ស៊ឹម ថៃណា បង្ហាញ ក្បាច់រាំ​ ដ៏ស្រើបស្រាល ជាមួយបុរសក្មេង


ភ្នំពេញៈ តារាចម្រៀងដែលនិយមលេងដើមទ្រូង កញ្ញា ស៊ឹម ថៃណា បានធ្វើឲ្យមហាជនមានការ ភ្ញាក់ផ្អើល បន្ទាប់ពីលេចធ្លាយវីដេអូឃ្លីប ដោយ ថៃណា បញ្ចេញក្បាច់រាំល្វត់ល្វន់ កាច់ និងរែងចង្កេះ បញ្ចេញក្បាច់ រាំគួរឲ្យញាក់សាច់ជាមួយបុរសវ័យក្មេងម្នាក់។
នៅក្នុងវីដេអូឃ្លីប មានរយៈពេល ២ និង៤៥វិនាទី ដោយនៅក្នុងនោះ គេបានឃើញតារាចម្រៀងស្រី កញ្ញា ស៊ឹម ថៃណា បញ្ចេញក្បាច់រាំយ៉ាងរស់រវើក មើលទៅស្រើបស្រាល ជាមួយបុរសវ័យក្មេងម្នាក់ ដែលគេសង្ស័យថា កាយ វិការរាំនោះ ប្រហែលជានៅក្នុងកម្មវិធីជួបជុំមិត្តភក្តិជប់លៀង ហើយមើលទៅ ស៊ឹម ថៃណា ស្ថិតក្នុងស្ថានភាព ស្រវឹង ព្រោះក្រៅពីឃើញកញ្ញា ស៊ឹម ថៃណា នៅក្នុងវីដេអូនោះ គេក៏បានឃើញពិធីការិនី និងជាតារាសម្តែង ដែលជាមិត្តជិតសិទ្ធិរបស់កញ្ញា ថៃណា គឺកញ្ញា ហេង ម៉ារ៉ាឌី ទៀតផង។
ប៉ុន្តែអី្វដែលធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើល និងធ្វើការរិះគន់នោះ គឺសកម្មភាពរាំរបស់ស្រីស្រស់ ថៃណា ដែលមើលទៅកាយវិការរាំរបស់នាងហាក់បីដូចជាមិនមែនជានារីខ្មែរទាល់តែសោះ ព្រោះថាការរាំនោះ គឺមានការ កៀកកើយឱបរឹតជាមួយបុរសវ័យក្មេង និងគ្រលែងចង្កេះយ៉ាងស្រាវស្រើប ដែលមើលទៅញាក់សាច់។
ជុំវិញការលើកឡើងពីមហាជនអ្នកគាំទ្រដែលបានឃើញវីដេអូ ហើយបានលើកឡើងបែបនេះ បានធ្វើឲ្យកញ្ញា ស៊ឹម ថៃណា ចេញមុខបកស្រាយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ តាម ទូរស័ព្ទ ដោយនាងបដិសេធថា វីដេអូនោះមិនមែនជារូបរបស់នាងទេ មហាជនមានការយល់ច្រឡំមកលើនាង ហើយព្រោះនាងមិនដែលបានទៅចូលរួមជប់លៀងហើយលើងរាំដូចក្នុងវីដេអូនោះទេ។
កញ្ញា ស៊ឹមថៃណា និយាយថា ”ខ្ញុំមិនដឹងជាត្រូវបកស្រាយយ៉ាងម៉េចដែរ ចំពោះវីដេអូឃ្លីបហ្នឹង ព្រោះខ្លួនខ្ញុំផ្ទាល់ មិនទាន់បានមើលវីដេអូហ្នឹងផង ហើយខ្ញុំក៏មិនដែលបានទៅចូលរួមកម្មវិធីជប់លៀង ឬ ក៏កម្មវិធីកម្សាន្តអីដែរ ក្រោយពីខ្ញុំបញ្ចប់ការងារ គឺខ្ញុំតែងតែទៅផ្ទះ គ្មានពេលណាទៅរាំលេងនោះតាមក្លឹបទេ”។
តារាចម្រៀងដែលធ្លាប់តែលេចឮព័ត៌មានថា ស្រលាញ់ភេទដូចគ្នារូបនេះ បានបន្ថែមទៀតថា តាមការពិតទៅ មានទស្សនាវដ្តីក៏ដូចជាកាសែតបានទូរស័ព្ទមកសួរនាងពីរឿងហ្នឹងដែរ ហើយជារឿយៗនាងតែងតែបដិសេធ ព្រោះថានាងអត់ទាន់បានឃើញវីដេអូនោះ អីចឹងបានជានាងមិនដឹងថាត្រូវបកស្រាយបែបណាដល់មហាជន។
ទាក់ទិនទៅនឹងការបកស្រាយរបស់ កញ្ញា ស៊ឹម ថៃណា ថានារីដែលបញ្ចេញ ក្បាច់រាំបែបយ៉េៗរូបនោះមិនមែនជា រូបនាងក៏ដោយ ប៉ុន្តែនៅក្នុងវីដេអូបានបង្ហាញមុខរបស់កញ្ញាថៃណា យ៉ាងច្បាស់ហើយបើនិយាយពីកាយវិការរាំ ក្នុងវីដេអូនោះវិញ ត្រូវបានទស្សនិកជនធ្វើការរិះគន់យ៉ាងខ្លាំងថា ជាគំរូមិនល្អសម្រាប់យុវវ័យជំនាន់ក្រោយ ព្រោះ ជាធម្មតាយុវវ័យតែងតែយកគំរូតាមតារា តែមានតារាមួយចំនួនមិនបានបង្ហាញគំរូល្អៗ សម្រាប់ក្មេងជំនាន់ក្រោយ ទេ បែរជាបង្ហាញគំរូអាក្រក់ដល់ក្មេងទៅវិញ ដូចជាការស្លៀកពាក់, តុបតែងខ្លួន ហើយជាពិសេសនោះ គឺការរាំ ច្រៀងនេះតែម្តង៕
សូមចុចដើម្បីមើលវិដេអូ
ដោយៈ ហួន ស្រីលីន
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Read More..

Jun Ji Hyun តក់ក្រហល់រៀបការ នៅដើមខែមេសា ព្រោះលេចឮថានាង មានផ្ទៃពោះពីរខែ រួចទៅហើយ


យោងតាមគេហទំព័រ សិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ថា នាង ជុន ជី អ៊ីយ៉ុន “Jun Ji Hyun” តារាភាពយន្ដល្បី របស់កូរ៉េខាងត្បូង ចង់ប្រញាប់រៀបការ នៅដើមខែមេសា ឆ្នាំ ២០១២ខាងមុខ ព្រោះលេចឮថា នាងមានផ្ទៃពោះ២ខែ រួចមកហើយ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នាង ជុន ជី អ៊ីយ៉ុន នឹងរៀបការនៅ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១២ ជាមួយម្ចាស់ធនា គារម្នាក់ គឺលោក ឆយ ជុន ហ៊ីយុគ “Choi Jun Hyuk” និងជាចៅប្រុសរបស់ អ្នករចនាម៉ូដដ៏ល្បីល្បាញ នៅកូរ៉េ ខាងត្បូង លី យ៉ុង ហ៊ី “Lee Young Hee” ។
ពិធីរៀបអាពាហ៍ពិពាហ៍នេះ នឹងរៀបចំឡើង នៅសណ្ឋាគារ ស៊ីលឡា “Shilla ” នៅក្រុងសេអ៊ូល ប្រទេសកូរ៉េ ខាងត្បូង ។
ការសម្រេចចិត្ដរបស់នាង ជុន ត្រូវបានគេដឹងថា ដោយសារមាន ពាក្យចចាមអារាមលេចឮ ឡើងថា នាងមានផ្ទៃ ពោះចំនួនពីរខែ មកហើយ ទើបប្រញាប់ ប្រញាល់ រៀបចំពិធីរៀបការនេះឡើង ។ ប៉ុន្ដែអ្នកជំនិតនឹង តារារូប នេះបាន លើកឡើងថា ការតក់ក្រហល់ រៀបការយ៉ាងដូច្នេះ ព្រោះអាចផ្ដល់ ភាពងាយ ស្រួលដល់ ការចូលរួម ថតខ្សែភាពយន្ដ នៅបរទេសរបស់តារារូបនេះ ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកជំនិតរបស់នាង បានឆ្លើយបដិសេធទាំងស្រុងថា ពាក្យចចាមអារាម មួយនេះមិនពិត នោះ ទេហើយសូម បដិសេដធទាំង ស្រុងរាល់ការ លេចឮរឿងទាំងអស់នេះ ៕
ប្រែសម្រួលៈ សុបញ្ញវ័ន្ដ
ផ្តល់សិទ្ធដោយ ដើមអម្ពិល
Read More..

តារាសម្តែង​​កូរ៉េ​​​ Jeon ji-hyun ផ្លាស់​ប្តូរ​ថ្ងៃ​ចូលរោង​ការ


ថៃ្ងទី០៤ ខែធ្នូ ឆ្នាំ២០១១ តារាសមែ្ដង  Angel Liu Yuxin បានចូលរួមក្នុងកម្មវីធីតុបតែងខ្លួនដើម្បីភាពស្រស់ស្អាត ដែលបានរៀបចំដោយ ifeng.com។ រ៉ូបរបស់តារានេះមានកជ្រៅ ដែលបានធើ្វឲ្យដើមទ្រូងរបស់តារានេះបានអួតបង្ហាញ នៅកណ្ដាលមុខទស្សនិកជន។ ទោះបីជាកញ្ញាបានទទួលការទាក់ទាញក្នុងកម្មវិធីនេះក៏ដោយ ក៏កញ្ញាបានទទួលនូវការរិះគន់ជាច្រើនពីសាធារណៈជន។ ថ្មីនេះកញ្ញាបានធើ្វការឆើ្លយតបថា រ៉ូបរបស់នាងមានរាងចង្អៀតបន្ដិតព្រោះនាងមិនបានធ្វើការឡមើលមុនចូលក្នុងកម្មវិធីនេះ៕

Read More..

តារាសមែ្ដង Angel Liu Yuxin បានចូលរួមក្នុងកម្មវីធីតុបតែងខ្លួន


ថៃ្ងទី០៤ ខែធ្នូ ឆ្នាំ២០១១ តារាសមែ្ដង  Angel Liu Yuxin បានចូលរួមក្នុងកម្មវីធីតុបតែងខ្លួនដើម្បីភាពស្រស់ស្អាត ដែលបានរៀបចំដោយ ifeng.com។ រ៉ូបរបស់តារានេះមានកជ្រៅ ដែលបានធើ្វឲ្យដើមទ្រូងរបស់តារានេះបានអួតបង្ហាញ នៅកណ្ដាលមុខទស្សនិកជន។ ទោះបីជាកញ្ញាបានទទួលការទាក់ទាញក្នុងកម្មវិធីនេះក៏ដោយ ក៏កញ្ញាបានទទួលនូវការរិះគន់ជាច្រើនពីសាធារណៈជន។ ថ្មីនេះកញ្ញាបានធើ្វការឆើ្លយតបថា រ៉ូបរបស់នាងមានរាងចង្អៀតបន្ដិតព្រោះនាងមិនបានធ្វើការឡមើលមុនចូលក្នុងកម្មវិធីនេះ៕

Read More..

មាស សុខសោភា, ឱក សុគន្ធកញ្ញា និង​ឆាយ វិរៈ​យុទ្ធ​ រួម​គ្នា​ធ្វើឱ្យកក្រើក​ពេញ​មណ្ឌល​កម្សាន្ត​​


រាជធានីភ្នំពេញ ៖ កាលពី​យប់ថ្ងៃ​អាទិត្យ ទី​១១ មីនា កញ្ញា មាស សុខ​សោភា ​កញ្ញា​ឱក សុគន្ធកញ្ញា និង​លោក​ឆាយ វិរៈ​យុទ្ធ ​បាន​ឡើង​​ច្រៀង​នៅ​លើ​ឆាក​ប្រគំតន្ត្រី​​​នៃកម្ម​វិធី​​បើក​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការមណ្ឌល​កម្សាន្ត​​​ Dream Lang ដោយធ្វើ​ឱ្យ​កក្រើក​​​ពេញ​មណ្ឌល​​កម្សាន្ត​តែម្តង ។
យុវ​តី​​ម្នាក់​​ដែល​ទៅ​ឈរថត​រូប​លោក​ឆាយ វិរៈ​យុទ្ធ ​ឱ្យ​ដឹង​ថា «ខ្ញុំ​​មក​នេះ​គឺ​គ្រាន់​តែ​មក​ដើរ​កម្សាន្ត​ប៉ុណ្ណោះ តែ​នៅពេល​ជួប​ព្រឹត្តិ​ការណ៍​​ដ៏​អស្ចារ្យ​បែប​នេះ ​ធ្វើ​ឱ្យ​​ខ្ញុំ​​រំជួល​ចិត្ត​​​​ខ្លាំង​ណាស់ ​នៅ​ពេល​​​ទៅដល់​ទី​នោះ​មាន​យុវ​វ័យ​ជា​ច្រើន​បាន​ថត​រូប​ពួក​​គាត់ និង​​ប្រជ្រៀត​គ្នា​ទៅ​ខាង​មុខ​ដើម្បីយក​វត្ថុ​អនុ​ស្សាវរីយ៍​​​​ទៅ​ឱ្យ​ពួក​គាត់​​ទាំង​បី​នាក់​​នោះ​ ចំណែក​ខ្ញុំ​​ក៏ដូច​គ្នា ​ខ្ញុំ​រំភើប​​ណាស់​ពេល​ដែល​​បាន​ចាប់​ដៃ​ពួក​គាត់​នោះ» ។
នៅ​ក្នុង​កម្ម​វិធី​​ប្រគំ​តន្ត្រី​នោះ​យុវវ័យ​ជា​ច្រើន​​បាន​នាំគ្នា​​ទៅ​ចោម​រោម​មើល​​ ហើយ​ពេល​តារា​ចម្រៀងច្រៀង​ចប់​ ឬ​ក៏​ពេល​រាំ​នោះ​ ពួក​គេ​​ស្រែក​​​ហ៊ោសប្បាយ​​គ្រប់ៗ​​គ្នា​ ជា​ពិសេស​​នៅ​ពេល​លោក​ឆាយ វិរៈ​យុទ្ធ ​​បញ្ចេញ​ក្បាច់​រាំ​អម​ជា​មួយ​ស្រី​ៗ​​។​ យុវ​​វ័យ​​ដែល​នៅ​ឈរ​មើល​​នៅទី​នោះ​បាន​និយាយ​ប្រាប់​ភ្នាក់​ងារ​យើង​​ថា «​ពិតជា​​រំភើប​​ណាស់​​បង​ ខ្ញុំ​​ស្ទើរ​តែ​មិន​ជឿ​ថា បាន​ជួប​​ពួកគាត់​នៅ​ទី​នេះទេ ​ជា​ពិសេស​នោះ​បាន​ជួប​​ជា​មួយ​កញ្ញា​ឱក សុគន្ធ​កញ្ញា ​និង​មាស សុខ​សោភា ​ព្រោះ​កន្លង​មក​ពួក​គាត់​មិន​ដែល​ឡើង​​ច្រៀង​នៅលើ​ឆាក​​តែ​មួយ​ជាមួយគ្នា​​ទេ គឺ​កម្រ​​ឃើញណាស់​។​ បើ​​​ឱ្យខ្ញុំ​ប្រៀប​ធៀប​​​នោះ ​​ខ្ញុំ​មិន​ដឹង​ថា មួយ​ណា​ខ្លាំង​ជាង​​មួយណានោះ​ទេ ព្រោះ​​ពួក​គាត់​មាន​សំឡេង​ពីរោះ ​រូប​សម្បត្តិ​​​​សម​រម្យ​​​ និង​និយាយ​ស្តីទន់​ភ្លន​់​​ដូច​​គ្នា​​ទាំង​អស់​ពិបាក​​សម្រេច​ និង​ផ្តល់​​ពិន្ទុ​ឱ្យ​ពួកគាត់​​ទាំងពីរ​​នាក់​នេះ​ណាស់​​​» ។
ឆ្នាំ២០១២ នេះ​​តារា​​ចម្រៀង​​​​ល្បី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​​ច្រើន​នាក់​​ ​​បាន​នាំ​គ្នា​​ឡើង​ច្រៀង​នៅ​​​​​​លើ​ឆាក​ប្រគំតន្ត្រី​​ជា​មួយគ្នា​​ទាំងនៅតាមខេត្ត​ និង​រាជ​ធានីភ្នំពេញ ​ ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ​​​នៅពេល​​​មាន​ការ​ប្រគំតន្ត្រី​មាន​តែ​តារា​​ល្បី១​ ឬក៏​២​នាក់​​ ឬ​ក៏​តារា​ប្រចាំ​ផលិត​​កម្ម​ដូចគ្នា​ប៉ុណ្ណោះ។ សម្រាប់​ឆ្នាំ​ថ្មី​នេះ​ តារា​ល្បី​នីមួយៗ​​បាន​ខំ​ប្រឹង​កើប​លុយ​​​បាន​មិន​តិច​​​​ទេ រហូត​ដល់​មាន​តារា​ខ្លះ​រក​​តែ​ពេល​សម្រាក​​គ្មាន​​។ ជាក់​ស្តែង​គឺ​ជា​កញ្ញា​ឱក សុគន្ធ​កញ្ញា​តែ​ម្ត​ង ដោយ​​ថ្មីៗ​នេះ​នាង​​​ជាប់​រវល់​​កើប​លុយ​រហូត​ដល់​មិន​ខ្វល់​រឿង​​​​​​លើ​កពាន​អាណា​ចក្រ​​​តារា​​ឡើយ ។ ជា​ពិសេស​​នោះ​រូបរាង​របស់​នាង​​ហាក់​បី​​ដូច​ជា​ខ្មៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​ស្គម​​ច្រើន​ជាង​មុន​​ទៀត​ផ​ង ។ កញ្ញា​ឱក សុគន្ធកញ្ញា ឆ្នាំ​នេះ​​ទំនង​ជា​​កើប​លុយ​​បាន​រាប់​ម៉ឺន​ដុល្លារ​ ​នៅ​ក្នុង​មួយ​ខែ​ៗ ព្រោះ​​​ក្រៅ​ពី​​យីអ៊ុនខ្ពស់​​ខាង​អាជីព​​ចម្រៀង​ហើយ នាង​កំពុង​តែ​​លេច​​​​​​មុខ​​ជា​មួយ​​ស្ប៉ត​ពាណិជ្ជ​កម្ម​ធំ២ គឺ​​កូកាកូឡា និង​សាប៊ូ​កក់​សក់​សាន់​ស៊ីល ដែល​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​​របស់​នាង​កាន់​តែ​​ភ្លឺ​ចែង​ចាំង​ជាង​មុន​បន្ថែម​ទៀត។
ចំណែក​​ឯ​រឿង​ស្នេហា​វិញឱក សុគន្ធកញ្ញា ​​ហាក់​បីដូចជា​រង្គោះ​រង្គើ​​​បន្តិ​ច​បន្តួច​​។ អ្នកគាំទ្រ​នាង​ឆ្ងល់​ តើ​គូស្នេហ៍​​នេះអាច​​រៀប​អាពាហ៍​ពិពាហ៍​​បាន​ទេ ​​បើ​កញ្ញា​ឱក សុគន្ធ​កញ្ញា រវល់​ច្រើន​គ្មាន​​ពេល​សម្រាប់​លោក​រ៉េត​ ធីដូណា ដូច្នេះ​នោះ ។
ចំណែក​ឯ​កញ្ញា មាស សុខ​សោភា វិញ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​មក​ហើយ ជា​ពិសេស​​ពេល​ថ្មី​ៗ​នេះ​នាង​បាន​លើ​ក​ពាន​​រង្វាន់​ក្នុង​វេទិកា​​អាណា​ចក្រ​តារា​នៅ​សាល​មហោស្រព​​កោះពេជ្រ​​ដោយ​​បាន​ទទួល​តំណែង​​​​​ជា​តារា​ចម្រៀង​ស្រីវ័យ​ក្មេង​ សំឡេង​​លេចធ្លោប្រចាំ​ឆ្នាំ​ ។ មុន​​នេះ​មាស សុខ​សោភា ​បាន​បដិ​សេធ​​អំពីការ​​ចាក​ចេញ​​ពី​ផលិត​ក​ម្ម Town ទៅចូលទៅ​ផលិត​កម្ម M បន្ទាប់​ពី​មាន​វត្ត​មាន​កញ្ញា​សុគន្ធនីសា ចូល​មក។ ទោះ​បីជា​យ៉ាងណាក្តី មួយរយៈ​ពេល​ក្រោយនេះ​គេ​មិន​ឃើញ​​មាន​បទចម្រៀង​ថ្មីៗ​រ​បស់​នាង​នៅ​ក្នុង​ផលិត​កម្ម Town ​ទេ ។ តើ​តារា​ស្រី​រូប​នេះ​​ចាកចេញ​ពី​ផលិត​កម្ម​​ Town មែន​​ ឬ​ក៏​យ៉ាងណា​​ មានតែ​ចាំ​មើល​​​ទៀតទេ ។
បើ​និយាយ​ពី​លោក​ឆាយ វិរៈ​យុទ្ធ ​វិញ ឆ្នាំ​ថ្មី​នេះ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​គួរសម​ដែរ ចំពោះ​បទចម្រៀង​​រ​បស់​លោក ដូចជា​បទ មាន​សង្សារ​ជាតារា,  អរគុណ​​អូន​ដែល​ស្នេហ៍​បង​ និង​​បទ​ច្រើន​ទៀត​ដែល​ប​ទ​​នីមួយ​ៗសុទ្ធ​តែ​​ទទួល​បាន​ការ​គាំទ្រ​​ ។ ​នៅថ្ងៃ​ទី​​​​​​​​១៣ ​និង​១៤ ​​មីនា ​លោក​ចេញ​​ទៅ​ច្រៀង​នៅ​ខេត្ត​​តាកែវ ​។ អ្វីដែល​​ពិសេស​​​នោះគឺ​មិត្តអ្នក​គាំទ្រ​លោក​បាន​​​​​សរសើរ​មិន​ដាច់​ពី​មាត់​ថា លោក​​សង្ហា​​ជាង​មុន​ទៀត​ផង៕
ដោយ​ ៖ ប្រុសកោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
Read More..

Lady Gaga ចង់បានកូនច្រើន


កំពូលតារាចម្រៀង អាមេរិកាំងដ៏ល្បីល្បាញ ស្តាយប្លែកៗ Lady Gaga បានបង្ហាញពីគំនិតជាម្តាយក្នុងពេល សម្ភាសជាមួយ Oprah Winfrey។
តាមប្រភពព័ត៌មានពីទស្សនាវដ្តី People បានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ ថា កំពូលតារាចម្រៀងវ័យ ២៥ឆ្នាំ Lady Gaga បានប្រាប់ទៅ Oprah Winfrey ក្នុងពេលផ្តល់បទសម្ភាសក្នុងពេលថ្មីៗនេះថា នាងមិនត្រឹម តែចង់មានកូនទេ គឺនាងចង់មានកូនច្រើនទៀតផង ។
Lady Gaga បានប្រាប់ម្ចាស់កម្មវិធីវ័យ៥៨ឆ្នាំថា « ពិតណាស់ខ្ញុំចង់បានកូនច្រើនតែមិនមែនច្រើនហួសហេតុទេ ហើយក៏មិនមែនមួយដែរគឺប្រហែលបីនាក់ប៉ុណ្នោះ» ។
Gaga បន្ថែមថា កាលដែលនិយាយបែបនេះមានន័យថានាងចង់បានស្វាមី និងចង់មានគ្រួសារមួយ ដែលមានគ្នា ច្រើនតែមិនមែនឆាប់ៗនេះទេ៕
ប្រែសម្រួលៈ ទូច សុខលីដា
ផ្តល់សិទ្ធដោយ ដើមអម្ពិល
Read More..

Amber Roseភ្ជាប់​ពាក្យ​ ជាមួយWiz Khalifa


បន្ទាប់​​ពី​លេច​ឭ​ពាក្យ​ចចាម អារ៉ាម​ជា​ច្រើន​ខែ​ជាច្រើន​ ឆ្នាំ​អំពី​ការ​ទាក់ទង​គ្នា​ រវាង​តារា​ម៉ូដែល Amber Rose និង តារា​ចម្រៀង Rap Wiz Khalifa រួច​មក ពេល​នេះ​តារា​ទាំង​ពីរ​ដួង​ បាន​ភ្ជាប់​ពាក្យ​ជា​ ផ្លូវ​ការ​ហើយ​។
តារា​ចម្រៀង Rap ម្ចាស់​បទ Black and Yellow បាន​សរសេរ​នៅ​លើ​បណ្ដាញ​ ទំនាក់ទំនង​សង្គម Twitter ដើម្បី​ឲ្យ fan របស់​​គេ​​បាន​ដឹង​ថា​គេ​​បាន​សារភាព​សុំ​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ស្រី​យូរ​ឆ្នាំ​របស់​គេ។ Wiz ដែល​មាន​ឈ្មោះ​ពិត​ថា Cameron Jibril Thomaz បាន​សរសេរ​ទាំង​សប្បាយ​ចិត្ត​ថា  “នាង​បាន​ឆ្លើយ​យល់​ព្រម”។
តារា​ម៉ូដែល Amber វ័យ ២៨ ឆ្នាំ​ក៏​មិន​បង្អង់​យូរ​ដែរ​ដោយ​នាង​បាន​បង្ហោះ​រូប​ចិញ្ចៀន​ភ្ជាប់​ពាក្យ​នោះ​ដាក់​លើ​គេហទំព័រ Twitter  និង បាន​សរសេរ​ថា​  “គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​នារី​ដ៏​មាន​សុភមង្គល​បំផុត​ក្នុង​ពិភពលោក។
គូ​ស្នេហ៍​​មួយ​គូ​នេះ​បាន​ទាក់​ទង​គ្នា​ក្រោយ​ពេល Amber Rose  ​បែក​បាក់​ពី Kanye West បាន​រយៈ​ពេល​ខ្លី។ តារា​ចម្រៀង Rap Wiz Khalifa ថែម​ទាំង​បាន​ឆ្លាក់​ឈ្មោះ​របស់​មិត្ត​ស្រី​របស់​គេ  Amber Rose នៅ​លើ​ម្រាម​ដៃ​របស់​គេ​បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​រយៈ​ពេល ពីរបី​ខែ។
Amber Rose គឺ​ជា​តារា​ម៉ូដែល វិចិត្រករ តារា​សម្ដែង​សញ្ជាតិ​អាមេរិក​វ័យ ២៨ ឆ្នាំ(២១ តុលា ឆ្នាំ ១៩៨៣)។    នៅ​Amber Levonchuck ។នាង​គឺជា​អ្នក​បង្ហាញ​ម៉ូត​,​ជា​អ្នក​សំដែង​​​ជាដើម។ ចំណែក​ឯ Wiz Khalifa គឺ​ជា​តារា​ចម្រៀង​Rap អាមេរិក​វ័យ ២៤ ឆ្នាំ(កើត​ថ្ងៃ​ទី ៨ ខែ កញ្ញា​ឆ្នាំ ១៩៨៧)។  Wiz ចេញ​អាល់ប៊ុម​ដំបូង Show and Prove របស់​គេ​នៅ​ក្នុង​ឆ្នាំ ២០០៦៕
បើ​បាន​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ធំ​បែប​នេះ ប្រិយ​មិត្ត​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ? នេះ​មិន​ដឹង​ជា​ប៉ុន្មាន​ការាត់​ទេ?

ប្រភព៖ dailymailzimbio & wikipedia
Read More..

2PMបង្រៀន​ភាសា​កូរ៉េ​តាម​ទូរទស្សន៍​ជប៉ុ


featuredក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង 2PM នឹង​បង្ហាញ​វត្តមាន​ នៅ​ក្នុង​កម្មវិធី​អប់រំ​​បង្រៀន​​ ភាសា​កូរ៉េ​ដែល​ ចាក់​បញ្ចាំង​នៅ​លើ​ប៉ុស្តិ៍ NHK (ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំ​មួយ​របស់​ប្រទេស​ជប៉ុន)។
យោង​តាម​ផលិត​កម្ម JYP Entertainment របស់​ក្រុម​ចម្រៀង​នេះ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា 2PM នឹង​ធ្វើ​ជា​ពិធី​ករ​ក្នុង​កម្មវិធី “រៀន​ភាសា​កូរ៉េ​តាម​រយៈ​ទូរទស្សន៍” របស់​ប៉ុស្តិ៍​ទូរទស្សន៍ NHK ចាប់​ពី​ថ្ងៃ​ទី ២ ខែ​មេសា។  កម្មវិធី show រយៈ​ពេល ២៥ នាទី​នេះ​នឹង​ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​ចន្ទ​វេលា​ម៉ោង ១០ យប់។ ក្នុង​អំឡុង​ពេល ៥នាទី​ម្ដង សមាជិក​ក្រុមនឹង​ពន្យល់​ពាក្យ​និង ឃ្លា ភាសា​កូរ៉េ​សាមញ្ញ​ៗ បន្ថែម​លើ​គន្លឹះ​មាន​ប្រយោជន៍​មួយ​ចំនួន​ទៀត​ដែល​គេ​អាច​ប្រើ​ប្រាស់​បាន​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ។
នៅ​ពេល 2PM បាន​ចូល​រួម​ក្នុង​កម្មវិធី​សន្និសីទ​ស្ដី​ពី​កម្មវិធី​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ពុធ​នៅ​​ទីចាត់ការ​ធំ​របស់​ NHK នៅ​ក្នុង​ទីក្រុង​តូក្យូ សមាជិក​ជនជាតិ​ថៃ​របស់​ក្រុម​ចម្រៀង Nickhun បាន​និយាយ​ថា “វា​ប្រហែល​ជា​ប្លែក​ដែល​ឃើញ​ខ្ញុំ​បង្រៀន​ភាសា​កូរ៉េ​ព្រោះ​ខ្ញុំ​ជា​ថៃ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​សរសេរ និង ប្រើ​ប្រាស់​វា​ជា​ញឹក​ញាប់ ការ​រៀន​ភាសា​កូរ៉េ​របស់​អ្នក​នឹង​រីក​ចម្រើន”។
ពេល​សួរ​ថា តើ​ពាក្យ​កូរ៉េ​អ្វី​ដែល 2PM ចង់​បង្រៀន​ទៅ​កាន់ fan Taec-yeon បាន​និយាយ​ថា  “ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ចង​​ចាំ​ពាក្យ “oppa” (ពាក្យ​ដែល​នារី​កូរ៉េ​និយាយ​សំដៅ​លើ​បុរស​ដែល​មាន​អាយុ​ច្រើន​ជាង) បើ​ទោះ​ជា​ពាក្យ​នេះ​ជា​ពាក្យ​ដែល​និយាយ​ដោយ​នារី​ក៏​ដោយ”។

ប្រភព៖ asianfanatics
រូបភាព៖ asianfanatics & niesa87himura
Read More..

2NE1 និង Will.I.Am បង្ហាញ​ បទចម្រៀងថ្មី របស់ខ្លួន នៅក្នុងក្លឹប


ថ្មីៗនេះ តែងតែមានព័ត៌មានថា ក្រុមចម្រៀងដ៏ល្បីល្បាញ ស្ទើរពាសពេញពិភពលោក 2NE1 បានសហការចម្រៀងថ្មីជាមួយ Will.I.Am សមាជិក black eyed peas ដែលធ្វើ ឲ្យប្រិយមិត្តជាច្រើន ទន្ទឹងរង់ចាំ ។
តាមព័ត៌មាន ពីកាសែតកូរ៉េ  Allkpop បានឲ្យដឹង នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១២ នេះថា Will.I.Am ដែលជាតារា Rap អាមេរិក ដ៏ល្បីល្បាញនិង 2NE1ដែលកំពុងទទួល ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យនោះ បានបង្ហាញបទចម្រៀងថ្មី ដែលខ្លួន សហការគ្នា នៅក្នុងក្លឹបកំសាន្ត ដ៏ល្បីមួយ ក្នុងក្រុងស៊េអូល ដែលជាបទចម្រៀង បែបញាក់កន្ត្រាក់អារម្មណ៍ ធ្វើឲ្យប្រិយមិត្ត គាំទ្រមានចំណាប់អារម្មណ៍ជាខ្លាំង ។
គួរបញ្ជាក់ថា បទចម្រៀងថ្មីរបស់ 2NE1 ដែលខ្លួនបានធ្វើការជាមួយ Will.I.Am នឹងចេញលក់ ក្នុងពេលឆាប់ខាងមុខនេះ ៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
Read More..

ឡុង វីរៈយុទ្ធ មិនទាន់មាន​ ពេលគិតរឿង គូស្រករ


ភ្នំពេញ៖ តារាសម្តែង វ័យក្មេង រូបស្រស់សង្ហារ ដែលទស្សនិកជនស្គាល់ តាមរយៈការសម្តែង នៅក្នុងខ្សែភាពយន្តរឿង ”ភូមិខ្ញុំស្រស់ឆើតឆាយ” លោក ឡុង វីរៈយុទ្ធ (ហៅនាយភូ) បានបង្ហើបថា រូបលោកមិនទាន់មានគូកំណាន់ចិត្ត ឬក៏សង្សារនៅឡើយទេ ព្រោះថារវល់ជាមួយការសិក្សា និងការងារសិល្បៈច្រើនពេក គ្មានពេលគិតរឿងគូស្រករទេ។
លោក វីរៈយុទ្ធ តារាសម្តែង ដែលភាគច្រើន ចូលចិត្តសម្តែងជាតួក្រម៉ិចក្រមើម ធ្វើឲ្យទស្សនិកជនជាច្រើន ផ្ទុះសំណើចជាមួយការសម្តែងរបស់លោកនោះ បានប្រាប់ឲ្យដឹង នៅពេលដែលមានប្រិយមិត្តទូរស័ព្ទចូលរួមហើយ សួរពីរឿងបេះដូងរបស់លោក ថាពេលនេះមានម្ចាស់បេះដូងហើយឬនៅនោះ?
ទាក់ទងនឹងសំណួរនេះ បានធ្វើឲ្យបុរសសង្ហារដែលទស្សនិកជនភាគច្រើនតែងតែ ហៅលោកថា នាយភូ ឆ្លើយទាំងមុខក្រហមថា ”រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់មានសង្សារ ឬក៏គូកំណាន់ចិត្តទេ ព្រោះរវល់ខ្លាំងពេក ពេលខ្លះស្ទើរតែគ្មានពេលសិក្សាផង មានពេលឯណាទៅគិតរឿងហ្នឹងនោះ”។
លោក ភូ បានបន្ថែមទៀតថា ពេលនេះលោកកំពុងតែរវល់ជាមួយការត្រៀមថតរឿង ព្រោះថា មានផលិតកម្មច្រើនណាស់បានទាក់ទងមកលោក ប៉ុន្តែក៏មានខ្សែភាពយន្តខ្លះ លោកក៏មិនបានទទួលដែរ ដោយសារតែគ្មានពេលថតឲ្យពួកគេ។ ម្យ៉ាងរឿងខ្លះ គឺត្រូវថតជាន់ថ្ងៃគ្នា ទើបធ្វើឲ្យលោកទទួលបានខ្លះ អត់ខ្លះបែបនេះ។ ដូចជានៅក្នុងខែមីនានេះ លោកក៏កំពុងតែត្រៀមថតរឿងថ្មីមួយទៀត គឺរឿង ”កំពូលស្នេហ៍៣នាក់” ក្រោយពីថតរឿងនេះចប់ គ្រោងនឹងដាក់បញ្ជាំងនៅក្នុងស្ថានីយទូរទស្សន៍។
គួររំលឹកផងដែរថា លោក ឡុង វីរៈយុទ្ធ គឺជាអតីតហ្វ្រេសស៊ីប៊យ ចំណាត់ថ្នាក់លេខ៤ តាំងពីឆ្នាំ២០០៧ ក្រោយមកលោក ក៏បានចាប់ផ្តើមសម្តែង ខ្សែភាពយន្តដោយគ្រោងតំណែង ជាតួឯកប្រុសនៅក្នុងខ្សែភាពយន្តរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ, ចាញ់ចិត្តត្បិតស្រឡាញ់ និងរឿងមួយចំនួនទៀត» ហើយក៏ទស្សនិជនខ្លះ ក៏បានស្គាល់លោក តាមរយៈការថតស្ពតពាណិជ្ជកម្ម កាយវិការខារ៉ាអូខេ និងថតស្ពតសំអាងការជាច្រើនទៀតផងដែរ៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
ដកស្រង់ពី៖ dap-news
Read More..

ម៉ូសា ត្អូញត្អែរ​ ពីការលំបាក ក្នុងការទាញយក ប្រជាប្រិយភាព ពីមហាជន


ភ្នំពេញ៖ តារាចម្រៀងក្នុង ដំបូលប្រចាំផលិតកម្ម ដាយម៉ិន ញូស៊ិក (Diamond music) កញ្ញាម៉ូ សា (Mi Mosa) ដែកមាន ឈ្មោះពិតថា ហុង ស្រីមុំ បានមានឱកាសចូល ប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈកាលជិត៤ឆ្នាំ មកហើយ ដោយដំបូងឡើយនាង ច្រៀងក្នុង ផលិតកម្ម"ស្វាងតារា" ហើយសព្វថ្ងៃផលិតកម្មទាំងពីរនេះ បានសហការគ្នា និងបានចេញអាល់ប៊ុមថ្មីៗជាបន្តបន្ទាប់ ។ ទោះបីជាយ៉ាងណាសម្រាប់កញ្ញាម៉ូសា នាងបាន បញ្ចេញទេពកោសល្យ និងថតបានបទចម្រៀងជាច្រើនបទ រួមមានបទ៖ កុំចាំគេដឹងទើបយើងបែកគ្នា, កំដរអូន ចាំគេត្រឡប់, My Prince និងបទបែប មនោសញ្ចេតនាជាច្រើនទៀត ក្នុងនោះកុំចាំគេដឹងទើបយើងបែកគ្នា នឹងបទកំដរអូនចាំគេត្រឡប់ កំពុងពេញនិយមជាងគេក្នុងស្រទាប់យុវវ័យ។
ជាមួយគ្នានេះឱកាសនៃការឡើងទៅកាន់ឆាកតន្ត្រី ប្រចាំស្ថានីយ៍ទូរទស្សន៍នានា ដូចជាស៊ីធីអិន បាយ័ន និងទូរទស្សន៍ប៉ុស្តិ៍លេខ៣ជាដើម ក៏មានវត្តមានជាហូរហែរ ។ ក៏ប៉ុន្តែវាមិនបានបំពេញនូវមហិច្ឆតា  ធ្វើឲ្យនាង ស្ងប់ចិត្តក្នុងការចាប់ទាញយកប្រជាប្រិយភាពពីសំណាក់មហាជននោះឡើយ ពោលគឺនាងនៅតែត្អូញត្អែរ ពីការពិបាកដើម្បីទាញយកភាពល្បីល្បាញ ព្រោះនាងគិតថា នៅតែមានឱកាសតិចតួច ក្នុងការបង្ហាញខ្លួន នៅលើឆាកតន្រ្តី និងឈុតខារ៉ាអូខេ។
បុប្ផាមានដើមកំណើតមកពីទឹកដីខេត្តព្រះសីហនុ រូបនេះបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា" ខ្ញុំគិតថា ខ្ញុំមានអារម្មណ៍ពិបាកបន្តិចក្នុងការប្រមូលការគាំទ្រ ព្រោះខ្ញុំជាតារាថ្មីថ្មោង ណាមួយមិនសូវដែល បង្ហាញមុខនៅតាមឆាកតន្រី្តឲ្យញឹកញាប់នោះឡើយ។ ប៉ុន្តែខ្ញុំគិតថារហូតមកដល់សព្វថ្ងៃនេះខ្ញុំទទួលបានជោគ ជ័យ ប្រហែលជា៦០ភាគរយ ព្រោះមានយុវវ័យស្គាល់ខ្ញុំច្រើន "។
ស្រីស្រស់រំដួលមាត់សមុទ្រដែលបានប្រឡូកសិល្បៈតាំងពីចុងឆ្នាំ២០០៩ រូបនេះនាងនៅតែមិនបានរាថយ ឬចុះចាញ់បាក់កម្លាំងចិត្តឈប់តស៊ូនោះទេ ពោលគឺនាងនៅតែបន្តខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាង ណាឲ្យទសនិកជនស្គាល់នាងកាន់តែច្រើន មិនតែប៉ុណ្ណោះម៉ូសា មិនត្រឹមតែជាតារាចម្រៀងបែបយុវវ័យនោះទេ នាងក៏ជាពិធីការិនីនៃវិទ្យុ Cool FM 100.7 វិទ្យុយុវវ័យក្នុងកម្មវិធី"និយាយពីជនល្បីល្បាញ"  ដែលមានផ្សាយចាប់ ពីម៉ោង១០ដល់ម៉ោង១២ រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រផងដែរ។ ម៉ូសា បន្តនិយាយថា "ក្រៅពីច្រៀង ខ្ញុំឆ្លៀតពេល ទំនេរធ្វើជាពិធីការិនីវិទ្យុ ដែលកម្មវិធីរបស់ខ្ញុំមានអ្នកគាំទ្រច្រើនគួរសម។ ចំណែកនៅឯផលិតកម្មឯណោះវិញ ពេលមានបទនិពន្ធថ្មីតម្រូវឲ្យខ្ញុំច្រៀង ទើបគេហៅឲ្យខ្ញុំទៅច្រៀង គ្រប់តារាទំាងអស់ គឺយើងមានបទស្មើៗគ្នា "។
អ្វីដែលម៉ូសា បានអះអាងខាងលើអាចបញ្ជាក់បានខ្លះៗថា នាងពិតជាខ្វាយខ្វល់ចំពោះការដណ្តើម យកប្រជា ប្រិយភាពពីសំណាក់ទស្សនិកជន ខណៈដែលមានតារាចម្រៀង តារាសម្តែងពន្លកថ្មីដុះឡើងយ៉ាងព្រោងព្រាត និងនាំគ្នាប្រកូតប្រជែងយ៉ាងស្វិតស្វាញដណ្តើមឈ្មោះក្នុងទីផ្សារសិល្បៈ ទោះបីជាពួកគេត្រូវជួបប្រទះនូវរឿងរ៉ាវ អាស្រូវណាមួយមកលើខ្លួនក៏ដោយ។ ចុះចំណែក ម៉ូសាវិញ នាងមានយុទ្ធសាស្រ្តអ្វីខ្លះដើម្បី ទាញយកការគាំទ្រ ពីមហាជន? តើនាងហ៊ានប្រឈមមុខចំពោះពាក្យចរចាមអារាមអាស្រូវណាមួយដែលអាចបោកបក់ មកលើ រូបនាងពេលនាងល្បីបានកម្រិតណា?
ស្រីស្រស់ម៉ូសា តារាចម្រៀងដែលនិយាយភាសាអង់គ្លេសបានល្អរូបនេះឆ្លើយយ៉ាងម៉ឹងម៉ាត់ថា " ខ្ញុំអត់ខ្លាចទេ ខ្ញុំស្គាល់ខ្លួនឯងច្បាស់ ខ្ញុំត្រូវតែរឹងប៉ឹង ខ្ញុំជឿជាក់ចំពោះខ្លួនឯងថា រឿងហ្នឹងមិនអាចកើតមានចំពោះខ្ញុំ ជាដាក់ ខាត"។ ប៉ុន្តែពេលមានសំណួរលើកឡើងពីបញ្ហាម្ចាស់បេះដូង តារាវ័យ២៤ឆ្នាំ ម៉ូសា ប្រាប់ថា "បើនិយាយទៅខ្ញុំ អត់ចង់កុហសខ្លូនឯង បើប្រាប់ថាអត់មានអ្នកស្រឡាញ់ក៏គេមិនជឿខ្ញុំដែរ។ ធម្មតាទេបង.....ខ្ញុំមានវ័យប៉ុណឹ្ណង ហើយ តែងតែមានអ្នកស្រឡាញ់ ប៉ុន្តែសំខាន់នៅត្រង់ថាខ្ញុំគិតពីបញ្ហានេះជាធំ ឬអត់ ព្រោះខ្ញុំកំពុងតែចាប់ អារម្មណ៍ខ្លាំងនិងខិតខំប្រឹងប្រែងយ៉ាងណាឲ្យការងារសិល្បៈសព្វថ្ងៃទទួលជោគជ័យខ្លាំងក្លាជាងនេះសិន។ ម្យ៉ាងទៀតនៅឆ្នាំក្រោយខ្ញុំកំពុងពិភាក្សាជាមួយមិត្តភក្តិ បើកកសិដ្ឋាន ចិញ្ចឹមជ្រូក និងចិញ្ចឹងមាន់ ដោយចូល ហ៊ុនគ្នា ហើយយើងនឹងដំណើរការវាឲ្យរលូនទៅមុខ ព្រោះជាបំណងប្រាថ្នារបស់ខ្ញុំ"។
សូមបញ្ជាក់ផងដែរថា ម៉ូសា ដែលមានឈ្មោះពិតហុង ស្រីមុំ មានស្រុកកំណើតនៅក្រុងព្រះសីហនុ ប៉ុន្តែនាង មករស់នៅក្នុងទីក្រុងភ្នំពេញតាំងពីតូចមកម្ល៉េះ។ ម៉ូសា មានឳពុកឈ្មោះហុង ងី ធ្វើជាមេភូមិ និងម្តាយឈ្មោះ ហ៊ុន លក្ម្ស៊ី ជាមេផ្ទះដែលមានបងប្អូន៦នាក់ស្រី៣ ប្រុស៣ ចំណែកនាងជាកូនទី២ ។ ម៉ូសាបញ្ចប់ការសិក្សាត្រឹម ថ្នាក់បាក់ឌុបក្នុងឆ្នាំ២០០៨ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក និងក៏មានបំណងបន្តការសិក្សាបន្ថែមទៀត ប្រសិនបើនាងមានពេលវេលាគ្រប់គ្រាន់៕​
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.comwww.dap-news.com
www.dap-news.com
ប្រភព៖ dap-news
/>
Read More..