នាយករដ្ឋមន្រ្តី អំពាវនាវ​អោយ​អ្នកលក់គោដុត បញ្ឈប់ការដុតគោ ទាំងមូលនៅទីសាធារណះ


កាលពីព្រឹកថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១២សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបាន អំពាវនាវជា សាធាណះដល់អ្នកលក់ គោដុតបញ្ឈប់ ការដាក់តាំង លក់សត្វគោទាំងមូលនៅតាម ទីសាធារណៈ។
សម្តេចបានមានប្រសាសន៍ នៅវិមានសន្តិភាព នៅក្នុងពិធីប្រកាស ផ្សព្វផ្សាយជាផ្លូវការ ការប្រឡងប្រណាំងទីក្រុងស្អាតថា បើមិនដូច្នោះទេសម្ដេចនិងព្រមាន អោយចាត់វិធានការរដ្ឋបាល បិតអាជីវកម្មតែម្ដង។
កាលពីប៉ុន្មានថ្ងៃមុននេះ ទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានចេញ សេចក្ដីជូនដំណឹងអោយ បញ្ឈប់ការដាក់ តាំងលក់សត្វគោដុតទាំងមូលនៅតាម ទីសាធារណៈបន្តទៅទៀតប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេសង្កេតឃើញនៅតាមភោជនីយដ្ឋានទាំងនោះ មិនទាន់អនុវត្តតាមនោះទេ។

Read More..

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បញ្ជាអោយ អយ្យការយោធា អនុវត្តន៌ដីកា ចាប់ខ្លួន ជនល្មើស ជាយោធិន ៣រូបពាក់ព័ន្ធ សំណុំរឿង បាញ់មន្ដ្រី រដ្ឋបាលព្រៃឈើ នៅសៀមរាប


សៀមរាប ៖ ពាក់ព័ន្ធនឹងសំណុំរឿង ដ៏អយុតិ្តធម៌របស់ មន្ដ្រីរដ្ឋបាលព្រៃឈើ៣រូប ដែលរងការបាញ់ ប្រហារប៉ងសម្លាប់ជីវិត កាលពីយប់រំលង អាធ្រាត្រ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១០ នៅ  ឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្ដសៀមរាប ពី សំណាក់ក្រុមមន្ដ្រីយោធា៣រូប នៅកងពល តូចអន្ដរាគមន៍លេខ៥មកនោះ ក្រសួងការពារជាតិ បានស្នើអោយអយ្យការយោធា ចាត់ការសំណុំរឿងនេះ ជាបន្ទាន់ ហើយរាយការណ៌ជូន ក្រសួងវិញ ។
យោងតាម ចំណារឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តី ក្រសួងការពារជាតិ អគ្គលេខាធិការ នៃ ក្រសួងការពារជាតិ បានចេញលិខិតចុះថ្ងៃទី ១១ មករា ឆ្នាំ ២០១២ បានស្នើសុំអោយប្រធានស្ថាប័ន អយ្យការយោធា អនុវត្តដីការចាប់ខ្លួន ជនល្មើសជាយោធិ ចំនួន ៣នាក់ ដែលមានទី១-ឈ្មោះ រុំ សាអៀម, ទី២ ឈ្មោះ រឿង សារីន និងទី៣-ឈ្មោះ ឈុំ ចិន្ដា ហៅ ហ្គោ ។ ជនជាប់ចោទទាំង៣នាក់ នេះ ត្រូវបានសាលាដំបូង ខេត្ដសៀមរាប ចេញដីកាកោះហៅ និងបង្គាប់ឱ្យសមត្ថកិច្ច ពាក់ព័ន្ធចាប់ខ្លួន ប៉ុន្ដែ ទីបំផុតរហូតមកដល់ ពេលនេះហើយ នៅមិនទាន់មានការចាប់ ខ្លួនជននេះនៅឡើយទេ ។
សូមបញ្ជាក់ថា ជនជាប់ចោទ៣រូបដែល ជាមន្ដ្រីយោធានៅកងឯកភាព កងពលតូច អន្ដរាគមន៍លេខ៥ ដែលធ្វើការបាញ់ប្រហារ ទៅលើក្រុមមន្ដ្រីរដ្ឋបាលព្រៃឈើ ដឹកនាំ ដោយលោក ថោង សុខៃ កាលពីយប់រំលង អាធ្រាត្រ ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១០ នោះ រួមមាន ទី១-ឈ្មោះ រុំ សាអៀម, ទី២ ឈ្មោះ រឿង សារីន និងទី៣-ឈ្មោះ ឈុំ ចិន្ដា ហៅ ហ្គោ ។ ជនជាប់ចោទទាំង៣នាក់ នេះ ត្រូវបានសាលាដំបូង ខេត្ដសៀមរាប ចេញដីកាកោះហៅ និងបង្គាប់ឱ្យសមត្ថកិច្ច ពាក់ព័ន្ធចាប់ខ្លួន ប៉ុន្ដែ ទីបំផុតរហូតមកដល់ ពេលនេះហើយ នៅមិនទាន់មានការចាប់ ខ្លួនជននេះនៅឡើយទេ ។ ដោយហេតុតែ ជនល្មើសស្ថិតនៅក្រៅច្បាប់ ទើបនាយឧត្ដម សេនីយ៍ ប៉ុល សារឿន បានបញ្ជាឱ្យលោក កែវ ធី ត្រូវដោះស្រាយបញ្ចប់ជាមួយមេធាវី ជនរងគ្រោះ ។
នាយឧត្ដម សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ បានចេញបញ្ជាឱ្យ លោកឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការ កងពលធំអន្ដរាគមន៍លេខ២ ដោះស្រាយ បញ្ចប់ជាមួយលោកមេធាវី គួយ ធុនណា មេធាវីរបស់ជនរងគ្រោះ ។
Photo by DAP-NEWS
Photo by DAP-NEWS
ឧត្តមសេនីយ៍ សំរិទ្ធ សារ៉េត កាងកូនចៅរបស់ខ្លួន ដែលតុលាការបញ្ជាឲ្យចាប់ខ្លួន
Photo by DAP-NEWS
លោក រុំ សាអៀម ដែលតុលាការបញ្ជាឲ្យចាប់ខ្លួន
Photo by DAP-NEWS
លោក រឿន សារីន ដែលតុលាការបញ្ជាឲ្យចាប់ខ្លួន
Photo by DAP-NEWS
លោក ឈុំ ចិន្តា ហៅ ហ្គោ ដែលតុលាការបញ្ជាឲ្យចាប់ខ្លួន
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ មុខសញ្ញាឆក់ ប្លន់សកម្ម ក្នុងរាជធានីភ្នំពេញ


ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ជូន ណារិន ចាប់បានមុខសញ្ញាចោរឆក់ និងប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ៣នាក់ ជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១២។
ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោក ជូន ណារិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១២ថា នៅក្នុងប្រតិបត្តិការចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង ៥ល្ងាចថ្ងៃទី០៤ ខែកុម្ភៈ កម្លាំងរបស់លោកបាត់ឃាត់ខ្លួន មុខសញ្ញាចោរឆក់ និងប្លន់ ដែលតែងតែធ្វើ សកម្មភាព ឆក់ខ្សែក និងប្លន់ទូរស័ព្ទអាយហ្វូន អាយភេតជាដើម បាន៣នាក់ជាបន្តបន្ទាប់ ព្រមទាំងដកហូតបានកាំភ្លើង៣ដើម កាំភ្លើងខ្លី ការ៥៤ ពីរដើម និងរឡូមួយដើម។
លោក ជូន ណារិន បានឲ្យដឹងផងដែរថា ជនសង្ស័យទាំង៣នាក់ ដែលមានអាយុចាប់ពី២៥ឆ្នាំឡើងទៅ ត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួនបានម្នាក់ នៅសង្កាត់ទំនប់ទឹក ម្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន និងម្នាក់ទៀត នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។ លោកបានឲ្យដឹងផងដែរថា ជនសង្ស័យទាំងនេះ ធ្លាប់ជាប់គុកពីមុនផងដែរ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីសាកសួរបន្ត៕
Read More..

រាជរដ្ឋាភិបាល អនុញ្ញាតឲ្យនាំចេញ ត្រីទឹកសាប តែត្រូវពិនិត្យ លើប្រភព នៃការនាំចេញ

Photo by DAP-NEWS
Read More..

សម្តេចនាយករដ្ឋមន្រ្តី បញ្ជាឲ្យតាមចាប់ ក្រុមសន្តិសុខ ដែលបាញ់ ប្រជាពលរដ្ឋ និងរកប្រភព នៃការ ផ្តល់កាំភ្លើង


ក្រចេះ ៖ លោកទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន គណៈកម្មការ អន្តរក្រសួង បានមានប្រសាសន៍ ទៅកាន់ ប្រជាពលរដ្ឋថា នៅក្នុងជម្លោះដីធ្លី រវាងប្រជាពលរដ្ឋ ជិត ៣០០គ្រួសារ និងក្រុមហ៊ុន ធីធីវ៉ាយ ស្ថិតនៅភូមិ វាលបី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បញ្ជាឲ្យលោកឧបនាយករដ្ឋមន្រ្តី ស ខេង រូបលោកផ្ទាល់ (ម៉ុក ម៉ារ៉េត) និងអាជ្ញាធរខេត្ត តាមចាប់ជនល្មើស ដែលជាក្រុមសន្តិសុខ របស់ក្រុមហ៊ុនដែលបាញ់ ប្រហារទៅលើប្រជាពលរដ្ឋ នឹងត្រូវស្វែងរកប្រភពនៃការផ្តល់កាំភ្លើង ។
លោក ម៉ុក ម៉ារ៉េត បានបញ្ជាក់ទៀតថា សម្រាប់ជនរងគ្រោះ រងរបួសធ្ងន់ និងស្រាល ត្រូវបានរាជរដ្ឋាភិបាល ចេញថ្លៃព្យាបាល និងផ្តល់ប្រាក់ឧបត្ថម្ភ ហើយជាមួយគ្នានេះ អាជ្ញាធរខេត្តបានផ្តល់ប្រាក់ ២លានរៀល ដោយឡែកលោក ម៉ុក ម៉ារ៉េត ផ្ទាល់ បានផ្តល់ប្រាក់ ២លានរៀល សម្រាប់អ្នករងរបួសធ្ងន់ និង១លានរៀល សម្រាប់អ្នករងរបួសស្រាល ។
លោក ម៉ុក ម៉ារ៉េត បានបន្តទៀតថា ប្រជាពលរដ្ឋទាំងអស់ នឹងទទួលបានដីធ្លី ហើយលោកស្នើឲ្យអាជ្ញាធរខេត្តចុះវាស់វែងជាបន្ទាន់ ប៉ុន្តែ ត្រូវវាស់វែង សម្រាប់ប្រជាពលរដ្ឋណា ដែលមានដីក្រោម ៥ហិកតាមុន ។ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ហើយផ្តល់ភាពស្មោះត្រង់ ពីទំហំផ្ទៃដីរបស់ខ្លួន ។
លោក ម៉ុក ម៉ារ៉េត ក៏បានប្រាប់ទៅអាជ្ញាធរខេត្ត ឲ្យរៀបជាភូមិឋាននៅទីនេះ ដោយមានប្រព័ន្ធផ្លូវ និងការកសាងសាលា រៀនជាដើម ។
ជាមួយគ្នានេះ លោកបានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា សកម្មភាពដ៏ខុសឆ្គងរបស់ក្រុមហ៊ុន និងអ្នកដែលកាន់កាំភ្លើងបាញ់ ទៅលើប្រជាពលរដ្ឋខ្លួននោះ មិនមែនជា បទបញ្ជារបស់រាជរដ្ឋាភិបាលឡើយ ហើយបញ្ហានេះ សមេ្តចតេជោ ហ៊ុន សែន បានបញ្ជាឲ្យដោះភ្លាមៗ នៅពេលលឺថា ខាងភាគីក្រុមហ៊ុនប្រើសន្តិសុខរបស់ខ្លួន បាញ់មកលើប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជិត ៣០០ គ្រួសារ ដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនឧកញ៉ា ណា ម៉ារ៉ាឌី បានទទួលដីកម្ម សិទ្ធិ របស់ខ្លួនវិញហើយ ប្រមាណជិត ៨០០ ហិកតា នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១២ នេះ បន្ទាប់ពីមានដំណោះស្រាយដ៏ទាន់ ហន់របស់សម្តេចតេជោ ហ៊ុន សែន ។
ក្រុមប្រជាពលរដ្ឋទាំងអស់បានលើកដៃទះ អបអរសាទរដំណោះស្រាយរបស់សម្តេច ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ ចំពោះទុក្ខវេទនា របស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋទាំងនេះ បានបញ្ជាក់ថា មាន តែសម្តេច និងលោកជំទាវ ទេ គិតគូពីផលលំបាករបស់ប្រជាពលរដ្ឋ ហើយនៅពេលពួកគាត់មានបញ្ហាលើកក្រោយៗ ពួក គាត់ នឹងទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ដោយមិនជឿលើការញុះញង់ ក្រុមអ្នកនយោបាយផ្សេងនោះទេ ។
អភិបាលខេត្តក្រចេះ លោក ខាំ ខឿន បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ ផងដែរថា ក្នុងនាមអាជ្ញាធរខេត្ត លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ដំណោះស្រាយរបស់សម្តេចតេជោ ហ៊ុន សែន ហើយអាជ្ញាធរខេត្ត ដែលទទួលបន្ទុកក្នុងការវាស់ដី ជូនប្រជាពលរដ្ឋនេះ នឹងធ្វើជាបន្ទាន់ ដើម្បីឲ្យប្រជាពលរដ្ឋ ទទួល បានកម្មសិទ្ធិដីរបស់ពួកគាត់ ។
លោក ខាំ ខឿន បានបញ្ជាក់ថា យ៉ាងយូរប្រើរយៈពេល ១០ថ្ងៃ អាជ្ញាធរខេត្ត នឹងបញ្ចប់ការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសដីធ្លី ជូនប្រជាពលរដ្ឋនេះ មានការចូលរួមពីអាជ្ញាធរខេត្ត ដឹកនាំដោយលោក ខាំ ខឿន ឧត្តមសេនីយ៍ ផ្កាយ៣ វង្ស ពិសេន មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស រួមទាំង មន្រ្តី ពាក់ព័ន្ធជាច្រើននាក់ទៀត ៕ ​source
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

សាលា​រាជធានី​​ជូនដំណឹង​ស្ដី​ពី​ការ​ដាក់​ពាក្យស្លោក​​ខាងក្រោម​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង


ភ្នំពេញ​ ៖​ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ដាក់​ពាក្យ​ស្លោក​នៅ​ខាងក្រោម​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ចូលរួមចំណែក​​បន្ថយ​ការកើតមានគ្រោះថ្នាក់​ចរាចរដែល​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង​ចាប់ពី​ថ្ងៃ​ទី​០១​ខែកុម្ភៈ​ ឆ្នាំ​២០១២​នេះ​តទៅ​។
Read More..

សាលា​រាជធានី​ភ្នំពេញ​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​រៀបចំ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​តាម​ទី​សាធារណៈ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម​

Highslide JS
Read More..

សាលា រាជធានីភ្នំពេញ ហាមឃាត់ មិនឲ្យដុតផាវ និងគ្រឿងផ្ទុះ គ្រប់ប្រភេទ ពេលចូលឆ្នាំចិន


ភ្នំពេញ៖ នៅសល់តែប៉ុន្មានទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំចិនវៀតណាម នឹងឈានចូលមកដល់ ទើបសាលារាជធានីភ្នំពេញ ហាមឃាត់ ដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ អង្គការ សមាគម បណ្តាក្រុមហ៊ុន និងសាធារណៈផ្សេងៗ មិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ និងមិនឲ្យលេងល្បែងស៊ីសង ក្នុងឱកាសនេះ ។
គេហទំព័ររបស់ សាលារាជធានីបានឲ្យដឹងថា ដើម្បីរក្សា និងធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមករានោះ សាលារាជធានីភ្នំពេញមិនឲ្យមានការដុតផាវ មិនឲ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង រាល់ការដង្ហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។
នៅគ្រប់ទីកន្លែងកំសាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន ក្នុងការដុតទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឲ្យមានគ្រោះអគ្គិភ័យ កើតមានឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីដុត ហាមដាច់ខាត មិនឲ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការម៉ឹងម៉ាត់ កុំឲ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ តាមច្រករាជធានីភ្នំពេញ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធិនភូមិភាគពិសេស ត្រូវចេញបញ្ជាឲ្យម៉ឺងម៉ាត់ ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន វៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារទាំងនេះឲ្យបានទូលំទូលាយ៕
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

វិចារណកថា៖ «​គោលនយោបាយ​បើកចំហរ​ជើងមេឃ​»​ របស់​សម្តេច​អគ្គមហាសេនាបតីតេ​ជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា



​សមិទ្ធផល​ដែល​មិន​អាច​បដិសេធ​បាន​របស់​សម្តេច​ គឺជា​ជោគជ័យ​មិន​អាច​ កាត់ថ្លៃ​បាន​សម្រាប់​ប្រជាជន​កម្ពុជា​
​ភ្នំពេញ៖ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ និង​១៩៨០​ សង្គ្រាម​បាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ របស់​កម្ពុជា​។​ កម្ពុជា​បាន​ស្វះ​ស្វែងរក​ការ​ផ្សះផ្សា​ជាតិ​ សន្តិភាព​ និង​សន្តិសុខ​ ក្នុងអំឡុងពេល​នៃ​ដើម​ទសវត្សរ៍​ ឆ្នាំ​១៩៩០​។​ គោលនយោបាយ​ឈ្នះ​-​ឈ្នះ​ ដែល​សម្រេច​បាន​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក្នុង​ឆ្នាំ​១៩៩៨​ បាន​ដាក់ចុះ​នូវ​កិច្ចការ​ជា​មូលដ្ឋាន​សម្រាប់​ការ​ផ្សះផ្សា​ជាតិ​ ស្ថិរភាព​នយោបាយ​ សន្តិសុខ​ផ្ទៃក្នុង​ ភាព​សុខដុម​ នៃ​សង្គម​ និង​ទំនាក់​ទំនងជា​មិត្តភាព​ និង​សន្តិភាព​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​ទូ​ទាំង​ពិភពលោក​។​
​ទោះបីជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​គួរ​ជាទី​កោត​ស​សើរ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រាសាទ​ អង្គរវត្ត​ និង​តំបន់​ជុំវិញ​ ៤០០​ គីឡូម៉ែត្រ​ក្រឡា​ ដែល​ពោរពេញ​ទៅ​ដោយ​ប្រាសាទ​បូរាណ​រាប់រយ​ ត្រូវ​បាន​ ចុះ​ឈ្មោះ​ ដោយ​ជោគជ័យ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ​១៩៩២​ ដែល​ផ្តល់​ឱ្យ​កម្ពុជា​នូវ​កិត្តិយស​ ជា​គោលដៅ​ទេសចរណ៍​ស្រប​តាម​ផ្លូវច្បាប់​នៅ​លើ​ផែនទី​ពិភពលោក​នោះ​ក៏​ដោយ​ ក៏​អសន្តិសុខ​ផ្ទៃក្នុង​ និង​ អ​ស្ថិរភាព​នយោបាយ​ បាន​នៅ​បន្ត​ជា​បញ្ហា​លំបាក​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ក្នុង​ទសវត្សរ៍​ ឆ្នាំ​១៩៩០​។​ ទសវត្សរ៍​ឆ្នាំ​២០០០​ បាន​បង្ហាញ​ពី​ការ​រីក​ចំរើន​ឡើង​វិញ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ដែល​ ត្រូវ​បាន​ចាត់ទុកជា​សសរ​ស្តម​មួយ​ នៃ​សសរ​ស្តម​ទាំង​ប្រាំ​នៃ​កំណើន​ និង​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​ មាន​កសិកម្ម​ ឧស្សាហកម្ម​កាត់ដេរ​ ទេសចរណ៍​ សំណង់​ និង​ការ​ផ្ទេរ​ប្រាក់​ដោយ​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ បរទេស​ និង​ពលករ​ចំណាកស្រុក​។​
ចាប់តាំងពី​ចុងឆ្នាំ​១៩៩៩​ នៅ​ក្នុង​ស​ន្ទ​រក​ថា​នយោបាយ​របស់​សម្តេច​ទៅ​កាន់​ប្រជាជាតិ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​គតិបណ្ឌិត​ និង​ទស្សនៈវិស័យ​ ក្នុង​ការ​ដាក់​បញ្ចូល​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​គោល​ នយោបាយ​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​ដកស្រង់​យក​មក​បង្ហាញ​ដូច​ខាងក្រោម​នេះ​៖
នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​១៩៩៩​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​ទេសចរណ៍​ ជាមួយនឹង​ជំនឿ​ចិត្ត​ដ៏​មោះមុត​របស់​សម្តេច​ ដោយ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​មាន​ឧត្តមភាព​ប្រៀប​ ធៀប​នៅ​ក្នុង​ចំណោម​វិស័យ​មួយ​ចំនួន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ជា​ពិសេស​វិស័យ​កសិកម្ម​ ក​សិ​-​ឧស្សាហកម្ម​ ផលិត​ កម្ម​ដែល​ត្រូវការ​កំលាំង​ពលកម្ម​ច្រើន​ និង​ទេសចរណ៍​។​ វិស័យ​ទាំងនេះ​ គួរតែ​អាច​បង្កើត​មូលដ្ឋាន​សម្រាប់​ ចាប់ផ្តើម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។​
នៅ​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០០១​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ដាក់​ចេញ​នូវ​មូលដ្ឋាន​នៃ​ក្របខ័ណ្ឌ​ គោលនយោបាយ​របស់​សម្តេច​ ដើម្បី​ «​កសាង​សក្តានុពល​វិស័យ​ទេសចរណ៍​ឱ្យ​ក្លាយជា​ក្បាលម៉ាស៊ីន​មួយ​ដ៏​ សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ តាម​រយៈ​ការ​បង្កើត​ការងារ​ បង្កើន​ចំណូល​ និង​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​»​។​
នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០០២​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ចង្អុលបង្ហាញ​ថា​ «​ស្ថិរភាព​ន​យោ​ បាយ​ និង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​ទេសចរណ៍​»​។​
នៅ​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០០២​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​នាំមុខ​លើក​ឡើង​សក្តានុពល​នៃ​ ទំនាក់ទំនង​ជាក់ស្តែង​រវាង​ទេសចរណ៍​ និង​ការ​អភិវឌ្ឍ​ទីផ្សារ​ក្នុងស្រុក​ដោយ​មាន​ប្រសាសន៍​ថា​ «​ទេសចរណ៍​ បើកចំហរ​ព្រំដែន​ និង​សេដ្ឋកិច្ច​ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​មានឱកាស​អភិវឌ្ឍ​ទីផ្សារ​ក្នុងស្រុក​ សម្រាប់​សកម្មភាព​ ផលិតកម្ម​តម្លៃ​ខ្ពស់​ ការងារ​ និង​សេវាកម្ម​ផ្សេងៗ​។​
ក្នុង​ឆ្នាំ​២០០២​នោះ​ផង​ដែរ​ នៅ​ក្នុង​សុន្ទរកថា​៤​ដាច់​ដោយឡែក​ពី​គ្នា​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ថ្ងៃ​ទី​១៨​ ខែ​មិ​នា​ ថ្ងៃ​ទី​២០​ ខែមិថុនា​ និង​ថ្ងៃ​ទី​១​ ខែកក្កដា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ទទូច​ឱ្យ​ មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បរិក្ខារ​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ ដែល​រួម​មាន​បណ្តាញ​ផ្លូវថ្នល់​ ទាន់សភាពការណ៍​ ដើម្បី​ភ្ជាប់​សេដ្ឋកិច្ច​កម្ពុជា​ និង​កាលានុវត្តភាព​ទេសចរណ៍​ ទាំង​ក្នុង​ប្រទេស​ និង​ជាមួយនឹង​ បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​។​
សំខាន់​បំផុត​នោះ​ នៅ​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០០២​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ពី​ «​គោល​ នយោបាយ​បើកចំហរ​ជើងមេឃ​»​ ដោយ​បាន​មាន​ប្រសាសន៍​ថា​៖​ «​គោលនយោបាយ​បើកចំហរ​ជើងមេឃ​ គឺ​ ជា​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​គន្លឹះ​ ដែល​នឹង​អាច​ធ្វើ​ឱ្យ​មាន​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ឧស្សាហកម្ម​ទេស​ ចរណ៍​របស់​យើង​»​។​ «​គោលនយោបាយ​បើកចំហរ​ជើងមេឃ​»​ ត្រូវ​បាន​គេ​យល់​ថា​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​ការ​ បើកចំហរ​ទីផ្សារ​អាកាសចរណ៍​ ដែល​អាច​ត្រូវ​បាន​ធ្វើ​ឱ្យ​សម្រេច​ឡើង​តាម​មូលដ្ឋាន​ទ្វេរ​ភាគី​ក្នុង​តំបន់​ និង​ ពហុភាគី​។​
រយៈពេល​១០​ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០១១​ លទ្ធផល​នៃ​ «​គោលនយោបាយ​បើកចំហរ​ជើងមេឃ​នេះ​»​ គឺ​ មាន​ទំហំ​ធំធេង​ហួស​ពី​ការ​ប៉ាន់​ប្រមាណ​។​ មុន​ឆ្នាំ​២០០២​ មាន​តែ​ចំនួន​ជើងហោះហើរ​អន្តរជាតិ​តិចតួច​ ប៉ុណ្ណោះ​ចេញ​ និង​ចូល​ទីក្រុង​ភ្នំពេញ​ និង​សៀមរាប​ ដែល​ភ្ជាប់​កម្ពុជា​ទៅ​នឹង​តំបន់​ និង​ពិភពលោក​។​ បច្ចុប្បន្ន​ មាន​ជើងហោះហើរ​អន្តជាតិ​ប្រចាំ​ថ្ងៃជា​ច្រើន​ ហើយ​ក៏​មាន​ជើងហោះហើរ​អន្តរជាតិ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ចេញ​ និង​ចូល​ទីក្រុង​ភ្នំពេញ​ និង​សៀមរាប​ ដែល​ឆ្ពោះទៅ​ និង​មក​ពី​ទីក្រុង​បាងកក​ ប៉េ​កាំ​ង​ ហ្គ័​ង​ចូ​វ​ ហាណូយ​ ហុងកុង​ កូ​ឡា​ឡំ​ពួរ​ ហូ​ជី​មិ​ញ​ សឹ​ង្ហ​បូ​រី​ សៀង​ហៃ​ តៃប៉ិ​ វៀង​ចាន់​ និង​អ៊ី​ង​ឈាន់​។​ ចំនួន​អ្នក​ទេសចរណ៍​ បរទេស​បាន​ឡើង​ដល់​ ៣​ លាន​នាក់​ ក្នុង​ ឆ្នាំ​២០១១​ (​ការ​ព្យាករណ៍​របស់​រដ្ឋាភិបាល​ដែល​ផ្អែក​លើ​លទ្ធផល​ ៦​ខែ​ក្នុង​ឆ្នាំ​២០១១)​ កើនឡើង​ពី​ចំនួន​តែ​ជិត​កន្លះ​លាន​នាក់​ (៤៦៦,៣៦៥)​ ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០០០​។​ ក្នុង​ឆ្នាំ​២០១០​ កម្ពុជា​ទទួល​បាន​កំណើន​ទេសចរណ៍​ ១៦%​ ដោយ​អ្នកទេសចរ​អន្តរជាតិ​មាន​ចំនួន​ប្រហែល​ ជា​ ២,៥​ លាន​នាក់​ ហើយ​អ្នកទេសចរ​ក្នុងស្រុក​មាន​ ចំនួន​ប្រហែលជា​ ៧​ លាន​នាក់​ ដែល​កើនឡើង​ ៧%​ ពី​ឆ្នាំ​កន្លង​ទៅ​។​
ក្នុង​សុន្ទរកថា​ ក្នុង​ឱកាស​នៃ​ការ​បើក​ជា​ផ្លូវការ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១១​ (ATF)​ ក្នុង​ ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១១​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​សង្កត់ធ្ងន់​អំពី​អត្ថប្រយោជន៍​ នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​ ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​១៩៩៩​ និង​«​គោលនយោបាយ​បើកចំហរ​ជើងមេឃ​»​ ដោយ​បាន​មាន​ប្រសាសន៍​ថា​ «​កម្ពុជា​មិន​ត្រឹមតែ​ទទួល​បាន​នូវ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ សន្តិសុខ​ សុវត្ថិភាព​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ដែល​អភិវឌ្ឍន៍​យ៉ាង​ល្អ​ រមណីយដ្ឋាន​ល្អ​ សេវា​ល្អ​ និង​បរិយាកាស​សេដ្ឋកិច្ច​ដ៏​មាន​ស្ថិរភាព​។​ សមិទ្ធផល​វិជ្ជមាន​ទាំងនេះ​ បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​អនុវត្ត​យ៉ាង​សកម្ម​នូវ​យុទ្ធនាការ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​បរិប​ថ​ «​កម្ពុជា​ព្រះរាជាណាចក្រ​អ​ច្ឆ​រយៈ​»​ ព្រម​ជាមួយ​និង​ចលនា​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​ ជាទី​ក្រុង​ស្អាត​បវរ​ តំបន់រ​ម្មណី​ដ្ឋា​ន​ស្អាត​ និង​ សេវា​ល្អ​ជាទី​គាប់ចិត្ត​ ដោយ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ឯកជន​ និង​ប្រជាជន​»​។​
​គួរ​កត់​សំគាល់ថា​ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​២០០០​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ មិន​តិច​ជាង​ ៥០​ សុន្ទរកថា​នោះ​ទេ​ ក្នុង​ចំណោម​ស​ន្ទ​រក​ថា​យ៉ាងច្រើន​ ដែល​ជា​សុទ្ធ​សឹង​ជា​សុន្ទរកថា​គ្រប​ ដណ្ដប់​លើ​រាល់​ទិដ្ឋភាព​ទាំងអស់​នៃ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ចាប់ពី​ផលិតផល​ និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ ទេសចរណ៍​ រហូត​ដល់​បដិសណ្ឋារកិច្ច​គោលនយោបាយ​ជំរុញ​វិស័យ​ទេសចរណ៍​របស់​រដ្ឋាភិបាល​ និង​ជា​ពិសេស​ ភាព​ជា​ដៃគូរ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ការ​រក​ទីផ្សារ​នៃ​ផលិតផល​ទេសចរណ៍​រវាង​រដ្ឋាភិបាល​ វិស័យ​ឯកជន​ វិនិយោគទុន​បរទេស​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ។​
​គួរ​បន្ថែម​ផង​ដែរ​ថា​ ការ​ចុះបញ្ជី​ឆ្នេរសមុទ្រ​កម្ពុជា​ជា​សមាជិក​នៃ​ក្រុម​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅ​ ក្នុង​ពិភពលោក​ ដែល​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១១​ នៅ​ខេត្ត​ព្រះ​សីហ​នុ​នៅ​អំឡុង​ពេល​ប្រារព្ធ​ពិធី​មួយ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នោះ​ បាន​បង្ហាញ​ដោយ​មិន​អាច​ បដិសេធ​បាន​អំពី​ការ​ស្វះស្វែង​របស់​សម្តេច​តេ​ជា​ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មានឈ្មោះ​លើ​ផែនទី​ពិភពលោក​ថា​ ជា​គោលដៅ​ទេសចរណ៍​ដែល​ត្រូវ​តែ​មក​ទស្សនា​ខានមិនបាន​។​ ហេតុ​អ្វី​ទៅ​?​ គោលដៅ​ ដែល​ជា​គោលដៅ​ របស់​សម្តេច​ គឺជា​ក្ដី​សុ​បិ​ន្ត​អមតៈ​របស់​សម្តេច​ ហើយ​គេ​អាច​មើលឃើញ​ និង​ចង​ចាំ​គោលដៅ​នោះ​នៅ​ក្នុង​សុន្ទរកថា​របស់​សម្តេច​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០០១​ ដែល​កម្ពុជា​ត្រូវ​ «​បង្កើន​នូវ​ សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​ ដើម្បី​ឱ្យ​ក្លាយជា​ម៉ាស៊ីន​ដ៏​សំខាន់​សំរាប់​កំណើនសេដ្ឋកិច្ច​ និង​ការ​កាត់​ បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​បង្កើត​ការងារ​ ការ​បង្កើន​ប្រាក់​ចំណូល​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើ​វ​នូវ​កម្រិត​ ជីវភាព​ប្រជាជន​»​។​
​អ្នក​សង្ស័យ​ អ្នក​ងឿងឆ្ងល់​ និង​អ្នកប្រឆាំង​ត្រូវ​តែ​ពិនិត្យ​នូវ​លទ្ធផល​នៃ​ «​គោលនយោបាយ​បើកចំហរ​ជើងមេឃ​»​ របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ សំរាប់​រយៈពេល​ ១០​ ឆ្នាំ​កន្លង​មក​ ហើយ​ផ្ដល់​ការ​វិនិច្ឆ័យ​ដែល​សម​ហេតុផល​ ស្មោះត្រង់​ និង​យុត្តិធម៌​។​ ពួក​គេ​មិន​អាច​បដិសេធ​ចំពោះ​តថភាព​ និង​ភាព​ពិត​ទាំងស្រុង​ដោយ​រឹងទទឹង​នោះ​ទេ​។​ សំរាប់​យើងខ្ញុំ​ ដែល​ជា​សមាជិក​នៃ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ យើងខ្ញុំ​ថែម​ ទាំង​ជឿជាក់​យ៉ាង​ខ្លាំង​ថា​ សំរាប់​ប្រជាជន​កម្ពុជា​ដ៏​ក្នុង​ចំនួន​ភាគច្រើន​ដ៏​លើសលប់​ផង​ដែរ​ «​គោលនយោបាយ​ បើកចំហរ​ជើងមេឃ​ «​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ គឺជា​ហើយនឹង​នៅ​តែ​ជា​សមិទ្ធផល​ដែល​មិន​អាច​ បដិសេធ​បាន​ដែល​នឹង​ត្រូវ​ចង​ចាំ​ដោយ​កូនចៅ​ជំនាន់​ក្រោយ​ថា​ ជា​ជោគជ័យ​មួយ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ សំរាប់​ប្រជាជន​កម្ពុជា​ ដោយសារ​តែ​ភាព​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ និង​ប្រកបដោយ​ទស្សនៈវិស័យ​ របស់​សម្តេច​ ៕ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​


Highslide JS
​

​
Read More..

រាជរដ្ឋាភិបាល អនុម័ត លើសេចក្តី ព្រាងសារាចរ ណែនាំ ការអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រ

ភ្នំពេញ៖ សេចក្តីព្រាងសារាចរណែនាំ ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាល ធ្វើការអនុម័តហើយ ដោយមិនមានផលប៉ះពាល់ ជាមួយច្បាប់សមុទ្រនោះទេ។
យោងតាមលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា សារាចរណែនាំ ស្តីពីការអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការ អនុម័ត ពីអង្គប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី មិនមានប្រតិកម្ម ក្នុងការអនុវត្តន៍ ដូចជា មិនមានផលប៉ះពាល់ ជាមួយអនុសញ្ញា ម៉ុងតេណេក្រូ ឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ ដែលបានទទួលស្គាល់ ដោយអង្គការ សហប្រជាជាតិនោះឡើយ។
ឆ្នេរសមុទ្រខ្មែរ នៃប្រទេសកម្ពុជា ត្រូវបានបញ្ជូល ជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសកលលោក កាលពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងទូបាគូតា ប្រទេស សេណេហ្គាល់ ដោយក្លឹបឆ្នេរស្អាតបំផុត លើពិភពលោក ដោយសារភាពសម្បូរបែប នៃជីវៈចម្រុះ ភាពប្រណីត នៃបរិស្ថានធម្មជាតិ តម្លៃអេកូឡូស៊ី សេដ្ឋកិច្ចសង្គម វប្បធម៌ និងប្រពៃណី ក្នុងតំបន់ ព្រមទាំងភាពទាក់ទាញ ផ្នែកទេសចរណ៍។ ការរីកចម្រើន នៃវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងកំណើនប្រជាជន នៅក្នុងតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ទាមទារឲ្យមានការអភិវឌ្ឍន៍ ផ្នែករូបវន្តសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
សេចក្តីព្រាងសារាចរណែនាំ ស្តីពីការអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ត្រូវបានរៀបចំឡើង ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយផ្អែកលើការ ស្រាវជ្រាវឯកសារទាំងឡាយ ដែលកំពុងត្រូវបានអនុវត្ត នៅប្រទេសនានា នៅក្នុងតំបន់ និងនៅលើពិភពលោក និងមានគោលដៅគ្រប់គ្រង ការប្រើប្រាស់ ថែរក្សា ការពារ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងចីរភាព ដើម្បីចៀសវាង ផលប៉ះពាល់អវិជ្ជមាន នៃការអភិវឌ្ឍន៍ មកលើវិស័យទេសចរណ៍ សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ និងប្រពៃណី ក្នុងតំបន់ឆ្នេរសមុទ្រ។
វិសាលភាព នៃតំបន់ឆ្នេរសមុទ្រ កំណត់ដោយសារាចរនេះ រួមមានឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ ដីគោក ដីកោះ ដែនទឹក និងដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកតភ្ជាប់ និងផ្ទៃសមុទ្រ ដែលស្ថិតនៅតំបន់ឆ្នេរ នៃខេត្តទាំង៤ មានខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប៕
Read More..