វិធីសាស្ដ្រ “មាស”ទាំង ៧ ជួយកំចាត់មុនក្បាលខ្មៅ

ថ្វីបើមុនក្បាលខ្មៅជា ប្រភេទមុនល្អិត ប៉ុន្ដែវាអាចធ្វើអោយនារីទាំង ឡាយបាត់បង់សម្រស់
និងភាពជឿជាក់នៅពេល ចេញទៅក្រៅ ដូច្នេះតើធ្វើបែបណា ដើម្បីកំចាត់មុនប្រភេទនេះ?
សូមស្វែងយល់លក្ខណ ដូចខាងក្រោម ៖
មិនត្រូវញេចមុនដោយផ្ទាល់ដៃ
ការញេចមុនដោយដៃផ្ទាល់ ក្រៅពីធ្វើអោយឆ្លងមេរោគពីដៃ វាក៏នឹងធ្វើអោយមានស្លាកស្នាម
ធំនៅលើផ្ទៃមុខ។

ប្រើច្រាសដុសធ្មេញដើម្បីកំចាត់មុន

នៅក្នុងពេលលុបមុខ អ្នកអាចយកច្រាសដុសធ្មេញដែលមានសរសៃទន់មកដុសលើកន្លែង
មានមុនក្បាលខ្មៅ(ជាពិសេសត្រង់ច្រមុះ)។

ប្រើវិធីឆ្ពុងចំហាយទឹកក្ដៅ
ការឆ្ពុងចំហាយទឹកក្ដៅមិនត្រឹមតែជួយដល់សម្រស់ បង្កើតភាពតឹងរបស់ស្បែកនោះទេ តែ
វាក៏អាចជួយសំអាតមុនក្បាលខ្មៅផងដែរ ព្រោះថាមូលហេតុដែលនាំអោយកើតមុនក្បាល
ខ្មៅគឺដោយសាររន្ធរោមត្រូវស្ទះដោយជាតិខ្លាញ់ និងធូលី។ ដូច្នេះការឆ្ពុងជាញឹកញាប់នឹងធ្វើ
អោយរន្ធរោមរីកធំ បែបនេះមុនក្បាលខ្មៅនឹងមិនអាចកើតមាន។

បំប៉នជាតិសំណើមជារៀងរាល់ថ្ងៃសម្រាប់ស្បែក
ការបំប៉នស្បែកដោយជាតិសំណើមគឺមានសារសំខាន់សម្រាប់កំចាត់មុខក្បាលខ្មៅ ប្រសិន
អ្នកធ្វើបានរៀងរាល់ថ្ងៃនៅពេលយប់មុនពេលចូលគេង។ ចូរយកកន្សែងសើម ស្អាតគ្រប
ទៅលើមុខរយៈពេល ១៥នាទី ជាតិកខ្វក់នឹងមិនអាចប្រមូលផ្ដុំនៅក្នុងរន្ធរោមដើម្បីបង្កើត
បានជាមុនក្បាលខ្មៅបាននោះទេ។

កាត់បន្ថយការតុបតែងមុខ
ការប្រើម្សៅច្រើនពេកក៏ជាមូលហេតុនាំអោយរន្ធរោមត្រូវស្ទះ ហើយវានឹងបង្កអោយមានមុន
ក្បាលខ្មៅ។ ដូច្នេះអ្នកមិនគួរតែងមុខជារៀងរាល់ថ្ងៃ នៅពេលលាបម្សៅក៏មិនគួរបំពោក
អោយក្រាសពេកនោះដែរ។

មុនពេលចូលគេង ត្រូវតែលុបមុខអោយបានស្អាត ដើម្បីកុំអោយជាតិខ្លាញ់ ម្សៅ ឬធូលីជាប់
នៅលើផ្ទៃមុខ។ ក្រៅពីនេះ ដើម្បីទប់ស្កាត់មុនក្បាលខ្មៅ អ្នកមិនត្រូវប្រើក្រែមដែលមានជាតិ
ខ្លាញ់។

ច្នៃម៉ាសដោយខ្លួនឯងដើម្បីកំចាត់មុនក្បាលខ្មៅ
អ្នកអាចធ្វើម៉ាសដើម្បីកំចាត់មុនដោយវិធីពីរយ៉ាង ដូចតទៅ៖ ម្សៅ cinnamon + ទឹកក្រូច
ឆ្មារ ឬ ម្សៅរមៀត + ស្លឹកជីវ៉ាន់ស៊ុយ ថ្វីបើសាមញ្ញប៉ុន្ដែមានប្រសិទ្ធិភាពខ្ពស់។

ចៀសវាងអាហារមានខ្លាញ់
ទន្ទឹមនឹងវិធីសាស្ដ្រថែទាំស្បែកដោយផ្ទាល់ ការហូបចុកក៏មានឥទ្ធិពលទៅលើស្បែក។ ដើម្បី
ធ្វើអោយស្បែកបានស្រស់ស្អាត មិនមានមុន មិត្តនារីទាំងឡាយគួរតែហូបទឹកអោយបាន
ច្រើន ព្រមទាំងចៀសវាងអាហារណាដែលមានជាតិខ្លាញ់៕ប្រភព ៖ LD
Read More..

វិធីសម្រក ក្បាលពោះ យ៉ាងឆាប់រហ័ស


ប្រសិនអ្នកសំរេចចិត្តថា អ្នកនឹងធ្វើការសម្រក​  ក្បាលពោះរបស់អ្នក ហើយអ្នកត្រូវការ ឲ្យមានប្រសិទ្ធភាព  យ៉ាងឆាប់រហ័ស នេះគឺជាពេលវេលា សំរាប់អ្នកអនុវត្តហើយ!  ខាងក្រោមនេះគឺ ជាវិធីដែលអាចជួយឲ្យអ្នក   មានក្បាលពោះរាបស្មើ បានយ៉ាងឆាប់រហ័ស។
1. ផ្លាស់ប្តូររបបអាហាររបស់អ្នក។ ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន និងជៀសវាងទទួលទានអាហារណា ដែលមានជាតិធាត់ច្រើន។ កាត់បន្ថយការទទួលទាន អាហារ ដែលមានជាតិ ហើយអ្នកគួរតែបែរមកទទួលទាន គ្រាប់ធុញ្ញជាតិ នំបុ័ងធ្វើពីស្រូវសាលី និងបាយអង្ករសម្រូប។
2. ចូរធ្វើលំហាត់ប្រាណ ឲ្យបានយ៉ាងហោចណាស់ ៣ ឬ ៤ដងក្នុងមួយសប្តាហ៍ ដោយអ្នកអាចទៅហែលទឹក ឬទៅក្លឹបហាត់ប្រាណ ពីព្រោះសកម្មភាពទាំងនេះ អាចធ្វើឲ្យអ្នកមានក្បាលពោះ រាបស្មើបានយ៉ាងលឿនបំផុត។
3. ទទួលទានអាហារដែលមានកាឡូរីទាប។ ជាធម្មតា ប្រសិនបើអ្នកប្រើប្រាស់កាឡូរី ២០០០ កាឡូរីក្នុងមួយថ្ងៃ អ្នកគួរតែកាត់បន្ថយវាមកត្រឹមតែ ១៥០០ កាឡូរី។
Photo by DAP-News
Read More..

១០​វិធី​ ​សម្រ​កក្បា​លពោះ​បុរស​


បុ​រ​ស​មា​ន​ក្បា​លពោះ​ ​មើ​ល​ទៅ​មិន​ស​ង្ហា​ ​ថែ​ម​ទាំ​ង​អា​ចប្រ​ឈ​ម​នឹ​ង​បញ្ហា​សុ​ខ​ភាព​ទៀ​ត​ផង​។​ ​ការ​ស​ម្រ​ក​ក្បាល​ពោះ​ ​ក៏​ជាប្រ​កា​រ​ចាំបា​ច់​ចំ​ពោះ​បុរ​ស​ដែ​រ​ ​មិន​មែ​នតែ​ស្ត្រី​នោះ​ទេ​.​.​.។​
បង្កើនការដុតបំផ្លាញថាមពល ៖ មិនមែនចំពោះតែជាតិខ្លាញ់នៅក្បាលពោះ មួយកន្លែងនោះទេ អ្នក​ត្រូ​វ​ជំ​រុ​ញ​ការដុតបំផ្លាញជាតិខ្លាញ់ ពេញមួយតួខ្លួន ដោយបង្កើនចលនារាងកាយ ដូចជា ដើរឡើងចុះ កាំជណ្តើរ ​ជំ​នួស​ជ​ណ្តើ​យន្ត, ដើរលឿនៗ ឬទិញទឹកសុទ្ធ ២ដបធំៗ យួរនៅនឹងដៃទាំងសងខាង មុននឹង- ដើរទិញទំនិញ។​
ងូតទឹកត្រជាក់ ជំរុញការដុតបំផ្លាញថាមពល ៖ មានការសិក្សាស្រាវជ្រាវអះអាងថា ជាតិខ្លាញ់ នឹ​ងរំ​លា​យ​ខ្លួ​ន​បាន​ល្អ ប្រសិនបើឋិតនៅក្នុងបរិស្ថានដែលត្រជាក់។ ដូច្នេះ ក្នុងរយៈពេលសម្រកក្បាលពោះ ​គួ​រ​ផ្អា​កកា​រ​ធ្វើ​សូ​ណា​ ឬ​ស្ទីម ១ខែ និងងាក មកងូតទឹកត្រជាក់ បន្ទាប់ពីការហាត់ប្រាណ។​
ចៀ​សវា​ងសុរា និងភេសជ្ជៈប៉ូវ- កម្លាំង ៖ ភេសជ្ជៈទាំងនោះ ធ្វើឱ្យក្បាលពោះ របស់អ្នក កា​ន់​តែ​ប៉ោង​ឡើ​ង​។ ​ដូ​ច្នេះ​ គួរផ្អាក ឬចៀសវាងភេសជ្ជៈទាំងនោះ។​
រៀបចំឱ្យអ័រម៉ូនល្អៗ បានចេញមក ៖ ​គួ​រចូ​ល​គេងឱ្យបានឆាប់ ផ្អាកមើលទូរទស្សន៍ មុនគេង បិទភ្លើង ​ហ្វឹ​កហា​ត់​ធ្វើ​សមាធិចិត្ត ដើម្បីការគេងលក់បានពេញលេញបំផុត ជួយឱ្យអ័រម៉ូននៃការលូតលាស់ (Growth Hormone) ត្រូវបានបញ្ចោញមក ក្នុងពេល គេងលក់ ជាគន្លឹះដ៏សំខាន់ ដែលជំរុញការ ដុតបំផ្លាញថាមពល បា​ន​ល្អ​។​
ទទួលទានអាហារពេលល្ងាច យ៉ាង តិច៤ម៉ោង មុនចូលគេង ៖ ព្រោះមាន- ឥ​ទ្ធិ​ព​លដ​ល់​កា​រ​ប​ញ្ចោញ​អ័​រ​ម៉ូ​ននៃ​ការលូត- លាស់។ ដូច្នេះ គួរទទួលទានអាហារពេល- ល្ងាច យ៉ាងយូរត្រឹមម៉ោង ៦ល្ងាច និង ​ចៀ​ស​វាង​កា​រ​ចូ​លរួ​ម​ពិធីជប់លៀង ឬអាហារប៊ុហ្វហ្វេត៍ ពេលយប់ នឹងជួយឱ្យជុំវិញចង្កេះរបស់អ្នក ស្រកចុះបាន។​
ទំ​ពាយឺតៗ ៖ ការទំពាអាហារយឺតៗ នឹងជួយគ្រប់គ្រងអាហារក្នុងមួយពេលៗ គួរជ្រើសទទួលទាន- អាហារ ​ឱ្យ​បា​ន​សម្បូរបែប គ្រប់ទាំង ៥ក្រុម ក្នុងមួយពេលៗ។​
លំហា​​ត់ប្រាណ ជំរុញការដុតបំផ្លាញថាមពល ៖ អ្នកជំនាញបានឱ្យដឹងថា លំហាត់ប្រាណសាច់ដុំភ្លៅ និ​ង​ត្រគា​ក​ ជាការជំរុញការដុតបំផ្លាញជាតិខ្លាញ់ បានល្អបំផុត។​
លំ​ហា​ត់ប្រាណសាច់ដុំក្បាលពោះ ឆ្លាស់គ្នា ៖ មិនចាំបាច់ត្រូវហាត់ប្រាណក្បាលពោះ រាល់ថ្ងៃនោះទេ គួ​រហ្វឹ​ក​​ហា​ត់សាច់ដុំពោះ ២-៣លើក ក្នុងរយៈពេល២ថ្ងៃ ក្នុង១សប្តាហ៍ ដោយឆ្លាស់គ្នានឹងការហាត់ប្រាណ បែបផ្សេង ដែ​ល​ល្អចំ​ពោះសាច់ដុំរបស់អ្នក។​
ឈរឬដើរ ឱ្យត្រង់ខ្លួន ៖ ចំណុចដែលធ្វើឱ្យកើតមានក្បាលពោះ ការឈរខ្នងកោង ធ្វើឱ្យក្បាលពោះ មើ​ល​ទៅជា​គំ​ន​រខ្លាញ់ មិនគួរឱ្យចូលចិត្ត។ ការឈរត្រង់ខ្នង ពើងទ្រូង ស្មាបើក នឹងជួយជំរុញឱ្យសាច់ដុំពោះ ​តឹង​គ្រ​ប់​ពេ​ល។ ដូច្នេះ គួរហ្វឹកហាត់ឈរ ដើរ និងហាត់ប្រាណ ក្នុងឥរិយាបថខ្នងត្រង់ជានិច្ច នឹងធ្វើឱ្យ អ្នកមើលទៅសង្ហា ​និ​ងគ្មាន​​ក្បាល​ពោះ។​
លំ​ហា​ត់​ប្រាណសម្រកក្បាលពោះ ដែលនិយមបំផុត ៖ គឺគេងផ្ងារ លើកជង្គង់ឡើង លើកក្បាល ឡើង (​A​bs​ ​Crunch with Leg lift)  បើឱ្យរឹតតែប្រសើរ ត្រូវធ្វើលើបាល់ហាត់ប្រាណ ៕ 
Read More..

តិច​និក​តុប​តែង​ភ្នែក ​តា​មចំ​នួន​ពណ៌​


សំ​ណួ​រ​មួ​យ​ដែ​ល​យើ​ង​តែង​ឮ​ញឹ​ក​ញា​ប់ប់​ផុំ​ត​ ​គឺ​គួរ​ប្រើ​ព​ណ៌​ផា​ត់​ភ្នែ​ក ​ព​ណ៌​ផ្សេ​ង​ៗ​បែ​ប​- ​ណា​ទើ​ប​ល្អ​ ​? ​ខា​ង​ក្រោ​ម​នេះ​គឺ​ជាវិ​ធី​តុ​ប​តែ​ង​ភ្នែ​ក​ឱ្យស្អា​ត​ ​តា​ម​ចំ​នួ​ន​ព​ណ៌​..​.​។​​
វិធីប្រើពណ៌ផាត់ភ្នែក ១ពណ៌ ៖
​១​.​ ​លាបពណ៌លើត្របកភ្នែក និងតាមទម្រង់រោមភ្នែកក្រោម។​
២​.​ ​ដើម្បីបង្កើតខ្សែត្រេភ្នែក ដែលកាន់តែដិតច្បាស់ ត្រូវប្រើទឹក មកជួយ ដោយប្រើជក់ បៀកទឹកបន្តិច ​ជ្រល​ក់​លើ​ពណ៌​ផា​ត់ភ្នែក រួចលាបតាមទម្រង់រោមភ្នែកលើ។​
​វិធី​ប្រើ​ពណ៌ផាត់ភ្នែក ២ពណ៌ ៖​
​១.​ ​ប្រើពណ៌ខ្ចីជាងគេ ក្នុងប្រអប់ ជាទ្រនាប់ លាបឱ្យសព្វត្របកភ្នែក គល់ជ្រុងភ្នែក និង ​តា​មទ​ម្រ​ង់​រោ​មភ្នែ​ក​ក្រោ​ម​។
​២​.​ លា​បពណ៌ដិត តាមទម្រង់រោមភ្នែកលើ រហូតដល់គន្លាក់ផ្នត់ភ្នែក កៀរឱ្យចូលគ្នា ដោយបង្វិលជក់ ជារង្វង់ ​ឱ្យ​សព្វ​។​ ការធ្វើបែបនេះ អាចធ្វើឱ្យពណ៌ផ្សំគ្នាជាពណ៌កណ្តាល ដែល គ្មានក្នុងប្រអប់។​
​វិធី​ប្រើ​ពណ៌ផាត់ភ្នែក ៣ពណ៌ ៖​
​១.​ ​ដូ​ចគ្នានឹងប្រភេទ ២ពណ៌ ត្រូវលាបពណ៌ដែលខ្ចីបំផុត ឱ្យសព្វចិញ្ចើម។​
​២.​ ​ប្រើពណ៌កណ្តាល ឱ្យកើតប្រយោជន៍ច្រើនបំផុត ព្រោះវាជាពណ៌សុវត្ថិភាពបំផុតសម្រាប់ អ្នក ​លា​បវា​តា​ម​ស្នា​ម​គន្លា​ក់ភ្នែក ដោយត្រឡប់ទៅមក តាមបែបតែមួយ ដូចផ្លិតបក់ទឹករថយន្ត រួចប្រើពណ៌ដិតបំផុត ​លា​ប​តា​ម​ទ​ម្រង់​រោមភ្នែក ឬបង្កើតភាពដិតច្បាស់ដល់ភ្នែក ដោយការ លាបកន្ទុយភ្នែក ជារូបអក្សរ V ​។​​
​វិ​ធី​ប្រើ​ពណ៌​ផាត់ភ្នែក ៤ពណ៌ ៖​
១​.​ ប្រអប់បែប៤ពណ៌ ភាគច្រើនតែងមានពណ៌សំខាន់៣ពណ៌ រួចបន្ថែមពណ៌មាស ឬពណ៌ភ្លឺផ្លេក ​មួយ​ព​ណ៌​ទៀត​។​ ដូច្នេះ ត្រូវប្រើ៣ពណ៌ តាមបែបដែលអធិប្បាយក្នុងការប្រើ ពណ៌ផាត់ភ្នែក៣ពណ៌។​
​២.​ ​ថែមពណ៌ទី៤ ចូលទៅជ្រុងគល់ភ្នែក ត្របកភ្នែក ទ្រនង់ចិញ្ចើម ឬត្រេភ្នែកក្រោម បើ មានអារម្មណ៍ថា ​កា​រលា​ប​៤ពណ៌ វាច្រើនពេក គួរប្រើពណ៌តែមួយ ម្តងមួយៗ ឬយកមកផ្សំ- ពណ៌ ដោយខ្លួនឯង ​តា​មចំ​ណូ​ល​ចិ​ត្ត​ក៏​បា​ន ៕
Read More..

បញ្ហា Contact Lenses នៅប្រទេសចិន


យុវវ័យនៅប្រទេសចិននិយមពាក់ Contact Lenses ដែលជួយលើកសម្រស់ ពួកគេបានមួយកំរិត​កញ្ចក់ Lenses ទាំងនោះពេញនិយមព្រោះ វាអាចធ្វើអោយភ្នែករបស់អ្នក ពាក់មើលទៅធំជាងមុន និងមានពន្លឺជាងមុន​ ហើយជួនកាលអាច ប្រែពណ៌បានទៀតផង។ កញ្ញា Zhang ភ្នាក់ងារលក់ម្នាក់ ប្រចាំហាង Mingzhu នៅក្នុងមជ្ឍមណ្ឌលពាណិជ្ជកម្ម Xidan បានប្រាប់ថា "ហាងរបស់យើងខ្ញុំ មាន Contact Lenses ចំនួន​ប្រមាណជា១២ពណ៌ដែលអ្នកទិញអាចជ្រើសរើសបានហើយក្នុង នោះពណ៌ប្រផេះនិងពណ៌ខ្មៅ​គឺពេញនិយមណាស់ណាមួយវាមានតម្លៃថោកដោយត្រឹមតែ ៩០Yaunឬប្រហែល១៩ដុល្លាអាមេរិក​ប៉ុណ្ណោះ" នាងបានបន្តទៀតថា "ហើយក៏មាន Lenses ដែលមានតម្លៃត្រឹម៦០Yaunដែរទោះបីជាវាខុសថ្លៃគ្នា​បន្តិចមែនតែចំពោះគុណភាពមិនចាញ់គ្នា ប៉ុន្មានទេ" អ្នកលក់ម្នាក់ទៀតក៏បានប្រាប់ផងដែរថា "ខ្ញុំមិនបានធ្វើតែស្តភ្នែកអ្វីនោះទេមុន ពេលដែលខ្ញុំប្រើវាព្រោះខ្ញុំគិតថាវាមានសុវត្តិភាពក្នុងការ​ប្រើប្រាស់ទោះបីជាខ្ញុំប្រើវាជាប់ជាង ១០ម៉ោងក្នុងមួយថ្ងៃក៏ដោយក៏មិនដែលសង្កេតឃើញថាមាន​បញ្ហាអ្វីនោះទេប្រសិនបើខ្ញុំគិត ថាធុញនឹងវាខ្ញុំគ្រាន់តែដោះវាចេញហើយសំរាកកែវភ្នែកដោយមិន​ប្រើវា២ទៅ៣ថ្ងៃទៅបាន ហើយ"។​ ទោះជាយ៉ាងណារដ្ឋអំណាចក្នុងតំបន់បានសន្យាថានឹងរៀបចំ​អោយមានការពិនិត្យ លើទំនិញ ប្រភេទនេះឡើងវិញដើម្បីធានាលើការប្រើប្រាស់របស់ប្រជាពលរដ្ឋ​មកដល់ពេលនេះ មានអ្នក ជំនាញផ្នែកសុខភាពជាច្រើនដែលតែងតែព្រមានអំពីបញ្ហាដែលអាចបង្ក​ពីការប្រើប្រាស់ Contact Lenses ដែលអាចនាំអោយយុវវ័យមួយចំនួនធំត្រូវខាតបង់ការមើលឃើញ​របស់គេដោយសាររូបសម្រស់។ សព្វថ្ងៃនេះ Contact Lenses គេអាចរកទិញបានសឹងតែគ្រប់ទី​កន្លែងតាំងពីហាងធំៗរហូតដល់ហាង តូចៗតាមផ្ទះ។
Read More..

ការបិទ​មុខ ​ដោយ​ផ្លែ​ត្រសក់ ធ្វើ​ឲ្យ​បាត់​​ស្នាម​ជ្រីវ​ជ្រួញ

Click To Enlarge !ផ្លែ​ត្រសក់ មានវីតាមីន​ខ្ពស់ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​ មាន​សំណើម​ និង​បាត់​ភាព​ជ្រីវ​ជ្រួញ​បាន

*ផ្នែក​ផ្សំៈ 
- ផ្លែ​ត្រសក់ៈ ១​ផ្លែ 
- ពង​មាន់ៈ ១គ្រាប់​ (យក​​តែ​ពង​ស) 
- ទឹក​ក្រូវ​ឆ្នារៈ ១ស្លាប​ព្រា 

*វិធី​ធ្វើៈ 
បក​សំបក​ត្រសក់​ចេញ លាង​ទឹក​ឲ្យ​ស្អាត​ ហាន់​ជា​ចំណិត​តូចៗ ស្តើង យក​ទៅ​សូន ឬ​ជ្រលក់​ជាមួយ​ពង​ស និង​ទឹក​ក្រូច​ឆ្នារ ឲ្យ​សព្វ​ចូល​គ្នា។ 

លាង​មុខ​ឲ្យ​ស្អាត ជូត​កន្សែង​ឲ្យ​ស្ងួត យក​ចំណិត​ត្រសក់​ ដែល​ផ្សំ​គ្នា​​រួច​ហើយ​នោះ មក​បំពោក​​លើ​ផ្ទៃ​មុខ​ឲ្យ​ពេញ​ លើក​លែង​តែ បបូរ​មាត់​ និង​ប្រឡង់​ផ្នែក ទុកចោលប្រមាណ២០​នាទីរូចលាងចេញ​ដោយ​ទឹកស្អាត​ នោះ​ផ្ទៃ​មុខ​​របស់​អ្នក​ នឹង​មាន​ភាព​ស្រស់​ថ្លា និង​បាត់​នូវ​ស្នាម​ជ្រីវ​ជ្រួញ មើល​​ទៅ​គួរ​ឲ្យ​បេតី​ពិតៗ...៕
Read More..

ពង"ស" ជួយ​ព្យាបាល​មុន​ជាំ​ខ្មៅ​បាន​យ៉ាង​ល្អ​ប្រសើរ!

Click To Enlarge !ពងស មាន​ប្រយោជន៍​ចំពោះ ស្បែក​មុខ​របស់​អ្នក​ ហើយ​បើ​អ្នក​ត្រូវ​ការ​កំចាត់​​ស្បែក​ដែល​មាន​ភាព​ជ្រីវ​ជ្រួញ​ ឬ​កើត​មុនខ្មៅ​នៅ​លើ​ផ្ទៃមុខ​នោះ គឺមិន​ត្រូវប្រើ​ដៃ​ ចុត​សង្កត់​នៅ​លើ​ផ្ទៃ​មុខ​ ដោយ​ច្រ​បាច់​កន្លែង​​ដែល​មាន​មុន​ខ្មៅ​ដដែល​នោះ​ទេ យើង​មាន​វិធី​​ជួយ​ឲ្យ​​ផ្ទៃ​មុខ​​របស់​លោក​អ្នក​ បាត់​មុន​ជាំ​ខ្មៅ មាន​​ភាព​ស្រស់​ថ្លា និង​មានមន្ត​ស្នេហ៍​ថែម​ទៀត​ផង នោះគ្រាន់​តែ​អ្នក​ចាប់​ផ្តើម​ដំបូង​ ដោយ​លាង​មុខ​ឲ្យ​បាន​ស្អាត ជូត​ឲ្យ​ស្ងួត រួច​ប្រើ​ ផែនសំឡី មិនក្រាស់​ ឬ​ស្តើង​ពេក មក​ជ្រលក់​ចូល​ទៅ​ពង"ស" រួច​ហើយ​នាំ​យក​សំឡី​នោះ មក​​បំពោក​នៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ ជុំវិញ​ត្របក​ភ្នែក និង​បបូរ​មាត់​ ហើយ​ដេក​មួយ​ស្រ​បក់​ ចាំ​សំឡី​ស្ងួតល្អ​ហើយ ទើប​បើក​យក​សំឡី​ចេញ​ពី​ផ្ទៃមុខ​ ហើយ​អ្នក​សង្កេត​នៅ​លើ​សំឡី នឹង​ឃើញ​មាន​មុន​ក្បាល​ខ្មៅ​ជាប់​ចេញ​មក​ជា​មួយ​សំឡី បន្ទាប់​ពី​​នោះ ត្រូវ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ជាមួយ​កូន​កន្សែង​ល្អ​ ជូត​ផ្ទៃមុខ​ រួច​លាង​ចេញ​ដោយ​ទឹក​ត្រជាក់ ដើម្បី​បិទ​រន្ធ​ញើស​ នោះ​ផ្ទៃ​មុខ​អ្នក​នឹង​​មាន​ភាព​ស្រស់​ថ្លា និង​បាត់​ស្នាម​ជាំនៅ​លើ​ផ្ទៃ​មុខ និង​បាត់​មុន​ ជា​មិន​ខាន។
Read More..

តើ​លោកអ្នក ​ចង់​បាន​ធ្មេញ​ស ​ស្អាត​ដែរឬទេ​?

Click To Enlarge !កាហ្វេ តែ ទឹកក្រូច ការជក់បារី ទឹក​ផ្លែឈើ​មាន​ជាត់​អាស៊ី​ត ថ្នាំ​មួយចំនួន និង​អាហារ​មាន​ជាតិ​ពណ៌​ខ្លាំង អាច​បន្សល់​ស្នាម​ប្រឡាក់​លើ​ធ្មេញ​ដ៏​ស​ស្អាត​របស់​អ្នក​។​ ​ ​វេជ្ជបណ្ឌិត រ៉ូ​ជើរ ឡេវី​ន (Roger P. Levin) ធ្មេញ​របស់​យើង​មិនមែន​មាន​ពណ៌​សស្គុស​តែម្តង​នោះទេ​។ ពណ៌​ធម្មជាតិ​របស់​ធ្មេញ​គឺ​ពណ៌​លឿង​តិចៗ​។ ប៉ុន្តែ​នៅពេល​ដែល​អ្នក​កាន់តែ​ធំ ធ្មេញ​របស់​អ្នក​ក៏​កាន់តែ​មាន​ពណ៌​ឌិ​តជាង​មុន​។​ ​ ​ផ្ទៃ​ខាងលើ​នឹង​សឹក​ទៅតាម​ពេលវេលា ហើយ​ផ្ទៃ​ខាងលើ​នោះ​ងាយ​នឹង​ស្រូប​យក​ពណ៌​អាហារ​។ ស្នាម​ក៏​តោង​ជាប់​នឹង​ធ្មេញ​ហើយ​ក្រម​ធ្មេញ​ក៏​បាន​កើត​លើ​និង​នៅ​ចន្លោះ​ធ្មេញ​។​ ​ ​វេជ្ជបណ្ឌិត រ៉ូ​ណាល់ មេ​ត​ឡេន (Ronald I. Maitland) និយាយថា មានរ​បស់​ជា​ច្រើន​ដែល​អាច​ធ្វើឱ្យ​ធ្មេញ​មាន​ស្នាម​ប្រឡាក់ រួមមាន អង់​ទី​ប៊ីយ៉ូ​ទិច​។​ ​ ​ធ្មេញ​របស់​អ្នក​កាន់តែ​លឿង វា​កាន់តែ​ងាយស្រួល​ក្នុង​ការសម្អាត​។ ស្នាម​ពណ៌​ត្នោត​ចាស់ អាច​ជា​ស្នាម​ដែល​ពិបាក​ក្នុង​ការបំបាត់​។​ ​ ​ដំណឹង​ល្អ​សម្រាប់​លោក​អ្នក​គឺ​ស្នាម​ប្រឡាក់​ទូទៅ (​ដូច​ជា​ស្នាម​បណ្តាលមកពី​កាហ្វេ​និង​បារី​) អាច​បំបាត់​បាន​ដោយ​ការប្រើ​វិធី​ជំនាញ​ដូចខាងក្រោម​៖ ​ដុសធ្មេញ​ក្រោយពេល​ញ៉ាំ​អាហារ​៖ វេជ្ជបណ្ឌិត ឡេវី​ន និយាយថា ប្រសិនបើ​អ្នក​លាង​សម្អាត​ធ្មេញ​របស់​អ្នក​ជា​ប្រចាំ អ្នក​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការការពារ​ធ្មេញ​របស់​អ្នក​ពី​ការ​មាន​ស្នាម​។​ ​ប្រើ​ម្សៅ​មេ​៖ វេជ្ជបណ្ឌិត ឡេវី​ន និយាយថា លាយ​ម្សៅ​មេ​ជាមួយនឹង​ទឹក hydrogen peroxide ឱ្យ​ល្មម​ដើម្បី​ប្រើ​ដូចជា​ថ្នាំដុសធ្មេញ ដើម្បី​ដុស​សម្អាត​ស្នាម​លើ​ធ្មេញ​។ អ្នក​មិន​ត្រូវ​ប្រើ peroxide ច្រើន​ពេក​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​រលាក​។​ ​ឧស្សាហ៍​លាង​សម្អាត​៖ វេជ្ជបណ្ឌិត មេ​ត​ឡេន និយាយថា ក្រោយពេល​ញ៉ាំ​អាហារ​ហើយ អ្នកគួ​រលាង​សម្អាត​អាហារ​ចេញពី​ធ្មេញ​របស់​អ្នក​។ ប្រសិនបើ​អ្នក​មិន​អាច​ទៅ​បន្ទប់​ទឹកបាន អ្នក​អាច​គ្រាន់តែ​យក​ទឹក​ធម្មតា​មក​ខ្ពុរមាត់​បាន​។​ ​ជ្រើសរើស​ទឹក​ខ្ពុរមាត់​៖ វេជ្ជបណ្ឌិត ច​ន ហ្វី​ឌឺ​ស្តូ​ន (John D. B. Featherstone) និយាយថា ទឹក​ខ្ពុរមាត់​គ្រប់​ប្រភេទ​សុទ្ធតែ​ល្អ​សម្រាប់​ការ​ខ្ពុរមាត់ ប៉ុន្តែ​ខ្ពុរមាត់​ដែល​មាន​អង់​ទី​ប៊ីយ៉ូ​ទិ​ចនឹង​ជួយ​លាង​សម្អាត​ស្នាម​នៅលើ​ធ្មេញ​។​ ​ប្រើ​ថ្នាំដុសធ្មេញ​ធ្វើឱ្យ​ធ្មេញ​ស​៖ ពេទ្យធ្មេញ​ធ្លាប់​ហាម​មិន​ឱ្យ​ប្រើ​ផលិតផល​ធ្វើឱ្យ​ធ្មេញ​ស​ដែល​អាច​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​សំណឹក​ខ្លាំង​ដែល​ធ្វើ​ឱ្យ​សឹក​កាចា​ធ្មេញ​របស់​អ្នក​។ វេជ្ជបណ្ឌិត ដន ឡត​ឌី​ង (Dean Lodding) និយាយថា ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ការ​វិវឌ្ឍន៍​ជាង​មុន​ក្នុង​ការប្រើ peroxide ជំនួស​នឹ​សារធាតុ​សំណឹ​ក ដែល​ជួយ​ធ្វើឱ្យ​ធ្មេញ​របស់​អ្នក​ស​ជាង​មុន​ក្រោយពេល​ដុសធ្មេញ​រូ​ច​។​ ​ ​វេជ្ជបណ្ឌិត ឡត​ឌី​ង និយាយថា ប៉ុន្តែ​មិន​ត្រូវ​សង្ឃឹម​ថា​មាន​អព្ភូតហេតុ​នោះទេ ព្រោះ peroxide ដែល​នៅក្នុង​ថ្នាំ​ដុសធ្មេញ នឹង​នៅតែ​លើ​ធ្មេញ​ខាងក្រៅ​ក្នុង​រយៈពេល​កំណត់​មួយ​ប៉ុណ្ណោះ​។​ ​ខាត់​ធ្មេញ​ថ្នមៗ​៖ វា​ដូចជា​ផលិតផល​សារធាតុ​សំណឹក​ដែរ វា​អាច​យកមក​ខាត់​កាចា​ធ្មេញ​បាន​។ ប៉ុន្តែ​ការ​ខាត់​ខ្លាំងពេក​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ខាង​ក្នុង​ដែល​ធ្វើឱ្យ​ធ្មេញ​អ្នក​កាន់តែ​អាក្រក់​មើល​។​ ​សាកល្បង​ក្រដាស់​បិត​ធ្មេញ​៖ ផលិតផល​ទាំងនេះ​ដូចជា​បង់​ស្អិត​យ៉ាង​ដូច្នោះ​ដែរ ប៉ុន្តែ​វា​ធ្វើឡើង​តម្រូវ​ទំហំ​ធ្មេញ​របស់​អ្នក​។ វេជ្ជបណ្ឌិត ឡត​ឌី​ង និយាយថា វា​ប្រើ peroxide ឱ្យ​នៅ​លើ​ធ្មេញ​ក្នុង​រយៈពេល​យូរ​ជាង​ថ្នាំដុសធ្មេញ ដូច្នេះ​វា​នឹង​ធ្វើឱ្យ​ធ្មេញ​របស់​អ្នក​កាន់តែ​ស​។
Read More..

វិធី​ក្នុងការ សម្រក​ខ្លាញ់​ក្បាលពោះ​

Click To Enlarge !នៅពេល​ដែល លោកអ្នក​ឡើង​ទម្ងន់​ កន្លែង​ដែលមានខ្លាញ់ ​ច្រើន​ជាង​គេ​ គឺ​ក្បាលពោះ​។​ លោកអ្នកនឹង​មាន ​ក្បាលពោះ​ធំ​ ហើយគិតថា មិន​អាច​សម្រកវាបាន​។ ប៉ុន្តែលោកអ្មក អាចសម្រកវាបាន តាមវិធីសាស្រ្ត មួយចំនួន​ ដូចខាងក្រោមនេះ ១- ការកាត់​បន្ថយ​កាឡូរី​ ​លោកអ្នក​មិន​អាច​ កំចាត់​ខ្លាញ់​ក្បាលពោះ​បាន​ ដោយ​ការ​ហាត់ប្រាណ​បេះដូង ​និង​ក្បាលពោះ​ តែ​ម្យ៉ាង​នោះ​ទេ​។​ ដើម្បី​បន្ថយ​ជាតិ​ខ្លាញ់​ លោកអ្នក​ត្រូវ​កាត់​បន្ថយ​ អ្វី​ដែល​អ្នក​ទទួលទានជាមុនសិន​។​ កុំ​បង្អត់អាហារ​ខ្លួនឯង​ លោកអ្នក​គ្រាន់តែ​ ត្រូវ​ដឹង​ថា​ អ្វី​ដែលលោក​អ្នក​បរិភោគ ​ហើយ​វា​មាន​កាឡូរី​ ប៉ុន្មាន?​ ២- ការហាត់ប្រាណ​ក្បាលពោះ​ ​​លោកអ្នក​អាច​ស្វែងរក ស៊ីឌី ឬ​កាសែតវីដេអូ​ល្អៗ ​ដែល​បង្ហាញ ​ពី​របៀប​ហាត់ប្រាណ​ ក្បាលពោះ​។​ លោកអ្នក​គួរ​តែ ចំណាយពេល​ យ៉ាងតិច ១៥​ ទៅ​ ២០​នាទី​ និង​ ពី​ ៣​ ទៅ​ ៤​ដង ​ក្នុង​មួ​យស​ប្តា​ហ៍​ ទៅ​លើ​លំ​ហាត់ប្រាណ​នេះ​។​ ការធ្វើបែប​នេះ​ តែ​ម្យ៉ាង​ មិន​អាច​កំចាត់​ខ្លាញ់​ពោះ​ របស់​លោកអ្នក​បាន​ទេ​ លោកអ្នក​ត្រូវធ្វើ​ លំ​ហាត់ប្រាណ​បេះដូង ​និង​កាត់​បន្ថយ​កាឡូរី​ផង​ដែរ ទើបទទួល​បាន​ប្រសិទ្ធភាពខ្ពស់​។​ ៣- ការហាត់ប្រាណ​បេះដូង​ ​ ​ លោកអ្នក​គួរ​ហាត់ប្រាណ​បេះដូង​ ៣​ ទៅ​ ៤​ដង ​ក្នុង​មួ​យស​ប្តា​ហ៍​។​ អ្នក​អាច​ដើរ​ ដោយ​ល្បឿន​លឿន​,​ រត់​,​ ជិះ​កង់​ឡើង​ និង​ចុះ​ចំណោត​ ឬ ​ហែល​ទឹក​ជាដើម​។​ ចំណុច​សំខាន់ ​គឺ​លោកអ្នក​ត្រូវ​ហាត់ប្រាណ​ បញ្ចេញ​ញើស​អោយបានច្រើន។​ ៤-​ របបទឹក​ ​លោកអ្នក​ត្រូវ​ប្រាកដ​ថា ​លោកអ្នក​ទទួលទាន​ទឹក បាន​គ្រប់គ្រាន់​ក្នុង ១ថ្ងៃៗ​ ហើយលោកអ្នក​ គួរ​ទទួលទាន​ទឹក អោយបាន​យ៉ាងតិច​ពី ៦​ ទៅ​ ៨​កែវ​ក្នុង​ ១ថ្ងៃ​។
Read More..

វិធីសាស្ដ្រ “មាស”ទាំង ៧ ជួយកំចាត់មុនក្បាលខ្មៅ

ថ្វីបើមុនក្បាលខ្មៅជាប្រភេទមុនល្អិត ប៉ុន្ដែវាអាចធ្វើអោយនារីទាំងឡាយបាត់បង់សម្រស់
និងភាពជឿជាក់នៅពេលចេញទៅក្រៅ ដូច្នេះតើធ្វើបែបណាដើម្បីកំចាត់មុនប្រភេទនេះ?
សូមស្វែងយល់លក្ខណដូចខាងក្រោម ៖
មិនត្រូវញេចមុនដោយផ្ទាល់ដៃ
ការញេចមុនដោយដៃផ្ទាល់ ក្រៅពីធ្វើអោយឆ្លងមេរោគពីដៃ វាក៏នឹងធ្វើអោយមានស្លាកស្នាម
ធំនៅលើផ្ទៃមុខ។

ប្រើច្រាសដុសធ្មេញដើម្បីកំចាត់មុន

នៅក្នុងពេលលុបមុខ អ្នកអាចយកច្រាសដុសធ្មេញដែលមានសរសៃទន់មកដុសលើកន្លែង
មានមុនក្បាលខ្មៅ(ជាពិសេសត្រង់ច្រមុះ)។

ប្រើវិធីឆ្ពុងចំហាយទឹកក្ដៅ
ការឆ្ពុងចំហាយទឹកក្ដៅមិនត្រឹមតែជួយដល់សម្រស់ បង្កើតភាពតឹងរបស់ស្បែកនោះទេ តែ
វាក៏អាចជួយសំអាតមុនក្បាលខ្មៅផងដែរ ព្រោះថាមូលហេតុដែលនាំអោយកើតមុនក្បាល
ខ្មៅគឺដោយសាររន្ធរោមត្រូវស្ទះដោយជាតិខ្លាញ់ និងធូលី។ ដូច្នេះការឆ្ពុងជាញឹកញាប់នឹងធ្វើ
អោយរន្ធរោមរីកធំ បែបនេះមុនក្បាលខ្មៅនឹងមិនអាចកើតមាន។

បំប៉នជាតិសំណើមជារៀងរាល់ថ្ងៃសម្រាប់ស្បែក
ការបំប៉នស្បែកដោយជាតិសំណើមគឺមានសារសំខាន់សម្រាប់កំចាត់មុខក្បាលខ្មៅ ប្រសិន
អ្នកធ្វើបានរៀងរាល់ថ្ងៃនៅពេលយប់មុនពេលចូលគេង។ ចូរយកកន្សែងសើម ស្អាតគ្រប
ទៅលើមុខរយៈពេល ១៥នាទី ជាតិកខ្វក់នឹងមិនអាចប្រមូលផ្ដុំនៅក្នុងរន្ធរោមដើម្បីបង្កើត
បានជាមុនក្បាលខ្មៅបាននោះទេ។

កាត់បន្ថយការតុបតែងមុខ
ការប្រើម្សៅច្រើនពេកក៏ជាមូលហេតុនាំអោយរន្ធរោមត្រូវស្ទះ ហើយវានឹងបង្កអោយមានមុន
ក្បាលខ្មៅ។ ដូច្នេះអ្នកមិនគួរតែងមុខជារៀងរាល់ថ្ងៃ នៅពេលលាបម្សៅក៏មិនគួរបំពោក
អោយក្រាសពេកនោះដែរ។

មុនពេលចូលគេង ត្រូវតែលុបមុខអោយបានស្អាត ដើម្បីកុំអោយជាតិខ្លាញ់ ម្សៅ ឬធូលីជាប់
នៅលើផ្ទៃមុខ។ ក្រៅពីនេះ ដើម្បីទប់ស្កាត់មុនក្បាលខ្មៅ អ្នកមិនត្រូវប្រើក្រែមដែលមានជាតិ
ខ្លាញ់។

ច្នៃម៉ាសដោយខ្លួនឯងដើម្បីកំចាត់មុនក្បាលខ្មៅ
អ្នកអាចធ្វើម៉ាសដើម្បីកំចាត់មុនដោយវិធីពីរយ៉ាង ដូចតទៅ៖ ម្សៅ cinnamon + ទឹកក្រូច
ឆ្មារ ឬ ម្សៅរមៀត + ស្លឹកជីវ៉ាន់ស៊ុយ ថ្វីបើសាមញ្ញប៉ុន្ដែមានប្រសិទ្ធិភាពខ្ពស់។

ចៀសវាងអាហារមានខ្លាញ់
ទន្ទឹមនឹងវិធីសាស្ដ្រថែទាំស្បែកដោយផ្ទាល់ ការហូបចុកក៏មានឥទ្ធិពលទៅលើស្បែក។ ដើម្បី
ធ្វើអោយស្បែកបានស្រស់ស្អាត មិនមានមុន មិត្តនារីទាំងឡាយគួរតែហូបទឹកអោយបាន
ច្រើន ព្រមទាំងចៀសវាងអាហារណាដែលមានជាតិខ្លាញ់៕
Read More..

ថែទាំ​ស្បែក​ដោយ​ត្របែក

តើ​អ្នក​ជឿ​ឬ​ទេ​ថា តាមពិត​យើង​អាច​ទទួល​ផលប្រយោជន៍ ពី​ត្របែក​លើស​ពី​អ្វី​ដែល​យើង​
គិត​ទុក​ទៅទៀត ព្រោះថា ក្រៅពី​បរិភោគ​ឆ្ងាញ់​ពិសា​រហើយ យើង​នៅ​អាច​ប្រើ​ត្របែក​ធ្វើជា
​ថ្នាំ​បំបាត់រោគ​មុន នឹង​ជួយ​ឲ្យ​ស្បែក​ភ្លឺរលោង​ទៀតផង ។​
៙ វិធី​អនុវត្ត​
យក​សាច់​ត្របែក​មក​ហាន់​ជា​ចំណិត​តូចៗ ដាក់បញ្ចូល​ក្នុង​ឧបករណ៍​កិន​ផ្លែឈើ​អគ្គិសនី 
ហើយ​ដាក់​ទឹកស្អាត​ចូល​បន្ដិចបន្ដួច រួច​កិន​ឲ្យ​ម៉ដ្ឋ​ហើយ​យក​ទៅប្រើ​បាន​ហើយ ។ ចំពោះ​វិធី
​ប្រើប្រាស់ គឺ​មិន​លំបាក​ទេ គ្រាន់តែ​មុន​យកមកប្រើ ត្រូវ​លាងមុខ​ឲ្យ​ស្អាត​ដោយ​ទឹក​ធម្មតា​ជា
មុន រួច​ហើយ​នាំ​យក​សាច់​ត្របែក​ដែល​កិន​ម៉ដ្ឋ​នោះ មក​បំពោក​លាប​ឲ្យ​សព្វ លើ​ផ្ទៃមុខ​ទុក
ចោល​ប្រហែល ១០ នាទី រួច​ហើយ​លាង​សម្អាត​ដោយ​ទឹក​ធម្មតា​ចេញ​វិញ ។​ក្រោយ​មក​
យើង​អាច​សងេ្កតឃើញថា ស្បែក​មុខ​ដែល​បាន​ទទួល​ការ​បំពោ​ក ឬ​លាប​ដោយ​សាច់​ត្របែក 
តែង​មាន​ភាព​ភ្លឺ​ថ្លា​រលោង​មាន​អារម្មណ៍​ថា ហាប់​ណែន​ស្រស់ស្រាយ​ជាង​មុន​ជាក់​ជា​ពុំខាន ។ 
ចូរ​ធ្វើបែបនេះ​មួយ​សប្តាហ៍​ពីរលើក និង​អាច​ជួយ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​ថ្លា និង​ទន់​ល្មឿយ ៕

ដកស្រង់ពីគេហទំព័រពេញចិត្ត
Read More..

វិធីសាស្ត្រ ៥យ៉ាងជួយដល់ការសម្រកទំងន់ទទួលបាន ប្រសិទ្ធិភាពដោយមិនចាំបាច់ហាត់ប្រាណ

ចំពោះលោកអ្នកដែលចង់សំរកទំងន់ ប៉ុន្តែមិនមានពេលវេលាគ្រប់គ្រាន់សំរាប់ធ្វើលំហាត់
ប្រាណ យើងខ្ញុំសូមធ្វើការណែនាំនូវវិធីងាយៗមួយចំនួនជូនលោកអ្នកដូចខាងក្រោមនេះ៖ 
១.សើចមួយទំហឹង៖
ដើម្បីស្វែងរកអោយឃើញពីទំនាក់ទំនងរវាងការសើចនិងទំងន់ សាស្ត្រាចារ្យជំនាញពីររូប
មកពីសាកលវិទ្យាល័យ California សហរដ្ឋអាមេរិក បានធ្វើការពិសោធលើអ្នកទស្សនានូវ
Clip វីដេអូបែបកំប្លែង។ តាមរយៈការធ្វើពិសោធន៍ពួកគាត់បានរកឃើញថាការសើចនោះ
បានធ្វើអោយមានការប្រែប្រួលកំរិតនៃអរម៉ូនជីវ្ហាវិញ្ញាណ ដែលអាចជួយអោយបណ្តា
មនុស្សទាំងនោះអាចគ្រប់គ្រងនូវចំណង់ទទួលទានអាហារខុសពេលបានយ៉ាងមានប្រសិទ្ធិ
ភាពបំផុត។
ដោយឡែកការស្រាវជា្រវថ្មីមួយទៀតរបស់អ្នកជំនាញមកពីសាកលវិទ្យាល័យ Vanderbit 
នៅឯ Nashville, Tennessy ប្រទេសអាមេរិក បានអោយដឹងដែរថាការសើចក្នុងរយៈពេល
១៥នាទីក្នុងមួយថ្ងៃគឺអាចដុតបំផ្លាញជាតិខ្លាញ់នៅក្នុងសារពាង្គកាយយើងបាន ២,២គីឡួ
ក្រាមក្នុងមួយឆ្នាំផងដែរ។

២.ការដុតបំផ្លាញបរិមាណខ្លាញ់នៅក្នុងសារពាង្គកាយដោយគ្រឿងបរិភោគ
តែបៃតង៖
នៅខណៈពេលដែលមានភេសជ្ជៈមួយចំនួនធ្វើអោយលោកអ្នកឡើងទំងន់ ប៉ុន្តែក្នុងនោះក៏
មានប្រភេទខ្លះអាចជួយដុតបំផ្លាញនូវបរិមាណខ្លាញ់ដែលលើសនៅក្នុងសារពាង្គកាយរបស់
យើងបានផងដែរ។ ការពិសារទឹកតែមួយពែង ជាពិសេសគឺ តែក្តៅនៅបន្ទាប់ពីទទួលទាន
អាហាររួចនឹងជួយអោយលោកអ្នកអាចដុតបំផ្លាញនូវបរិមាណខ្លាញ់ដែលលើសនៅក្នុងសារ
ពាង្គកាយបានយ៉ាងមានប្រសិទ្ធិភាពបំផុត។

ពិសារទឹកចម្រោះ រឺទឹកស្អាត
ការពិសារទឹកដែលចម្រោះស្អាតរឺទឹកដែលមានអនាម័យល្អក៏ជួយអោយយើងអាចដុតបំផ្លាញ
នូវសារធាតុកាឡូរីក្នុងសារពាង្គកាយនៅក្នុងពេលយើងធ្វើចលនាផងដែរ។ អ្នកជំនាញស្រាវ
ជ្រាវជាតិអាមេរិកម្នាក់បានអោយដឹងថា អ្នកដែលតែងតែពិសារទឹកជាអចិន្ត្រិយ៍ ២កែវក្នុងមួយ
ថ្ងៃគឺអាចកាត់បន្ថយជាតិខ្លាញ់បាន ២,៣គីឡូក្រាមក្នុងមួយឆ្នាំ។ ដូច្នេះមានន័យថាចំពោះអ្នក
ដែលកំពុងតែចង់សំរកទំងន់ក្នុងពេលសម័យបច្ចុប្បន្ននេះគឺត្រូវពិសារទឹកក្នុងមួយថ្ងៃអោយបាន
រហូតដល់ ៨កែវ។
ការពិសារទឹកនេះទៀតសោតក៏ត្រូវបានអ្នកជំនាញធ្វើការបញ្ជាក់ផងដែរថា ការពិសារទឹក
ត្រជាក់គឺទទួលបានផលប្រសើរជាងការពិសារទឹកក្តៅ ហើយចំពោះមូលហេតុត្រូវបានលើក
ឡើងថាដោយសារពេលពិសារទឹកត្រជាក់ចូលទៅក្នុងពោះ ពេលនោះសារពាង្គកាយត្រូវការ
បញ្ចេញប្រតិកម្មធ្វើអោយទឹកនោះក្តៅ ហេតុដូច្នេះហើយការដុតបំផ្លាញនូវបរិមាណកាឡូរី
ក៏កាន់តែមានភាពសកម្មឡើងនិងអាចដុតបំផ្លាញបានច្រើនជាងផងដែរ។ តាមការធ្វើស្ថិតិ
យើងពិសារទឹកត្រជាក់អស់មួយកែវពេលនោះយើងអាចដុតបំផ្លាញបាន ៦៤កាឡូរីឯណោះ។
ដូច្នេះដើម្បីអោយទទួលលទ្ធផលល្អលោកអ្នកគួរតែពិសារទឹកត្រជាក់នៅចន្លោះពេលទទួល
ទានអាហាររឺមុនពេលទទួលទានទើបជាការប្រសើរ។

ស្ករកៅស៊ូដែលមិនមានជាតិស្ករ
តាមរយៈការស្រាវជា្រវមួយរបស់អ្នកជំនាញនៃសាកលវិទ្យាល័យ Rhodes Islands ប្រទេស
អាមេរិក អោយដឹងថាការទំពារស្ករកៅស៊ូនៅមុនពេលទទួលទានអាហារថ្ងៃត្រង់គឺអាចធ្វើ
អោយយើងទទួលទានអាហារបានតិច ដែលមានន័យថាកាត់បន្ថយបាននូវបរិមាណការូឡី
បានរហូតដល់ចំនួន ៦៧កាឡូរីឯណោះ បើធៀបជាមួយអ្នកដែលមិនទំពារស្ករកៅស៊ូនៅមុន
ពេលទទួលទាននោះ។ ក្នុងនោះដែរសកម្មភាពទំពារស្ករកៅស៊ូនេះក៏អាចជួយបង្កើនការ
រំលាយថាមពលបាន ៥% នៃថាមពលដែលរាងកាយយើងបានស្រូបចូលទៀតផង។ 

៣. ងូតទឹកក្តៅ៖

ការត្រាំខ្លួនក្នុងអាងដែលមានទឹកក្តៅឧណ្ហៗរយៈពេល ១០នាទីដែលមានលាយជាមួយប្រេង
លាបខ្លួនបន្តិចក្នុងទឹកនោះ រឺការងូតទឹកក្តៅឧណ្ហៗដោយប្រើផ្កាឈូកបាញ់ស្រោចលើរាង
កាយរបស់យើង នឹងជួយកាត់បន្ថយបាននូវជាតិខ្លាញ់ដែលលើសនៅក្នុងសារពាង្គកាយរបស់
យើងបានយ៉ាងច្រើនផងដែរ។ ការងូតទឹកក្តៅគឺអាចជួយសំរួលអោយចរន្តឈាមរបស់យើង
ដើរស្រួល សំរួលដល់ប្រព័ន្ធដង្ហើមរបស់យើងអោយកាន់តែប្រសើរ ជួយធ្វើអោយទន់ស្រទាប់
ខ្លាញ់នៅក្រោមស្បែករបស់យើង។ 

លទ្ធផលនៃការសម្រកទំងន់កាន់តែទទួលបានផលល្អ នៅពេលដែលយើងងូតទឹកក្តៅឧណ្ហៗ
បូករួមនឹងការម៉ាស្សាបន្ថែមនោះ។ ត្រាំក្នុងទឹកដែលមានសីតុណ្ហភាពពី ៣៨ ដល់ ៤២ អង្សា
សេក្នុងរយៈពេល ១០នាទី រួចយកដៃរឺប្រើប្រាស់ឧបករណ៍ម៉ាស្សាដើម្បីម៉ាស្សាត្រង់កន្លែង
ដែលមានខ្លាញ់ច្រើននៅលើសារពាង្គកាយដូចជា ពោះ កំប៉េះគូថ រឺភ្លៅជាដើម...។

៤.ធ្វើការងារផ្ទះ

ការធ្វើការងារនៅផ្ទះក៏បានចូលរួមចំណែកក្នុងការជួយអោយលោកអ្នកអាចសម្រកទំងន់បាន
យ៉ាងមានប្រសិទ្ធិភាពផងដែរ។ ព្រោះវាហាក់ដូចជាយើងកំពុងតែហាត់ប្រាណយ៉ាងដូច្នោះ។
១៥ នាទីធ្វើសួន ជួយអោយយើងអាចរំលាយបាន ៧៤កាឡូរី។ ធ្វើសួនជាប្រចាំក្នុងកំឡុង
ពេលមួយខែនោះនឹងជួយរំលាយបានពី ១៧.០០០ ទៅ ១៨.០០០ កាឡូរី (ប្រហែលពី ៤,៥
ទៅ ៥គីឡួក្រាម) ។
ជូតទ្វារ ក្នុងរយៈពេលមួយម៉ោងគឺអាចជួយរំលាយបានចំនួន ៣៥០ កាឡូរី។ និងជាមធ្យមក្នុង
មួយខែអាចរំលាយបានពី ១០.០០០ ទៅ ១២.០០០ កាឡូរី គឺប្រហែល ៣ ទៅ ៣,៥គីឡូក្រាម
ទៀតផង។

ជូតសំអាតគេហដ្ឋាន(គេហដ្ឋាន ១០០ម៉ែត្រការ៉េ កំពស់ ៣ ជាន់) ៖ 
ជូតសំអាតគេហដ្ឋាន៖ ២០០កាឡូរី/មួយម៉ោង,បោសសំអាតគេហដ្ឋាន៖ ២៥០ កាឡូរី/ម៉ោង
និងធ្វើជាប្រចាំក្នុងកំឡុងមួយខែនឹងជួយរំលាយបានពី ១០.០០០ ទៅ ១២.០០០ កាឡូរីដែល
ប្រហែលពី ២,៥ ទៅ ៣,៥គីឡូក្រាមក្នុងមួយខែ។
អ៊ុតសំលៀកបំពាក់៖ ១២៥ កាឡូរី,លាងចានឆ្នាំង ១៣៦ កាឡូរី ,រៀបចំផ្កាតាំង ១១៤កាឡូរី
ជូតសំអាតបង្អួច ៤០០កាឡូរី...។
ទៅផ្សារទិញអីវ៉ាន់, ចូលចង្រ្កានធ្វើម្ហូប៖ ១៥០កាឡូរី/ម៉ោង មួយខែអាចសម្រកបានពី 
២,៥ ទៅ ៣គីឡូក្រាម ។
បោកគក់សំលៀកបំពាក់ដោយដៃ៖( ១ថ្ងៃ/ម្តងសំរាប់គ្រួសារមានសមាជិក ៤នាក់) អាច
រំលាយបាន ១៥០កាឡូរី ហើយក្នុងរយៈពេលមួយខែអាចសំរកទំងន់បានបានពី ១,២ ទៅ 
១,៥គីឡូក្រាម។

៥.ការថើប និងរួមភេទ៖

ប្រហែលជាលោកអ្នកមិនជឿនោះទេ ប៉ុន្តែការពិតជាមួយការថើបមួយដែលប្រកបដោយក្តី
ស្រលាញ់ដ៏ជ្រាលជ្រៅនិងមនោសញ្ចេតនាគឺអាចជួយរំលាយបានរហូតដល់ ៦,៤កាឡូរីឯ
ណោះ។ រីឯការរួមភេទវិញជួយអោយយើងអាចរំលាយបានពី ១៥០ទៅ ២៥០កាឡូរី និង
ពេលខ្លះគឺអាចដល់ ៣៥០ កាឡូរីទៀតផងគឺអាស្រ័យទៅតាមសកម្មភាពនិងតិចនិចរបស់អ្នក
ទាំងពីរផងដែរ។ បើតាមអ្នកជំនាញអោយដឹងថាដើម្បីអាចសម្រកទំងន់បានឆាប់រហ័សលោក
អ្នកគួរតែចំណាយពេលអោយបានយ៉ាងតិច ១០នាទីក្នុងមួយថ្ងៃសំរាប់ការអោបថើបដើម្បីដុត
រំលាយជាតិខ្លាញ់លើសដែលមានក្នុងសារពាង្គកាយរបស់យើង៕
ប្រភព៖ Skmn
Read More..