បញ្ចាំងរឿងអាសអាភាស ក្នុងរថយន្តតាក់ស៊ីស្រុកខ្មែរ


មិត្តអ្នកអានខ្លះប្រហែលជាធ្លាប់បានឃើញ វីដេអូ អំពី តាក់ស៊ី ខ្មែរដែលបញ្ចាំងរឿងអាសអាភាស ក្នុងឡានដើម្បីកំដរអារម្មណ៍អ្នកដំណើរមិនឱ្យអផ្សុក ។ ពូបើក តាក់ស៊ីក្នុង វីដេអូនេះ មានការច្នៃប្រឌិដ្ឋខ្ពស់ ប្រែកញ្ចក់មើលក្រោយរបស់រថយន្តទៅជាអេក្រង់ វីដេអូ បង្កើតការកំសាន្តក្នុងរថយន្ត ដូច ក្នុងយន្តហោះ ដែលធ្វើដំណើរឆ្លងទ្វីប ។ ប៉ុន្តែខុសបន្ដិចត្រង់ថាគាត់ជ្រើសរើសយក រឿងអាសអាភាស ក្តៅសាច់ មកបញ្ចាំងទៅវិញ។

អ្នកដំណើរម្នាក់ ប្រហែលជាជនជាតិបរទេស មិនអាចទ្រាំនឹងការច្នៃប្រឌិដ្ឋនេះ ក៏ថតទិដ្ឋភាពនេះ ទុកចែករំលែក មិត្តភ័ក្តិ ។ តាក់ស៊ីនេះធ្វើដំណើរពី សៀមរាប ទៅ អន្លង់វែង ។ មើលទៅដូចជាគ្រោះថ្នាក់ដល់ហើយ បញ្ជារថយន្តក្នុង ស្ថានភាពបែបនេះ។ នេះមិនមែនជួយបំបាត់ការអផ្សុកទេ វារឹតតែធ្វើឱ្យពោបាកក្នុងខ្លួនទាំងអ្នកដំណើរ និង អ្នកបើក។
តើនៅទៅជាយ៉ាងណាបើមាន អ្នកដំណើរស្រីក្នុងរថយន្តនោះ? តើមានប្រិយមិត្តណាដែលធ្លាប់មាន បទពិសោធន៍ បែបនេះដែរឬទេពេលធ្វើដំណើរក្នុងឡានតាក់ស៊ី? សូមមើលរូបក្នុងអេក្រង់ និង វីដេអូដែលខ្មែរឡូត កាត់សំឡេងចោល ព្រោះថាសំឡេងពិតជាឱ្យព្រឺ។ បើមិត្តអ្នកអានចង់ស្ដាប់សំឡេងផ្ទាល់ សូមចុចលីង បន្ទាប់ពីវីដេអូ។
Read More..

យើងនៅតែព្យាយាម៖ ស្នាដៃរបស់គ្រិះស្ថានរក្សាក្មេងកំព្រាកម្ពុជា


យើ់ងនៅតែព្យាយាម ជាខ្សែភាពយន្តថ្មីមួយដែល ជាស្នាដៃរបស់គ្រិះស្ថាន រក្សាក្មេងកំព្រាកម្ពុជា
ដែលបង្ហាញអោយដឹង ពីសិល្បះករវ័យក្មេងដែលមាន ទេពកោសល្យមួយចំនួន ដែលជាក្មេង
កំព្រារស់នៅក្នុង ទីក្រុងភ្នំពេញ។ អ្នកស្រីផេង ផាន់ ក្នុងនាមជាអ្នករៀបរាងនិងផ្ដើមគំនិតគាត់
ចង់អោយក្មេងៗទាំងនេះបានទៅសម្ដែងជូនគ្រួសាររាជវង្សបានទត។ ជាបណ្ដើរយើងបាន
សិក្សាត្រួសៗអំពីការឈីចាប់របស់ក្មេងៗទាំងនោះកាលពីអតីតកាល ភាពទទួលបានជោក
ជ័យដែលធ្វើអោយក្មេងៗទាំងនោះមានគំនិតចង់រីកចម្រើន ភាពប៉ិនប្រសព្វយ៉ាងអស្ចារ្សក្នុង
សមត្ថភាពខាងសម្ដែង រាំ និងច្រៀង ដោយមានការលាយឡំគ្នានូវរាល់សមត្ថភាព ភាពស្រមើ
ស្រម៉ៃនៃក្ដីសុបិន្តទាំងអស់នេះបានបង្កើតជាភាពយន្តឯកសារមួយដ៏អស្ចារ្ស។
 
ប្រភពពី​៖ youtube
Read More..

តម្លៃសាំង ចេះតែបន្ត កើនឡើង ចំណែកតម្លៃស្រូវ អង្ករធ្លាក់ចុះៗ, ឡើងរួចធ្លាក់ចុះៗ


ភ្នំពេញ៖ទីផ្សារអន្តរជាតិ បានធ្វើឲ្យតម្លៃសាំងកើនឡើង ហើយក៏បានធ្វើឲ្យតម្លៃស្រូវអង្ករ របស់កម្ពុជា ដែលមានប្រជាជនជាង ៨០ភាគរយ ប្រកបរបរកសិកម្ម បានធ្លាក់ចុះ។
តម្លៃសាំង ដែលជាតម្រូវការចាំបាច់របស់ប្រជាជន បានបន្តកើនឡើង ស្ទើរតែរកពេលចុះមិនឃើញ ដោយគិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០១២នេះ នៅបណ្តាស្ថានីយ៍ ប្រេងសាំងនៅរាជធានីភ្នំពេញ សាំងធម្មតាមួយលីត្រតម្លៃ ៥៥០០រៀល ឯសាំងស៊ុបពែរ ១លីត្រតម្លៃ ៥៨៥០រៀល ហើយមួយចំនួនទៀត បន្តកើនឡើងដល់ ៥៥៥០រៀល សម្រាប់សាំងធម្មតា និង ៥៨៥០រៀល សម្រាប់សាំងស៊ុបពែរ។
បើយោងតាមរបាយការណ៍ស្ថិតិ សប្តាហ៍ទី៥ ខែកុម្ភៈ នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃស្រូវអង្ករបានធ្លាក់ចុះ។ ដោយនៅចុងខែកុម្ភៈនេះ អង្ករផ្កាខ្ញីមួយ គីឡូក្រាមតម្លៃ ២៥២៨រៀល ដែលកាលពីខែមករា តម្លៃ ២៦៩៩រៀល, អង្ករនាងម៉ិញ ២២៩២ តម្លៃរៀល ដែលពីខែមករា មានតម្លៃ ២៤០៣រៀល, អង្ករ IR តម្លៃ ១៩១៤រៀល កាលពីខែមករា មានតម្លៃ២១៦១រៀល។ ចំណែកតម្លៃស្រូវក៏បានធ្លាក់ចុះផងដែរ ដោយនៅក្នុងខែនេះ តម្លៃ១១១១រៀល ក្នុងមួយគីឡូក្រាម ដែលកាលពី ខែមករា មានតម្លៃដល់១២២៥រៀល ក្នុងមួយគីឡូក្រាម។
តម្លៃស្រូវមានផ្សេងគ្នា ទៅតាមតំបន់ នៅខេត្តព្រៃវែង បើតាមលោក ឈុនធំ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ នៅខេត្តព្រៃវែង បានឲ្យដឹងថា តម្លៃស្រូវ IR មានតម្លៃ ៩៣០រៀល ទៅ ៩៥០រៀល ក្នុងមួយគីឡូក្រាម ឯស្រូវអង្ករក្រអូបតម្លៃជាង ១២០០រៀលទៅ ជាង១៤០០រៀល។ តែបើតាម លោក អោន នឿន ប្រជាកសិកររស់នៅស្រុកទ្រាំង ខេត្តតាកែវ តម្លៃស្រូវ ដែលពួកឈ្មួញទិញពីគាត់ IR តម្លៃត្រឹមតែមួយគីឡូក្រាម ៨១០រៀល ស្រូវទើបច្រូតភ្លាម និង ៩១០រៀលស្រូវដែលស្ងួតល្អ ឯស្រូវអង្ករល្អ តម្លៃមួយគីឡូក្រាមជាង ១១០០រៀល។
តាមកសិកររូបនេះ ស្រូវបានធ្លាក់ថ្លៃប្រមាណជាង ២ខែហើយ ដែលកាលពីដើមខែមករា ស្រូវ IR តម្លៃជាង ១០០០រៀល ក្នុងមួយគីឡូក្រាម។ ហើយប្រជាកសិករ បានសម្តែងនូវការព្រួយបារម្ភ នៅពេលដែលតម្លៃស្រូវធ្លាក់ចុះ តែតម្លៃទំនិញនៅលើទីផ្សារ ចេះតែកើនឡើង តាមថ្លៃប្រេងសាំង។ កសិកររូបនេះនិយាយថា “ខ្ញុំមានការ ព្រួយបារម្ភយ៉ាងខ្លាំង នៅរដូវប្រមូលផលស្រូវប្រាំងខាងមុខ ដែលតម្លៃស្រូវចុះថ្លៃ ហើយតម្លៃជី ថ្នាំ សាំង មានតម្លៃថ្លៃ មិនដឹងថា អាចចំណេញឬយ៉ាងណានោះទេ”។
អ្នកជំនាញក្នុងវិស័យស្រូវអង្ករ អះអាងថា ការចុះថ្លៃនេះ ដោយសារតែតម្លៃអង្ករ ដែលនាំទៅទីផ្សារនៅបរទេសបានធ្លាក់ចុះ។
ប្រធានសមាគម រោងម៉ាស៊ីនកិនស្រូវកម្ពុជា លោក ភូ ពុយ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១២ នេះថា “មិនមែនតែតម្លៃអង្ករ នៅស្រុកខ្មែរយើងទេ ដែលធ្លាក់ចុះ គឺគ្រប់ប្រទេសធ្លាក់ថ្លៃ”។ យ៉ាងណាក៏ដោយលោកថា តម្លៃស្រូវអង្ករ មិនមានការចុះតម្លៃខ្លាំងនោះទេ ហើយការធ្លាក់ចុះនេះ មិនមែន មកដោយសារឈ្មួញទម្លាក់តម្លៃ នោះឡើយ៕
Photo by DAP-News
Read More..

សមត្ដកិច្ច ឃាត់ខ្លួន ជនជាប់សង្ស័យ ប្រើប្រាស់ថ្នាំញៀន ចំនួន ៦ នាក់ នាំមកស្នងការដ្ឋាន ដើម្បីធ្វើការអប់រំ


ខេត្ដកំពតៈ ជនជាប់សង្ស័យ ប្រើប្រាស់ចែកចាយថ្នាំញៀន ប្រុស-ស្រី ចំនួន ៦ នាក់ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃស្នងការដ្ឋានខេត្ដធ្វើការឃាត់ខ្លួនទុក នៅឯ ការិយាល័យកណ្ដាល យុត្ដិធម៌ ដើម្បីធ្វើការអប់រំ ពីព្រោះសមត្ថកិច្ច មិនអាចរកឃើញ នូវវតត្ថុតាង សម្រាប់ធ្វើការ ចោទប្រកាន់ ដោយសារជនសង្ស័យខាងលើ បំផ្លាញភស្ដុតាងចោលអស់ មុនពេលសមត្ថកិច្ច បានទៅដល់បន្ដិច ។
ការឃាត់ខ្លួន ជនជាប់សង្ស័យទាំង ៦ នាក់ខាងលើ ធ្វើឡើងនៅវេលាម៉ោង ៤ និង ៣០នាទីរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ នៅ ចំណុចបន្ទប់ផ្ទះជួល មួយកន្លែង ពីខាងក្រោយ រោងចក្រទឹកកកចាស់ របស់តាឃៀង ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែង ក្រុងកំពត់ ខេត្ដកំពត ។
នគរបាលបានឲ្យដឹងថា ជនជាប់សង្ស័យទាំង ៦ នាក់ខាងលើ មានឈ្មោះ ទី១-ឈ្មោះ ហាន់ បូរ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ ត្រពាំងធំ ឃុំជុំ គ្រៀល ស្រុក ទឹកឈូ ខេត្តកំពត ទី២- ឈ្មោះ អ៊ុង មករា ហៅតាន់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ១ឧសភា សង្កាត់ កំពង់កណ្ដាល ក្រុងកំពត ខេត្ដកំពត ទី៣- ឈ្មោះ  អ៊ុយ សុខហេង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិសំរោង ឃុំជុំគ្រៀល ស្រុកទឹកឈូក ខេត្ដកំពត់ ទី៤-ឈ្មោះ រុន សុខា ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូក ខេត្ដកំពត ទី៥- ឈ្មោះ ស ស្រីដា ភេទស្រី អាយុ ២៣ ឆ្នាំ រស់នៅភូមិតាឌឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត និងទី៦-ឈ្មោះ នី ម៉ាកា ភេទស្រី អាយុ២០ ឆ្នាំ រស់នៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្ដកំពត ។
តាមសមត្ថកិច្ច នគរបាល យុតិ្តធម៌ស្នងការខេត្ដ បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងនៅវេលាព្រឹកថ្ងៃទី០២ ខែមីនា ថា កម្លាំងសមត្ថកិច្ច ធ្វើការបង្រ្កាប មុខសញ្ញា ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ឈានទៅដល់ ការឃាត់ខ្លួនជនជាប់សង្ស័យ ប្រុស-ស្រី ចំនួន៦នាក់ នៅអាសយដ្ឋាន កន្លែងឃាត់ខ្លួនខាងលើ ប៉ុន្តែការឃាត់ខ្លួននេះ សមត្ថកិច្ច មិនអាចរកឃើញនូវភស្ដុតាងបានទេ ពីព្រោះជនជាប់សង្ស័យ ទាំងអស់នេះ ហាក់ដូចជាដឹងមុនថា មានសមត្ថកិច្ចមកបង្រ្កាប ហើយត្រូវបំផ្លាញ វត្ថុតាំងថ្នាំញៀនចោល ។ នគរបាលដដែលបាន បញ្ជាក់ ទៀតថា ជនសង្ស័យទាំងអស់មានចំនួន ៧ នាក់ តែត្រូវរត់គេចខ្លួនម្នាក់ ពេលកម្លាំងសមត្ថកិច្ចទៅដល់ ។ ក្រោយពេលឃាត់ខ្លួន ពួកជន សង្ស័យខាងលើ ត្រូវសមត្ថកិច្ចរាយការណ៍ ជូនទៅលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដកំពត ។ អាស្រ័យដោយ ជនសង្ស័យទាំង ៦ នាក់នេះ ធ្លាប់ធ្វើការប្រើប្រាស់ថ្នាំញៀនកន្លងមក សមត្ថកិច្ចក៏សុំយោបល់ ពីលោកព្រះរាជអាជ្ញា ដើម្បីធ្វើការអប់រំ និងឲ្យត្រឡប់ទៅផ្ទះវិញ នៅវេលាល្ងាចថ្ងៃទី០២ ឬក៏ថ្ងៃទី០៣ ខែមីនា ។

គួរបញ្ជក់ផងដែរថា ក្រុមជនសង្ស័យខាងលើនេះ គឺធ្លាប់ធ្វើការប្រើប្រាស់ថ្នាំញៀន ឈានទៅដល់ការចែកចាយទៀតផង រាប់ខែកន្លងមក ហើយ អ្នកខ្លះរាប់ឆ្នាំហើយ ហើយនគរប្រើកម្លាំងសម្ងាត់ តាមដានក្រុមនេះជាយូរមកហើយដែរ ប៉ុន្តែប្រតិបត្តិការលើកនេះ មិនបានជោគជ័យ ទេ ដោយគ្មានភស្តុតាងណាមួយ សម្រាប់ធ្វើការចោទប្រកាន់បានឡើយ ហើយការឃាត់ខ្លួននេះ យោងទៅតាមចម្លើយសារភាពខ្លះ របស់ជន សង្ស័យ ម្យ៉ាងវិញទៀត ជនសង្ស័យខាងលើ សុទ្ធសឹងជាមុខសញ្ញា តែឱកាសល្អសម្រាប់ជនជាប់សង្ស័យ ព្រោះគ្មានភស្តុតាងគ្រប់គ្រាន់ គ្រាន់តែធ្វើការអប់រំ ហើយឲ្យវិលត្រឡប់ ទៅផ្ទះវិញ តែប៉ុណ្ណោះ ៕
www.dap-news.com
www.dap-news.com
Read More..

អង់គ្លេស ផ្តល់ប្រាក់ចំនួន ១,២ លានដុល្លារ ដល់សាលាក្តី ខ្មែរក្រហម

ភ្នំពេញៈ រដ្ឋាភិបាល នៃប្រទេសអង់គ្លេស តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា បានសន្យាផ្តល់ជំនួយ ឥតសំណង ដល់ប្រទេស កម្ពុជាដើម្បីផ្គត់ផ្គង់ ដល់សាលាក្តីខ្មែរក្រហម នូវទឹកប្រាក់ចំនួន ១,២០០,០០០ ដុល្លារអាមេរិក ដើម្បីបញ្ជាក់ការគាំទ្រ យុត្តិធម៌ នៃសាលា ក្តីកូនកាត់មួយនេះ ។
ការសន្យាបែបនេះ របស់រដ្ឋាភិបាល នៃប្រទេសអង់គ្លេស បានធ្វើឡើង នាកិច្ចជំនួបមួយ រវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ទទួលបន្ទុក ទីស្តីការ គណៈរដ្ឋមន្ត្រី លោក សុខ អាន ជាមួយនឹង ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជាលោក Mark Gooding នាទីស្តីការ គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១២  ។
អ្នកនាំពាក្យ នៃអង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស លោក ឯក ថា បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានថា ជំនួយឥតសំណង របស់រដ្ឋាភិបាលអង់គ្លេសនេះ ជាការបញ្ជាក់ភាពជឿទុកចិត្ត ដល់កម្ពុជា ចំពោះកិច្ចការ នៃសាលាក្តីខ្មែរក្រហម ហើយក៏បញ្ជាក់ អំពី គោលជំហររបស់ខ្លួន ក្នុងការគាំទ្រយុត្តិធម៌ អន្តរជាតិ និងការបង្រួបបង្រួមជាតិ របស់កម្ពុជាផងដែរ ។
លោក ឯក ថា បានមានប្រសាសន៍បន្តទៀតថា ជាការឆ្លើយតប ដល់ជំនួយឥតសំណងនេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី សុខ អាន បានមានប្រសាសន៍ថា លោកមានសេចក្តីត្រេកអរ យ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលអង់គ្លេស ដែលបានផ្តល់ជំនួយមកកម្ពុជា សម្រាប់សាលាក្តីខ្មែរក្រហមនេះ ពីព្រោះនាពេលបច្ចុប្បន្ននេះ សាលាក្តីកំពុងតែជួបប្រទះ វិបត្តិយ៉ាងខ្លាំង ជាពិសេស គឺមិនមានថវិកា សម្រាប់បើកជូន ដល់បុគ្គលិកបម្រើការ នៅទីនោះជាច្រើនខែ មកហើយ ។ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន បានមានប្រសាសន៍បន្តទៀតថា តាមរយៈជំនួយនេះ គឺសបញ្ជាក់ឲ្យឃើញថា ប្រទេសអង់គ្លេស ក៏ដូចជា សហគមន៍អន្តរជាតិ នៅតែ មាន ជំនឿយ៉ាងមុតមាំ មកលើភាគីកម្ពុជា ដែលធ្វើការជាមួយគ្នា យ៉ាងត្រឹមត្រូវ និងរលូន ជាមួយនឹងភាគីអង្គការ សហប្រជាជាតិ ចំពោះសាលា ក្តីខ្មែរក្រហមនោះ ៕
www.dap-news.com
www.dap-news.com
www.dap-news.com
ប្រភព៖​ dap-news
Read More..

តម្រួតថៃ វាយព្រះសង្ឃខ្មែរ យក ទ្រព្យសម្បត្ដិ និងដោះស្បង់ចីវរ ឱ្យស្លៀក ខោខ្លី និងអាវយឺត


បន្ទាយមានជ័យ ៖ ព្រះសង្ឃខ្មែរ ២អង្គ ដែលបួសបានពី ៣វស្សា ទៅ៥វស្សា ហើយ គង់នៅវត្ដមួយ ក្នុងខេត្ដកំពត ត្រូវបានតម្រួតថៃ ៤-៥នាក់ ចាប់ដាក់រថយន្ដ យកទៅ វាយដំ ឡើងទ្រោមព្រះកាយ ហើយយកទ្រព្យសម្បត្ដិ រួមមាន លុយ និងទូរស័ព្ទដៃ ព្រមទាំងដោះ ស្បង់ចីវរ ឱ្យស្លៀកតែខោខ្លី និងអាវយឺត ខណៈដែលព្រះសង្ឃទាំង២អង្គ កំពុងចាំ រថយន្ដក្រុង ក្នុងខេត្ដច័ន្ទបុរី ឈមនឹងខេត្ដ ប៉ៃលិន របស់ប្រទេសកម្ពុជា ។
ដំណឹងដ៏គួរឱ្យឈឺចាប់ ពីសំណាក់មហា ជនខ្មែរទូទៅ ពីទង្វើដ៏ឃោរឃៅរបស់តម្រួត ថៃក្នុងខេត្ដច័ន្ទបុរីខាងលើនេះ បានកើតឡើង តាំងពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ មកម្ល៉េះ បន្ទាប់ ពីព្រះអង្គ បាននិមន្ដទៅកាន់ខេត្ដច័ន្ទបុរីតាម ច្រកព្រំដែន ខេត្ដប៉ៃលិន តាំងពីថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១២ ហើយមានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ ។
ព្រះអង្គដែលបច្ចុប្បន្នបាននិមន្ដមកដល់ ប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្ដរជាតិ ប៉ោយប៉ែត បានមានសង្ឃដីកាមកកាន់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា ព្រះ អង្គមានលិខិតឆ្លងដែនចូលប្រទេសថៃត្រឹម ត្រូវ ប៉ុន្ដែ នៅពេលអង្គុយចាំរថយន្ដក្រុងក្នុង ខេត្ដច័ន្ទបុរី ពេលនោះ មានតម្រួតថៃមួយ រថយន្ដមានគ្នា ៤-៥នាក់ បានមកប្រាប់ព្រះ អង្គឱ្យឡើងរថយន្ដទៅវត្ដ។ព្រះអង្គបានមាន សង្ឃដីកាទៀតថា ពេលដែលព្រះអង្គឡើង រថយន្ដទៅជាមួយតម្រួតថៃទាំងនោះ ស្រាប់ តែពួកគេយកទៅវាយដំយ៉ាងធ្ងន់ធ្ងរ ហើយ យកទ្រព្យសម្បត្ដិ រួមមាន លុយកាក់ និង ទូរស័ព្ទដៃជាដើម ព្រមទាំងដោះស្បង់ចីវរ ចេញឱ្យស្លៀកតែខោខ្លី និងអាវយឺតប៉ុណ្ណោះ។
បើយោងតាមព្រះសង្ឃខាងលើ តម្រួត ថៃធ្វើដូច្នេះ ដោយចោទថា ព្រះអង្គមិនមាន លិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្ដែ ធាតុពិតព្រះ អង្គមានលិខិតដែលចេញដោយអាជ្ញាធរ កម្ពុជា យ៉ាងច្បាស់ ។ តម្រួតថៃបានសួរព្រះ អង្គថា តើខាងណាអ្នកចេញលិខិតឆ្លងដែន ឱ្យ ពេលនោះព្រះអង្គឆ្លើយថា គឺអាជ្ញាធរ កម្ពុជា ប៉ុន្ដែ ពួកគេមិនជឿ នៅតែប្រព្រឹត្ដ ទង្វើដ៏ព្រៃផ្សៃនេះថែមទៀត ។
យោងតាមអាជ្ញាធរ ក្រុងប៉ោយប៉ែត ដែលបាន និងកំពុងជួយអន្ដរាគមន៍ដាក់ពាក្យ បណ្ដឹងបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឱ្យដឹងថា ព្រះសង្ឃទី១ មានព្រះនាម សែម រ៉ាន់ ព្រះជន្ម ២៩វស្សា មានស្រុក កំណើត នៅភូមិត្រញំង ឃុំដំណាក់ឈើក្រម ស្រុកដងទង់ ខេត្ដកំពត ហើយគង់នៅវត្ដ បាននាវ និងបួស បានចំនួន ៣វស្សា ។ ព្រះ សង្ឃទី២ ព្រះនាម ស្រាល សុភា ព្រះជន្ម ៤៦វស្សា មានស្រុកកំណើតនៅភូមិបន្ទាយ ខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្ដកំពត គង់នៅវត្ដអង្គម៉ាក់ប្រាង្គ និងបួសបាន ៥ វស្សា ។
យោងតាមអាជ្ញាធរ ក្រុងប៉ោយប៉ែតបាន ឱ្យដឹងទៀតថា ក្រោយពីមានអំពើដ៏ព្រៃផ្សៃ របស់តម្រួតថៃ ក្នុងខេត្ដច័ន្ទបុរីខាងលើនេះ ព្រះអង្គបាននិមន្ដទាំងការឈឺចាប់ មកផ្សារ រុងក្លឿ ជាប់ព្រំដែនក្រុងប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ ហើយក៏មានសង្ឃដីកាទៅ កាន់ក្រុមអាជីវករខ្មែរនៅទីនោះ ។ បន្ទាប់ មកអាជីវករខ្មែរ ដែលប្រកបមុខរបរលក់ ដូរ នៅក្នុងផ្សាររុងក្លឿ មានការអាណិតអា សូរយ៉ាងពន់ពេក ក៏នាំគ្នាឱ្យលុយដើម្បីជិះ រថយន្ដបន្ដឆ្លងដែនចូលប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ។ ពេល មកដល់ទឹកដីក្រុងប៉ោយប៉ែត ព្រះអង្គបាន ជូនដំណឹងនេះ ទៅកាន់អាជ្ញាធរ និងសមត្ថ កិច្ចក្រុងប៉ោយប៉ែត ដើម្បីជួយរកយុត្ដិធម៌។
សមត្ថកិច្ចក្រុងប៉ោយប៉ែត បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានដ៏ឈឺចាប់ខាងលើ នេះ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បាន និង កំពុងជួយអន្ដរាគមន៍ ដាក់ពាក្យបណ្ដឹង រួមទាំងទាក់ទងទៅខាងភាគីថៃ ពីសកម្ម ភាពរបស់តម្រួតថៃ ដែលវាយធ្វើបាបព្រះ សង្ឃខ្មែរនេះ ។
គេសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ដច័ន្ទបុរីនឹង ជួយរកយុត្ដិធម៌ជូនដល់ព្រះសង្ឃខ្មែរ ដែល ទទួលរងការវាយដំយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ តម្រួតថៃ ក្នុងខេត្ដច័ន្ទបុរី ខណៈដែលព្រះ សង្ឃទាំង ២អង្គ មានលិខិតឆ្លងដែនត្រឹម ត្រូវ ដែលបញ្ជាក់ពីអាជ្ញាធរកម្ពុជាយ៉ាង ច្បាស់លាស់នោះ ។
ជារួមថ្នាក់ដឹកនាំកម្ពុជា-ថៃ និងតាម រយៈក្រសួង ស្ថាប័ន នៃប្រទេសទាំងពីរតែង តែជួបពិភាក្សាគ្នា ដើម្បីបង្កើនចំណងមិត្ដ ភាព និងកិច្ចសហប្រតិបត្ដិការកាន់តែប្រសើរ ឡើង ជាពិសេសការយកចិត្ដទុកដាក់ពីសំ ណាក់រដ្ឋាភិបាលទាំងពីរ ទៅកាន់ពលករ ដែលកំពុងធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្ដែ ជារឿយៗពលករខ្មែរដែលកំពុងបម្រើ ការងារ នៅក្នុងប្រទេសថៃជាច្រើននាក់តែង តែទទួលរងការធ្វើបាប វាយដំយ៉ាងធ្ងន់ធ្ងរ ខណៈដែលអាជ្ញាធរកម្ពុជា មិនបានប្រព្រឹត្ដ នូវសកម្មភាពដ៏ឃោរឃៅនេះ ចំពោះប្រជា ពលរដ្ឋថៃ ដែលបានស្នាក់នៅ និងកំពុងធ្វើ ការនៅកម្ពុជា ៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
source: dap-news
Read More..

នគរបាលនិងប្រជាជនចាប់ចោរលួច​ឡែបថបបានម្នាក់


រាជធានីភ្នំពេញ ៖ បុរសម្នាក់ក្នុង​ចំណោម​  បក្សពួកពីរនាក់  ត្រូវនគរបាល​ និងប្រជាជនដេញ​តាមប្រមាញ់ចាប់បាន  កាលពីវេលាម៉ោង៣​រសៀ  ល​ថ្ងៃ​ទី២៩ កុម្ភៈ ២០១២  បន្ទាប់ពីជន​​នោះ​​ធ្វើសកម្ម​ភាពលួចយកឡែបថបមួយ  គ្រឿង​​នៅ​ក្នុងស្តង់​ លក់ផ្កាកែងផ្លូវលេខ១៥៤ និង៥៣ ស្ថិតក្នុង​សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ហើយ​ព្យាយាម​បើកមូ៉តូគេចខ្លួន  តែសំណាងអាក្រក់​ជិះ​ម៉ូតូទៅបុករបងដែកដួល​ប្រកាច់ប្រកិន។
ជនសង្ស័យដែលនគរបាលប៉ុស្តិ៍ផ្សារថ្មីទី១ ឃាត់ខ្លួន​នោះមានឈ្មោះចាប សុភ័ក្រ្ត ភេទប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ ។ ​​រីឯជនរងគ្រោះជា​ម្ចាស់​ឡែប​ថប​ឈ្មោះសុខ ឃៀង ភេទស្រី អាយុ​២២ឆ្នាំ ជា​អ្នក​លក់ផ្កា ​ស្នាក់នៅផ្ទះជួល​សង្កាត់​ផ្សារ​ថ្មីទី១ ខណ្ឌ​​ដូនពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច​បានឲ្យដឹងថា នៅវេលាមោ៉ងខាងលើនារីម្ចាស់​ឡែប​ថប​ជាប់រវល់ការងារហើយបានដាក់​ឡែបថប​ ទុកក្នុងស្តង់ ស្រាប់តែមាន​ជន​សង្ស័យ​ពីរ​នាក់​ជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខស្តង់រួច​ជន​ ម្នាក់ក៏លួចយកឡែបថបដាក់ចូលក្នុង​កាបូប ខណៈ​នោះនារីរងគ្រោះឃើញ​ហើយ​​​​ស្រែក​ឆោ​​ឡោ​ឡើង ដើម្បីឲ្យសមត្ថកិច្ចក៏​ដូច​ជាប្រជា​ជន​ជួយដេញចាប់។ ដោយ​​ឃើញហេតុការណ៍​មិន​​ស្រួល​ជនសង្ស័យម្នាក់បាន​រត់ចោលបក្សពួក  ​ឯ​ម្នាក់ទៀតព្យាយាមបើក​​ម៉ូតូ​គេចចូលច្រកឌឿង​ហែម​​ផ្លូវលេខ៥៣ ដើម្បី​​គេច​ខ្លួន ។ តែជួប​សំណាង​អាក្រក់បើកម៉ូតូទៅ​បុក​របង​ដែកផ្ទះ បណ្តាលឲ្យដួលប្រកាច់ប្រកិនក៏ត្រូវ​នគរ​​​បាល និងប្រជាជនក្របួចជាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
Read More..

អត្រាផលិតផល​សរុប​ក្នុងស្រុក​សរុប(GDP)របស់​កម្ពុជា​នៅ​ឆ្នាំ ២០១១សរុបមានតម្លៃ​១៣.០០០លាន...


ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន  សែនបានមានប្រសាសន៍ នៅក្នុងពិធីប្រកួតទីក្រុងស្អាត កាលពីថ្ងៃ ទី២៧ខែកុម្ភះថា អត្រាផលិតផលសរុប ក្នុងស្រុកសរុប(GDP)របស់កម្ពុជា បានកើនឡើងដល់ប្រមាណ ១៣ ០០០ លានដុល្លារអាមេរិក។
សម្តេចបានបន្តទៀតថា សំរាប់អត្រាផលិតផលក្នុងស្រុក សរុបសម្រាប់មនុស្សម្នាក់ៗបាន កើនដល់ ៩០៩ ដុល្លារអាមេរិក។
សម្តេចបានបន្តទៀតថា កំណើននេះគឺបានទទួលដោយសារគោលនយោបាយនិងស្ថេរភាព នៅក្នុងប្រទេសកម្ពុជា ។
កាលពីពេលថ្មីៗកន្លងទៅនេះសម្តេចបានព្យាករណ៌ថា អត្រាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗនៅក្នុងឆ្នាំ២០១៣ ខាងមុខនេះរំពឹងថា នឹងទទួលបានរហូតដល់ទៅ១០០០ដុល្លារ។

Read More..

កម្ពុជាជំរុញឲ្យទីក្រុងថ្មីនិងក្រុងរណបគិតគូពីភាពបៃតង​


រដ្ឋាភិបាលកម្ពុជាដែលដឹកនាំ  ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី២៧ ខែកុម្ភះកន្លងទៅនេះ បានជំរុញឲ្យ ទីក្រុងថ្មីនិងក្រុងរណបគិតគូ ពីភាពបៃតង។
សម្តេច ហ៊ុន សែនបានមានប្រសាសន៍ថា សម្រាប់ទក្រុងថ្មី ដូចជាក្រុងបាវិត និង ក្រុងសួង និង ខណ្ឌពោធិសែនជ័យ និង ទីក្រុងរណបនានា ជាទូទៅវត្តមានប្រជាជនមិនសូវច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធមានស្រាប់មិនទាន់មានច្រើន ការគិតគូររៀបចំជាទី ក្រុងបៃតង យ៉ាងហោចណាស់ ក៏បាន២០ ភាគរយ នៃផ្ទៃដីសរុប ។
សម្តេចបានបន្តទៀតថា ហេតុថាទីក្រុងថ្មី ជាទីក្រុងដែលមានឳកាសក្នុងការរៀបចំគម្រោងប្រើប្រាស់ដីរស់ខ្លួនបានល្អជាងទីក្រុងចាស់ ពីព្រោះទីក្រុងថ្មីនៅមានធ្លា ទូលាយ។
មកដល់ពេលនេះកម្ពុជាមានទីក្រុងទាំងអស់ចំនួន២៦ទីក្រុងនិងគម្រោងកសាងក្រុងរណបមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ដូចជាកោះពេជ្រ ជ្រោយចង្វារជាដើម។

Read More..

នាយករដ្ឋមន្រ្តី អំពាវនាវ​អោយ​អ្នកលក់គោដុត បញ្ឈប់ការដុតគោ ទាំងមូលនៅទីសាធារណះ


កាលពីព្រឹកថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១២សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបាន អំពាវនាវជា សាធាណះដល់អ្នកលក់ គោដុតបញ្ឈប់ ការដាក់តាំង លក់សត្វគោទាំងមូលនៅតាម ទីសាធារណៈ។
សម្តេចបានមានប្រសាសន៍ នៅវិមានសន្តិភាព នៅក្នុងពិធីប្រកាស ផ្សព្វផ្សាយជាផ្លូវការ ការប្រឡងប្រណាំងទីក្រុងស្អាតថា បើមិនដូច្នោះទេសម្ដេចនិងព្រមាន អោយចាត់វិធានការរដ្ឋបាល បិតអាជីវកម្មតែម្ដង។
កាលពីប៉ុន្មានថ្ងៃមុននេះ ទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានចេញ សេចក្ដីជូនដំណឹងអោយ បញ្ឈប់ការដាក់ តាំងលក់សត្វគោដុតទាំងមូលនៅតាម ទីសាធារណៈបន្តទៅទៀតប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេសង្កេតឃើញនៅតាមភោជនីយដ្ឋានទាំងនោះ មិនទាន់អនុវត្តតាមនោះទេ។

Read More..

អត់ខុសអីសោះ ចាប់ពួកខ្ញុំដែរ !


ភ្នំពេញ ៖ នៅវេលាម៉ោងប្រហែល ៥ ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ ខណៈ ប្រជាពលរដ្ឋជាច្រើននាក់ កំពុងធ្វើដំណើរ  តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្រាប់តែមក ដល់ភ្លើងស្ដុបនៅជិតពេទ្យ ព្រះអង្គឌួង ម្នាក់ៗបានក្រឡេកមើលពីរ នាក់  ប្ដី-ប្រពន្ធ កំពុងបើកម៉ូតូសណ្ដោងរ៉ឺ ម៉ក ដោយផ្ទុកដោយបន្លែជិត ១០ស្បោង ខណៈដែល ពួកគេទាំងពីរ ត្រូវបានមន្ដ្រីនគរ បាលចរាចរមួយរូប ក្នុងចំណោមពីរនាក់ ប្រចាំការនៅទីនោះ ហៅពួកគាត់ដើម្បីផាក ពិន័យ ។
ដំបូងឡើយ គេឃើញ ពីរនាក់ប្ដី-ប្រពន្ធ ខាងលើ ឈប់ភ្លើងស្ដុបជាមួយអ្នកដំណើរ ផ្សេងទៀត ដោយមានសម្លៀកបំពាក់រាង ចាស់ៗ ដោយសារតែពួកគាត់ទំនងជាអ្នក លក់បន្លែ ។ ភ្លើងស្ដុបរៀបនឹងប្រែពណ៌ពី ក្រហមទៅខៀវហើយ ស្រាប់តែមន្ដ្រីនគរ បាលម្នាក់ អាយុជាង ៤០ឆ្នាំ ដែលបានឈរ មើលលើក្រោមមួយសន្ទុះ ក៏បានកាក់ ហៅ ពួកគាត់ឱ្យបត់ចូល ដើម្បីធ្វើការផាកពិន័យ។  អ្នកធ្វើដំណើរនៅក្បែរនោះ បានសម្ដែងនូវ ការឆ្ងល់របស់ពួកគេថា មើលទៅពីរនាក់ ប្ដី-ប្រពន្ធនេះ ជិះម៉ូតូសណ្ដោង រ៉ឺម៉កពី ក្រោយ ដូចជា មានគ្រប់លក្ខណៈអស់ហើយ ទាំងមួកសុវត្ថិភាព កញ្ចក់ និងស្លាកលេខ ចុះ ហេតុអ្វីបានជាមន្ដ្រីនគរបាល ចរាចរជើងគោករូប នេះហៅគាត់ឱ្យ ឈប់ ដើម្បីផាកពិន័យទៀត ។
អ្នកធ្វើដំណើរខ្លះ បានលើកឡើងដោយ ខ្សឹបខ្សៀវ អមដោយភ្នែកទាំងគូ សម្លឹង ទៅកាន់ទាំងពីរនាក់ប្ដី-ប្រពន្ធខាងលើនេះ ថា ទំនងជាឃើញគាត់របៀបស្រែៗហើយ មើលទៅ បានជាចាប់ផាកយកលុយពីគាត់ យ៉ាងដូច្នេះ ។ ពេលខ្លះនគរបាលចរាចរជើង គោក សូមកុំអនុវត្ដហួសព្រំដែនពេក ដើម្បី រក្សាប៉ុស្ដិ៍របស់ខ្លួន តាមរយៈជំរិតយកលុយ តាមទំនើងចិត្ដ ពេលខ្លះអត់ខុសសោះហៅ ទៅផាកយកលុយធ្វើព្រងើយ ៕
www.dap-news.com
www.dap-news.com
Read More..

គម្រោងតុក្កតាយក្ស ឆ្នាំ២០១២ បានដើរក្បួន តាមដងវិថី នៅក្រុងសៀមរាប


សៀមរាប  កាលពីរាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង៧:០០ រហូតដល់ម៉ោងប្រមាណ ៩:០០នាទីយប់ មានមនុស្សប្រមាណ ១.០០០នាក់ បានចូលរួមដង្ហែរ និងចូលរួមទស្សនាពិធីដើរ ជាក្បួនតាមដងវិថី ឆ្នាំ២០១២ នៃគំរោងតុក្កតាយក្ស នៅក្រុងសៀមរាប។ នេះជាលើកទី៦ហើយ នៃការដើរក្បួនឆ្នាំ ដែលគម្រោង បានចាប់ផ្ដើម តាំងពីឆ្នាំ២០០៧ មកម្ល៉េះ។
គម្រោងសិល្បៈកុមារសហគមន៍ បានផ្ដួចផ្ដើម ដែលមានលក្ខណៈធំដុំមួយ នៅក្នុងខេត្តសៀមរាប ដើម្បីផ្ដល់វេទិកា និងលើកកម្ពស់ដល់កុមារ ដែលងាយរងគ្រោះ បានបង្ហាញ និងសម្ដែងនូវគំនិតយោបល់ ព្រមទាំងសេចក្ដីជឿជាក់ សេចក្ដីថ្លៃថ្នូរ និងសេចក្ដីអង់អាចក្លាហានរបស់ពួកគេតាមរយៈសិល្បៈ ។
 ការដើរក្បួនចាប់ផ្ដើមពីព្រលប់ម៉ោង៧:០០នាទី ពីទីតាំងផ្សារចាស់ ដើរដង្ហែរតាមបណ្ដោយមាត់ស្ទឹងត្រើយខាងកើត ឆ្ពោះទៅកាន់កន្លែងប្រារព្ធពិធី ប្រគុំតន្ត្រី សិល្បៈនៅឯសួនច្បារមាត់ស្ទឹងខាងមុខព្រះរាជដំណាក់។
ពិធីនេះមានអ្នកចូលរួមប្រមាណ ១.០០០នាក់ ហើយអ្នកចូលរួមភាគច្រើនជាកុមារ យុវជន សិស្ស និសិ្សត យុវជនកាយរិទ្ធិ មន្ត្រីអង្គការជាតិ អន្តរជាតិ ជនបរទេស ភ្ញៀវទេសចរ និងមហាជនជាច្រើន នាក់ទៀត។
នេះគឺជាឆ្នាំទី៦ ក្នុងការដើរក្បួនតាមដងវិថី នៃគម្រោងតុក្កតាយក្ស នៅក្រុងសៀមរាប ហើយព្រឹតិ្តការណ៍ដ៏សំខាន់មួយនេះ សម្រាប់ផ្ដល់ឱកាសជូនកុមារ ដែលងាយ រងគ្រោះ នៅខេត្តសៀមរាប ក្នុងការបង្កើតនូវវិញ្ញាសា ប្រកបដោយសុភវិច្ឆ័យ នៃការកសាងសហគមន៍ បង្កើតការងារជាក្រុម និងទទួលបាននូវមោទនភាព ព្រមទាំង ការកោតសរសើរដល់កុមារ។
តុក្កតាយក្សរៀបចំបង្កើត ដោយកុមារ រាប់បញ្ចូលនូវចំណេះដឹងប្លែកៗ ខាងការសិក្សាអប់រំ វប្បធម៌ ឬ អត្ថបទស្ដីពីបរិស្ថានភូមិសាស្ត្រ ដូចជា សុវត្ថិភាពផ្លូវថ្នល់ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ជាច្រើន សុខភាពអនាម័យ ព្រមទាំងការទទួលស្គាល់ និងផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌នៅថ្នាក់មូលដ្ឋាន និងបរិស្ថានធម្មជាតិ។ ការរៀបចំទាំងនេះក្រោមការណែនាំចង្អុលបង្ហាញពីសិស្ស សិល្បៈ នៃអង្គការហ្វារពន្លឺសិល្បៈ (Phare Penleu Seplak) ខេត្តបាត់ដំបង ។
លោកនាយកគម្រោងវិចិត្រសិល្ប: ជីហ្គ ខូជ្រេន (Jig Cochrane) បានថ្លែងថា ក្នុងនោះមានកុមារចូលរួមរៀបចំ និងដើរក្បួនជាង ៥០០នាក់ បង្កនូវភាពសប្បាយរីករាយ ព្រមទាំងលើកទឹកចិត្តផ្ដល់នូវក្ដីស្រមៃរបស់កុមារ ក្នុងការរៀបចំដំឡើងតុក្កតាយក្សផងដែរ។ ពេលរៀបចំ និងដើរក្បួនកុមារ មានការលូតលាស់នូវសេចក្ដីរីករាយ សប្បាយចិត្ត រហូតដល់ផ្ទុះសំណើចក្អាកក្អាយ ពិសេសនៅពេលដើរដង្ហែរក្បួន កាលពីព្រលប់ថ្ងៃអាទិត្យ កន្លងទៅនេះ តាមដងវិថីមួយចំនួន ក្នុងក្រុងសៀមរាប។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ ការដើរក្បួនជាលើកដំបូង មានអ្នកចូលរួមតែប្រមាណ២០០នាក់ប៉ុណ្ណោះ ដល់ឆ្នាំ២០១២ នេះ មានអ្នកចូលរួមដើរក្បួនជាង ៥០០នាក់ ព្រមទាំងអ្នកទស្សនាជិត១ពាន់នាក់ផងដែរ។ កុមារដែលចូមរួមពីចំរុះសាលារៀន មណ្ឌលកុមារកំព្រា មណ្ឌលកុមារ និងកុមារងាយរងគ្រោះមួយចំនួនទៀត។ ស្នាដៃតុក្កតាយក្ស ដែលរៀបចំបង្កើត និងបានយកទៅបង្ហែរក្បួនដើរពេលនេះ មានប្រវែង ពី ១០-៣០ម៉ែត្រ ក្នុងនោះមានតុក្កតាសត្វនាគ សត្វអង្ត្រង សត្វខ្លាពពក អ្នកប្រដាល់គុណល្បុក្កតោ ។ល។ ពិធីនេះ គឺមានការចូលរួមឧបត្ថម្ភគាំទ្រពី មណ្ឌលកុមារកំព្រា សណ្ឋាគារ ភោជនីយដ្ឋាន សប្បុរសជន និងអង្គការជាតិ អន្តរជាតិ ផងដែរ ៕ source
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
Read More..

ដំណឹងបាត់កូនស្រី


ភ្នំពេញ ៖ យើងខ្ញុំជាអាណាព្យាបាល សូមប្រកាស ជូនដំណឹងដល់បងប្អូន សាធារណជន ទាំងអស់ឲ្យបានជ្រាបថា យើងខ្ញុំបានបាត់ កូនស្រីម្នាក់ឈ្មោះ បាន វួចលីង អាយុ ១៧ឆ្នាំ ដែលបានបាត់ខ្លួន កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ នៅក្បែរផ្សារសាមគ្គី ។
ប្រសិនបើ បងប្អូនណា បានឃើញ ឬស្គាល់កូនស្រីរបស់យើងខ្ញុំ សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ៖ ០១២ ៨២ ៤៤ ០៦ /០៦៩ ៨២ ៤៤ ០៦ យើងខ្ញុំនឹងមានជូនជាសារគុណ ៕ source
www.dap-news.com
Read More..

ជនសង្ស័យ ពាក់ព័ន្ធ ចែកចាយ ថ្នាំញៀនម្នាក់ ត្រូវកម្លាំង នគរបាល ព្រហ្មទណ្ឌខេត្ត ចាប់ខ្លួន


ខេត្តកំពតៈ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្តកំពត បានឃាត់ខ្លួន បុរសម្នាក់ពាក់ព័ន្ធ ករណីចែកចាយថ្នាំញៀន ដែលជនល្មើសនេះ បានប្រព្រឹត្តបទល្មើស ធ្វើសកម្មភាព ចែកចាយគ្រឿងញៀន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០ កន្លងមកនៅចំណុចផ្ទះរបស់ខ្លួន ខាងកើតពហុកីឡាដ្ឋានខេត្តកំពត ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។
ការចុះចាប់ខ្លួនជនល្មើស ប្រព្រឹត្តឡើង កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចផ្ទះជួល ខាងក្រោយ រោងចក្រទឹកកក តា ឃៀងចាស់ ស្ថិតក្នុងភូមិទ្វីរខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
នគរបាលបានឲ្យដឹងថា ជនល្មើសចែកចាយគ្រឿងញៀន មានឈ្មោះ ហ៊ី លីកូ ហៅកូ ភេទបុ្រស អាយុ២៣ឆ្នាំ មុខរបរមិនពិត ប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល កន្លែងចាប់ខ្លួនខាងលើ ។
នគរបាលដដែលបន្តទៀតថា ជនល្មើសនេះ ត្រូវបានកម្លាំងនគរបាលក្រុងកំពត ចាប់ខ្លួនបញ្ជូន ទៅឲ្យនគរបាល ព្រហ្មទណ្ឌខេត្ត តាមដីការលេខ១០០ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១១ របស់ចៅក្រមឈ្មោះ រស់ ពិសិដ្ឋ តម្រូវឲ្យចាប់ខ្លួន ដែលជនល្មើស បានប្រព្រឹត្តបទល្មើស ចែកចាយថ្នាំញៀន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០ នៅខាងកើតតារាង បាល់ ខេត្តកំពត ក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កាលនោះ សមត្ថកិច្ចអនុវត្តជាក់ស្តែង ហើយចាប់បានតែ ឪពុករបស់ជនល្មើស ដែលមិនមែនជាមុខសញ្ញា រីឯជនល្មើសឈ្មោះ ហ៊ី លីកូ ហៅកូ នេះបានរត់គេចខ្លួន បាត់តាំងពីថ្ងៃអនុវត្តនោះមក ។
ទើបនៅថ្ងៃ ម្សិលមិញនេះ សមត្ថកិច្ចឈាន ទៅធ្វើការឃាត់ខ្លួន ហើយបច្ចុប្បន្នកសាង សំណុំ រឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
Photo by DAP-NEWS
Read More..