ប្រយោជន៏ នៃ ដំណេក ពេលថ្ងៃ


ត្របកភ្នែក ប្រែជាធ្ងន់ ក្រោយពេលបរិភោគ អាហារថ្ងៃត្រង់រួច ? អ្នកជំនះ ដោយមិនព្រមធ្មេច មួយស្រឡេត តើមែនទេ ? ជាការមិនធម្មតា សម្រាប់យើងទេ ព្រោះតាមកម្មវិធីចិត្តសាស្ត្រ គឺគេឲ្យយើងសម្រាកធ្វើការងារ នៅចន្លោះពីម៉ោង ១៣ ទៅ ១៥ រសៀល ដែលជាពេល ដែលខួរក្បាល ត្រូវឈប់សំរាក ។ ដូច្នេះ យើងគួរយកតម្រាប់តាម ជនជាតិអេស្ប៉ាញ ឬជនជាតិក្រិច ដោយដេក សម្រាកពេលថ្ងៃ និងបានសម្រាក យ៉ាងពិតប្រាកដ ។
ជាពិសេស ដំណេកពេលថ្ងៃ អាចជួយកំណត់ព្រំដែន សម្ពាធសរសៃឈាមក្រហម និងជួយឲ្យ ដំណើរ នៃជីវសាស្ត្រ ប្រព្រឹត្តិទៅ យ៉ាងទៀងទាត់ ពីព្រោះថា ការសម្រាកពេលថ្ងៃចំនួន ៣០ នាទី ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយបញ្ហាជំងឺ បេះដូង ទាក់ទងនឹង សរសៃឈាម បានដល់ទៅ ៣០ ភាគរយ ។
តាមការសិក្សាស្រាវជ្រាវ របស់ជនជាតិអាមេរិក និងជនជាតិអឺរ៉ុប ដំណេកពេលថ្ងៃ ធ្វើឲ្យយើងកើនកម្លាំងពី ៤ទៅ ៥ដង ដោយ ធ្វើឲ្យសាច់ដុំ និងខួរក្បាល បាត់អស់ការនឿយហត់ ក្រោយពីពេលដែលយើង បានធ្វើការអស់រយៈពេល ជាច្រើនម៉ោង ៕
www.dap-news.com
www.dap-news.com
Read More..

វិធី ធ្វើឲ្យអារម្មណ៍ ស្រស់ស្រាយ ពេញមួយថ្ងៃ


១-ពេលព្រឹក  អ្នកគួរស្តាប់បទចម្រៀងពិរោះៗ ឬដាក់សម្លេងនាឡិកា ឲ្យរោទិ៍ ដោយបទចម្រៀង ពិរោះៗ រួចផ្តើមយក អារម្មណ៍ នៃថ្ងៃថ្មី ដោយ ៖
- បើកបង្អូច ស្រូបយកធាតុអាកាសបរិសុទ្ធ ឬដើរទៅខាងមុខផ្ទះ ឲ្យផ្ទៃមុខ ប៉ះនឹងខ្យល់បរិសុទ្ធ រួចដកដង្ហើមចូល ឲ្យវែងៗ ៥ ដង ។
- ងូតទឹកនឹងសាប៊ូ ដែលមានក្លិនក្រអូប ដើម្បីបន្ថែម ភាពស្រស់ថ្លា ដល់អារម្មណ៍ ព្រមទាំងលាប បំប៉ន ស្បែក ដោយក្រែម និងច្របាច់ ម៉ាស្សាស្រាលៗ ។
- បាញ់ទឹកអប់ ក្លិនក្រអូបប្រហើរ ដើម្បីឲ្យមានភាពស្រស់ស្រាយ អារម្មណ៍ល្អ ។
- បន្ថែមភាពស្រស់ថ្លា ឲ្យរាងកាយ ដោយការពិសារ តែជីអង្គាម ឬទឹក្រូចឆ្មារក៏បាន ។
- ដើរ ឬធាក់កង់ ជំនួសការជិះរថយន្ត ទៅធ្វើការ ដើម្បីបានស្រូបយកខ្យល់ អាកាសបរិសុទ្ធ ។
២-ពេលថ្ងៃត្រង់ ៖
-អំឡុងពេលធ្វើការ ត្រូវមានពេលសម្រាកខ្លះផង បើត្រូវអង្គុយនឹងមួយកន្លែងយូរៗ ត្រូវឧស្សាហ៍ងើប សម្រួលសរសៃ និងដកដង្ហើមវែងៗ។
-ពិសារផ្លែប៉ោមមួយផ្លែ ឬផ្លែឈើផ្សេងៗ ឬអាចផ្លាស់ប្តូរ ទីកន្លែង ជាមួយមិត្តរួមការងារក៏បាន ដើម្បីជៀសវាង ពីមុខកុំព្យូទ័រមួយស្របក់ ។
-ពេលសម្រាកថ្ងៃត្រង់ គួរទទួលទានអាហារឆ្ងាញ់ៗ ស្តាប់តន្រ្តីពិរោះៗ ដើរលេង ឬធ្វើអ្វីក៏បាន ។
៣-ពេលល្ងាច
-កុំមើលទូរទស្សន៍ ព្រោះអាចធ្វើឲ្យអ្នក មានអារម្មណ៍ តប់ប្រមល់លើសដើម អ្នកអាចអានសៀវភៅរឿង ប្រលោមលោកក៏បាន ។
-ធ្វើការងារសិល្បៈ ដែលចូលចិត្ត ដូចជា គូររូប ។
-ទទួលទានអាហារ ដែលងាយស្រួលរំលាយ ដើម្បីឲ្យអ្នកគេងលក់ស្រួល នៅពេលយប់ ។
-ហាត់ប្រាណ ។
-ងូតទឹកលាយផលិតផល ដែលមានប្រងក្រអូបប្រហើរ ព្រោះវា ជួយឲ្យអ្នកបំប៉នស្បែក ។
-បន្ទប់គេង ត្រូវមានខ្យល់អាកាសចេញ-ចូលល្អ ដើម្បីបានទទួលអុកស៊ីសែន គ្រប់គ្រាន់ ។
-ទុកពេលទំនេរ សម្រាប់ខ្លួនឯងប្រមាណ ៣០នាទី ដោយគ្មានសម្លេងទូរស័ព្ទរំខាន មិនមើល ទូរទស្សន៍ មិនលេងកុំព្យូទ័រ អាចអង្គុយផឹកតែ អុជទៀន ពណ៌ក្រហម រូចបន្តក់ប្រេងក្រអូបក្លិន ឡាវេនឌឺ ២ ឬ ៣ ដំណក់ និងជួយឲ្យអ្នក មានអារម្មណ៍ស្រស់ថ្លា ៕
www.dap-news.com
www.dap-news.com
www.dap-news.com
Read More..

វិធីសម្រក ក្បាលពោះ យ៉ាងឆាប់រហ័ស


ប្រសិនអ្នកសំរេចចិត្តថា អ្នកនឹងធ្វើការសម្រក​  ក្បាលពោះរបស់អ្នក ហើយអ្នកត្រូវការ ឲ្យមានប្រសិទ្ធភាព  យ៉ាងឆាប់រហ័ស នេះគឺជាពេលវេលា សំរាប់អ្នកអនុវត្តហើយ!  ខាងក្រោមនេះគឺ ជាវិធីដែលអាចជួយឲ្យអ្នក   មានក្បាលពោះរាបស្មើ បានយ៉ាងឆាប់រហ័ស។
1. ផ្លាស់ប្តូររបបអាហាររបស់អ្នក។ ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន និងជៀសវាងទទួលទានអាហារណា ដែលមានជាតិធាត់ច្រើន។ កាត់បន្ថយការទទួលទាន អាហារ ដែលមានជាតិ ហើយអ្នកគួរតែបែរមកទទួលទាន គ្រាប់ធុញ្ញជាតិ នំបុ័ងធ្វើពីស្រូវសាលី និងបាយអង្ករសម្រូប។
2. ចូរធ្វើលំហាត់ប្រាណ ឲ្យបានយ៉ាងហោចណាស់ ៣ ឬ ៤ដងក្នុងមួយសប្តាហ៍ ដោយអ្នកអាចទៅហែលទឹក ឬទៅក្លឹបហាត់ប្រាណ ពីព្រោះសកម្មភាពទាំងនេះ អាចធ្វើឲ្យអ្នកមានក្បាលពោះ រាបស្មើបានយ៉ាងលឿនបំផុត។
3. ទទួលទានអាហារដែលមានកាឡូរីទាប។ ជាធម្មតា ប្រសិនបើអ្នកប្រើប្រាស់កាឡូរី ២០០០ កាឡូរីក្នុងមួយថ្ងៃ អ្នកគួរតែកាត់បន្ថយវាមកត្រឹមតែ ១៥០០ កាឡូរី។
Photo by DAP-News
Read More..

១០​វិធី​ ​សម្រ​កក្បា​លពោះ​បុរស​


បុ​រ​ស​មា​ន​ក្បា​លពោះ​ ​មើ​ល​ទៅ​មិន​ស​ង្ហា​ ​ថែ​ម​ទាំ​ង​អា​ចប្រ​ឈ​ម​នឹ​ង​បញ្ហា​សុ​ខ​ភាព​ទៀ​ត​ផង​។​ ​ការ​ស​ម្រ​ក​ក្បាល​ពោះ​ ​ក៏​ជាប្រ​កា​រ​ចាំបា​ច់​ចំ​ពោះ​បុរ​ស​ដែ​រ​ ​មិន​មែ​នតែ​ស្ត្រី​នោះ​ទេ​.​.​.។​
បង្កើនការដុតបំផ្លាញថាមពល ៖ មិនមែនចំពោះតែជាតិខ្លាញ់នៅក្បាលពោះ មួយកន្លែងនោះទេ អ្នក​ត្រូ​វ​ជំ​រុ​ញ​ការដុតបំផ្លាញជាតិខ្លាញ់ ពេញមួយតួខ្លួន ដោយបង្កើនចលនារាងកាយ ដូចជា ដើរឡើងចុះ កាំជណ្តើរ ​ជំ​នួស​ជ​ណ្តើ​យន្ត, ដើរលឿនៗ ឬទិញទឹកសុទ្ធ ២ដបធំៗ យួរនៅនឹងដៃទាំងសងខាង មុននឹង- ដើរទិញទំនិញ។​
ងូតទឹកត្រជាក់ ជំរុញការដុតបំផ្លាញថាមពល ៖ មានការសិក្សាស្រាវជ្រាវអះអាងថា ជាតិខ្លាញ់ នឹ​ងរំ​លា​យ​ខ្លួ​ន​បាន​ល្អ ប្រសិនបើឋិតនៅក្នុងបរិស្ថានដែលត្រជាក់។ ដូច្នេះ ក្នុងរយៈពេលសម្រកក្បាលពោះ ​គួ​រ​ផ្អា​កកា​រ​ធ្វើ​សូ​ណា​ ឬ​ស្ទីម ១ខែ និងងាក មកងូតទឹកត្រជាក់ បន្ទាប់ពីការហាត់ប្រាណ។​
ចៀ​សវា​ងសុរា និងភេសជ្ជៈប៉ូវ- កម្លាំង ៖ ភេសជ្ជៈទាំងនោះ ធ្វើឱ្យក្បាលពោះ របស់អ្នក កា​ន់​តែ​ប៉ោង​ឡើ​ង​។ ​ដូ​ច្នេះ​ គួរផ្អាក ឬចៀសវាងភេសជ្ជៈទាំងនោះ។​
រៀបចំឱ្យអ័រម៉ូនល្អៗ បានចេញមក ៖ ​គួ​រចូ​ល​គេងឱ្យបានឆាប់ ផ្អាកមើលទូរទស្សន៍ មុនគេង បិទភ្លើង ​ហ្វឹ​កហា​ត់​ធ្វើ​សមាធិចិត្ត ដើម្បីការគេងលក់បានពេញលេញបំផុត ជួយឱ្យអ័រម៉ូននៃការលូតលាស់ (Growth Hormone) ត្រូវបានបញ្ចោញមក ក្នុងពេល គេងលក់ ជាគន្លឹះដ៏សំខាន់ ដែលជំរុញការ ដុតបំផ្លាញថាមពល បា​ន​ល្អ​។​
ទទួលទានអាហារពេលល្ងាច យ៉ាង តិច៤ម៉ោង មុនចូលគេង ៖ ព្រោះមាន- ឥ​ទ្ធិ​ព​លដ​ល់​កា​រ​ប​ញ្ចោញ​អ័​រ​ម៉ូ​ននៃ​ការលូត- លាស់។ ដូច្នេះ គួរទទួលទានអាហារពេល- ល្ងាច យ៉ាងយូរត្រឹមម៉ោង ៦ល្ងាច និង ​ចៀ​ស​វាង​កា​រ​ចូ​លរួ​ម​ពិធីជប់លៀង ឬអាហារប៊ុហ្វហ្វេត៍ ពេលយប់ នឹងជួយឱ្យជុំវិញចង្កេះរបស់អ្នក ស្រកចុះបាន។​
ទំ​ពាយឺតៗ ៖ ការទំពាអាហារយឺតៗ នឹងជួយគ្រប់គ្រងអាហារក្នុងមួយពេលៗ គួរជ្រើសទទួលទាន- អាហារ ​ឱ្យ​បា​ន​សម្បូរបែប គ្រប់ទាំង ៥ក្រុម ក្នុងមួយពេលៗ។​
លំហា​​ត់ប្រាណ ជំរុញការដុតបំផ្លាញថាមពល ៖ អ្នកជំនាញបានឱ្យដឹងថា លំហាត់ប្រាណសាច់ដុំភ្លៅ និ​ង​ត្រគា​ក​ ជាការជំរុញការដុតបំផ្លាញជាតិខ្លាញ់ បានល្អបំផុត។​
លំ​ហា​ត់ប្រាណសាច់ដុំក្បាលពោះ ឆ្លាស់គ្នា ៖ មិនចាំបាច់ត្រូវហាត់ប្រាណក្បាលពោះ រាល់ថ្ងៃនោះទេ គួ​រហ្វឹ​ក​​ហា​ត់សាច់ដុំពោះ ២-៣លើក ក្នុងរយៈពេល២ថ្ងៃ ក្នុង១សប្តាហ៍ ដោយឆ្លាស់គ្នានឹងការហាត់ប្រាណ បែបផ្សេង ដែ​ល​ល្អចំ​ពោះសាច់ដុំរបស់អ្នក។​
ឈរឬដើរ ឱ្យត្រង់ខ្លួន ៖ ចំណុចដែលធ្វើឱ្យកើតមានក្បាលពោះ ការឈរខ្នងកោង ធ្វើឱ្យក្បាលពោះ មើ​ល​ទៅជា​គំ​ន​រខ្លាញ់ មិនគួរឱ្យចូលចិត្ត។ ការឈរត្រង់ខ្នង ពើងទ្រូង ស្មាបើក នឹងជួយជំរុញឱ្យសាច់ដុំពោះ ​តឹង​គ្រ​ប់​ពេ​ល។ ដូច្នេះ គួរហ្វឹកហាត់ឈរ ដើរ និងហាត់ប្រាណ ក្នុងឥរិយាបថខ្នងត្រង់ជានិច្ច នឹងធ្វើឱ្យ អ្នកមើលទៅសង្ហា ​និ​ងគ្មាន​​ក្បាល​ពោះ។​
លំ​ហា​ត់​ប្រាណសម្រកក្បាលពោះ ដែលនិយមបំផុត ៖ គឺគេងផ្ងារ លើកជង្គង់ឡើង លើកក្បាល ឡើង (​A​bs​ ​Crunch with Leg lift)  បើឱ្យរឹតតែប្រសើរ ត្រូវធ្វើលើបាល់ហាត់ប្រាណ ៕ 
Read More..

ទទួ​លទា​នអំ​បិល​កម្រិ​តល្ម​ម ​ការ​ពារ​ជំងឺ​សោក​សៅ​​​


​យោង​តា​ម​អ្ន​ក​ជំ​នា​ញ​ បា​ន​ប​ញ្ជាក់​ថា​ ​ម​នុស្ស​យើ​ង​ ​មិ​នអា​ច​ខ្វះ​អំ​បិ​ល​បាន​ឡើ​យ​ ​ដោយ​សា​រ​អំ​បិ​ល ​ជា​អា​ហា​រដែ​ល​ជួ​យ​ស្តារ​-​ ​អា​រម្ម​ណ៍​មិ​ន​ល្អ ​ឱ្យ​ត្រ​ឡប់​ម​ក​ជា​ស្រស់​ប​ស់​ ​រី​ក​រាយ​ដូ​ច​ដើ​ម​បា​ន​។
 អ្នកដែលទទួលទាន អំបិលមិនបានគ្រប់គ្រាន់ មានទំនោរកើតជំងឺ- សោកសៅ។ ទោះបីអាការមិនធ្ងន់ធ្ងរ ប៉ុន្តែ ​កា​រ​ខ្វះ​អំបិល អាចធ្វើឱ្យអ្នកនោះឆាប់ជិនណាយ នឹងវត្ថុជុំវិញខ្លួន មិនយកចិត្តទុកដាក់ធ្វើកិច្ចការ ​ដែ​ល​ធ្លាប់​ចូ​ល​ចិ​ត្ត ​ស្លុតចិត្ត ព្រងើយកន្តើយ ដែលជាអាការក្នុងដំណាក់កាលដំបូង របស់- ជំងឺសោកសៅ។ ប៉ុន្តែ កុំភ្លេចថា ​ត្រូ​វ​បរិ​ភោគអំបិល មិនលើស ៤ក្រាម ក្នុង១ថ្ងៃប៉ុណ្ណោះ បើមិនដូច្នេះទេ អាចប្រឈមនឹងជំងឺបេះដូង ​និ​ងស​ម្ពា​ធ​ឈា​ម​ខ្ព​ស់​ ៕
Read More..

វិធី​សម្អា​តវាំ​ងន​ន ​និង​វត្ថុ​ប្លាស្ទិ​ក​


វាំ​ង​ន​ន​ប្លា​ស្ទិក​ ​នៅ​ក្នុង​ប​ន្ទ​ប់​ទឹក​ ​នៅ​ពេល​ដែ​ល​ប្រើប្រា​ស់​យូរ​ទៅ​ ​វាអា​ច​បណ្តា​ល​ឱ្យ​ ​មាន​កំ​ណ​កស្នា​ម​ប្រឡា​ក់​បា​ន។​ ​ហេ​តុនេះ​ ​អ្ន​កគួ​រ​ស​ម្អា​ត​ឱ្យបា​ន​ញឹ​ក​ញាប់​ ​ដើ​ម្បីជា​កា​រ​ក​ម្ចា​ត់ ​មេ​រោ​គផ​ង​ដែ​រ​។ ​ខា​ង​ក្រោម​នេះ​ ​គឺ​ជារូ​ប​ម​ន្តស​ម្រា​ប់​លា​ងស​ម្អា​ត​វ​ត្ថុនា​នា​ ​ដែ​លធ្វើ​ពី​ប្លា​ស្ទិ​ក ​នៅ​ក្នុ​ង​ប​ន្ទប់​ទឹ​ក​..​.​។
ដំបូង អ្នកត្រូវចាក់ទឹកខ្មេះសុទ្ធ ចូលទៅក្នុងដបស្ប្រៃយ៍ រួចយកទៅបាញ់ លើប្លាស្ទិក ត្រង់កន្លែងប្រឡាក់ ​ដោយ​-​ ​ផ្ទាល់​ ហើយទុកចោលបន្តិច ទើបប្រើ- ច្រាសសរសៃនីឡុង ទៅដុសខាត់ស្នាម- ប្រឡាក់ទាំងនោះចេញ។​
​ក្នុង​ក​រណីដែលដុសខាត់សម្អាត រួច ស្នាមប្រឡាក់នៅតែមិនជ្រះ អ្នកគួរ ចាក់ម្សៅសូដ្យូមប៊ីការបូណាត ​ប្រ​ហែ​ល ​១​/​៤ចានចង្កឹះ ចូលទៅចានចង្កឹះតូចមួយ ហើយបាញ់ទឹកខ្មេះ លើស្នាមប្រឡាក់ ដែលនៅសេសសល់ ​រួ​ច​ប្រើច្រា​ស​ ​ជ្រលក់ម្សៅសូដ្យូមប៊ីការបូណាតបន្តិច  យកទៅដុសខាត់ និងលាងចេញដោយ ប្រើទឹកស្អាត ​រួ​ច​ប្រើក​ន្សែ​ង​ពោះ​គោ ជូតឱ្យស្ងួត។​
​ចំពោះ​ឧ​បករណ៍ផ្សេងៗដែលធ្វើពីប្លាស្ទិក អ្នកអាចកម្ចាត់ស្នាមកំណកបាន ដោយការប្រើ ​ក្រ​ណា​ត់ជ្រ​ល​ក់​ទឹក​ខ្មេះ​ ម​ក​ជូតសម្អាត។ ប្រសិនបើស្នាមប្រឡាក់នោះ ជាប់ណែនខ្លាំង អ្នកគួរ លាយទឹកខ្មេះ ជាមួយទឹកធម្មតា ​ក្នុ​ង​អត្រា​១​ភាគ២ រួចយកឧបករណ៍ដែលធ្វើពីប្លាស្ទិកនោះ ទៅត្រាំចោល១យប់ បន្ទាប់មក ទើបយកមកជូតឱ្យស្អាត ​និ​ងហា​ល​ឱ្យ​ស្ងួ​ត ​ជា​កា​រ​ស្រេ​ច ៕
Read More..

អា​ហារ​បង្កើន​ការ​ចង​ចាំ


ដើ​ម្បី​ធ្វើ​ឱ្យ​ខ្លួ​ន​ឯ​ង​រៀ​ន​ពូ​កែ​ ​ច​ង​ចាំ​បា​ន​ល្អ​ ​ស្វា​ហា​ប់​​ អ្ន​ក​គួ​រ​ ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ថែ​ទាំ​សុ​ខភា​ព​ឱ្យ​បា​ន​​ល្អ​។​ ​ខា​ង​ក្រោ​ម​នេះ​ ​គឺ​ជា​អា​ហា​រ​ ​មួ​យ​ចំ​នួ​ន​ ​ដែ​ល​ជួ​យ​ធ្វើ​ឱ្យ​ខួ​រ​ក្បា​ល​ស្រ​ស់​ថ្លា​ ​រៀ​ន​ពូ​កែ​.​.​.​។​
​-​អ​ង្ក​រ​សំ​រូ​ប​ ​គឺ​ជា​អា​ហា​រ​ដែ​ល​អ្ន​ក​មិ​ន​គួ​រ​មើ​ល​រំ​ល​ង​ឡើ​​យ​ ​ព្រោះ​វា​ស​ម្បូ​រ​ដោ​យ​វី​តា​មី​ន​ ​B​​ ​និ​ង​ ​E​ ​ដែ​ល​​ជាសា​រ​ធា​តុ​ប​ង្កើ​ត​ ​ថា​ម​ព​ល​ដ​ល់​ខួ​រ​ក្បា​ល​ ​ធ្វើ​ឱ្យ​​ខួរ​ក្បា​ល​ស្រ​ស់​ថ្លា​ ​មិ​ន​ស្ពឹ​ក​។​
​-​​ប​ន្លែ​បៃ​ត​ង​ ​ស​ម្បូ​រ​ដោ​យ​វី​តា​មី​ន​ ​B​ ​យ៉ា​ង​ច្រើ​ន​ ​ជួ​យ​ប​ង្កើ​ត​កា​រ​ច​ង​ចាំ​ ​និ​ង​កា​រ​ធ្វើ​ស​មា​ធិ​បា​ន​យ៉ា​ង​ប្រ​សើ​រ​ ​ស​ម​ស្រ​ប​ ​បំ​ផុ​ត​ចំ​ពោះ​អ្ន​ក​សិ​ក្សា​ទាំ​ង​ឡា​យ​។​
​-​ទ​ទួ​ល​ទា​ន​ទឹ​ក​ឱ្យ​បា​ន​ច្រើ​ន​ ​៨​កែ​វ​ ​ក្នុ​ង​១​ថ្ងៃ​ ​ដើ​ម្បី​ធ្វើ​ឱ្យ​រា​ង​កា​យ​ស្រ​ស់​ថ្លា​ ​មិ​ន​អ​ស់​ក​ម្លាំ​ង​។​ ​នៅ​ពេ​ល​អ្ន​ក​អ​ង្គុ​យ​រ​យៈ​ពេ​ល​យូ​រ​ ​អ្ន​ក​ងា​យ​នឹ​ង​កើ​ត​មា​ន​ប​ញ្ហា​ស​រ​សៃ​ឈា​ម​ត្បៀ​ត​បំ​ផុ​ត​។​ ​ដូ​ច​នេះ​ ​នៅ​ពេ​ល​ទ​ទួ​ល​ទា​ន​ទឹ​ក​បា​ន​ច្រើ​ន​ ​អ្ន​ក​អា​ច​កែ​ខៃ​ប​ញ្ហា​នេះ​បា​ន​ ​ព្រោះ​ទឹ​ក​ ​អា​ច​ធ្វើ​ឱ្យ​ឈា​ម​ហូ​រ​បា​ន​ស្រួ​ល​ជា​ង​មុ​ន​។​
​-​ចេ​ក​ ​គ្រា​ប់​ផ្កា​ឈូ​ក​រ័​ត្ន​ ​នំ​ប៉័​ង​ហូ​ល​វី​ត​ ​ស​ណ្តែ​ក​ ​ទឹ​ក​ដោះ​គោ​ ​អា​ហា​រ​ទាំ​ង​នេះ​ ​ពោ​រ​ពេ​ញ​ដោ​យ​វី​តា​មី​ន​ ​ ​B​ ​យ៉ា​ង​ច្រើ​ន​។​ ​វា​ជួ​យ​ ​ប​ង្កើ​ត​ភា​ព​ស្វា​ហា​ប់​ដ​ល់​រា​ង​កា​យ​ ​យ៉ា​ង​ឆា​ប់​រ​ហ័​ស​។​
​-​ទឹ​ក​ត្រ​ចៀ​ក​ក្រា​ញ់​ ​គឺ​ជា​ទឹ​ក​ថ្នាំ​យ៉ា​ង​ល្អ​បំ​ផុ​ត​ នៅពេលអ្នកអស់កម្លាំង នឹងជួយធ្វើឱ្យការចងចាំប្រសើរឡើង។
-មុនពេលទទួលទានកាហ្វេ អ្នកគួរទទួលទានទឹកផ្លែឈើ ១កែវ ជាមុនសិន ព្រោះការទទួលទានកាហ្វេ នៅ​ពេល​​ពោះ​​​ទ​ទេ ​អាចធ្វើឱ្យរាងកាយស្វាហាប់បានតែមួយភ្លែតប៉ុណ្ណោះ រួចពីនោះ រាងកាយនឹងចាប់ផ្តើមងងុយគេង។ ម៉្យាង​ទៀត វាធ្វើឱ្យរាងកាយ ស្រូបយកជាតិស្ករ បានច្រើនជាងធម្មតា រហូតធ្វើឱ្យអ្នកធាត់បាន៕
Read More..

មារ​យាទ​អាក្រក់ រាល​ដាល​ដូច​មេ​រោគ


យោ​ង​តា​ម​កា​រ​ស្រា​វ​ជ្រា​វ​ពី​សា​ក​ល​​វិ​ទ្យា​ល័​យ​បេ​យ៍​ល័​រ​ ​(​B​a​y​l​o​r​ ​U​n​i​v​e​r​s​i​t​y​)​ ​បា​ន​ប​ង្ហា​ញ​ឱ្យ​ដឹ​ង​ថា​ ​ភា​ពតា​ន​តឹ​ង​ដែ​ល​កើ​ត​ពី​មា​រ​យា​ទ​អា​​​ក្រ​​​ក់​​​នៅ​ក​ន្លែ​ង​ធ្វើ​កា​រ​ ​អា​ច​ធ្ង​ន់​ធ្ង​រ​រ​ហូ​ត​ដ​ល់​ធ្វើ​ឱ្យ​យើ​ង​យ​ក​ស​ក​ម្ម​ភា​ព​អា​ក្រ​ក់​នោះ​
​ត្រ​ឡ​ប់​ទៅ​ប្រើ​ជា​មួ​យ​មិ​ត្ត​ភ​ក្តិ​ ​ឬ​ក្រុ​ម​គ្រួ​សា​រ​ ​ហើ​យ​អ្ន​ក​ទាំ​ង​នោះ​ ​ក៏​នឹ​ង​ចាំ​យ​ក​ភា​ព​តា​ន​តឹ​ង​នេះ​ ​ទៅ​ប​ញ្ចោ​ញ​ជា​មួ​យ​អ្ន​ក​ដ​ទៃ​ប​ន្ត​ទៀ​ត​។​
​អ្ន​ក​ស្រា​វ​ជ្រា​វ​បា​ន​ប​ញ្ជា​ក់​ថា​ ​មា​រ​យា​ទ​អា​ក្រ​ក់​នេះ​ ​គួ​រ​ត្រូ​វ​ប​ញ្ឈ​ប់​ ​មុ​ន​ពេ​ល​ ​វា​រា​ល​ដា​ល​ដ​ល់​ក្រុ​ម​គ្រួ​សា​រ​ ​និ​ង​អ្ន​ក​ដ​ទៃ​ប​ន្ត​ទៀ​ត​ ​ដោ​យ​កា​រ​គាំ​ទ្រ​មា​រ​យា​ទ​ល្អ​ ​និ​ង​ប្រ​ឆាំ​ង​កា​រ​ក្លែ​ង​ប​ន្លំ​នៅ​ក​ន្លែ​ង​ធ្វើ​កា​រ​ ​រួ​ម​ទាំ​ង​កា​រ​អ​ប់​រំ​ ​ដើ​ម្បី​ចា​ត់​កា​រ​ភា​ព​តា​ន​តឹ​ង​ ​ក៏​អា​ច​ជួ​យ​ប​ញ្ឈ​ប់​ស​ក​ម្ម​ភា​ព​អា​ក្រ​ក់​ ​មិ​ន​ឱ្យ​រា​ល​ដា​ល​បា​ន​៕​
Read More..

ទឹកស្រុសស្លាបព្រា សម គឺជាប្រភពនៃការសន្សំមេរោគ


ជាការពិតណាស់ រាល់លើកដែលលោកអ្នកទៅពិសារអាហារនៅតាមភោជនីយដ្ឋាន
លោកអ្នកតែយកស្លាបព្រា សម ដាក់ចូលទៅក្នុងកែវទឹកក្តៅ ដោយពុំបានដឹងច្បាស់ថា
កែវដាក់ទឹកស្រុះស្លាបព្រានោះ ក្តៅខ្លំាង រឺក្តៅអុនៗនោះទេ រឺក៏បានផ្លាស់ប្តូរហើយរឺនៅ
លោកអ្នកពុំបានគិតដល់បញ្ហានេះឡើយ។

វិធីនេះចូលកុំជឿជាក់ខ្លំាងពេក ព្រោះថាបើកែវដាក់ទឹកស្រុសស្លាបព្រា សម និងពុំបានផ្លាស់
ប្តូររាល់ម៉ោងទេនោះ ទឹកក្នុងកែវនោះនឹងក្លាយទៅជាប្រភពមើលរោគ សព្វសារពើ ហើយវា
នឹងជះឥទ្ធិពលអាក្រក់មួយកំរិតទៀតផងដែរ។
ដូច្នេះរាល់មុនពលេដែលលោកអ្នកយកស្លាបព្រា សម ទៅស្រុសចូលចេះសង្កេតមើលថា 
ទឹកនោះក្តៅដែររឺទេ? ចំនែកឯរយៈពេលស្រុសក៏ទាមទារអោយមានរយៈពេលមួយស្របក់
ផងដែរ។ ហើយចំនុចនេះលោកអ្នកមិនគួរមើលស្រាលនោះទេ ព្រោះវាក៏ជាចំនុចមួយដែល
ធើ្វអោយសុខភាពរបស់លោកអ្នកចុះខ្សោយផងដែរ។
Read More..

គន្លឹះទាំង១០ដើម្បី អោយការនិយាយមាន ប្រសិទ្ធិភាព


អ្នកមិនអាច រៀនហែលទឹក ​ ពីក្នុងសៀវភៅ ឫតាមអ៊ីនធើណែត នោះទេ។ មធ្យោបាយល្អបំផុត ក្នុងការរៀនហែល ទឹកនោះគឺ ចុះទៅក្នុង ទឹកផ្ទាល់តែម្តង។ វិធីសាស្រ្តដែល ល្អបំផុតដើម្បីអោយមានជំនាញក្នុងការ និយាយក៏ដូចគ្នាដែរ គឺត្រូវឧស្សាហ៍ និយាយអោយបានញឹកញាប់។ កំហុសគឺជាគ្រូដ៏ល្អបំផុត។ យ៉ាងណាមិញ ការរៀនពីគន្លឹះខ្លីៗក៏ល្អម្យ៉ាងដែរ។ ខាងក្រោមនេះគឺជាគន្លឹះខ្លីៗរបស់ខ្ញុំមួយចំនួនសំរាប់អោយយើងក្លាយជាអ្នកពូកែនិយាយ៖


ផ្នែកទី ១ ៖ រៀបចំការនិយាយរបស់អ្នក
គន្លឹះទី១៖ ត្រូវមានសារច្បាស់លាស់ដើម្បីចែករំលែកដល់អ្នកស្តាប់ ឫទស្សនិកជន
កុំចេះតែនិយាយពាសវាលពាសកាល ត្រូវនិយាយពេលដែលអ្នកមានអ្វីដែលសំខាន់និង ចាំបាច់ដើម្បីចែករំលែកដល់អ្នកស្តាប់។ វាមិនអីទេ ពេលដែលអ្នកនិយាយថា “ខ្ញុំមិនដឹង” ប្រសើរជាងគិតថា “ខ្ញុំមិនដឹង តែខ្ញុំចេះតែនិយាយ”។​ សារដែលអ្នកផ្តល់អោយអ្នកស្តាប់ត្រូវតែខ្លី សាមញ្ញ និង ច្បាស់លាស់។
គន្លឹះទី២៖ ការស្គាល់អ្នកស្តាប់ ឫទស្សនិកជនរបស់អ្នក
មនុស្សគ្រប់រូបមានការគិតខុសៗគ្នា។ មុននឹងអ្នកនិយាយអ្វីមួយ អ្នកត្រូវដឹងថា តើអ្នកស្តាប់ ឫទស្សនិកជននោះគឺជានរណា? ប្រសិនបើពួគគាត់ជាយុវជនដែលមិនបានទៅសាលា នោះអ្នកត្រូវរៀបចំការនិយាយរបស់អ្នកអោយមានលក្ខណៈសាមញ្ញបំផុត។ ការដឹងថាទស្សនិកជន ឫអ្នកស្តាប់របស់អ្នកជានរណា អាចជួយយើងក្នុងការត្រៀមនូវឩទាហរណ៏ល្អៗ ងាយនឹងអោយពួកគាត់ឆាប់យល់។ ចូរចងចាំថា មនុស្សភាគច្រើនចូលចិត្តស្តាប់ឩទាហរណ៍ពិតៗជាងទ្រឹស្តី ពីព្រោះទ្រឹស្តីអាចរកនៅកន្លែងណាក៏បាន តែរឿងពិតមិនងាយរកបាននោះទេ។
គន្លឹះទី៣៖ លំហាត់និយាយ ឫការហាត់សម
គ្មាននរណាម្នាក់កើតមកចេះឯងនោះទេ! ហើយក៏គ្មាននរណាម្នាក់ធ្វើអ្វីមួយបានល្អឥតខ្ចោះតាំងពីលើកដំបូងនោះដែរ! ជាការពិតណាស់ អ្នកនឹងមានអារម្មណ៍ភ័យនៅពេលឡើងនិយាយលើកទីមួយ។ ការសមនិយាយអាចជួយអ្នកអោយមានទំនុកចិត្តកាន់តែខ្លាំងឡើងៗ។ ម្យ៉ាងវិញទៀត ការសមនិយាយមិនមែនជាការទន្ទេញឃ្លានោះទេ។ តែវាជាអ្វីដែលអ្នកត្រូវត្រៀមដូចជា របៀបនៃការឈរ ការរៀបចំពេលវេលា ការដកដង្ហើមជាដើម។ អ្នកស្តាប់​ ឫទស្សនិកជន ចូលចិត្តស្តាប់នូវអ្វីដែលអ្នកនិយាយមិនមែនចូលចិត្តស្តាប់នូវអ្វីដែលអ្នកអាននោះទេ។ អ្នកមិនចាំបាច់ទន្ទេញឃ្លា ឫពាក្យរបស់អ្នកនោះឡើយ ប៉ុន្តែត្រូវទន្ទេញនូវដំណាក់កាលដែលអ្នកត្រូវឡើងនិយាយ។ នៅពេលសម ប្រសិនបើអ្នកមានកាមេរ៉ាថត ឫក៏មានអ្នកណាម្នាក់មើលនិងផ្តល់ជាមតិរិះគន់ដើម្បីកែលំអរអោយ គឺកាន់តែប្រសើរ។
ផ្នែកទី២៖ នៅពេលអ្នកកំពុងនិយាយ
គន្លឹះទី៤៖  ការលើកដាក់សម្លេង
បទចម្រៀងមួយបទពិរោះដោយសារតែអ្នកច្រៀងចេះលើកដាក់សម្លេងអោយត្រូវតាមកាលទេសៈរបស់វា។ ដូចេ្នះ ការនិយាយក៏ដូចគ្នា។ យើងត្រូវចេះតម្លើងសម្លេងឫលើកសម្លេងនៅពេលដល់ចំនុចសំខាន់។ បន្ទន់ ឫបន្ថយសម្លេងពេលចូលដល់ចំនុចកំសត់។ យ៉ាងណាក៏ដោយ ការតម្លើងសម្លេងមិនមែនសំដៅលើការស្រែកនោះទេ។ ហើយការតម្លើងសម្លេងអាចបញ្ចុះបញ្ចូលអ្នកស្តាប់ តែការស្រែកអាចធ្វើអោយអ្នកស្តាប់ភ័យ។
គន្លឹះទី៥៖ កាយវិការ និង ការប្រើក្រសែភ្នែក
និយាយគឺជាកិរិយាសព្ទ មិនមែនជានាមនោះទេ។ វាទាមទារអោយមានការវិការ។ អ្នកកំពុងនិយាយ មិនមែនច្រៀងបទគោរពទង់ជាតិទេ ដូចនេះកុំឈរថ្មឹងអោយសោះ។ តែក៏កុំបញ្ចេញកាយវិការហួសហេតុពេកដែរ។ ត្រូវបញ្ចេញកាយវិការតាមបែបធម្មជាតិ និងរក្សាប្រពៃណីតាមតំបន់និមួយៗ។ កុំមើលមកតែមនុស្សម្នាក់ ឫក៏ផ្នែកណាមួយនៃបន្ទប់នោះពេក។ ការមើលទៅអ្នកទស្សនា ឫអ្នកស្តាប់ទាំងអស់អាចជួយនាំអារម្មណ៏ពួកគាត់អោយជក់ចិត្តនូវអ្វីដែលយើងកំពុកតែនិយាយ។
គន្លឹះទី៦៖ សង្កេតទស្សនិកជន ឫអ្នកស្តាប់របស់អ្នក
ប្រសិនបើទស្សនិកជន ឫអ្នកស្តាប់របស់អ្នកចាប់ផ្តើមមើលនាឡិការបស់ពួកគាត់ ទៅបន្ទប់ទឹកញឹកញាប់ ចេញចូលនិយាយទូរសព្ទ កេះគ្នានិយាយ ឫក៏លេងហ្គេមក្នុងទូរស័ព្ទ ទាំងនេះជាសញ្ញាមួយប្រាប់ថាពួកគាត់មិនចាប់អារម្មណ៏នូវអ្វីដែលអ្នកកំពុងនិយាយនោះទេ។ ឃើញដូចនេះអ្នកត្រូវតែរវាសបន្តិច! ផ្លាស់ប្តូររបៀបនៃការនិយាយ និយាយរឿងកំប្លែងដែលទាក់ទងនឹងប្រធានបទ ឫក៏ឈប់និយាយបន្ត ហើយចាប់ផ្តើមចោទជាសំនួរវិញម្តង ដើម្បីបង្វែរអារម្មណ៍ទស្សនិកជន​ ឫអ្នកស្តាប់ អោយចូលរួមក្នុងប្រធានបទរបស់អ្នក រឺក៏អាចសួរជាសំនួរខ្លះៗទាក់ទងនឹងអ្វីដែលពួកគាត់ចាប់បានក្នុងកំឡុងពេលស្តាប់។
គន្លឹះទី៧៖ គោរពពេលវេលាដែលគេផ្តល់អោយក្នុងការនិយាយ
ពេលខ្លះនិយាយតិចតែមានន័យ។ ហេតុផលតែងតែមាននៅពេលដែលពេលវេលាអំណោយផលដល់អ្នក។  តែត្រូវចេះគោរពពេលវេលាផង។ នៅពេលដែលអ្នកនិយាយលើសម៉ោងដែលបានកំណត់ នោះអ្នកស្តាប់ នឹងគ្មានចំណាប់អារម្មណ៍លើការនិយាយរបស់អ្នកទៀតឡើយ។
គន្លឹះទី៨៖ ការសរុប
ត្រូវគិតថា មិនមែនអ្វីគ្រប់យ៉ាងដែលយើងនិយាយសុទ្ធតែមានសារសំខាន់នោះទេ។ ដូច្នេះ សូមកុំភ្លេចធ្វើការសរុប នៅពេលអ្នកបញ្ចប់ ពាក្យសំដីរបស់អ្នក ហើយ រំលឹកដល់អ្នកស្តាប់ផង ពីចំនុចសំខាន់ដែលអ្នកចង់និយាយ។
គន្លឹះទី៩៖ ធ្វើ​ការ​អរគុណដល់​ទស្សនិកជន របស់​អ្នក
មនុស្ស​គ្រប់​គ្នាតែង​តែ​ចង់​អោយគេ​គិតថា​ខ្លួន​មានសារៈសំខាន់ ដូច្នេះ​បន្ទាប់​ពីនិយាយគ្នា​បញ្ចប់​ របស់​អ្នក​ហើយ សូម​និយាយ​ពាក្យ​អរគុណ ដល់​ទស្សនិកជន​របស់អ្នក ដែល​បាន​ចំណាយ​ពេល​វេលា​ និង ​​ចាប់​អារម្មណ៍​លើ​ការ​និយាយ​របស់​អ្នក។ ការ​អរគុណ​នេះ វាជារឿង​ងាយៗធម្មតា ប៉ុន្តែមាន
សារៈសំខាន់។ នៅ​ពេល​ដែល​អ្នកចេះ​អោយតំលៃទៅ​ទស្សនិកជនរបស់អ្នក ពួក​គាត់នឹង​ត្រលប់​មក​ស្តាប់​ការ​និយាយ របស់អ្នកម្តងទៀតជា​មិនខាន។
 ផ្នែកទី៣៖ ចេះ​រៀនពីបទពិសោធន៍
គន្លឹះទី១០៖ បន្ទាប់​ពី​និយាយ​ចប់​ហើយ អង្គុយ​ស្ងៀម​ ហើយ​សួរខ្លួន​ឯង​បីសំនួរៈ
១​ តើ​អ្វី​ខ្លះទៅ​ ដែល​អ្នក​និយាយ​បានល្អ?
២​ តើ​អ្វី​ខ្លះទៅ ដែល​អ្នក​និយាយ​មិនបានល្អ?
៣ តើ​អ្វីខ្លះទៅ ដែល​អ្នក​អាច​នឹងធ្វើ​អោយប្រសើរឡើងទៅ​ពេល​ក្រោយ?
ប្រសិន​ជា​អាចធ្វើ​បាន​សាកសួរសំនួរ​ទាំងនេះ​ទៅ​ទស្សនិកជន​ របស់​អ្នក​ដើម្បីទទួល​បាន​យោបល់​ពីពួកគាត់។
ខ្ញុំ​សូម​រំលឹក​អ្នក​ម្តងទៀតថា គន្លឹះទាំងនេះគឺចេញមក​ពីបទពិសោធន៍ផ្ទាល់​របស់ខ្ញុំ ដូច្នេះ​មុន​នឹង​ប្រើ​វា​សូម​ធ្វើការ​រៀបចំវា អោយស្របតាមស្ថានភាពជាក់ស្តែង​ របស់អ្នក។ បើ​ស្រាវជ្រាវ​បន្ថែមកាន់តែល្អ។
Read More..

ការហាត់ប្រាណ អាចជួយដល់​ ឆ្អឹងរបស់ក្មេងជំទង់


ការស្រាវជ្រាវថ្មីណែនាំថា ការហាត់ប្រាណ ក្នុងវ័យក្មេងជំទង់ អាចជួយបង្កើន វិសាលភាពនៃឆ្អឹង។
ក្រុមអ្នកស្រាវជ្រាវ បានមើលទៅលើកម្រិត សកម្មភាព របស់បុរសស្វីសជាង ៨០០នាក់ ដែលមានអាយុពី ១៩ ទៅ ២៤ឆ្នាំ ហើយបានរកឃើញថា អ្នកដែលបង្កើន សកម្មភាពរបស់ពួកគេក្នុងរយៈពេលនោះ ក៏បង្ហាញឱ្យឃើញពីការកើនឡើងនៃវិសាលភាពរបស់ឆ្អឹងត្រគាក ដៃ ជើងផ្នែកខាងក្រោម និងឆ្អឹងឆ្នងផងដែរ។
ការសិក្សាចេញផ្សាយដោយមហាវិទ្យាល័យ Gothenburg បានឱ្យដឹងថា បុរសវ័យក្មេងដែលមានសកម្មភាពធ្លាក់ចុះក្នុងកំឡុងពេលនោះ មានឆ្អឹងងាយស្រួល នឹងផុយស្រួយ។
ការពង្រឹងការវិវឌ្ឍន៍ នៃឆ្អឹងដែលកើតឡើង ក្នុងកំឡុងពេលវ័យកុមារ និងចូលទៅដល់វ័យក្មេងជំទង់ អាចកាត់បន្ថយហានិភ័យ នៃភាពផុយស្រួយ នៃឆ្អឹងនៅថ្ងៃអនាគត។
អ្នកស្រាវជ្រាវ Mattias Lorentzon នៃមជ្ឈមណ្ឌល Sahlgrenska នៃផ្នែកស្រាវជ្រាវឆ្អឹងនិងជំងឺសន្លាក់ បាននិយាយថា “បុរសដែលបង្កើន ឬមានសកម្មភាព កីឡា កម្រិតខ្ពស់ ក៏អាចវិវឌ្ឍន៍ឆ្អឹងនៅត្រង់ដៃ និងជើងផ្នែកខាងក្រោមឱ្យធំ និងក្រាស់បានដែរ។ ការរកឃើញនេះណែនាំថា ការហាត់ប្រាណឬបង្កើនសកម្មភាពកីឡា អាចជួយដល់ការលូតលាស់នៃឆ្អឹងឱ្យកាន់តែប្រសើរឡើង ដែលប្រហែលជាកាត់បន្ថយគ្រោះថ្នាក់ភាពផុយស្រួយ នៃឆ្អឹងទៅថ្ងៃអនាគតបានផងដែរ”៕
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

តើការរាំ មានអត្ថប្រយោជន៍ អ្វីខ្លះ ?


ការរាំ គឺជា ឱសថដ៏ល្អបំផុត សម្រាប់ជីវិតប្រចាំថ្ងៃ របស់មនុស្សម្នាក់ៗ ។ មិនតែប៉ុណ្ណោះ  វាក៏ជាវិធីដ៏ប្រសើរ ដើម្បីរំសាយ នូវអារម្មណ៍តប់ ប្រមល់ ភាពតានតឹង និងធុញថប់ ។ ចលនារាងកាយ ដែលធ្វើសកម្មភាព ជាមួយនឹងចង្វាក់នៃតន្ត្រី ត្រូវបានគេជឿជាក់ថា វាអាចធ្វើមនុស្ស មាន អារម្មណ៍ស្រស់ស្រាយ និងរំសាយពីទុក្ខ កង្វល់ផ្សេងៗ ។
ការរាំតាមចង្វាក់ភ្លេង អាចធ្វើឲ្យរាងកាយ ធ្វើតាមចង្វាក់ ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ សប្បាយរីករាយ។ ជាពិសេស ប្រសិនបើការ រាំនេះ មានលក្ខណៈជាក្រុម វារឹតតែអាចធ្វើឲ្យអ្នក មានអារម្មណ៍ប្រសើរឡើង ។
ចំពោះអ្នក ដែលមានបំណង ចង់សម្រកទម្ងន់ វារឹតតែជាការប្រសើរ ពីព្រោះប្រសិនបើពួកគេ ចំណាយ ពេលយ៉ាងហោចណាស់ ១ ម៉ោង ក្នុងមួយថ្ងៃ ការសម្រកទម្ងន់របស់ពួកគេ នឹង ប្រព្រឹត្តទៅ ដោយភាពជោគជ័យ។
នៅពេលណាក៏ដោយ ដែលអ្នកមានអារម្មណ៍ថា អផ្សុក និងក្រៀមក្រំ ប្រសិនបើអ្នកបើក ស្តាប់ នូវបទចម្រៀង ដែលជាចំណង់ចំណូល ចិត្តរបស់អ្នក ហើយចាប់ផ្តើមរាំនោះ វានឹងអាចធ្វើឲ្យ អ្នកបំភ្លេចចោល នូវក្តីកង្វល់អស់ទាំងនោះ ។ ដូច្នេះហើយ នេះគឺជាមូលហេតុ ដែល មនុស្សជាច្រើន ទៅក្លឹបរាំជារៀងរាល់សប្តាហ៍ ដើម្បីរំលាយនូវភាពតានតឹងរបស់ពួកគេ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

សុវត្ថិភាព នៃប្រតិបត្តិការ ស៊ិច ក្នុងទឹក


នៅពេលដែលអ្នក គិតទៅដល់ពាក្យថា ស៊ិច អ្នកនឹងទទួលភាព ស្រើបស្រាល ក្នុងអារម្មណ៍ភា្លម ជាពិសេស នៅពេលដែល គិតទៅដល់ ការប្រតិបត្តិការ នៅក្នុងទឹកនោះ ។ ប៉ុន្តែការប្រព្រឹត្តនេះដែរ វាមិនងាយស្រួល ដូចពេលដែលអ្នកហក់ចូល ទៅក្នុង អាងទឹកនោះទេ ។ ជាការពិតណាស់ ការរួមភេទក្នុងទឹក គឺបង្កឲ្យមានគ្រោះថ្នាក់មួយចំនួនដែរ ការប្រតិបត្តិនេះ បើគិតទៅ គឺវា មិនមែនជាគំនិតល្អទេ ពិសេសសម្រាប់នារីនោះ ។
ដូច្នេះហើយ ខាងក្រោមនេះ ជាវិធីខ្លះៗ ក្នុងការណែនាំអ្នក ឲ្យប្រព្រឹត្តវាឲ្យបានល្អ ដែលពោរពេញដោយសុវត្ថិភាព សេចក្តី សុខផងដែរ ៖
ការប្រព្រឹត្តឲ្យមានសុវត្ថិភាព ខណៈដែលលោកអ្នក កំពុងប្រតិបត្តិការ នៅក្នុងទឹកនោះ វាជាភាពរីករាយមួយ របស់អ្នក ទៅ ហើយ ប៉ុន្តែអ្នកត្រូវប្រាកដថា ការប្រព្រឹត្តមានសុវត្ថិភាពជានិច្ច ហើយប្រសិនបើអ្នកចង់ ប្រើស្រោមអនាម័យ អ្នកត្រូវដឹងថា ទឹក និង ស្រោមអនាម័យ គឺមិនចូលគ្នានោះទេ ។
តាមការស្រាវជ្រាវ បានបង្ហាញថា ទឹកក្តៅ និងជាតិគីមី ដូចជាសារធាតុ ក្លរ ភាគច្រើន គឺបានប៉ះពាល់ជាមួយនឹង រយៈពេល នៃការប្រើស្រោមផងដែរ ដូច្នេះ ចូរកុំយល់ច្រឡំ ជាមួយនឹងការការពាររបៀបនេះអី ។ បញ្ហាមួយទៀតគឺ ការកើនឡើង នូវ ឱកាសរបូតស្រោមចេញ ក្នុងពេលដែលអ្នក កំពុងប្រតិបត្តិការនោះ ។
រក្សាឲ្យមានភាពសំណើមជានិច្ច បើនិយាយទៅដល់បញ្ហានេះ ក្នុងពេលដែលអ្នកកំពុងរួមភេទ នៅក្នុងទឹកនោះ  វានឹងមានសារ ធាតុរំអិលបន្ថែម ចេញមកក្រៅមិនខាន ប៉ុន្តែ នេះវាមិនមែនជាបញ្ហាធំនោះទេ ទឹកបានលាងសម្អាតជាតិរំអិលពីធម្មជាតិ ពីរាង កាយរបស់ស្រ្តី ដូច្នេះអ្នកត្រូវតែបន្ថែម នូវសារធាតុរំអិលខ្លះ ទើបអាចឲ្យការ ប្រតិបត្តិរបស់អ្នក ឈានទៅរកសេចក្តីសុខ ទាំង ពីរនាក់បាន ៕
Photo by DAP-NEWS
Read More..

វិធីសាស្ដ្រ “មាស”ទាំង ៧ ជួយកំចាត់មុនក្បាលខ្មៅ

ថ្វីបើមុនក្បាលខ្មៅជាប្រភេទមុនល្អិត ប៉ុន្ដែវាអាចធ្វើអោយនារីទាំងឡាយបាត់បង់សម្រស់
និងភាពជឿជាក់នៅពេលចេញទៅក្រៅ ដូច្នេះតើធ្វើបែបណាដើម្បីកំចាត់មុនប្រភេទនេះ?
សូមស្វែងយល់លក្ខណដូចខាងក្រោម ៖
មិនត្រូវញេចមុនដោយផ្ទាល់ដៃ
ការញេចមុនដោយដៃផ្ទាល់ ក្រៅពីធ្វើអោយឆ្លងមេរោគពីដៃ វាក៏នឹងធ្វើអោយមានស្លាកស្នាម
ធំនៅលើផ្ទៃមុខ។

ប្រើច្រាសដុសធ្មេញដើម្បីកំចាត់មុន

នៅក្នុងពេលលុបមុខ អ្នកអាចយកច្រាសដុសធ្មេញដែលមានសរសៃទន់មកដុសលើកន្លែង
មានមុនក្បាលខ្មៅ(ជាពិសេសត្រង់ច្រមុះ)។

ប្រើវិធីឆ្ពុងចំហាយទឹកក្ដៅ
ការឆ្ពុងចំហាយទឹកក្ដៅមិនត្រឹមតែជួយដល់សម្រស់ បង្កើតភាពតឹងរបស់ស្បែកនោះទេ តែ
វាក៏អាចជួយសំអាតមុនក្បាលខ្មៅផងដែរ ព្រោះថាមូលហេតុដែលនាំអោយកើតមុនក្បាល
ខ្មៅគឺដោយសាររន្ធរោមត្រូវស្ទះដោយជាតិខ្លាញ់ និងធូលី។ ដូច្នេះការឆ្ពុងជាញឹកញាប់នឹងធ្វើ
អោយរន្ធរោមរីកធំ បែបនេះមុនក្បាលខ្មៅនឹងមិនអាចកើតមាន។

បំប៉នជាតិសំណើមជារៀងរាល់ថ្ងៃសម្រាប់ស្បែក
ការបំប៉នស្បែកដោយជាតិសំណើមគឺមានសារសំខាន់សម្រាប់កំចាត់មុខក្បាលខ្មៅ ប្រសិន
អ្នកធ្វើបានរៀងរាល់ថ្ងៃនៅពេលយប់មុនពេលចូលគេង។ ចូរយកកន្សែងសើម ស្អាតគ្រប
ទៅលើមុខរយៈពេល ១៥នាទី ជាតិកខ្វក់នឹងមិនអាចប្រមូលផ្ដុំនៅក្នុងរន្ធរោមដើម្បីបង្កើត
បានជាមុនក្បាលខ្មៅបាននោះទេ។

កាត់បន្ថយការតុបតែងមុខ
ការប្រើម្សៅច្រើនពេកក៏ជាមូលហេតុនាំអោយរន្ធរោមត្រូវស្ទះ ហើយវានឹងបង្កអោយមានមុន
ក្បាលខ្មៅ។ ដូច្នេះអ្នកមិនគួរតែងមុខជារៀងរាល់ថ្ងៃ នៅពេលលាបម្សៅក៏មិនគួរបំពោក
អោយក្រាសពេកនោះដែរ។

មុនពេលចូលគេង ត្រូវតែលុបមុខអោយបានស្អាត ដើម្បីកុំអោយជាតិខ្លាញ់ ម្សៅ ឬធូលីជាប់
នៅលើផ្ទៃមុខ។ ក្រៅពីនេះ ដើម្បីទប់ស្កាត់មុនក្បាលខ្មៅ អ្នកមិនត្រូវប្រើក្រែមដែលមានជាតិ
ខ្លាញ់។

ច្នៃម៉ាសដោយខ្លួនឯងដើម្បីកំចាត់មុនក្បាលខ្មៅ
អ្នកអាចធ្វើម៉ាសដើម្បីកំចាត់មុនដោយវិធីពីរយ៉ាង ដូចតទៅ៖ ម្សៅ cinnamon + ទឹកក្រូច
ឆ្មារ ឬ ម្សៅរមៀត + ស្លឹកជីវ៉ាន់ស៊ុយ ថ្វីបើសាមញ្ញប៉ុន្ដែមានប្រសិទ្ធិភាពខ្ពស់។

ចៀសវាងអាហារមានខ្លាញ់
ទន្ទឹមនឹងវិធីសាស្ដ្រថែទាំស្បែកដោយផ្ទាល់ ការហូបចុកក៏មានឥទ្ធិពលទៅលើស្បែក។ ដើម្បី
ធ្វើអោយស្បែកបានស្រស់ស្អាត មិនមានមុន មិត្តនារីទាំងឡាយគួរតែហូបទឹកអោយបាន
ច្រើន ព្រមទាំងចៀសវាងអាហារណាដែលមានជាតិខ្លាញ់៕
Read More..