប៉ះ​ពាល់​ដល់​ការ​បញ្ចេញ​អូ​វ៉ុល ក្នុង​ចំណោម​បណ្តា​ស្ត្រី​មួយ​ចំនួន​នោះ​ទេ​។  វេជ្ជ​បណ្ឌិត Enrique Schistermanមក​ពី​វិទ្យា​ស្ថាន​ជាតិ​សុខ​ភាព​និយាយ​ថា​៖«លទ្ធ​ផល​​នៃ​ការ​សិក្សា​លើក​នេះ​បាន​ចង្អុល​បង្ហាញ​ថា ការ​ប្រើ​ប្រាស់​កា​ហ្វេអ៊ី​ន​ក្នុង​ចំណោម​ស្ត្រី​ដែល​ស្ថិត​ក្នុង​វ័យ​មាន​កូន​ពិត​ជា​មាន​ឥទ្ធិ​ពល​លើ​កម្រិត​អ័រ​ម៉ូន​ oestrogen។ រយៈ​​ពេល​ខ្លី ការ​ប្រែ​ប្រួល​កម្រិត​oestrogenក្នុង​ចំណោម​ក្រុម​ស្ត្រី​ជាតិ​សាសន៍​ផ្សេង​គ្នា​មិន​បាន​បង្ហាញ​ថា​ មាន​ផល​ប៉ះ​ពាល់​ណា​មួយ​ឡើយ​។ 
យើង​ដឹង​ថា ការ​ប្រែ​ប្រួល​កម្រិត​អ័រ​ម៉ូន​ oestrogenវា​ជាប់​ទាក់​ទង​ទៅ​នឹង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​​ដូច​ជា Endometriosis(ទាក់​ទងទៅ​នឹងជំងឺ​​ស្បូនមួយ​បែប​​)​osteoporosis(ជំ​ងឺ​ពុក​ឆ្អឹង​)​​ជំ​ងឺ​ម​ហារីក​ស្បូន​ (endometrial) មហារីក​ដោះ​និង​ម​ហារីក​អូ​វែរ​»៕ source
Read More..

ផឹកតែត្រឹម​៣ពែងក្នុង១ថ្ងៃជួយបញ្ចុះសម្ពាធឈាម


​ពិសារ​ទឹកតែ​​ត្រឹម​៣ពែងក្នុង១ថ្ងៃជួយបញ្ចុះសម្ពាធឈាមលទ្ធផល​នៃ​ការ​សិក្សា​ដ៏​ថ្មី​សន្លាង​​មួយ​បញ្ជាក់​ថា ផឹក​ទឹក​តែ​ត្រឹម​តែ​៣​ពែង​ក្នុង​មួយ​ថ្ងៃ​អា​ចជួយ​បញ្ចុះ​សម្ពាធ​ឈាម​របស់​អ្នក​។ នេះ​អាច​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​និ​យម​ទទួល​ទាន​ទឹក​តែ​ជា​ប្រ​ចាំ​។​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​សាកល​វិទ្យា​ល័យ​University of Western Australia & Unileverបាន​រក​ឃើញ​ថា ការ​ផឹក​ទឹក​តែ​៣​ពែង​ក្នុង​មួយ​ថ្ងៃ​ជួយបញ្ចុះ​សម្ពាធ​ឈាម​ Systoleនិង Diastolic។ ទោះ​ជា​យ៉ាង​ណា​ក្តី លទ្ធផល​នេះ​គឺ​សម្រាប់​តែ​​ ​ទឺកតែ​សុទ្ធប៉ុណ្ណោះ ឯទឹក​តែ​លាយ​ទឹក​ដោះ​គោ​ពុំ​ត្រូវ​បាន​គេ​ដឹង​ពី​ប្រ​សិទ្ធិ​ភាព​វា​ឡើយ​។
តែ​គឺ​ជា​ភេស​ជ្ជៈ​ដែល​មាន​ការ​និ​យម​បំ​ផុត​លំ​ដាប់​ទី​២​ក្នុង​លោកបន្ទាប់​ពី​ទឹក​ផឹក​។ វា​សំ​បូរ​ទៅ​ដោយ​ Polyphenols ជា​សារ​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដែល​មាន​សមត្ថ​ភាព​បញ្ឈប់​កោ​សិកា​មហា​រីក​មិន​ឱ្យ​លូត​លាស់​។  សាស្ត្រា​ចារ្យដឹក​នាំ​ការ​ស្រាវ​ជ្រាវ​​ Jonathan Hodgsonមាន​ប្រ​សាសន៍​ថា​៖«វា​មាន​​ភស្តុ​តាង​​រួច​ជា​ស្រេច​មក​ហើយ​ដែល​ថា តែ​ផ្តល់​ផល​ល្អ​ដល់​សុខ​ភាព​  តែ​ការរក​ឃើញ​លើក​នេះ​សំ​ខាន់​ជាង​ពេល​ណា​ៗ​ទាំង​អស់​ដ្បិត​វា​បាន​បង្ហាញ​ពី​ការ​ជាប់​ទាក់​ទង​គ្នា​រវាង​តែ​និង​ផ្នែក​ប្រ​ឈម​ដ៏​សំ​ខាន់​ដែល​នាំ​ឱ្យ​កើត​ជំ​ងឺ​បេះ​ដូង​»។
ការ​សិក្សា​ស្រាវ​ជ្រាវ​លើក​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​អូ​ស្ត្រា​លី​បាន​ពិ​សោធលើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៩៥​នាក់​មាន​អា​យុ​ចន្លោះ​ពី​​៣៥​ទៅ​៧៥​ឆ្នាំ​និង​បាន​ប្រើ​ពេល​អស់​៦​ខែ​ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ តាម​លោក​សាស្ត្រា​ចារ្យ​Hodgsonយល់​ថា​ ចាំ​បាច់​ត្រូវ​មាន​ការ​សិក្សា​លើក​ក្រោយ​បន្ថែម​ទៀត​ដើម្បី​រក​ឱ្យឃើញ​កាន់​តែ​ច្បាស់​ជាង​នេះ​នូវ​ហេតុ​ដែលថា «​តែ»អាច​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​។ ចំណែក​ការ​សិក្សា​ពី​លើ​កមុន​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ​ Harvard Universityបាន​បង្ហាញ​ថា ទឹក​តែ​អាច​ជួយ​ជម្រុញ​មុខ​ងារ​ប្រព័ន្ធ​ស៊ាំ​ក្នុង​រាង​កាយ​ ។
​ក្រៅ​ពី​ការ​ផឹក​ទឹក​តែ​ វិធី​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​សម្ពាធឈាម​ចុះ​ទាប​មាន​ដូចជា កាត់​បន្ថយ​ការ​ទទួល​ទាន​ប្រៃ​និង​ផឹក​ស្រា​  ទទួល​បន្លែ​ ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន​  រក្សា​ទម្ងន់​ខ្លួន​ឱ្យ​នៅ​ថេរ​និង​មាន​សកម្ម​ភាព​រស់​រវើក​ ៕​ source
Read More..

តើ​ខ្ញី​មាន​ប្រសិទ្ធភាព​​ក្នុង​​ការ​ព្យា​បាល​​ជំ​ងឺ​​ដែរ​ឬ​ទេ​?


ក្នុងគ្រួសាររបស់ ហ្គូលប៊ឺគ (Goldberg) និង លីណើរ (Leyner), ជម្រើសដំបូងបំផុតដែលម្តាយរបស់គាត់ជ្រើសយកមកប្រើ ដើម្បីបំបាត់រោគឈឺក្រពះគឺទឹកខ្ញី។
ខ្ញីត្រូវបានគេសិក្សាជាច្រើនឆ្នាំក្នុងគោលបំណងយកវាធ្វើជាថ្នាំព្យាបាល។ នៅប្រទេសចិន គ្រូពេទ្យច្រើនតែឱ្យអ្នកជំងឺប្រើខ្ញីដើម្បី ព្យាបាលរោគឈឺក្បាល បញ្ហាក្រពះ និងផ្តាសាយទូទៅ។ គ្រូពេទ្យឥណ្ឌាក៏ប្រើខ្ញីសម្រាប់ព្យាបាលបញ្ហារំលាយអាហារនិងរោគ សន្លាក់ផងដែរ។ នៅប្រទេសលោកខាងលិច ខ្ញីត្រូវបានគេប្រើច្រើនបំផុតដើម្បីបង្ការរោគរកកលចង់ក្អួត។
មានការសិក្សាជាក់លាក់ជាច្រើនអំពីការប្រើប្រាស់ខុសៗគ្នានៃខ្ញី ប៉ុន្តែការប្រើតែមួយគត់ដែលមានប្រសិទ្ធភាពជាក់ស្តែងតាមការ
ធ្វើពិសោធន៍គឺ ការប្រើសម្រាប់ព្យាបាលរោគរកកលចង់ក្អួតនិងក្អួតចង្អោរដែលទាក់ទងនឹងការមានគភ៌។ ក្នុងការប្រើចំនួនតិច ខ្ញី
ក៏អាចឱ្យអ្នកជំងឺដែលមានគភ៌ប្រើដែរ ប៉ុន្តែអ្នកគួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន៕
អត្ថបទស្រាវជ្រាវ និងប្រែសម្រួលដោយៈ កញ្ញា. សុភាវី (Health.com.kh)
Read More..

១០ចំណុចដែលអ្នកគួរទទួលទាន​ការ៉ុត​


​ចូរ​បំភ្លេច​ពី​ថ្នាំ​វីតាមីន A​។ ជាមួយនឹង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ថាមពល​មួយ​នេះ អ្នក​អាច​ទទួលបាន​វីតាមីន A រួម​ទាំង​ផលប្រយោជន៍​សុខ​ភាព​ផ្សេង​ទៀត ដូចជា ស្បែក​ដ៏​ស្រស់ស្អាត បង្ការ​ជំងឺមហារីក និង​ប្រឆាំង​នឹង​ភាព​ចាស់​។ ខាងក្រោម​នេះ​ជា​ការណែនាំ​ដើម្បីឱ្យ​អ្នក​ទទួលបាន​នូវ​ផលប្រយោជន៍​ច្រើន​បំផុត​ពី​ការ៉ុត​។​
ផលប្រយោជន៍​នៃ​ការ៉ុត​
១. ជំនួយ​ភ្នែក​
​ការ៉ុត​សម្បូរ​ទៅ​ដោយ​វីតាមីន beta-carotene ដែល​បំ​លែង​ទៅ​ជា​វីតាមីន A នៅក្នុង​ថ្លើម​។ បន្ទាប់មក វីតាមីន A ក៏​ត្រូវបាន​បញ្ជូន​ទៅ​រ៉េ​ទីន (​ផ្នែក​មួយ​នៃ​ភ្នែក​) ទៅ​កន្លែង​បាត​ភ្នែក​ដែល​មាន​ពណ៌​ស្វាយ​ដែល​សំខាន់​សម្រាប់​មើល​ពេលយប់​។​
​Beta-carotene ក៏​ត្រូវបាន​គេ​បង្ហាញ​ថា​អាច​ការពារ​ប្រឆាំង​នឹង​វិបត្តិ​ក្នុង​កែវភ្នែក​របស់​អ្នកជំងឺ​ជរា និង​ភ្នែក​ឡើងបាយ​ចំពោះ​មនុស្ស​ចាស់​។ ការសិក្សា​មួយ​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​វីតាមីន beta-carotene ច្រើន មាន​ភាគរយ​កើត​វិបត្តិ​ក្នុង​កែវភ្នែក​នៅ​វ័យ​ជរា​តិចជាង​អ្នក​ដែល​ញ៉ាំ​តិច​ដល់​ទៅ ៤០​ភាគរយ​។​
២. បង្ការ​ជំងឺមហារីក​
​ការសិក្សា​មួយ​ចំនួន​បានបង្ហាញ​ថា ការ៉ុត​ជួយ​កា​ត់​បន្ថាយ​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម ជំងឺមហារីក​សុដន់ និង​ជំងឺមហារីក​ពោះវៀន​ធំ​។ ក្រុម​អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញ falcarinol និង falcarindiol ដែល​ពួកគេ​គិត​ថា​បង្ករ​ឱ្យ​គុណសម្បត្តិ​ប្រឆាំងនឹង​ជំងឺមហារីក​នេះ​។​
​Falcarinol គឺជា​ថ្នាំ​សម្លាប់​សត្វល្អិត​ធម្មជាតិ​ដែល​បង្កើតឡើង​ដោយ​ការ៉ុត​ដែល​ការពារ​ឫស​របស់​វា​ពី​ជំងឺផ្សិត​ផ្សេងៗ​។ ការសិក្សា​មួយ​បង្ហាញថា ហានិភ័យ​ជំងឺមហារីក​ធ្លាក់ចុះ ១/៣ ចំពោះ​សត្វ​កណ្តុរ​ដែល​ស៊ី​ការ៉ុត​។​
៣. ប្រឆាំង​ភាព​ចាស់​
​កម្រិត​ខ្ពស់​នៃ​វីតាមីន beta-carotene ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដើម្បី​ការពារ​កោសិកា​ដែល​រង​ការបំផ្លាញ​តាមរយៈ​ការរំលាយ​អាហារ​ជាប្រចាំ​។ វា​ជួយ​កាត់បន្ថយ​កោសិកា​នៃ​ភាព​ចាស់​។​
៤. ស្បែក​ភ្លឺរលោង (​ពី​ខាងក្នុង)
​វីតាមីន A និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​ដោយ​កម្តៅ​ព្រះអាទិត្យ​។ កង្វះ​វីតាមីន A បង្ករ​ឱ្យ​ស្បែក សក់ និង​ក្រចក​មាន​ភាព​ស្ងួត​។ វីតាមីន A ជួយ​បង្ការ​ស្នាម​ជ្រួញ មុន ស្បែក​ស្ងួត និង​ពណ៌​ស្បែក​មិន​ស្មើគ្នា​។​
៥. ថ្នាំ​សម្លាប់​មេរោគ​ដ៏​មាន​ប្រសិទ្ធភាព​
​ការ៉ុត​ត្រូវបាន​ទទួលស្គាល់ថា​អាច​ការពារ​ប្រឆាំង​ការឆ្លង​មេរោគ​។ វា​អាច​ប្រើ​លើ​ស្នាម​មុត​បាន​។​
៦. ស្បែក​ស្អាត (​ពី​ខាងក្រៅ)
​ការ៉ុត​ត្រូវបាន​គេ​ប្រើ​ជា​ម៉ា​ស្សមុខ​ដែល​មិន​មាន​តម្លៃ​ថ្លៃ​និង​មាន​ភាពងាយស្រួល​។ អ្នក​គ្រាន់តែ​លាយ​ការ៉ុត​ដែល​ឈូស​ម៉ដ្ឋ​ជាមួយនឹង​ទឹកឃ្មុំ​បន្តិច​ជាការ​ស្រេច​។​
៧. បង្ការ​ជំងឺ​បេះដូង​
​ការសិក្សា​បង្ហាញថា អាហារ​ដែល​មាន carotenoids ខ្ពស់ មាន​ទំនាក់ទំនង​ទៅ​នឹង​ការកាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​។ ការ៉ុត​មិន​ត្រឹមតែ​មាន​វីតាមីន beta-carotene តែ​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​វីតាមីន alpha-carotene និង lutein ផងដែរ​។​
​ការ​ទទួលទាន​ការ៉ុត​ជាប្រចាំ​ក៏​អាច​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​បានដែរ ព្រោះ​ជាតិ​សរសៃ​ដែល​អាច​រលាយ​ក្នុង​ទឹក​របស់​ការ៉ុត​មាន​ជាតិ​ទឹក​អាស៊ីត​ប្រ​ម៉ាត់​។​
៨. សម្អាត​រាងកាយ​
​វីតាមីន A ជួយ​ថ្លើម​ក្នុង​ការលាង​សម្អាត​ជាតិពុល​ចេញពី​រាង្គ​កាយរ​បស់​អ្នក​។ វា​ជួយ​កាត់បន្ថយ​ទឹកប្រ​ម៉ាត់និង​ជា​តិខ្លាញ់​ពី​ក្នុង​ថ្លើម​។ ជាតិ​សរសៃ​នៅក្នុង​ការ៉ុត​ជួយ​លាង​សម្អាត​ពោះវៀន និង​ជួយ​សម្រួល​ចលនា​ការបញ្ចេញចោល​។​
៩. សុខភាព​ធ្មេញ​និង​អញ្ចាញ​
​ទាំងអស់​នេះ​មាន​នៅក្នុង​ភាព​ស្រួយ​របស់​វា​។ ការ៉ុត​លាង​សម្អាត​ធ្មេញ​និង​មាត់​របស់​អ្នក​។ វា​ជួយ​កោស​សម្អាត​កំទេចកំទី​និង​បំណែក​អាហារ​ដែល​នៅ​ជាប់​ធ្មេញ​បាន​ដូចជា​ច្រាស់​ដុសធ្មេញ​ឬ​ថ្នាំដុសធ្មេញ​ដែរ​។ សារធាតុ​ខនិជ​ក្នុង​ការ៉ុត​ជួយ​បង្ការ​ធ្មេញ​មិន​ឱ្យ​ខូច​។​
១០. បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
​ក្នុង​ការសិក្សា​របស់​ម​ហា​វិទ្យាល័យ​ហា​វាត (Harvard) បាន​រកឃើញថា អ្នក​ដែល​បរិភោគ​ការ៉ុត​យ៉ាងតិច ៦​មើ​ម ក្នុង​មួយ​សប្តាហ៍ មាន​ឱកាស​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​តិចជាង​អ្នក​ដែល​បរិភោគ​តែ​មួយ​មើម​ក្នុង​សប្តាហ៍​ឬ​តិច​ជាង​នេះ​។​
Read More..

អាហារ​ជួយ​ឲ្យ​ធ្មេញ​ស្អាត

- បន្លែ ផ្លែ​ឈើ​មាន​កាក​សរសៃ​ខ្ពស់ : អ្នកជំនាញ​បានឲ្យដឹងថា អាហារ​ដែល​មានកា​កស​រ​សៃ ប្រៀបដូចជា ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ប្រអប់មាត់​របស់​អ្នក ហើយ​ថែមទាំង ជួយ​ជំរុញ​ការបញ្ចេញ​ទឹកមាត់ ដែល​ជា​ការថែរក្សា​ធ្មេញ​ដ៏​ល្អ​បំផុត តាម​ធម្មជាតិ ដើម្បី​ការពារ​ជម្ងឺ​អញ្ចាញ និង​ធ្មេញ ។ បន្ទាប់​ពី​អ្នក​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ស្ករ ២០ នាទី ទឹកមាត់​របស់​អ្នកនឹង​ចាប់ផ្តើម​កម្ចាត់​ជាតិ​អាស៊ី​ដ និង​អង់​ហ្ស៊ី​ម ដែល​កំពុង​កាត់​ធ្មេញ ។ ក្រៅពី​នេះ​ទឹកមាត់ ថែមទាំង​មាន​កាល់ស្យូម និង​ផូស្វ័រ ដែល​ជួយ​ស្តារ​នូវ​ជាតិ​ខនិជ​ដល់​ធ្មេញ ក្នុង​បរិមាណ​ដែល​បាត់បង់​ទៅ​ផង​ដែរ ។​
- ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ : ជា​វិធី​មួយ​ដែល​ជួយ​ជំរុញ​ការបញ្ចេញ​ទឹកមាត់ និង​កម្ចាត់​កម្ទេច​អាហារ​បាន​យ៉ាង​ល្អ ។​
- អាហារ​មាន​ភ្លូ​អរ​រ៉ៃ​ដ៏ : មិន​ថា​ជា​ភេសជ្ជៈ​បន្ថែម​ភ្លូរ​អរ​រ៉ៃ​ដ៏ ឬ​អាហារ​ដែល​ចម្អីន​ដោយ​ភេសជ្ជៈ​ផ្សំ​ភ្លូ​អរ​រ៉ៃ​ដ៏ (Fluoride) សុទ្ធតែ​ជួយ​ការពារ​ធ្មេញ​បាន រួម​ទាំង​ភេសជ្ជៈ​រសជាតិ​ផ្លែឈើ ប្រភេទ​ឆុង ដែល​គ្មាន​ជាតិ​ស្ករ​ច្រើន និង​ស៊ុប​ម្សៅ​កញ្ចប់ ។ ក្រៅពីនេះ អាហារ​ឆ្អិន​ស្រាប់​ដូចជា ផលិតផល​ពី​សាច់​មាន់​អាហារ​សមុទ្រ ក៏​អាច​មាន​ភ្លូរ​អរ​រ៉ៃ​ដ៏ ដែរ ។
- ហ្វ្រូ​ម៉ា ទឹកដោះគោ យ៉ា​អួរ និង​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ :  ហ្វ្រូ​ម៉ា ជា​អ្នកជំរុញ​ទឹកមាត់​ល្អ បំផុត​ហើយ​អាហារ​ក្នុង​ក្រុម​នេះ ថែមទាំង​មាន​កាល់ស្យូម និង​ផូស្វ័រ ផងដែរ ។
- ឈើ​ឯម : អ្នក​ស្រាវជ្រាវ​រកឃើញ​ថា រុក្ខ​ឱសថ​ប្រភេទ​នេះ ជួយ​បញ្ឈប់​ការលូតលាស់​របស់​មេរោគ​បាក់តេរី ស្ត្រេ​ប​តូ​ខូ​កខាស់ (Steptococcus) បាន ៕
Read More..

អាហារ ៧ មុខ​ជួយ​ពន្យារ​ភាព​ចាស់ជរា

អាហារ​ដែល​យើង​នឹង​លើក​យកមក​ខាងក្រោម​នេះ គឺជា​អាហារ ៧ មុខ ដែល​ជួយ​ពន្យារ​ភាព​ចាស់ជរា​ដូចជា ជ្រុះ​សក់ ស្បែក​ស្ងួត ស្ពឹក​ស្រពន់ ដើម្បី​ឲ្យ​លោក​អ្នកមាន​រូបឆោម​ក្មេង​ជាង​វ័យ​បាន ។ អាហារ​ទាំង ៧ មុខ​នោះ​គឺ ៖
១- បញ្ឈប់​អាការ​ជ្រុះ​សក់ ដោយ​ការ​ទទួលទាន​ផ្លែ​ចេក ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន B អាចជួយ​ការពារ​សក់​ជ្រុះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ប្រសិនបើ​ទទួលទាន​ចេក​ក្នុង​បរិមាណ​សមរម្យ នឹង​ជួយ​ថែរក្សា​សរសៃសក់​ឲ្យ​ស្ថិតនៅលើ​ក្បាល​បានយូរ ។
២- កាត់បន្ថយ​ស្បែក​ខ្លាញ់ : អាហារ​ធញ្ញជាតិ​សុទ្ធតែ​សម្បូរ​ទៅដោយ​វិ​តា​មីន B2 ដែល​ជួយ​ទប់ស្កាត់​ការផលិត​ខ្លាញ់​លើស​ក្នុង​រាងកាយ ។ ដូច្នេះ​គួរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​រាល់​ព្រឹក ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​ស្បែក​ឡើង​ខ្លាញ់ និង​សរសៃសក់​មាន​ខ្លាញ់​ផងដែរ ។
៣- បញ្ឈ់​ប​អាការ​របកស្បែក : ប្រសិនបើ​ទទួលទាន​ត្រី​សែ​ល​ម៉ុង​ដែលជា​អាហារ​សមុទ្រ ឬក៏​បន្លែ​រៀងរាល់ថ្ងៃ វា​ជួយ​ទប់ស្កាត់​បញ្ហា​របកស្បែក ។
៤- ស្បែក​រលោង : សម្រាប់​អ្នក​ចង់​មាន​ស្បែក​រលោង​ដូច​ស្បែក​ទារក គួរ​ទទួលទាន​ស្វាយ​រាល់ថ្ងៃ ព្រោះ​ផ្លែស្វាយ​មាន​បេ​តា​ឃែ​រ៉ូ​ទីន​ដែល​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សុខ​ ភាពល្អ រួមទាំង​ជួយ​ស្បែកក្បាល ដើម្បី​ជំនួស​ស្បែក​ចាស់​ដែល​ក្រៀម​ស្ងួត និង​គគ្រើម​ឲ្យ​មាន​សំណើម ព្រមទាំង​រលោង​បាន​ម្តងទៀត ។
៥- ពន្យារ​អាយុ​សក់ស្កូវ : សណ្តែកដី​អប់​ប៊័រ​ជាមួយនឹង​នំប៉័ង​បន្ទះ គួរ​ទទួលទាន​មុន​អាហារ​ប្រចាំថ្ងៃ ព្រោះ​វា​ជួយ​ពន្យារ​អាយុ​សរសៃ​មិន​ឲ្យ​ឆាប់​ស្កូវ ។ សណ្តែកដី​មាន​វីតាមីន B ដែល​អាច​ទប់ស្កាត់​ការប្រែប្រួល​នៃ​ពណ៌​សក់ ហើយ​ថែមទាំង​ជួយ​ឲ្យ​ស្បែក​ភ្លឺរលោង​ទៀតផង ។
៦- ទទួលទាន​ផ្លែ​ត្របែក ឬ​ទឹក​ត្របែក​ដែល​សម្បូរ​ទៅដោយ​វិ​តា​មីន C ជួយ​រក្សាទុក​ខ​ល​ឡា​ជែ​ន​ដែលជា​បណ្តុំ​នៃ​ប្រូតេអ៊ីន​នៅក្រោម​ស្បែក ឬ​ទទួលទាន​ល្ហុង​ទុំ ក្រូចពោធិ៍សាត់ រួមទាំង​ផ្លែឈើ​ដទៃៗ​ទៀត​រាល់ថ្ងៃ ដើម្បី​ជួយ​បន្ថែម​វីតាមីន C ធ្វើ​ឲ្យ​លោកអ្នក​មើលទៅ​មាន​វ័យក្មេង​ជាង​មុន ៥ ឆ្នាំ ។
៧- ការពារ​ផ្ទៃមុខ​ពី​ជាតិពុល : ផ្លែ​ប៊័រ​សម្បូរ​ទៅដោយ​វីតាមីន B វា​ជួយ​ធ្វើ​ឲ្យ​ផ្ទៃមុខ​ក្មេងខ្ចី​ជាង​វ័យ ហើយ​រាងកាយ​ក៏មាន​ការប្រឆាំង​ពី​ការបំផ្លាញ​ក្នុង​រូបភាព​ផ្សេង ។
៙ បន្ថែម​ថាមពល​ឆ្អឹង
នៅពេល​អាយុ​កាន់តែច្រើន ស្ត្រី​គួរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ឆ្អឹង​ឲ្យ​កាន់តែ​ច្រើនឡើង​ផងដែរ ។ ការទទួលបាន​កាល់​ស្បូ​ម​ពី​អាហារ​វា​ហុច​ផល​ល្អ​ដល់​ឆ្អឹង​របស់​លោកអ្នក ជាពិសេស​ស្ត្រី​ទទួលបាន​ជាតិ​កាល់ស្យូម​ច្រើន​រហូតដល់ ៧០ ភាគរយ ពី​ការ​ទទួលទាន​អាហារ​ប្រភេទ​ឈី​ស និង​ទឹកដោះគោ ។ អាហារ​ទាំងពីរ​មុខ​នេះ ជួយ​បង្កើត​ភាពរឹងមាំ​ដល់​ឆ្អឹងខ្នង​ច្រើនជាង​មុខ​រហូតដល់ ៣ ដង និង​ឆ្អឹងត្រគាក ៥ ដង ។
* អាហារ​ឆ្អិន​ស្រាប់​គ្មាន​ផល​ល្អ​សម្រាប់​បេះដូង​
អាហារ​ឆ្អិន​ស្រាប់​ដែល​ហុច​ផល​អាក្រក់​ដល់​បេះដូង មានដូចជា​នំ​ឃុ​ក​ឃី នំប៉័ង ហ​ត​ដក និង​អាហារ​ជាច្រើន​ប្រភេទ​ទៀត ដែល​ត្រូវបាន​គេ​កែច្នៃ​ដើម្បី​ងាយស្រួល​ក្នុងការ​ទទួលទាន ។ អាហារ​ទាំងអស់នេះ​ពោរពេញ​ទៅដោយ​សារជាតិ​ខ្លាញ់ បង្ក​គ្រោះថ្នាក់​ដល់​សរសៃឈាម​បេះដូង ដូច្នេះ​គួរ​ចៀសវាង​បើ​ចង់បាន​សុខភាព​ល្អ ។ ក្នុងករណី​ចង់​ទទួលទាន​ណែនាំ​ឲ្យ​ទទួលទាន​ក្នុង​បរិមាណ​តិចតួច ឬ​ម្តង​ម្តា​ល​តែប៉ុណ្ណោះ ៕
Read More..

ប្រយ័ត្ន​ពុល​ផ្សិត នៅ​រដូវភ្លៀង

​នៅ​រដូវ​ធ្លាក់ភ្លៀង នឹង​មាន​ផ្សិត​ជាច្រើន​ដុះ​ឡើង និង​មាន​ការ​ទទួលទាន​ផ្សិត​ច្រើន ទាំង​ទិញ​នៅលើ​ទីផ្សារ និង​រក​ផ្សិត​បាន​ដោយ​ខ្លួនឯង ពី​ព្រៃ ។ តាម​ធម្មតា មានការ​ចំណាំ​ផ្សិត​ថា ប្រភេទ​ណា​អាច​ទទួល​ទាន​បាន ប្រភេទ​ណា​មិន​អាច​ទទួល​ទាន​បាន ប៉ុន្តែ​គេ​សង្កេតឃើញថា នៅ​មាន​ការ​ថ្លោះធ្លោយ​ត្រូវ​ពុលផ្សិត បើ​ចូលមន្ទីរពេទ្យ​មិនទាន់ អាច​ត្រូវ​បាត់បង់​ជីវិត​ទៀត​ផង ក៏មាន ។ ដូច្នេះ បន្ទាប់​ពី​មានការ​ទទួលទាន​ផ្សិត​រួច​ហើយ បើ​មាន​អាការ​ក្អូតចង្អោរ ងងឹតមុខ ព្រិល​ភ្នែក​ញ័រទ្រូង អស់កម្លាំង​ល្ហិតល្ហៃ ឈឺ​ពោះ វិលមុខ ការជួយ​សង្គ្រោះ​បឋម គឺ​ត្រូវ​ឲ្យ​អ្នកជំងឺ​ព្យាយាម​ក្អូត​ចេញ​មក​ឲ្យអស់ ដោយ​ការ​លូ​កម្រាម​ទៅក្នុង ឬ​ឲ្យទទួល​ទាន​ស៊ុត​ស រួច​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ ជាបន្ទាន់ ដើម្បី​ធ្វើការ​ព្យាបាល ឲ្យទាន់​ពេលវេលា ៕​
Read More..

ស្ត្រី​មាន​ផ្ទៃពោះ​ភ្លេច​ភ្លាំង​ច្រើន​មក​ពីអ្វី?


ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​ជួប​ប្រទះ​បញ្ហា​ភ្លេច​ភ្លាំង​ច្រើន​ដូច​ជា មិន​ដឹង​ថា​បាន​ទុក​កូន​សោរ​​នៅ​ទី​ណា​ជាដើម។ តាម​ការ​សិក្សា​របស់​ស្ថាប័ន​ស្រាវ​ជ្រាវ​ Bradford និង​សាកល​វិទ្យា​ល័យ​ Bradford បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ការ​ចង​ចាំ និង​វាស់​កម្រិត​អ័រ​ម៉ូន ក្នុង​អំឡុង​ពេល​មាន​គភ៌ ថែម​ទាំង​ត្រួត​ពិនិត្យ​លើ​អារម្មណ៍ និង​កង្វល់​ដោយ​ប្រៀប​ធៀប​រវាង​ម្តាយ​២៣​នាក់ និង​ស្ត្រី​ធម្មតា​២៤​នាក់។ លទ្ធផល​បាន​រក​ឃើញ​ថា ក្នុង​អំឡុង​ពេល​ត្រី​មាស​ទី​២ និង​ទី៣ ស្ត្រី​មាន​គភ៌​អាច​មាន​អការៈ​ភ្លេច​ភ្លាំង​ច្រើន​ជាង​មុន ហើយ​អាការ​បែប​នេះ កើត​ឡើង​យ៉ាង​តិច​៣​ខែ បន្ទាប់​ពី​សម្រាល​កូន​រួច ហើយ​ថែម​ទាំង​មាន​អារម្មណ៍​កង្វល់​ច្រើន​ជាង​ស្រ្តី​ធម្មតា។
អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​បក​ស្រាយ​ថា “វា​បណ្តាល​មក​ពី​អ័រម៉ូន​ភេទ មាន​កម្រិត​ខ្ពស់ ដែល​អាច​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ការ​ធ្វើការ​របស់​ប្រព័ន្ធ​ខួរ​ក្បាល ជា​ពិសេស​ចំពោះ​ប្រព័ន្ធ​គំនិត ប៉ុន្តែ​វា​នឹង​ត្រឡប់​មក​ជា​ធម្មតា​វិញ បន្ទាប់​ពី​សម្រាល​បុត្រ​រួច”។
Read More..

ផ្លែ​ឈើ​ត្រាំ​អាច​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព


កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ពេទ្យ​នៅ​ប្រទេស​ជិត​ខាង បាន​រួម​គ្នា​ប្រមូល​ផ្លែ​ឈើ​ត្រាំ​ ដែល​​ដាក់​លក់​លើ​ទីផ្សារ ឬ​តាម​រទេះ​រុញ ដើម្បី​ត្រួត​ពិនិត្យ​សារ​ធាតុ​គីមី​ក្នុង​អាហារ។ លទ្ធផល​រក​ឃើញ​ថា ផ្លែ​ឈើ​កែ​ច្នៃ​ដែល​មាន​លាយ​ឡំ​សារ​ធាតុ​គីមី អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ទៅ 69,2% ភាគ​​ច្រើន​ជា​ត្របែក​ត្រាំ ដែល​មាន​ពណ៌​បៃ​តង និង​ពណ៌​ក្រហម​ចាស់ និង​មាន​សារ​ធាតុ​ការ​ពារ​ផ្សិត ឬ​ជាតិ​គីមី​លាយ​ក្នុង​ផ្លែ​ឈើ ដល់​ទៅ 32,1%។
អ្នក​ជំនាញ​បាន​និយាយ​ថា ការ​ទទួល​ទាន​ផ្លែ​ឈើ និង​អាហារ​ដែល​មាន​ពណ៌​ស្រស់​ឆើត ពី​សារ​ធាតុ​គីមី អាច​ជះ​ឥទ្ធិ​ពល​ធ្វើ​អោយ​រាគ​រូស រមូល​ពោះ ក្អួត វិល​មុខ ហ៊ឹង​ត្រចៀក គ្រុន ស្ទះ​ដង្ហើម ជា​មូល​ហេតុ​បង្ក​មហា​រីក និង​អាច​ធ្វើ​អោយ​បាត់​បង់​ជីវិត​បាន។ ដូច្នេះ​អ្នក​លក់​ផ្លែ​ឈើ​ត្រាំ មិន​គួរ​លាយ​សារ​ធាតុ​គីមី​ផ្សេងៗ ដែល​អាច​នាំ​អោយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​ទិញ​បរិភោគ​នោះ​ទេ។ ឯ​អ្នក​ទិញ​ផ្លែ​ឈើ​ត្រាំ គួរ​ពិចារណា​ដល់​ពណ៌ និង​រូប​រាង​ផ្លែ​ឈើ​មាន​លក្ខណៈ​ដូច​ធម្ម​ជាតិ និង​មាន​អនាម័យ​ល្អ ហើយ​បើ​អាច​ទៅ​រួច​គួរ​ជ្រើស​ផ្លែ​ឈើ​ស្រស់​មក​ទទួល​ទាន​ល្អ​ជាង។
Read More..