បុរស​វះកាត់​ក្រពេញ​ឈ្មោល​កុំ​ទាន់​អាល​អស់​សង្ឃឹម


120222_19b
ក្រុង​ញូវយ៉ក : តាម​ការ​ស្រាវជ្រាវ​ថ្មី បុរស​ៗ​ទាំង​ឡាយ​ ដែល​វះ​កាត់​ក្រពេញ​ឈ្មោល​ដោយ​ មិន​ដក​ចេញ​នូវ​សរសៃ​ប្រសាទ​  អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ រួម​ភេទ​ដល់​កំពូល​បាន។
ក្រុម​អ្នក​ស្រាវជ្រាវ​សាកល​វិទ្យាល័យ​ខនណែល បាន​និយាយ​ថា អាយុ​កាល​បុរស និង​ចំនួន​សរសៃ​ប្រសាទ​ដែល​គេ​មិន​យក​ចេញ​នោះ វា​នឹង​នៅ​តែ​ជួយ​ឲ្យ​ការ​រួមរ័ក​ដល់​ចំណុច​កំពូល​ផង​ដែរ បន្ទាប់​ពី​ធ្វើ​ការ​វះ​កាត់​មក។
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​ទៅ​លើ​បុរស​ចំនួន ​៤០៨ នាក់​ ដែល​បាន​ធ្វើ​ការ​វះ​កាត់​លើ​ក្រពេញ​ឈ្មោល​ដោយ​មិន​ដក​ចេញ​នូវ​សរសៃ​ប្រសាទ។ អ្នក​ដែល​មាន​សរសៃ​ប្រសាទ​នៃ​ក្រពេញ​ឈ្មោល​នៅ​ទាំង​សង​ខាង អាច​រក្សា​សមត្ថភាព​ផ្លូវ​ភេទ​បាន​ ៩១ ​បើ​ទោះ​ជា​ពួក​គេ​វះ​កាត់​ក្រពេញ​ឈ្មោល​ហើយ​ក្ដី។ ចំពោះ​អ្នក​វះកាត់​យក​សរសៃ​ប្រសាទ​ចេញ​តែ​ម្ខាង មាន​សមត្ថភាព​រួម​រ័ក្ស​ដល់​ចំណុច​កំពូល​ត្រឹម​តែ​៨២​​ភាគរយ។ រីឯ​បុរស​ដែល​លែង​មាន​សរសៃ​ប្រសាទ​ក្រពេញ​ឈ្មោល​វិញ គឺ​មាន​អត្រា​ដល់​ចំណុច​កំពូល​​​៦២ ភាគរយ ក្រោយ​ពី​វះកាត់​រួច។
ក្រោយ​ពី​វះកាត់ អ្នក​ដែល​នៅ​សល់​សរសៃ​ប្រសាទ​ទាំង​សង​ខាង អាច​ឈាន​ដល់​ចំណុច​កំពូល​បាន​យ៉ាង​ស្កប់​ស្កល់​ចិត្ត ហើយ​មួយ​ភាគ​តូច​មាន​អាការ​ឈឺ​ចាប់​ពេល​ដល់​ចំណុច​កំពូល៕
Read More..

អ័រ​ម៉ូន​ភេទ​បុ​រស​ ថ​យចុះ​តាំ​ងពី​អាយុ​ ​៣​០ឆ្នាំ​​


ប​ញ្ហា​អ​ស់​រ​ដូ​វ​ រ​ប​ស់​បុ​រ​សភេ​ទ​ ​ភា​សា​ពេទ្យ​ ​ហៅ​ថា​ ​ប​ញ្ហា​អវ​យ​វៈ​ភេ​ទប្រុ​ស​ខុស​ប្រ​ក្រ​តី ​ទើ​ប​មាន​អា​កា​រ​អស់​-​ ​កម្លាំ​ង ​អា​រ​ម្មណ៍​ប្រែ​ប្រួ​ល ​ត​ម្រូ​វ​ការ​ផ្លូ​វ​ភេទ​ថ​យ​ចុះ ​ជ្រុះ​-​ ស​ក់​ ​ខ្វះ​សមា​ធិ​ ​និង​ទ​ម្ង​ន់​ខ្លួន​កើ​ន​ឡើ​ង។​
វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យ ណថវេស្ទើន មេម៉ូរៀល (North Western Memorial Hospital) នៅចក្រភព អ​ង់​គ្លេស​ ​បា​នឱ្យដឹងថា បុរសភាគច្រើន គឺ៩៥% មិនបាន មកពិនិត្យរកជំងឺ ទើបមិនបានទទួលការព្យាបាល។ ​បើ​ទុ​ក ​ប​ញ្ហានេះឱ្យនៅតែកើតឡើង វានឹងបំផ្លាញគុណភាពជីវិត របស់អ្នកបាន។ បើប្រៀបធៀបជាមួយនឹងស្ត្រី ​កា​រប្រែ​ប្រួ​ល​ នៃអ័រម៉ូនភេទ នឹងកើតឡើងយ៉ាងយឺតៗ អ័រម៉ូនភេទប្រុស ថេស្តូស្តេរ៉ូន នឹងថយចុះបន្តិចម្តងៗ ​តាំ​ង​ពីអំ​ឡុ​ង​វ័យ ៣០ឆ្នាំ ឡើងទៅ ក្នុងអត្រា ១ឆ្នាំ ១% ប៉ុន្តែ នឹងកាន់តែច្រើនឡើង ពេលអាយុកាន់តែច្រើន។ ​បើអា​យុ​ដ​ល់ ៧០ឆ្នាំ អាចថយ ចុះខ្លាំង រហូតដល់៥០% ឬលើសពីនេះ។​
​គ្រូ​ពេទ្យ​ជំ​នាញបានឱ្យដឹងថា ការព្យាបាល តម្រូវឱ្យ ប្រើអ័រម៉ូនជំនួស ជួយឱ្យថាមពលសាច់ដុំ និងតម្រូវការ ​ផ្លូ​វភេ​ទ​ ត្រឡប់មកដូចដើមវិញ។ ដោយសារអាការនេះ ប៉ះពាល់ដល់គុណភាពជិវិតយ៉ាងខ្លាំង ​ទើ​ប​ជាប្រ​កា​រ​សំខា​ន់​ ​ដែល​បុរសទាំងឡាយ គួរយកចិត្តទុកដាក់ចំពោះរាងកាយ របស់ខ្លួន ដោយការពិនិត្យដែលមិនពិបាកអ្វីឡើយ គឺគ្រាន់តែ ពិនិត្យឈាមប៉ុណ្ណោះ ៕
Read More..

អាថ៌កំបាំងដើម្បី “រួមមេត្រីមាត់”


ចូរធ្វើឱ្យប្រាកដថា “តំបន់អាថ៌កំបាំង”  មិនមានមេរោគដើម្បីធ្វើឱ្យរាងកាយ មានសុខភាព ល្អ និង មាំមួនក្រោយពី បានរួមភេទ ។ ប្រសិនមានសំណួរដែលសួរថា តើអ្នកយល់យ៉ាងណា អំពីការរួមភេទតាមមាត់ ? ប្រាកដណាស់ថា ចម្លើយខុសគ្នា ជាច្រើននឹងមានរាប់មិនអស់ ។ មានអ្នកខ្លះឆ្លើយថា វាដូចទៅនឹងយានអវកាសដែលអាចនាំអ្នកទាំងពីរទៅកាន់ ឋានសួគ៌បាន យ៉ាងលឿន ។ អ្នកខ្លះទៀតក៏និយាយថា វិធីរួមមេត្រីបែបនេះដូចជាគួរឱ្យខ្ពើម ៘ ប៉ុន្តែ បើទោះជាប្រើវិធីរួមភេទបែបណាក៏ដោយក៏ត្រូវតែធ្វើឡើងដោយក្តីស្រឡាញ់ពិតប្រាកដ ។ បើ  ធ្វើបានដូច្នេះទើបយើងអាចទទួលបានសុភមង្គល និង មានក្តីសុខនៅរាល់ពេលរួមភេទ ។

      នៅក្នុងឯកសារណែនាំអំពីរឿងផ្លូវភេទរវាងប្តីប្រពន្ធបានបង្ហាញថា ការរួមមេត្រីដោយ ប្រើមាត់ ត្រូវបាន គេមើលឃើញថា ជាវិធីល្អបំផុតដើម្បីទៅដល់ចំណុចកំពូល ។ ដូច្នេះតើគួរ ដែរឬទេ ? ដើម្បីផ្លាស់ប្តូរវិធីចាស់ ដោយជំនួសមកវិញនូវវិធីថ្មីគឺការរួមភេទដោយមាត់ ?
      ចូរស្វែងយល់អំពីយោបល់ដូចខាងក្រោម ៖
      
      ១-ដើម្បីឱ្យការរួមមេត្រីដោយមាត់ប្រព្រឹត្តទៅដោយរលូន អ្នកត្រូវ តែប្រាកដថា មិនមានការភ័យខ្លាច ការព្រួយបារម្ភនានាដែល អាចកើតមានពីមុនមកចំពោះវិធីរួមភេទបែបនេះ ។ 

      ២-បន្ទាប់ពីអ្នកទាំងពីរបានយល់ព្រមជាមួយគ្នាក្នុងការរួមភេទ ដោយមាត់ ចូរយកចិត្តទុកដាក់អំពី អនាម័យកន្លែង “អាថ៌កំបាំង” ឱ្យបានល្អ ។

      ៣-តើអាចប្រើស្រោមអនាម័យក្នុងការរួមភេទតាមមាត់ដែរឬ  ទេ ? ចម្លើយគឺថាអាច ព្រោះដើម្បី ការពារសុខភាពអ្នកទាំង ពីរ ។ “អាវភ្លៀង”មួយចំនួនមានក្លិនក្រអូបក៏អាចជួយបង្កើនភាពស្រើប ស្រាលដល់អ្នកទាំងពីរផងដែរ ។ ទោះជាយ៉ាងនេះក្តី ការត្រួតពិនិត្យទៅ លើគុណភាពរបស់ស្រោម ក៏គួរតែធ្វើឡើងដោយប្រុងប្រយ័ត្ន ។ 

      ៤-ប្រសិនបានឃើញស្នាមរលាកនៅត្រង់ប្រដាប់ភេទនោះ ល្អបំផុត គួរតែប្រើវិធីផ្សេងដើម្បីរួមភេទ មិនត្រូវបន្តការប្រើមាត់ទៀត ទេ ហើយត្រូវរង់ចាំដល់របួសនោះជាសះស្បើយដើម្បីចៀសវាងគ្រោះថ្នាក់ ដោយសារជំងឺផ្សេងៗ ។ 

      ៥-នៅពេលបុរសម្នាក់ចង់រួមមេត្រីជាមួយអ្នកដោយប្រើមាត់ មាន ន័យថាបុរសនោះផ្តល់ មនោសញ្ចោតនាយ៉ាងជ្រាលជ្រៅដល់ អ្នក ដោយគេមិនចេះតែចង់ឡើងឋានសួគ៌តែឯងទេ តែគេចង់ឱ្យអ្នកទទួល បានភាពប្លែកដូចរូបគេផ្ទាល់ ។ ដូច្នេះចូរជឿជាក់ និង គាំទ្រឱ្យបានពេញទំហឹង ចំពោះសកម្មភាពរបស់ស្វាមីអ្នក ។ ទោះជាថ្មីថ្មោងក៏ដោយ តែការនិយាយ ពាក្យចាស៎ក៏តែងតែមិនហួសពេលនោះដែរ ៕
Read More..

សុវត្ថិភាព នៃប្រតិបត្តិការ ស៊ិច ក្នុងទឹក


នៅពេលដែលអ្នក គិតទៅដល់ពាក្យថា ស៊ិច អ្នកនឹងទទួលភាព ស្រើបស្រាល ក្នុងអារម្មណ៍ភា្លម ជាពិសេស នៅពេលដែល គិតទៅដល់ ការប្រតិបត្តិការ នៅក្នុងទឹកនោះ ។ ប៉ុន្តែការប្រព្រឹត្តនេះដែរ វាមិនងាយស្រួល ដូចពេលដែលអ្នកហក់ចូល ទៅក្នុង អាងទឹកនោះទេ ។ ជាការពិតណាស់ ការរួមភេទក្នុងទឹក គឺបង្កឲ្យមានគ្រោះថ្នាក់មួយចំនួនដែរ ការប្រតិបត្តិនេះ បើគិតទៅ គឺវា មិនមែនជាគំនិតល្អទេ ពិសេសសម្រាប់នារីនោះ ។
ដូច្នេះហើយ ខាងក្រោមនេះ ជាវិធីខ្លះៗ ក្នុងការណែនាំអ្នក ឲ្យប្រព្រឹត្តវាឲ្យបានល្អ ដែលពោរពេញដោយសុវត្ថិភាព សេចក្តី សុខផងដែរ ៖
ការប្រព្រឹត្តឲ្យមានសុវត្ថិភាព ខណៈដែលលោកអ្នក កំពុងប្រតិបត្តិការ នៅក្នុងទឹកនោះ វាជាភាពរីករាយមួយ របស់អ្នក ទៅ ហើយ ប៉ុន្តែអ្នកត្រូវប្រាកដថា ការប្រព្រឹត្តមានសុវត្ថិភាពជានិច្ច ហើយប្រសិនបើអ្នកចង់ ប្រើស្រោមអនាម័យ អ្នកត្រូវដឹងថា ទឹក និង ស្រោមអនាម័យ គឺមិនចូលគ្នានោះទេ ។
តាមការស្រាវជ្រាវ បានបង្ហាញថា ទឹកក្តៅ និងជាតិគីមី ដូចជាសារធាតុ ក្លរ ភាគច្រើន គឺបានប៉ះពាល់ជាមួយនឹង រយៈពេល នៃការប្រើស្រោមផងដែរ ដូច្នេះ ចូរកុំយល់ច្រឡំ ជាមួយនឹងការការពាររបៀបនេះអី ។ បញ្ហាមួយទៀតគឺ ការកើនឡើង នូវ ឱកាសរបូតស្រោមចេញ ក្នុងពេលដែលអ្នក កំពុងប្រតិបត្តិការនោះ ។
រក្សាឲ្យមានភាពសំណើមជានិច្ច បើនិយាយទៅដល់បញ្ហានេះ ក្នុងពេលដែលអ្នកកំពុងរួមភេទ នៅក្នុងទឹកនោះ  វានឹងមានសារ ធាតុរំអិលបន្ថែម ចេញមកក្រៅមិនខាន ប៉ុន្តែ នេះវាមិនមែនជាបញ្ហាធំនោះទេ ទឹកបានលាងសម្អាតជាតិរំអិលពីធម្មជាតិ ពីរាង កាយរបស់ស្រ្តី ដូច្នេះអ្នកត្រូវតែបន្ថែម នូវសារធាតុរំអិលខ្លះ ទើបអាចឲ្យការ ប្រតិបត្តិរបស់អ្នក ឈានទៅរកសេចក្តីសុខ ទាំង ពីរនាក់បាន ៕
Photo by DAP-NEWS
Read More..

ធ្វើយ៉ាងម៉េច ទើបអាច្រម៉ក់ មានសុខភាពល្អ?


បើនិយាយពីបញ្ហាសុខភាពផ្លូវភេទវិញ ស្រ្តីមួយចំនួន មានការចាប់អារម្មណ៍ខ្លាំងណាស់ ទៅលើអាច្រម៉ក់របស់បុរសៗ ដូច្នេះហើយបុរសៗ ត្រូវតែមានការយល់ខ្ពស់ ទាក់ទងនឹងអាវុធរបស់ខ្លួន ហើយដើម្បីឲ្យអាច្រម៉ក់របស់យើង មានសុខភាពល្អ យើងខ្ញុំសូមណែនាំនូវវិធីមួយចំនួន មកជម្រាបដូចខាងក្រោមនេះ៖
- ការថែរក្សាដ៏ទៀងទាត់ និងការសម្អាត
សម្រាប់បុរសជាច្រើន ការថែរក្សលិង្គរបស់ខ្លួន ជាផ្នែកមួយដែលវាធម្មតាទៅហើយ បើនិយាយអំពីការសម្អាតប្រចាំថ្ងៃរបស់ពួកគេនោះ ប៉ុន្តែទាក់ទងនឹងបញ្ហានេះដែរ ផ្នែកដ៏ទៃទៀត ក៏មិនមានអ្វីស្មុកស្មាញច្រើនដែរ ដើម្បីបន្ថែមលើការសម្អាតជាប្រចាំនោះ។ ក្នុងការថែរក្សាសុខភាពអាច្រម៉ក់របស់បុរសៗនេះដែរ បុរសគួរតែកោររោម វាឲ្យបានស្អាត ដែលជាប្រយោជន៍មិនឲ្យមេរោគមកទាមជាប់តាមរយៈរោមនោះបាន។ ចំពោះការកោរនេះដែរមានប្រយោជន៍ជាច្រើនដូចជា៖
១. ធ្វើឲ្យស្អាតនៅបរិវេណលិង្គ និងកាត់បន្ថយសំណើម
២. ធ្វើឲ្យដៃគូមានចំណង់ផ្លូវភេទជាងមុន
៣. ដើម្បីបង្កើនសេចក្តីសុខ ក្នុងពេលប្រតិបត្តិការ
៤. ជួយសម្រួលដល់សុខភាពស្បែក
៥. អាចជាបទពិសោធន៍រីករាយរវាងដៃគូ
៦. ធ្វើឲ្យមើលទៅកាន់តែធំជាងមុន
- ការសម្អាត
ការសម្អាតជាចំណុច ដែលអ្នកត្រូវតែចងចំាជានិច្ច នៅក្នុងចិត្តរបស់អ្នក។ បុរសជាច្រើន តែងតែយកចិត្តទុកដាក់ ចំពោះភាពរឹងមុំានៃអាវុធរបស់ខ្លួន។ វិធីដែលងាយស្រួល ក្នុងការសម្អាតគឺ ត្រូវប្រើទឹកក្តៅអ៊ុនៗ យកមកសម្អាត ហើយប្រសិនបើចាំបាច់ត្រូវប្រើសាប៊ូ ដែលមានជាតិ កាត់ខ្សោយបំផុតដើម្បីយកមកសម្អាតវា ជាងនេះទៅទៀត ប្រសិនបើស្បែកដែលគ្របក្បាលលិង្គមិនបើកនោះទេ លោកអ្នកត្រូវផ្លិតស្បែកនោះទៅក្រោយ ហើយព្យាយាមសម្អាត ក្បាល លិង្គដោយប្រើទឹកក្តៅអ៊ុនៗ មិនមែនប្រើសាប៊ូទេ ដោយដុសវាថ្នមៗ បន្ទាប់មកអ្នកត្រូវតែប្រាកដថា តំបន់ដែលសម្អាតនោះមានសភាពស្ងួតល្អ ជៀសវាងថ្ងៃក្រោយនឹង មានជម្ងឺផ្សិតជាដើម។
វិធីងាយៗខាងលើនេះ គឺផ្តល់នូវសុខុមាលភាពសម្រាប់បុរសគ្រប់រូប និងស្ត្រីដែលជាដៃគូ របស់ពួកគេផងដែរ ព្រោះថាពេលលិង្គរបស់យើងមានសុខភាព នោះសមត្ថភាពផ្លូវភេទ និងភាពជឿជាក់គ្នាទៅវិញទៅមក ក៏កាន់តែប្រសើរឡើងផងដែរ។
Photo by DAP-News
Read More..

បញ្ហា​លុយកាក់​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ចំណង់​ផ្លូវភេទ​


Ngjkntuzyt 
​    ​ប្រសិនបើ​អ្នក​សង្ឃឹមថានឹង​ដុត​បញ្ឆេះ​ចំណង់តណ្ហា​ឡើងវិញ​នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ វា​អាច​នឹង​ពិបាក​បន្តិច​ហើយ។ ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា ភាព​ធុញថប់ និង ភាព​នឿយហត់​បង្កឡើង​ដោយ​ការធ្លាក់ចុះ​សេដ្ឋកិច្ច និង ការកើនឡើង​ភាព​អត់​ការងារ​ធ្វើ គួបផ្សំ​ជាមួយនឹង​ការរួម​ភេទ​បែប​អូ​រ៉ា​ល់​សិច​ដដែលៗបានធ្វើឲ្យ​មនុស្ស​ពុំ​សូវ​មាន​អារម្មណ៍​លើ​រឿង​ជីវិត​ស្នេហា​នោះឡើយ។​

​    ​មនុស្ស​ចំនួន​ច្រើនជាង​មួយ​ភាគ​បួន​ដែល​ត្រូវបាន​គេ​ស្ទង់​មតិ​បាន​និយាយថា ពួកគេ​ពុំ​សូវ​រួមរ័ក​ដូច​ពួកគេ​កាលពី​មួយ​ឆ្នាំមុន​នោះទេ ដោយ​ខាង​ស្ត្រី​បាន​លើកឡើងថា​ដោយសារ​នឿយហត់​ពេក ចំណែក​បុរស​វិញ​ស្តីបន្ទោស​ទៅលើ​កង្វះខាត​តម្រេក​តណ្ហា​ដោយសារ​ខ្វល់ខ្វាយ​ពី​រឿង​លុយកាក់។​

​    ​យោងតាម​អ្នកស្រាវជ្រាវ លីន​ដា ខេ​ល​ស៊ី បាន​ឲ្យ​ដឹងថា ចំពោះ​មនុស្ស​ជាច្រើន​ដែល​ធ្វើការ​ច្រើន​ម៉ោង និង មាន​ការងារ​ច្រើន និង មាន​ការងារ​មើលថែ​កុមារ​នោះ បញ្ហា​សិច​គឺ​ពួកគេ​លែង​ខ្វល់​តែម្តង ។​

​    ​លោកស្រី​បាន​និយាយថា "​នៅពេលដែល​ចំណង់​អ័រម៉ូន​ផ្លូវភេទ​មាន​ភាពស្ងប់ស្ងាត់​ក្នុង​ទំនាក់ទំនង​ស្នេហា នោះ​ការបញ្ចេញ​អារម្មណ៍ និង រំងាប់​អារម្មណ៍​ផ្លូវភេទ​កាន់តែ​ក្លាយជា​រឿង​មួយ​ដ៏​សំខាន់ ក៏ប៉ុន្តែ​រឿង​ទាំងនេះ​មិនអាច​សម្រេចបាន​ដោយ​ជោគជ័យ​នោះទេ​នៅពេលដែល​ទំនួល​ខុសត្រូវ​លើ​ការរស់នៅ​ប្រចាំថ្ងៃ និង ជីវិត​ការងារ​បាន​ឈានចូល​មកដល់​" ។​

​    ​ការស្ទង់មតិ​មនុស្ស​ជាង​មួយ​ពាន់​នាក់ រៀបចំឡើង​ដោយ​ទស្សនា​វ​ដ្តី Good Housekeeping បាន​បង្ហាញថា ប្តី​ប្រពន្ធ​អាយុ​ពី ៣៥ ទៅ ៦៤ ឆ្នាំ​ទំនងជា​ពុំ​សូវ​ប្រព្រឹត្ត​សិច​ដូច​ឆ្នាំមុន​នោះទេ ។ 

​    ​បុរស​ចំនួន​មួយ​ភាគ​បួន​ដែល​ត្រូវបាន​ស្ទង់​មតិ​បាន​និយាយថា ដៃគូ​របស់ខ្លួន​បាន​បាត់បង់​អារម្មណ៍​ផ្លូវភេទ​នៅ​មួយឆ្នាំ​កន្លងមកនេះ បើ​ធៀប​ទៅនឹង​ស្ត្រី​ចំនួន ១៥ ភាគរយ។ ប៉ុន្តែ​បុរស​ចំនួន ៩១ ភាគរយ និង ស្ត្រី​ចំនួន ៩២ ភាគរយ​ដែល​ត្រូវបាន​ស្ទង់​មតិ​នៅតែមាន​ភាព​ទាក់ទាញ​ខាង​ផ្លូវ​ភេទចំពោះ​ដៃគូ​របស់ខ្លួន​ដដែល ដោយ​គេ​លើកឡើងថា​ការធ្លាក់ចុះ​សកម្មភាព​សិច​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​សម្ពាធ​មកពី​ខាងក្រៅ ។​

​    ​កញ្ញា ផូ​ឡា ហល ជា​អ្នកផ្តល់​ប្រឹក្សា បាន​និយាយថា វា​មិនមែនជា​រឿង​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ​ដែលថា​បញ្ហា​លុយកាក់​គឺជា​មូលហេតុ​ចំបង​នៃ​ការបាត់បង់​តម្រេក​តណ្ហា​របស់​បុរស​នោះ។ នាង​បន្ថែមថា "​នៅពេលដែល​យើង​មាន​អារម្មណ៍​ធុញថប់ នោះ​រាងកាយ​របស់​យើង​នឹង​ផលិត​នូវ​អ័រម៉ូន​ស្ត្រេ​ស៍ (Stress) ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​តម្រេក​ផ្លូវភេទ​យ៉ាង​អវិជ្ជមាន​"។ 

​    ​នាង​បន្តថា មាន​ហេតុផល​ច្រើនណាស់​ដែលថា​ហេតុអ្វី​បានជា​ស្ត្រី​មាន​ភាព​ធុញទ្រាន់​នឹង​រឿង​ផ្លូវភេទ​ទ្វេដង​ដូច​បុរស​ដែរ។ នាង​បន្ថែមថា "​គេ​មិនចាំបាច់​និយាយថា​ស្ត្រី​មាន​ភាព​ធុញទ្រាន់​ជាង​បុរស​នោះទេ ប៉ុន្តែ​កត្តា​ដែល​នៅ​ជុំវិញខ្លួន​ដូចជា ភាព​នឿយហត់ និង អារម្មណ៍​ធុញថប់​ជាដើម មាន​ឥទ្ធិពល​កាន់តែខ្លាំង​ទៅលើ​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី។ បុរស​មាន​អ័រម៉ូន Testosterone ច្រើនជាង​ស្ត្រី​ដល់​ទៅ ៤០ ដង ដែល​ផ្តល់​ឲ្យ​ពួកគេ​នូវ​ចំណង់​ផ្លូវភេទ​កាន់តែខ្លាំង​"។​

​    ​នាង​កញ្ញា ផូ​ឡា ហល និយាយថា ការ​បំភ្លេច​ពី​ក្តីកង្វល់​រឿង​លុយកាក់​គឺ​ពិតជា​ពិបាក​ណាស់ ប៉ុន្តែ​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដែល​ត្រូវ​ទុក​បញ្ហា​ហិរញ្ញវត្ថុ​ឲ្យ​នៅក្រៅ​បន្ទប់​គេង​មួយ​ឡែក​សិន ដើម្បី​ផ្តោតលើ​រឿង​ផ្លូវភេទ​វិញ៕
Read More..

យើងស្រឡាញ់គ្នា បងនាំពុំងារត់ពី ភ្នំពេញ ដល់បាត់ដំបង ពេលម្តាយអូនទាន់ ប្តឹងបងដាក់គុក


បាត់ដំបង ៖ ក្មេងស្រីអាយុ១៥ឆ្នាំ ម្នាក់ត្រូវបានកម្លោះឆ្លងដែនម្នាក់ ពង្រត់ពីភ្នំពេញមកបាត់ដំបង កាលពីល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១២ ពេលម្តាយនាងបានដឹងក៏ប្តឹង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ លុះល្ងាចថ្ងៃដដែល នគរបាលការិយាល័យជំនាញ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាំយកមកស្នងការខេត្ត ធ្វើការសាកសួររួច កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាខេត្ត ដើម្បីចាត់ការបន្ត តាមច្បាប់។ ចំណែកកូនស្រីត្រូវម្តាយនាំ យកទៅភ្នំពេញឲ្យទៅរៀនវិញ។
លោកវរសេនីយ៍ទោ កុយ ហៀង នាយការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឲ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចខ្លួន មានឈ្មោះ រស់ សុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះមាន អាយុ១៥ឆ្នាំ មានទីលំនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីអាណាព្យាបាលរបស់ឈ្មោះ ជនរងគ្រោះបាននិយាយថា កូនស្រីរបស់លោក ស្ថិតក្នុងវ័យសិក្សា ក្នុងថ្នាក់ទី៩ នៃអនុវិទ្យាល័យដំបូកខ្ពស់នៅឡើយ។ លោកបន្តថារាល់ថ្ងៃកូនស្រីរបស់គាត់ គឺទៅរៀននៅម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ និងចេញមកដល់ផ្ទះម៉ោង ៥និង១៥នាទី មិនដែលបាត់ពីផ្ទះទេ។ លុះនៅល្ងាចថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១២ មិនឃើញកូនស្រីត្រឡប់មកផ្ទះ ធ្វើឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពរបស់កូន ហើយក៏នាំគ្នាចេញទៅតាមរក តែរកមិនឃើញ។ ក្រោយពីបាន២ថ្ងៃ គឺថ្ងៃទី១០ ខែកុម្ភៈ ទើបគាត់បានទទួលដំណឹងថា កូនស្រីកំពុងរស់នៅខេត្តបាត់ដំបង គឺនៅផ្ទះយុវជនម្នាក់មានឈ្មោះ រស់ សុទ្ធថា អាយុ ២១ឆ្នាំ រស់នៅក្នុងសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។
ក្រោយមកគាត់បានឡើង មកដល់ខេត្តបាត់ដំបងហើយ បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត និងសុំឲ្យ សមត្ថកិច្ចជំនាញជួយអន្តរាគមន៍។ លុះដល់វេលាម៉ោង១០យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពួកគេទាំង២នាក់ មកស្នងការខេត្ត ទាំងយប់តែម្តង។ ក្រោយពីឃាត់ខ្លួនហើយ ឪពុកខាងប្រុស បានចេញមុខមកអះអាងថា ពួកកូនទាំង២នាក់ បានស្រឡាញ់គ្នាដោយមានកណត់ហេតុ ពីការព្រមព្រៀងគ្នារបស់លោកស្រីចៅសង្កាត់ បានបញ្ជាក់ជាសំអាងទៀតផង។តែទោះជាយ៉ាងណាក៏ដោយឪពុកម្តាយខាងស្រី មិនយល់ព្រមទេ គ្រាន់តែគាត់បាន យកកូនស្រីគាត់ ត្រឡប់ទៅភ្នំពេញវិញ ហើយរឿងផ្សេងទុកឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ទៅចុះ ។
ក្រោយពីខាងស្រី បានសម្រេចចិត្តហើយ ការិយាល័យជំនាញបានធ្វើការឃាត់ខ្លួន បណ្តោះអាសន្ន នៅស្នងការខេត្ត និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕​ប្រភព
Photo by DAP-NEWS
Read More..

ដើម​អំពិល ត្រៀម​វិធាន​ការ​តប កុល ដាវី


បន្ទាប់​ពី​សារព័ត៌មាន​ដើមអំពិល​ចុះ​ផ្សាយ​ថា កុល ដាវី មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អាណិកជន​រស់​នៅ​សហរដ្ឋអាមេរិក​ម្នាក់ ហើយ​បាន​បោក​យក​ប្រាក់​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ​តាម​រយៈ​ការ​ទិញ​កាដូរ​អនុស្សាវរីយ ដូចជា​ ឡាន ផ្ទះ​វិឡា និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ​នោះ កុល ដាវី បាន​​និយាយ​ថា នាង​បាន​សរសេរ​លិខិត​ទៅ​ឲ្យ​ក្រសួង​ព័ត៌មាន​អន្តរាគមន៍​ចំពោះ​ការ​ចុះ​ផ្សាយ​ដែល​នាង​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​នាង និង​គ្រួសារ​ទាំង​មូល​នោះ ។


បំណង​របស់​នាង គឺ​ចង់​ឲ្យ​​អ្នក​ចេញ​ផ្សាយ ​ចុះផ្សាយ​កែ​តម្រូវ​ឡើង​វិញ​លើ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា “លេច​ឭ​ថា​បុរស នៅ​អាមេរិក​លង់ខ្លួន​ចាញ់បោក កុល ដាវី អស់​លុយ​រាប់​ម៉ឺន​ដុល្លារ” ដែលចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី០២ ខែ​កុម្ភៈ ឆ្នាំ២០១២ ឡើង​វិញ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ លោក សយ សុភាព អ្នក​គ្រប់​គ្រង​មួយ​ក្នុង​ចំណោម​អ្នក​គ្រប់គ្រង​ជា​ច្រើន​ទៀត​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល និយាយថា រហូត​មក​ទល់​ពេល​នេះ​ខាង​លោក​មិន​ទាន់​ទទួល​បាន​លិខិត​អន្តរាគមន៍​ណាមួយ​ពី​ក្រសួង​ព័ត៌មាន​ ឬ​ពី​តារា​សម្ដែង កុល ដាវី​ នៅ​ឡើយ​ទេ។ លោក​បន្ត​ថា “ខ្ញុំ​នឹង​មាន​វិធានការ​ឆ្លើយតប​ ប្រសិន​បើ​ខ្ញុំ​ទទួល​បាន​លិខិត​នោះ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​មិន​ទាន់​បាន​ទទួល​លិខិត​ណា​មួយ​​ពី​ពិធីការិនី កុល ដាវី នៅ​ឡើយ​ទេ ហើយ​អត្ថបទ​ដែល​យើង​សរសេរ គឺ​ឈរលើ​គោលការណ៍​វិជ្ជាជីវៈ មាន​ន័យ​ថា​ យើង​បាន​ជួប​ជា​មួយ​នឹង​ប្រភព…គ្រប់​អ្នក​ពាក់ព័ន្ធ ក្នុង​នោះ​មាន កញ្ញា កុល ដាវី ជា​អ្នក​ពាក់ព័ន្ធ​យើង​បាន​ជួប​សម្ភាសន៍​តាម​រយៈ​ទូរស័ព្ទ ហើយ​គាត់​បាន​និយាយ​ដូច​ដែល​យើង​បាន​ចុះផ្សាយ​ដូច្នោះ”។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ​ខាង​លោក​មិន​ទាន់​មាន​វិធាន​ការណ៍​យ៉ាង​ណា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​ចង់​អត្ថាធិប្បាយ​អ្វី​ច្រើន​នោះ​ដែរ គឺ​រង​ចាំ​មើល​លិខិត​អន្តរាគមន៍​នោះ​សិន។
ឆ្លើយតប​ទៅ​នឹង​បញ្ហា​ចម្រូង​ចម្រាស​រវាង​អ្នក​សារព័ត៌មាន​ និង​តារា​សម្ដែង​ខាង​លើ​នេះ លោក មឿន ឈានណារិទ្ធិ ជា​អ្នក​យក​ព័ត៌មាន​ជើង​ចាស់ និង​បច្ចុប្បន្ន​ជា​នាយក​មជ្ឈមណ្ឌលសម្រាប់​បណ្ដុះ​បណ្ដាល​សារព័ត៌មាន​កម្ពុជា បាន​បក​ស្រាយ​ដោយ​ផ្អែក​លើ​ច្បាប់​ថា ក្នុង​ករណី​បុគ្គល​ដែល​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​នោះ​ធ្វើ​លិខិត​ទៅ​ក្រសួងព័ត៌មាន​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ណា​មួយ​ចុះ​ផ្សាយ​កែតម្រូវ​ឡើង​វិញ គឺ​ជា​រឿង​មួយ​ដែល​អង្គភាព​នោះ​គួរតែ​ទទួលយក។ ប៉ុន្តែ​ក្នុង​ករណី​ដែល​​គេ​ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ​ ហាក់​ដូច​ជា​មិន​សមាមាត្រ​ទៅ​នឹង​ទំហំ​នៃ​ការ​ខុសឆ្គង​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន​ទេ។
លោក​បាន​បន្ត​ថា “ប្រសិន​បើ​យើង​មិន​ចុះ​កែតម្រូវ​ឲ្យ​គេ គឺ​គេ​អាច​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ពេល​ហ្នឹង​យើង​អាច​មាន​ទោស​ព្រហ្មទណ្ឌ(អ្នក​សារព័ត៌មាន) តែ​តាម​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី បាន​ចែង​ថា​សំណុំ​រឿង​ណាមួយ​ពាក់​ព័ន្ធ​ទៅ​នឹង​អ្នក​សារព័ត៌មាន​ គឺ​ត្រូវ​យក​ច្បាប់​សារព័ត៌មាន​មក​ដោះស្រាយ ហើយ​នៅ​ក្នុង​ច្បាប់​សារព័ត៌មាន បាន​ចែង​ថា គ្មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ ឬ​ទទួល​ទោស​ព្រហ្មទណ្ឌ​ឡើយ”។ លោក​បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​អាជីព​មាន​តួនាទី​ក្នុង​ការ​ចុះ​ផ្សាយ​កែតម្រូវ​ឲ្យ​គេ​ក្នុង​ករណី​មាន​ការខុសឆ្គង ដោយ​គ្រាន់តែ​ថត​ចម្លង​លិខិត​បដិសេធ ឬ​លិខិត​កែតម្រូវ​ដាក់​លើ​ទំព័រ​សារព័ត៌មាន ហើយ​និពន្ធ​នាយក​អាច​សរសេរ​បញ្ជាក់​បន្ថែម​បន្តិច​ទៅ​លើ​ការ​កែ​តម្រូវ​នោះ។
ក្នុង​ថ្ងៃ​នេះ កុល ដាវី ពុំ​អាច​ទាក់​ទង​សុំ​អធិប្បាយ​អំពី​ចំណាត់​ការ​បន្ត​បន្ទាប់​បាន​ទេ ចំពោះវិធាន​ការ​មួយ​មិន​ទទួល​បាន​ជោគជ័យ​នោះ។ នៅ​ឡើយ​​ទេ គឺ​ពុំ​ទាន់​ដឹង​ថា ក្រសួង​ព័ត៌មាន​ អាច​ជួយ​អន្តរាគមន៍​តាម​រូប​ភាព​ណា​ខ្លះ​ដល់​នាង៕​ ប្រភព
Read More..

វិធីខ្លះៗ ក្នុងការបង្កាត់ ភ្លើងស្នេហ៍ ចំពោះដៃគូ


នៅក្នុងចំណងមិត្តភាព ដ៏យូរអង្វែងរវាងគូស្នេហ៍នោះ វាជាទម្លាប់ដ៏ងាយស្រួលមួយទៅហើយ ដែលលោកអ្នកប្រព្រឹត្តវា ជាមួយនឹងដៃគូនោះ ហើយដើម្បីឲ្យជីវិតសិច របស់អ្នក ប្រកបដោយភាពសេចក្តីសុខនោះ យើងខ្ញុំសូមណែនាំនូវវិធី ១០ ចំណុច ដល់លោកអ្នកដូចខាងក្រោមនេះ
១. ថែរក្សាសម្រស់
ដំបូងបង្អស់វាមិនអាចទៅរួចទេ ចំពោះការមានសិចដ៏អស្ចារ្យមួយនោះ ប្រសិនបើអ្នកមិនមានអារម្មណ៍សិចនោះទេ ដូច្នេះហើយត្រូវធ្វើខ្លួនរបស់អ្នកឲ្យបានល្អ ដែលនេះជាអ្វី ដែលត្រូវបង្ហាញភាពសិចស៊ីឲ្យដៃគូរបស់អ្នកបានឃើញនោះ។
២. ការចែចង់គ្នាទៅវិញទៅមក
ត្រូវទម្លាប់ក្នុងការបញ្ជូនសារ ជារបៀបប្រឡែងលេងទៅឲ្យគ្នា។ បញ្ជូនសារសិចស៊ីបែប ស្រើបស្រាលទៅឲ្យគាត់ពេញមួយថ្ងៃ ដើម្បីធ្វើឲ្យគាត់ចង់ឡើងស្រក់ទឹកមាត់ ដែលសារនោះនិយាយពីអ្វី ដែលអ្នកកំពុងស្លៀកពាក់ និងអ្វីដែលអ្នកកំពុងតែចង់ធ្វើជាមួយគាត់នៅពេលក្រោយ។
៣. បង្កើតការដាស់អារម្មណ៍
កុំធ្វើការប៉ាន់ប្រមាណបែបស្ទើរៗ ទៅលើឥទ្ធិពលនៃពន្លឺទៀនឲ្យសោះ ព្រោះពន្លឺទៀនក៏ជាភ្លើងក្នុងការបង្កើតអារម្មណ៍សិចរបស់អ្នកដែរ ហើយត្រូវធ្វើឲ្យប្រាកដថា គ្រែដេករបស់អ្នកមានភាពទាក់ទាញ និងសិចស៊ីខ្លាំងណាស់ កុំពង្រាយរបស់ក្មេងលេងនៅលើគ្រែនោះ និងព្យាយាមបិទទូរទស្សន៍។
៤. គ្រាន់តែថើប
ត្រូវធ្វើការព្រមព្រៀងគ្នានៅកន្លែងមួយ ក្នុងការហាមឃាត់ចិត្តខ្លួនឯង មិនឲ្យមានការរួមរ័ក្សកើតឡើង ដោយគ្រាន់តែថើបដោយផ្តោតលើ តែលើផ្នែកអង្គជាតិ តែប៉ុណ្ណោះ។ ដែលការធ្វើបែបនេះ ជាការពន្យាមិនឲ្យមានការរួមរ័ក្ស ដែលវាជាប្រយោជន៍បន្ថែមលើតម្រេកតណ្ហារបស់អ្នកទាំងពីរផងដែរ។
៥. ធ្វើឲ្យគាត់ភ្ញាក់ផ្អើល
មិនស្លៀកសម្លៀកបំពាក់អ្វីទាំងអស់ ដើម្បីឲ្យគាត់បានមើលឃើញ។
៦. មើលឈុតក្តៅសាច់ជាមួយគ្នា
មិនចាំបាច់តែរឿងននលគក បង្ហាញពីភាពសិចស៊ីនោះទេ រឿងឈុតខ្លះៗ ក៏ធ្វើឲ្យយើងមានអារម្មណ៍ពុះកញ្រ្ជោលទៅវិញទៅមកផងដែរ។
៧. លេងហ្គេមយុវវ័យ
ជ្រើសរើសហ្គេម ដែលលេងបានសម្រាប់មនុស្សពីរនាក់ នៅពេលរាត្រី។
៨. រកឲ្យឃើញទីតាំងថ្មី
មានទីតាំងជាង ៦០កន្លែងខុសៗគ្នានៅ កាម៉ា ស៊ូត្រា ដូច្នេះហើយគ្មានការដោះសារណាមួយ ដែលមិនបានព្យាយាមរកកន្លែងថ្មីមួយ យ៉ាងហោចណាស់រកបានមួយ ក្នុងរយៈពេលមួយ សប្តាហ៍ដែរ។
៩. ចែករំលែកចំណង់របស់អ្នក
ជាការសម្តែងនូវឈុតឆាកខ្លីៗមួយ ចំនួនដែលអាចជាការសប្បាយរីករាយបាន ដោយមិនគួរកំណត់ថាតែនៅក្នុងបន្ទប់គេងនោះទេ។ អ្នកត្រូវតែបង្កើតវាឡើងមុនពេល ដែលអ្នកទៅដល់ផ្ទះ ដោយការជួបគ្នានៅខាងក្រៅ ឬក៏ធ្វើពុតជាចង់ជួបក៏បាន។
១០. ប្តូរទៅទីកន្លែង
ពេលខ្លះការផ្លាស់ប្តូរទីកន្លែងវាគឺជាតម្រូវការថ្មី សម្រាប់សកម្មភាពរួមភេទ ដូចជាទៅកន្លែងមួយចំនួនដែលអ្នកគិតថាប្លែក សម្រាប់ការរួមរ័ក្សរបស់អ្នក ហើយ ការព្យាយាមរួមភេទ នៅកន្លែងដែលមិនបានគ្រោងទុកនោះ អ្នកត្រូវតែធានាថា អ្នកមិនត្រូវបានគេចាប់បាននោះទេ។
Photo by DAP-News
Read More..

៧ បញ្ហាដែលស្ត្រីមិនត្រូវធ្វើពេលនៅលើគ្រែ


ថ្វីបើរឿងលើគ្រែ ជារឿងដែលគូស្នេហ៍ ម្នាក់ៗ ត្រូវសម្តែងចេញនូវអារម្មណ៍ ដែល ខ្លួនត្រូវការចង់បាន ឬ ចង់ឱ្យដៃគូ បំពេញឱ្យយ៉ាងណាក្តី ប៉ុន្តែក៏មាន បម្រាមមួយ ចំនួនដែលស្ត្រីពុំគប្បីធ្វើឡើយ ពីព្រោះ វាអាចធ្វើឱ្យអស់អារម្មណ៍ លែងចង់ដំណើរការជាមួយគ្នាតទៅ ទៀត ។
      ១- កុំបណ្តោយឱ្យក្លិនមាត់រំខានអារម្មណ៍ 
      
      មិនត្រូវប្រាប់បុរសជាដៃគូត្រង់ៗថា “មាត់បងឯងស្អុយណាស់” ។ ការប្រាប់គេ ត្រង់បែបនេះ វាជាការបំផ្លាញ អារម្មណ៍របស់គេជាខ្លាំង ប៉ុន្តែអ្នកក៏មិនត្រូវនៅទ្រាំហិតក្លិន មាត់របស់គេរហូតនោះដែរ ពីព្រោះវានឹង ធ្វើឱ្យអ្នក អស់អារម្មណ៍មុន ។ បើចង់ប្រាប់គេ គឺអ្នកគួរតែប្រាប់ពង្វាងៗបន្តិច ហើយបើអាច ទ្រាំបានគួរតែទ្រាំឱ្យដំណើរការសិចប្រព្រឹត្តទៅ រួចរាល់សិន រួចសឹមនិយាយគ្នាពេលក្រោយ ពីព្រោះបើអ្នកប្រាប់គេត្រង់ៗថា គេមាត់ស្អុយ នោះច្បាស់ណាស់ថាគេប្រាកដជាអាម៉ាស់ ឬ អស់អារម្មណ៍រហូតទាល់តែផ្អាកប្រតិបត្តិការ លើគ្រែពាក់កណ្តាលទីក៏អាចថាបានដែរ ។ 
      
      ២- កុំរំពឹងទុកថា ជាល្បែងលើគ្រែម៉ារ៉ាតុង
      
      ចំពោះរឿងពេលវេលាក្នុងការមានសិច គួរតែបណ្តោយវាឱ្យប្រព្រឹត្តទៅតាមធម្មជាតិ នៃអារម្មណ៍របស់អ្នក និង គេ ។ មិនត្រូវរំពឹង ទុកថាសិចត្រូវតែប្រើពេលយូររហូតទាល់តែអ្នកអាចដល់ចំណុចកំពូលព្រមគ្នាជាមួយគេនៅ ទឹកទីមួយនោះទេ ពីព្រោះជួនកាលវាអាចធ្វើ ឱ្យអ្នកខុសបំណង និង អស់អារម្មណ៍ក្នុងការ ចាប់ផ្តើមសិចបន្តទៅទឹកពីរទៀត ។ ហាមរអ៊ូ រទាំថា “ដូចជាលឿនដល់ហើយ មិនទាន់ទាំង បានអីផង” ការរអ៊ូរទាំទាក់ទងនឹងពេលវេលា នេះបានសេចក្តីថា គេមិនអាចពន្យារពេល វេលាទេ ឬ មិនអាចនាំអ្នកទៅកាន់ចំណុច កំពូលបាន ។ ដូច្នេះការរអ៊ូក្នុងន័យនេះ វាមាន ន័យស្មើនឹងការថ្កោលទោសគេចំៗថា “ប្រុស អន់” យ៉ាងដូច្នេះ ។

      ៣- កុំបដិសេធការប្រើមាត់
      
      ការដែលប្រុសស្នេហ៍ធ្វើអូរ៉ាល់ឱ្យអ្នក ប៉ុន្តែអ្នកបែរជាបដិសេធមិនព្រម ធ្វើតបស្នងឱ្យគេវិញនោះ វាហាក់ដូចជា អ្នកស្អប់ខ្ពើមគេ ពីព្រោះការបដិ-សេធប្រើមាត់ ដោយខ្លួនអ្នកផ្ទាល់ដឹងច្បាស់ថាវាជាអវយវៈមួយដែលជួយ ផ្តល់សេចក្តីសុខ ឬ មិន ព្រមឱ្យមាត់ប្រឡាក់ប្រឡូសអ៊ីសោះនោះ បែបនេះ បញ្ជាក់ថា អ្នកនឹងដេកធ្វើហីៗ ព្រងើយៗ មិនធ្វើអីទាំងអស់ សូម្បីតែថើប បឺតមាត់គេក៏គ្មានដែរ ។ សូមសាកល្បងធ្វើចិត្តឱ្យទូលាយហើយ សាកស្រមៃ គិតមើលថា ប្រសិនបើគេមិនប្រើមាត់ធ្វើអូរ៉ាល់ឱ្យអ្នក តើអត្ថ រសសិច ឬ សេចក្តីសុខស្រួលអាចកើតមានខ្លាំងឬទេ ? ដូច្នេះអ្នកគួរតែតបស្នងឱ្យគេ វិញ ហើយបើគិតថាពិបាកក្នុងអារម្មណ៍ខ្លាំង អ្នកអាចកំណត់ទីតាំងដែល ត្រូវធ្វើ និង ទីតាំងដែលមិនត្រូវធ្វើក៏បាន ។ 
      
      ៤-កុំបដិសេធសិចជាមួយគេដោយការជួយខ្លួនឯង
      
      ការដែលបុរសគូស្នេហ៍នៅក្បែរ ប៉ុន្តែអ្នកបែរជាជ្រើសរើសផ្តល់ សេចក្តីសុខស្រួលដោយការជួយខ្លួនឯង បែបនេះជាការប្រមាថសមត្ថភាពសិចរបស់គេ ហើយជាទង្វើមួយដែលអ្នកចង់បញ្ជាក់ប្រាប់គេថា អ្នកដូចជា អស់អារម្មណ៍និងខាតពេលវេលាដែលចំណាយទៅលើសិចជាមួយគេ រហូតដល់ថ្នាក់គិតថា អ្វីដែលគេ ព្យាយាមធ្វើលើរាងកាយរបស់អ្នក ការពិត ទៅវាគ្រាន់តែជាការព្យាយាមជួយខ្លួនឯងរបស់គេប៉ុណ្ណោះ ។ ប្រសិនបើអ្នក ជ្រើសរើសការផ្តល់សេចក្តីសុខស្រួលដោយការជួយខ្លួនឯងនៅចំពោះមុខ គេដូច្នេះ គេប្រាកដជាទទួលអារម្មណ៍ថា ហាក់ដូចជាត្រូវគេទះមួយកំផ្លៀង និង អាម៉ាស់ជាខ្លាំង ។ 

      ៥- កុំថាគេ “អន់”
      
      សូមកុំសួរទៅបុរសជាគូស្នេហ៍ថា នេះជាលើកទីមួយរបស់បងមែន ទេ ?” សំណួរបែបនេះវាអាចជាការប្រមាថ អំពីកម្សោយសមត្ថភាពលើគ្រែ របស់គេដែលធ្វើឱ្យគេបាក់មុខបាក់មាត់ ។ សម្រាប់បុរសៗ សិចលើកដំបូង ដែលបើកភាពបរិសុទ្ធរបស់គេ ចាត់ទុកថាជាសិចដែលគេមិនអាចបំភ្លេច បាន ហើយក៏ជាសិចមួយដែលឆ្គាំឆ្គង ពិបាកបំផុតសម្រាប់គេ ។  
      
      ៦- កុំភ្លេចធ្វើសកម្មភាពលើផ្នែកផ្សេងៗរបស់គេ
      
      ច្បាស់ណាស់ថា អាច្រមក់ជាទីតាំងយុទ្ធសាស្ត្រសំខាន់បំផុតមួយរបស់ បុរស ប៉ុន្តែស្ត្រីជាគូស្នេហ៍ទាំងឡាយ គប្បីផ្តោតការយកចិត្តទុកដាក់ទៅ លើចំណុចស្រើបស្រាលផ្សេងៗទៀតរបស់គេផង ដូចជាជុំវិញ-ក ជុំវិញ ត្រចៀក ខ្នង ចុងសុដន់ ជាដើម ៘ ពីព្រោះចំណុចខាងលើនេះវាកាន់ តែជួយឱ្យគេមានអារម្មណ៍ពុះកញ្ជ្រោលរោលរាល និង ពិបាក បំភ្លេចអ្នក ពេលឡើងគ្រែម្តងៗ ។ 
      
      ៧- កុំខ្មាសអៀនក្នុងការបន្លឺសំឡេងតាមអារម្មណ៍ស្រួល
      
      ភាពស្ងាត់ដូចចោរលួចសេះមួយគប្បីធ្វើ ប្រសិនបើអ្នកកំពុងតែ ដំណើរការសិចក្នុងបន្ទប់មួយដែលឡោម ព័ទ្ធទៅដោយមនុស្សម្នាខាងក្រៅ ប៉ុន្តែប្រសិនបើសិចកំពុងតែដំណើរការទៅនៅក្នុងទីកន្លែងផ្ទាល់ខ្លួនដែល មានតែគូស្នេហ៍ពីរនាក់នោះការបញ្ជោញសំឡេងថ្ងួចថ្ងូរទៅតាមចង្វាក់អា រម្មណ៍សិចមិនមែនជារឿងដែលត្រូវបាន គេហាមឃាត់អ្វីនោះទេ ពីព្រោះ សំឡេងថ្ងួចថ្ងូរវាអាចជាសញ្ញាមួយបញ្ជាក់ប្រាប់ទៅដៃគូថា អ្វីដែលគេធ្វើ នោះគឺបានចំចំណុចចំទីតាំង និង ត្រូវចិត្តគូស្នេហ៍ហើយ ។ ម៉្យាងទៀត សំឡេងថ្ងួចថ្ងូរនេះវាកាន់តែជួយឱ្យអារម្មណ៍គេពុះកញ្ជ្រោល ហើយមានកម្លាំង ចិត្តចង់បំពេញនូវអ្វីដែលអ្នកចង់បានកាន់តែខ្លាំងថែមទៀត ៕
      
Read More..

ស្រ្តីចិត្តចើក ដឹកដៃប្រុសឡើង ផ្ទះសំណាក់ ពេលប្តីតាមទាន់ វាយប្តីថែមទៀត


ភ្នំពេញៈ បុរសវ័យ៤៥ឆ្នាំម្នាក់ ឈឺចិត្តស្ទើរក្អួតឈាម ពេលតាមទាន់ប្រពន្ធដឹកដៃប្រុស សហាយស្មន់ ឡើងផ្ទះសំណាក់ក្រេបរសជាតិស្នេហ៍ទៅហើយ បែរជាធ្វើអ្វីមិនកើតត្រូវប្រពន្ធផ្ទុះហិង្សាវាយ យ៉ាងចាស់ដៃថែមទៀត។ ហេតុការណ៍ដ៏សែនហួសចិត្ត និងនឹកស្មានមិនដល់ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោង៨យប់ថ្ងៃទី០៦ ខែកុម្ភៈ នៅផ្ទះសំណាក់ហេងហេង ស្ថិតនៅតាមផ្លូវលេខ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
តាមបុរសជាប្តី ឈ្មោះសុគន្ធ ថុល អាយុ៤៥ឆ្នាំ ជាអ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងឈូកព្រែកលៀប ស្នាក់នៅផ្ទះជួលក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ រៀបរាប់ឱ្យដឹងថា គាត់បានរៀបការជាមួយប្រពន្ធ ឈ្មោះ ម៉ី ស្រីអម អាយុ៣០ឆ្នាំ ដែលមានសហាយស្មន់ផិតក្បត់រូបគាត់នេះ តាំងពីឆ្នាំ២០០០មកម្ល៉េះ និងមានកូនប្រុស២នាក់ ជាចំណង់ដៃអាពាហ៍ពិពាហ៍ ។
បុរសជាប្តីបានរៀបរាប់ប្រាប់សមត្ថកិច្ចពេលទៅដាក់ពាក្យបណ្តឹងថា ការរស់នៅជាមួយគ្នាពីដំបូងមាន សេចក្តីសុខណាស់ តែមួយរយៈនេះ ប្រពន្ធរបស់គាត់ដើរស៊ីចាយ ដាច់យប់ស្ទើររាល់យប់ និងលក់រថយន្តមួយគ្រឿងថែមទៀតផង។ ដោយមានការសង្ស័យគាត់តាមដានដឹងថា ប្រពន្ធរបស់គាត់បានស្រឡាញ់គ្នា លួចលាក់ជាមួយបុរសឈ្មោះ ប៊ុន ធឿន ជានិស្សិតនៅសាលាជាតិកសិកម្មព្រែកលៀប និងជាកូនប្រុសអភិបាលស្រុកម្នាក់ នៅខេត្តតាកែវ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ព្រែកលៀប។
បុរសកម្សត់ស្នេហ៍រូបនេះ បានបន្តថា បន្ទាប់ពីដឹងថា ប្រពន្ធរបស់គាត់មានសហាយ គាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល និងព្យាយាមតាមដាន ជាយូរមកហើយ ។ លុះនៅថ្ងៃទី៦ ខែកុម្ភៈ គាត់បានប្រើល្បិចប្រាប់ប្រពន្ធថា ទៅចូលរួមមង្គលការមិត្តភក្តិនៅកន្ទួត ប៉ុន្តែអត់បានទៅទេ គឺនៅចាំតាមដានមើល ស្រាប់តែឃើញប្រពន្ធជិះម៉ូតូម៉ាកវីវ៉ារបស់ខ្លួនដឹកប្រុសសហាយដើរលេង ចូលហូបស៊ុបនៅភោជនីយដ្ឋាន៦៥ តាមផ្លូវលេខ៦០៨ ខាងលិចរង្វង់មូលទួលគោក ។ លុះពេលហូបស៊ុបហើយ ក៏ធ្វើដំណើរចូលផ្ទះសំណាក់ហេងហេង នៅវេលាម៉ោង៨យប់។
បុរសជាប្តីបានបន្តទៀតថា ខណៈនោះគាត់បានទូរស័ព្ទទៅមិត្តភក្តិ និងប្តឹងមន្រ្តីនគរបាលមូលដ្ឋាន ឱ្យឃាត់សហាយស្មន់ និងប្រពន្ធផិតក្បត់ ធ្វើឱ្យមានការភ្ញាក់ផ្អើល ទាំងយប់នៅមុខផ្ទះសំណាក់។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ គេឃើញស្ត្រី ជាប្រពន្ធដើរចុះពីលើផ្ទះសំណាក់ ដោយគ្មានការខ្មាសអៀន ហើយរករឿងប្តី និងចាប់បោចសក់វាយប្តីយ៉ាងចាស់ដៃថែមទៀត។
ប្រភពព័ត៌មានបន្តទៀតថា ក្រោយការប៉ះទង្គិចគ្នាស្ត្រីជាប្រពន្ធបានគេចចេញបាត់ទៅ នៅសល់តែប្រុសសហាយ ដើរចេញពីផ្ទះសំណាក់ ក៏ត្រូវបានប្តីរួមទាំងមិត្តភក្តិឃាត់ខ្លួន ឱ្យនគរបាលប៉ុស្តិ៍ទួលសង្កែ និងសំណូមពរឱ្យសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍ព្រែកលៀប ដើម្បីចាត់ការតាមផ្លូវច្បាប់។ ប៉ុន្តែម៉ោងប្រហែល១០ និង៣០នាទីយប់ ប្រុសសហាយរូបនេះ ក៏គេចខ្លួនបាត់ទៀតពេលមានមិត្តភក្តិរបស់ពួកគេមកអន្តរាគមន៍ ៕ source
Photo by DAP-NEWS
(រូបមុខ) បុរសជាប្តី ដែលត្រូវប្រពន្ធផិតក្បត់ និងរូបខាងក្រោយ បុរសជានិស្សិត ដែលឆក់បេះដូងប្រពន្ធរបស់គេ
Read More..

បុរស ៤នាក់ចូលពេទ្យ បន្ទាប់ពីប្រើប្រាស់ ផលិតផលបង្កើន ថាមពលផ្លូវភេទ


សិង្ហបុរីៈ តាមសារព័ត៌មាន Channel News Asia បានឲ្យដឹងនៅថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១២ ថា បុរស៤នាក់ ដែលមានអាយុប្រហែល៣០ ទៅ ៧៨ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេ បានប្រើប្រាស់ផលិតផលបង្កើនអារម្មណ៍ផ្លូវភេទខុសច្បាប់។
បុរសពីរនាក់ មិនទាន់ដឹងខ្លួននៅពេលដែលពួកគេត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកពីរនាក់ផ្សេងទៀតស្ថិតនៅក្នុងសភាពទាន់ខ្សោយនៅឡើយ។ តាមអាជ្ញាធរវិទ្យាសាស្រ្ត សុខាភិបាលបាននិយាយថា បុរសពីរនាក់ មុនដំបូងមិនទាន់ដឹងខ្លួន ដោយសារបានទទួលរងនូវផល ប៉ះពាល់ខ្លាំងពេក ហើយម្នាក់ទៀត មិនទាន់អាចនិយាយបាននៅឡើយ។
បើតាមការវាយតំលៃពីអាជ្ញាធរបានឲ្យដឹងថា បុរសទាំងបួន ទំនងហាក់ដូចជាទទួលរងពីការប្រើបា្រស់ផលិតផលបំប៉នសុខភាពផ្លូវភេទខុសច្បាប់។ ឥឡូវនេះអាជ្ញាធរបានចេញ សេចក្តីណែនាំ ដល់សាធារណជនឲ្យដឹង ពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលខុសច្បាប់ហើយ ផលិតផលទាំងនេះ កំពុងចរាចរគ្រប់ទីផ្សារ។ សូមបញ្ជាក់ថាអ្នកលក់ផលិតផលខុសច្បាប់ ជាង ២០នាក់ ត្រូវបានកាត់ទោស ដោយអាជ្ញាធរ វិទ្យាសាស្រ្តសុខាភិបាលកាលពី ពីរ បីឆ្នាំមុន។
Photo by DAP-News
Read More..

អត្ថប្រយោជន៍ ១០​យ៉ាង​នៃ​ការរួម​ភេទ

Photo by Looking Todayការរួម​ភេទ​គឺជា​អ្វីៗ​ដែល​មិន​គ្រាន់តែ​មានការ​បញ្ចេញ​អ័រម៉ូន​និង ការ​សប្បាយរីករាយ​ដែលមាន​រយៈពេល​ខ្លី​ទេ​។ តាម​ការពិត ការរួម​ភេទ​មាន​អ្វីដែល​ច្រើន​លើសលុប​ជាង​អ្វីដែល​យើង​គិត ទស្សនៈវិទូ​មួយរូប​ឈ្មោះថា គូ ហាំង (Ko Hung) បានសរសេរថា “​កាលណា​ដែល​មនុស្ស​ម្នាក់​រួមភេទ​កាន់​តែ​ច្រើន អត្ថប្រយោជន៍​ដែល​បាន​ក៏​កាន់តែច្រើន​ដែរ​...”​។ ទោះបីជា​យ៉ាងណាក៏ដោយ វិទ្យាសាស្ត្រ​សម័យ​ទំនើប​បាន​ប្រើ​​ពេលវេលា​តិចតួច​ក្នុងការ​ឃ្លាំ​មើល​ការ ពិត​នៃ​ការ​រួមភេទ ដែល​វា​គឺជា​ការល្អ​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​។​ ​ការ​រួមភេទ​គឺមាន​ផល​ល្អ​សម្រាប់​មនុស្សពេញវ័យ​។ ការរួម​ភេទ​ជា​លក្ខណៈ​មូលដ្ឋាន និង​ទៀងទាត់​មួយ យ៉ាងហោចណាស់​ក៏​មួយដង​ក្នុង​មួយ​សប្តាហ៍​​នោះ​គឺមាន​ភាពល្អ​ជាង​។ អត្ថ​ប្រ​យោ​ជន៍​ជាក់ស្តែង​ដែល​នឹង​ទទួល​មានដូចជា វា​អាច​ដុត​កំទេច​កាឡូរី​នៅក្នុង​ខ្លួន បំបាត់​ភាព​ស្ត្រេ​ស​និង​ជួយ​អោយ​​អ្នក​ដេក​លក់​​កាន់តែ​ស្រួល​ជាង​មុន ប៉ុន្តែ​កត្តា​ទាំងអស់នេះ​គ្រាន់តែ​ជា​ចំនុច​តូចៗ​តែប៉ុណ្ណោះ​។ អ្វីដែល​បង្ហាញ​ខាងក្រោម​នេះ​គឺជា​ហេតុ​ផល​មួយ​ចំនួន​បន្ថែមថា​ហេតុអ្វី បាន​ជាការ​រួមភេទ​អាចជួយ​អោយ​អ្នករស់នៅ​បាន​កាន់តែ​យូរ និង​ជីវិត​ពោរពេញ​ដោយ​​ការសប្បាយរីករាយ​។​

១, បំបាត់​ការឈឺចាប់​ ​ក្នុងពេល​ភ្លាមៗ​មុនពេល​ឈានដល់​ចំនុចកំពូល​នៃ​ការរួម​ភេទ កម្រិត​អ័រម៉ូន​របស់​អុក​ស៊ី​តូ​ស៊ីន (Oxytocine) មានការ​កើនឡើង​ខ្ពស់ជាង​កម្រិត​ធម្មតា​រហូតដល់ ៥​ដង​។ វា​ធ្វើ​អោយចេញ​អ័រម៉ូន​មួយ​ប្រភេទ​ទៀត​ឈ្មោះថា​អង់​ដូ​ហ្វី​ន (Endorphins) ដែលមាន​តួរ​នាទី​សម្រាប់​បំបាត់​ការឈឺចាប់​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​អាកា​រៈ​ឈឺក្បាល ឈឺ​ដោយសារ​រលាក​សន្លាក់ ឬ​ចង្កោម​រោគសញ្ញា​ក្រោយពី​រាំងរដូវ នោះ​វា​ហាក់​បី​ដូច​ជា​មានការ​ធូរស្រាល​ច្រើន​ក្រោយពី​រួមភេទ​រួច ហើយ​អ្វីដែល​ត្រូវ​អរគុណ​នោះ​គឺ​ការឡើង​ខ្ពស់​នៃ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ។​ 

២, បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ទប់​ទលនឹង​ជំងឺ​ ​ការរួម​ភេទ​ដែល​ធ្វើទៅ​តែមួយ​ដង ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​ជួយ​ធ្វើ​អោយ​កម្រិត​នៃ​អង់​ទីករ (IgA)​ដែលមាន​នាទី​ប្រឆាំងនឹង​ជំងឺ​កើនឡើង​។ ការ​បញ្ចេញ​​នៃ​​អង់​​ទី​ករ​​នេះ​​ធ្វើ​អោយ​​កម្រិត​នៃ​​កង​ទ​ព័រ​សម្រាប់​ការពារ រាងកាយ​ការពារ​ខ្លួន​របស់​យើង​ទប់ទល​បាន​ទៅនឹង​ជំងឺ​ផ្តាសាយ​។​

៣, បន្ថយ​អាកា​រៈ​ស្ត្រេ​ស​ ​ពិតណាស់ ការរីករាយ​នឹង​សកម្មភាព​នៃ​ការរួម​ភេទ អាចធ្វើអោយ​អារម្មណ៍​នៅក្នុង​ចិត្ត​កាន់តែ​រីករាយ​បន្ថែមទៀត​។ ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា មនុស្ស​ដែល​រួមភេទ​កាន់​តែ​ច្រើន ធ្វើអោយ​ពួកគេ​មាន​អារម្មណ៍​ថា​ធូរស្រាល សប្បាយចិត្ត​កាន់តែច្រើន ហើយ​បាន​សិក្សា​ពី​របៀប​គ្រប់គ្រង​ភាព​​ស្ត្រេ​ស​​​របស់ខ្លួន​អោយបាន​កាន់តែ ល្អ​។ ក្នុងពេល​ដល់​ចំនុចកំពូល​នៃ​ការ​រួមភេទ​ហើយ អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ស្រាប់តែ​ឡើង​ខ្ពស់​​ភ្លាម​តែម្តង ដែល​វា​​ប្រហែលជា​សញ្ញា​មួយ​ធ្វើអោយមាន​អារម្មណ៍​ទំនាក់ទំនង​កាន់តែខ្លាំង រវាង​ដៃគូរ និង​បំបាត់​ភាព​តាន​តឹង​។​

៤, អាយុ​វែង​ ​ការ​ដល់​ចំនុចកំពូល​ធ្វើអោយ​បញ្ចេញ​អ័រម៉ូន​ម្យ៉ាងទៀត​ឈ្មោះថា De​hy​droepiandrosteron (DHEA) ដែល​វា​មាន​នាទី​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត និង​ជួយ​បង្កើន​កម្រិត​ប្រព័ន្ធ​ភាព​ស៊ាំ​​ក្នុង​រាងកាយ​។ អ័រម៉ូន DHEA អាច​ទៅ​ជួសជុល​ជាលិការ​ដែល​ខូចខាត បង្កើន​សតិបញ្ញា និង​ធ្វើអោយ​ស្បែក​មាន​​សុខ​ភាពល្អ​។ ជាមួយគ្នានេះដែរ យោងទៅតាម​ការសិក្សា​មួយ​របស់​ប្រទេស​អងគ្លេស​ដែល​បានធ្វើ​ទៅលើ​បុរស ចំ​នួន ១​០០​០​​នាក់​បាន​រកឃើញថា បុរស​ដែល​រួមភេទ​យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍​មាន​អត្រា​នៃ​ការស្លាប់​តែ​​ពាក់​កណ្តាល​​ប៉ុណ្ណោះ បើ​យើង​ធ្វើការ​ប្រៀបធៀប​ជាមួយ​អ្នក​រួមភេទ​តិចជាង​ម្តង​ក្នុង​មួយខែ​។​

៥, បង្កើន​ចរន្តឈាម​ ​ការរួម​ភេទ​មាន​អត្ថប្រយោជន៍​ក្នុងការ​បង្កើន​ចរន្តឈាម ជាពិសេស​ចរន្ត​ឈាម​ស​ម្រា​ប់​ខួរក្បាល ដោយសារតែ​ចង្វាក់បេះដូង​កើនឡើង និង​ការ​ដក​ដង្ហើម​​ជ្រៅៗ​។ ជាមួយនឹង​ការស្រោចស្រព​ឈាម​​ស្រស់ កោសិកា​និង​សរីរាង្គ​របស់​អ្នក​ត្រូវ​បានទទួល​អុកស៊ីសែន និង​អ័រម៉ូន​គ្រប់គ្រាន់​។ ជា​មួយ​គ្នា​នេះ​​អ្នក​​ក៏បាន​បញ្ចេញ​​កាកសំណល់​ដែល​ធ្វើអោយ​ឈឺក្បាល និង​ជំងឺ​ផ្សេងៗ​ចេញពី​រាងកាយ​របស់​អ្នក​ដែរ​។​

៦, ជួយ​អ្នក​ដេក​បាន​ស្រួល​ ​មិនមែន​គ្រាន់តែ​ការបញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ក្នុងពេល​ដល់ ចំ​នុច​កំ​ពូល​​នៃ​ការ​រួមភេទ​ធ្វើអោយ អ្នក​ទាំងពីរ​មាន​អារម្មណ៍​ស្រួល​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ការស្រាវជ្រាវ​បាន​បង្ហាញថា វា​ក៏​ជួយ​អោយ​​អ្នក​ដេកលក់​ស្រួល​ដែរ​។ ការ​ដេក​គ្រប់គ្រាន់​ជាប់ទាក់ទង ទៅនឹង​រឿង​ល្អៗ​ជាច្រើន​ទៀត​ដូចជា ការ​រក្សា​​ទម្ងន់ និង​សម្ពាធ​​ឈាម​អោយ​នៅមាន​សុខភាព​ល្អ​។​ 

៧, ពង្រឹង​ដល់​សុខភាព​បេះដូង​-​សរសៃឈាម​ ​ការសិក្សា​ថ្មី​មួយ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការរួម​ភេទ​ជាប់​ពាក់​ព័ន្ធ​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​គេ​បាន​តាមដាន បុរស​ចំនួន ៩១៤​នាក់​​រយៈ​ពេល ២០​ឆ្នាំ​។ អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញថា ការ​រួមភេទ​ពីរដង ឬ​ច្រើនដង​ក្នុង​មួយ​សប្តាហ៍​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំង​បេះ​ដូង ឬ​ដាច់​សរ​សៃ​ឈាម​​ខួរក្បាល​ទៅលើ​បុរស​ទាំង​នោះបាន​ពាក់កណ្តាល នេះ​បើ​យើង​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​រួមភេទ​តិចជាង​ម្តង​ក្នុង​មួយ​ខែ​។​ 

៨, កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ ​ភាពមិនប្រក្រតី​ទាក់ទង​នឹង​ក្រពេញ​ប្រូ​ស្តា​ត​ត្រូវបាន​គេ​ស្គាល់​ថា បង្ក​ឡើង​​ដោយ​កាកសំណល់​មិនល្អ​នៅក្នុង​ទឹករំអិល​ពី​ក្រពេញ​នេះ​។ ការរួម​ភេទ​ជា​ទៀង​ទាត់​អាចជួយ​បញ្ចេញ​ចោល​នូវ​កាក​សំ​ណល់​ដ៏​មាន​គ្រោះថ្នាក់ ទាំងនេះ​បាន ហើយក៏​ជួយ​ការពារ​ក្រពេញ​ប្រូ​ស្តា​ត​ពី​ជំងឺមហារីក​ដែរ​។

យោង​ទៅ​តាម​​អ្នក​ស្រាវ​ជ្រាវ​បានអោយដឹងថា ការបាញ់​ទឹកកាម​ច្រើនដង​ជាពិសេស ក្នុងចំណោម​បុរស​អាយុ​ខ្ទង់​២០​ឆ្នាំ​ប្រហែល ជា​កាត់​បន្ថយ ការ​ប្រ​ឈម នឹង​ជំងឺ មហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​នៅ​ថ្ងៃក្រោយ​។ ការសិក្សា​មួយ​ផ្សេងទៀត​បាន​រកឃើញថា ការ​ដែល​ឧស្សាហ៍​បាញ់​ទឹកកាម បាន​២១​ដង​ឡើង​ទៅ​ក្នុង​មួយខែ ត្រូវបាន​ចាត់ទុកថា​ប​ន្ថ​យ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រ​ពេញ​​ប្រូ​ស្តា​ត​លើ មនុស្ស​ចាស់ នេះ​បើ​យើង​ប្រៀ​ធៀប​ទៅលើ​មនុស្ស​ដែល​បាញ់​ទឹកកាម​តិចជាង ៤​ទៅ​៧​ដង​ក្នុង​មួយខែ​។​

៩, ជួយ​ក្នុងការ​សម្រក​ទម្ងន់ និង​អោយ​រាងកាយ​មាន​ភាព​សមសួន​ ​ខណៈ​​ដែល​អ្នក​មិន​ចង់​ហាត់ប្រាណ​ដោយ​លើក​ដុំ​ដែក ដើម្បី​សម្រក​ទំ​នង់​នោះ ការរួម​ភេទ​ជា​ទៀងទាត់​អាចជួយ​អ្នក​បាន​។ ការរួម​ភេទ​បាន ៣០​នាទី អាច​​ដុត​កាឡូរី​បាន​ចាប់ពី ៨៥​ឡើងទៅ​ក្នុង​ខ្លួន​របស់​យើង​។ ស្តាប់ទៅ​វា​ប្រហែលជា​មិនមាន​អ្វី​ច្រើន​ណាស់ណា​នោះទេ ប៉ុន្តែ​ការរួម​ភេទ ៤២​ដង​ដោយ​​ម្តងៗ​ចំនួន ៣០​នាទី​វិញ វា​នឹង​អាច​ដុត​៣៥៧០​កាឡូរី ដែល​វា​ច្រើន​គ្រប់គ្រាន់​ក្នុងការ​សម្រក​ទម្ងន់​បាន ០,៤៥​គីឡូក្រាម​ដែរ​។ ការរួម​ភេទ​ក៏​ជួយ​បង្កើន​​អោយមាន​ការផលិត​អ័រម៉ូន​តេស​ស្តូ​ស្ទើ​រ៉ូ​ន ដែល​វា​មាន​តួរ​នាទី​ធ្វើអោយ​ឆ្អឹង និង​សាច់ដុំ​រឹងមាំ​។​

១០, ជួយ​បង្កើត​អ័រម៉ូន​តេស​ស្តូ​ស្ទើ​រ៉ូ​ន និង​អេស​ស្ត្រូ​ជេន​ ​ការរួម​ភេទ​ជា​ទៀងទាត់​ជួយ​បង្កើន​ទាំង​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ផង និង​អេស​ស្ត្រូ​ជេន​ផង នៅលើ​មនុស្ស​ទាំង​ពីរភេទ​។ តេស​ស្តូ​ស្ទើ​រ៉ូ​ន​គឺជា​អ្នកបង្កើត​អោយ​មាន​ចំណង់​ផ្លូវភេទ​លើ​បុរស ហើយក៏​វា​កាន់​តែខ្លាំង​ណាស់ដែរ​ចំពោះ​ស្ត្រី​។ ក្រៅពី​បង្កើត​ចំណង់​ផ្លូវភេទ​របស់​អ្នក​ហើយ​នោះ តេស​ស្តូ​ស្តេ​រ៉ូ​ន​ជួយ​​បង្កើន​កម្លាំង​ដល់​ឆ្អឹង និង​សាច់ដុំ​។ វា​ក៏​ជួយ​ធ្វើអោយ​បេះដូង​មាន​សុខភាព​ល្អ និង​ជំរុញ​អោយ​កូ​ឡេ​ស្តេ​រ៉ុល​ដែល​ល្អ​ឡើង​ខ្ពស់​ដែរ​។ ចំពោះ​ស្ត្រី ការ​​រួមភេទ​ធ្វើអោយ​កម្រិត​នៃ​អ័រម៉ូន​អេស​ស្ត្រូ​ជេន​ឡើង​កាន់តែ​ខ្ពស់ ដែល​វា​អាច​ការពារ​ប្រឆាំងនឹង​ជំងឺ​បេះដូង​បាន​។ អេ​ស្ត្រូ​​ជេន​ធ្វើអោយ​ស្ត្រី​ចង់​ស្ទាប ចង់​ប៉ះ និង​ចង់​មាន​អារម្មណ៍​រ៉ូ​មែន​ទិច ហើយ​ចំណែកឯ​តេស​ស្តូ​ស្ទើ​រ៉ូ​ន​វិញ​គឺជា​អ្នក​បង្កើត​​អោយមាន​សម្រើប ផ្លូវភេទ​។ អេស​ស្ត្រូ​ជេន​ក៏មាន​តួរ​នាទី​​ដ៏​ធំ​មួយ​លើ​ការបង្កើត​ក្លិន​លើ​រាងកាយ របស់​មនុស្ស​ស្រី​។​ ​ការរួម​ភេទ​ដ៏​ល្អ និង​ប្រកបដោយ​សុខភាព​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រ​លាញ់​​គឺ​ផ្តល់នូវ អត្ថប្រយោជន៍​។ កា​របរ​បោស​អង្អែល ការ​អោប និង​ការ​បីត្រ​កង​​ជួយ​​បង្កើត​អារម្មណ៍​ដល់​ក្តី​ស្រ​លាញ់ ការលើកទឹកចិត្ត និង​ការយកចិត្តទុកដាក់​។ រាល់​ការបង្ហាញ​នូវ​សេចក្តីស្រលាញ់ និង​អារម្មណ៍​នៃ​ភាព​ស្និទ្ធ​ស្នាល​​​ទាំងអស់​ជួយ​ធ្វើអោយ​របួស​នានា​ឆាប់​បាន ជាសះស្បើយ​។ ដូច្នេះ​ការរួម​ភេទ​ជាមួយនឹង​ការ​ស្ទាប​និង​កា​របរ​បោស​អង្អែល​​ដោយ សេច​ក្តី​ស្នេ​ហា​​ធ្វើ​អោយបាន​អត្ថប្រយោជន៍​ជា​សុខភាព​​៕​

Read More..

៦ ឧបសគ្គ បង្អាក់អារម្មណ៍ ស្រីដែលបុរសគួរយល់ដឹង


ថ្វីបើបុរសជាមេបញ្ជាការក្នុងរឿងលើ គ្រែយ៉ាងណាក្តី ប៉ុន្តែក៏មិនមែនបញ្ជា ឬ ចាត់ការគ្រប់រឿងឱ្យប្រព្រឹត្តទៅតាម ចិត្តតាមអារម្មណ៍របស់ខ្លួនទាំងអស់ នោះទេ ពោលគឺបុរសត្រូវផ្តោតការ យកចិត្តទុកដាក់ ផ្តោតចំណាប់អារម្មណ៍ របស់អ្នកស្ថិតក្រោមបញ្ជាដូចស្ត្រី ជាដៃគូផងដែរ ។
      
      * ទីកន្លែងសម្រាប់សិចស្អុយៗ
      ច្បាស់ណាស់ថា បុរសស្ទើរគ្រប់រូបមិនមែនជាអ្នករៀបចំឆាក ប៉ុន្តែ ការចង់មានសិចជាមួយស្ត្រីណាម្នាក់ឱ្យ ទទួលបានសេចក្តីសុខស្រួល មាន រសជាតិដិតជាប់ក្នុងអារម្មណ៍នោះ គួរតែចេះបង្កើតបរិយាកាសឱ្យមានភាព រ៉ូមែនទិកមើលទៅចង់ដំណើរការរឿងលើគ្រែតែម្តង ដូចជាផ្ទះល្វែង ឬ បន្ទប់របស់បុរសមិនត្រូវមានកាកសំណល់ អាហាររប៉ាត់រប៉ាយមានសម្លៀក បំពាក់កខ្វក់ ឬ មានឈុតក្នុងរបស់ស្ត្រីផ្សេងដាក់បំពាក់នៅតាមសាឡុងឡើយ ។ បន្ទប់ដែលល្អគួរតែជាបន្ទប់ដែលស្អាត មានសណ្តាប់ធ្នាប់ បើកចម្រៀង តិចៗ អាចបិទវាំងននបំបាំងពីក្រសែភ្នែក មជ្ឈដ្ឋានខាងក្រៅ ហើយប្រើពន្លឺ ភ្លើងស្រទន់ៗ ឬ ពន្លឺភ្លើងទៀនជំនួសវិញ នោះបរិយាកាសក្នុងការមាន សិចនឹងដំណើរការប្រកបដោយភាពរលូន រ៉ូមែនទិក និង មានសេចក្តីសុខ បំផុត ។ 
      
      * ចម្លងតាមភាពយន្តសិចមិនត្រូវ
      មិនចំពោះថា អ្វីដែលបុរសបានឃើញក្នុងភាពយន្តសិចវាបានកន្ត្រាក់ អារម្មណ៍ បង្កើតភាពស្រើបស្រាល ប៉ុនណាក៏ដោយប៉ុន្តែបុរសក៏មិនត្រូវធ្វើ មកលើស្ត្រីជាគូស្នេហ៍ដូចក្នុងភាពយន្តសិចដែរ ។ ការពិតទៅអាចមានស្ត្រី ខ្លះចូលចិត្តប្រសិនបើធ្វើតែមួយដង ឬ ពីរដង ប៉ុន្តែបើពេលឡើងគ្រែរាល់ លើក បុរសធ្វើដូចជាទិញស្ត្រីជាដៃគូ មកបម្រើផ្លូវភេទបម្រើអារម្មណ៍កម្សាន្ត សប្បាយយ៉ាងដូច្នេះ នោះធានាថាមិនយូរប៉ុន្មានច្បាស់ជាចែកផ្លូវគ្នាដើរជាក់ ជាពុំខាន ។ អ្វីដែលបុរសគប្បីបំពេញ គឺព្យាយាមធ្វើយ៉ាងណានាំស្ត្រីជាគូ ស្នេហ៍ឱ្យមានអារម្មណ៍សប្បាយ មានសេចក្តីសុខ អាចចម្លងតាមភាពយន្ត សិចខ្លះក៏មិនជាថ្វី ប៉ុន្តែកុំឱ្យអ្វីដែលកើតឡើងទាំងអស់មកបង្អាក់អារម្មណ៍ ស្ត្រីឱ្យសោះ ។ 
      
      * បបោសអង្អែលបែបស្ទើរៗ
      
      ក្នុងផ្នត់គំនិតស្ត្រីភាគច្រើនគិតថា ប្រសិនបើបុរសកើតមានអារម្មណ៍ ផ្លូវភេទគឺតែងធ្វើការវាយលុក ដើម្បីឱ្យ ខ្លួនឯងទទួលបានសេចក្តីសុខដោយ មិនគិតដល់ស្ត្រីជាគូស្នេហ៍ឡើយ ។ បុរសខ្លះយល់ថា ការបបោសអង្អែលជា ការចំណាយពេលឥតប្រយោជន៍ ប៉ុន្តែបុរសត្រូវដឹងថា សិចវាមិនខុសពីគ្រឿង ម៉ាស៊ីនប៉ុន្មានឡើយ បើយើងមិន បានកម្តៅម៉ាស៊ីនឱ្យក្តៅសិនទេនោះ វា ប្រាកដជាបើកមិនបានស្រួលទេ ។ យ៉ាងណាមិញ សិចក៏ដូចគ្នាដែរ ការ បបោសអង្អែលងាយៗ ប៉ុន្តែជួយកម្តៅអារម្មណ៍ឱ្យកើតមានអារម្មណ៍ផ្លូវភេទ បានដូចជា ការឱប ថើប ស្ទាបច្របាច់ លិទ្ធ ត្រដុសឱ្យគ្នា ជាដើម ។

      
      * មិនគួរសមជាមួយស្ត្រី
      ការដែលបុរសប្រើសព្ទនាមប្លែកៗស្តាប់ទៅមិនគួរសមយកមកហៅស្ត្រី ឬ បបួលស្ត្រីជាដៃគូមកលេងល្បែងលើគ្រែ ដែលមើលទៅមិនសុភាព មិន គួរសម ដូចជាការដកចេញយកទឹកអសុចិមកបាញ់លើដើមទ្រូង លើផ្ទៃមុខ ដោយស្ត្រី ជាដៃគូមិនចូលចិត្ត ឬ បង្ខំឱ្យស្ត្រីលេបទឹកអសុចិរបស់ខ្លួន ឬ ប្រើ ក្បាច់ប្លែកៗ ខ្លាំងៗដើម្បីឱ្យខ្លួនអស់ចិត្ត ជាដើម ។ ប្រសិនបើបុរសណាចូលចិត្តធ្វើទង្វើដែលមើលទៅខុសប្រក្រតីបែបនេះ គេមិនមែនជាសុភាព បុរសសម្រាប់រឿង លើគ្រែឡើយ ។ ត្រូវចាំទុកថា សិចគឺជាកិច្ចដែលធ្វើដោយ មនុស្សពីរនាក់ (ប្រុស+ស្រី) ដូច្នេះទេ ដើម្បីឱ្យសិចមួយប្រកបទៅដោយ ភាពរលូន និង ទទួលបានសេចក្តីសុខស្រួល ភាគីមួយៗត្រូវចេះគិតដល់ដៃ គូរបស់ខ្លួនផង ជាពិសេសបុរសត្រូវចេះស្វែងយល់អំពីរសនិយមសិចរបស់ ស្ត្រីជាដៃគូ ពោលគឺបើស្ត្រីជាដៃគូមិនសប្បាយចិត្ត មិនពេញចិត្តឱ្យធ្វើត្រង់ ចំណុចណាមួយទេ បុរសក៏មិនត្រូវបង្ខំ ឬ បំពានដែរ ។ 
      
      * ភ្លេចផ្នែកស្រើបស្រាលខ្លះ
      ក្នុងពេលដែលល្បែងលើគ្រែកំពុងតែដំណើរការ ភាគី បុរសមិនត្រូវភ្លេចលញ់ត្រដុសបបោសអង្អែលលើ ដើមទ្រូងរបស់ ស្ត្រីជាដៃគូឡើយ ព្រោះវាផ្សាភ្ជាប់អារម្មណ៍របស់ស្ត្រីគូស្នេហ៍ ឱ្យនៅជាប់ៗគ្នា ប៉ុន្តែគួរឱ្យសោកស្តាយ ដោយបុរសមួយចំនួន ច្រើនតែភ្លេចបំពេញត្រង់ចំណុចមួយនេះ ជាពិសេសប្រសិនបើ បុរស និង ស្ត្រីនោះរួមរស់ជាមួយគ្នាយូរមកហើយ ។ ចូរកុំភ្លេច ថា ចំណុចដែលគួរឱ្យចាប់អារម្មណ៍លើខ្លួនប្រាណស្ត្រីមាន លើសពីមួយចំណុច ហើយផ្តល់ប្រយោជន៍ច្រើនដល់សេចក្តី សុខខាងផ្លូវភេទ បើទុកណាជាចំណុចខ្លះរបស់ស្ត្រីត្រូវបាន បុរសមានអារម្មណ៍ពិសម័យ ឬ ចូលចិត្តតិចជាងចំណុចផ្សេង ក៏ដោយ ប៉ុន្តែដើម្បីឱ្យសិចមួយប្រកបទៅដោយភាពជក់ចិត្តដិត អារម្មណ៍ ភាគីបុរសគប្បីស្គាល់ និង កុំភ្លេចធ្វើការបបោស អង្អែលចំណុចរាយរងបន្ទាប់បន្សំដែលអាចរំញ្ញោចអារម្មណ៍ ស្ត្រីគូស្នេហ៍ ដើម្បីឱ្យនាងទទួលបានសេចក្តីសុខមួយស្ងប់អា- រម្មណ៍ផង ។ 
      
      * ក្បាច់ថ្មីចម្លែកអារម្មណ៍
      
      តាមធម្មតា ស្ត្រីក៏ចូលចិត្តសាកល្បងអ្វីដែលថ្មីហើយ ពេញចិត្តនឹងសាកល្បងល្បែងលើគ្រែបែបថ្មីៗស្រាប់ដែរ គ្រាន់តែអ្វីដែលថ្មីនោះ កុំឱ្យវាជ្រុលខុសទំនងខ្លាំងពេក ។ ដូច្នេះប្រសិនបើភាគីបុរសចង់ឱ្យស្ត្រីជាដៃគូសាកល្បងនូវ ក្បាច់ថ្មីៗជាមួយខ្លួន គប្បីព្យាយាមធ្វើយ៉ាងណាឱ្យស្ត្រីជា គូស្នេហ៍មានអារម្មណ៍ចូលចិត្ត សប្បាយនឹងសហការរីក រាយជាមួយ ពោលគឺត្រូវដំណើរការទៅដោយសន្សឹមៗ មួយៗ ថ្នមៗ ដោយភាពស្និទ្ធស្នាល មុននឹងសន្សឹមៗចូល ទៅដល់ចង្វាក់មិនធម្មតា ក្បាច់ថ្មីប្លែក នោះទើបទទួលបាន ការស្ងើចសរសើរពីស្ត្រីគូស្នេហ៍ថា “មានជំនាញផស់គេ មែន !” ៕ source
Read More..