ស្ត្រី​ទទួល​​ទាន​​ផ្លែ​ក្រូច​​អាច​​កាត់​​បន្ថយ​​ការ​​ប្រ​ឈម​​នឹង​​ជំ​ងឺ​ដាច់​​សរ​សៃ​​ឈាម​​ក្នុង​ខួរ​ក្បាល​


​​ផ្លែ​ក្រូចយោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ  ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​  Journal of the American Heart Association  បាន​បញ្ជាក់​ថា​ សមាស​ធាតុ​មួយ​  ប្រ​ភេទ​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច  ​(ក្រូច​ពោធិ៍សាត់​ ក្រូច​ត្លុង ក្រូច​ជី​បាង​និង​ក្រូច​ឆ្មារ...​)​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​របស់​ស្ត្រី​បាន​។ លទ្ធផល​នៃ​ការ​សិក្សា​ដ៏​មាន​សង្ឃឹម​សម្រាប់​អនា​គត​នេះ​គឺ​ជា​ផ្នែក​មួយ​លើក​ដំបូង​បំ​ផុត​ដែល​អ្នក​ស្រាវ​ជ្រាវ​កំពុង​តាម​ដាន​រក​មូល​ហេតុ​នៃ​ការ​ប្រើ​ប្រាស់សារធាតុ Flavonoidមាន​ប្រ​សិទ្ធភាព​ទៅ​លើ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​។ Flavonoidជា​សារ​ធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​បណ្តា​ផ្លែ​ឈើ បន្លែ​  សូកូ​ឡា​ពណ៌​​ខ្មៅ​និង​ស្រា​ក្រហម​។​
Aedin Cassidyដែល​ជា​សាស្ត្រា​ចារ្យ​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​University of East Angliaនៅ​ចក្រ​ភព​អង់​គ្លេស​បាន​មាន​ប្រសាសន៍​ថា​៖«ការ​សិក្សា​ស្រាវ​ជ្រាវ​ទាំង​ឡាយ​សុទ្ធ​តែ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​ ជា​ពិសេស​វីតាមីន C​គឺសុទ្ធ​តែ​អាច​កាត់​បន្ថយ​ឱកាស​កើត​មាន​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​។ Flavonoidsជា​សមាស​ធាតុ​គីមី​ធម្ម​ជាតិ​ដែល​គេ​គិត​ថា​ផ្តល់​ការ​ការ​ពារ​បែបនោះ​តាម​រយៈ​យន្ត​ការ​ជាច្រើន​ដែល​​រួម​បញ្ចូល​ទាំង​ការ​កែ​លំ​អ​មុខ​ងារ​សរសៃ​ឈាម​និង​ប្រ​សិទ្ធភាព​ប្រ​ឆាំង​នឹង​ការ​រលាក​ផង​ដែរ​»។
ការ​សិក្សា​លើក​នេះ​បាន​ពិ​សោធលើ​ស្ត្រី​ប្រមាណ​ជា ៦​ម៉ឺន​និង​ជាង​៩​ពាន់​នាក់​។ រយៈ​ពេល​១៤​ឆ្នាំ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិ​និត្យ​លើ​ទំ​នាក់​​ទំនង​សមាស​ធាតុ​Flavonoidsជា​៦​សណ្ឋាន​សំ​ខាន់​ៗ​ដែល​គេ​ប្រើ​ប្រាស់​ជា​ប្រ​ចាំ​ក្នុង​របប​អា​ហារ​អា​មេរិក​។ សណ្ឋាន​ទាំង​នោះ​មាន​ដូចជា flavanones, anthocyanins, flavan-3- ols, flavonoid polymers, flavonols និង​ flavones។
ក្រុ​ម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​ដែល​ទទួល​ទាន​flavanonesដែល​មាន​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច​ចំនួន​ច្រើន​អាច​កាត់​បន្ថយ​ជំ​ងឺដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល​បាន​១៩​%​ធៀប​នឹងបណ្តា​ស្ត្រី​ដែល​ទទួល​ទាន​តិច​តួច​។ នៅ​ក្នុង​ការ​សិក្សា​នេះ សមា​ធាតុ​  ​flavanones​​​​ បាន​មក​ពី​ក្រូច​ពោ​ធិ៍សាត់​ឬ​ទឹក​ក្រូច​ច្របាច់​(៨២%)​និង​ក្រូច​ត្លុង​ឬ​ទឹក​ក្រូច​ត្លុង​ច្របាច់​ស្រស់​(១៤​%)​។ ទោះ​ជា​យ៉ាង​ណាក្តី ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ស្នើ​ថា គេ​គួរ​បង្កើន​ការ​ទទួល​​ទាន​ពពួក​ផ្លែ​ក្រូចផ្ទាល់​ជាជាង​ទឹក​ក្រូច​ដែល​​ច្នៃ​​ហើយ​មាន​ជាតិ​ស្ករ​ខ្ពស់​នោះ​។
​លោក​សាស្ត្រា​ចារ្យ​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​បន្ថែម​ថា ការ​សិក្សា​លើក​ក្រោយ​ទៀត​នឹង​ត្រូវ​ធ្វើ​ដើម្បី​រក​ឱ្យ​ឃើញ​ពី​ទំនាក់​ទំនង​គ្នា​រវាង​សមាស​ធាតុ ​flavanonesនិង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​  ៕
Read More..

គុណ​ប្រយោជន៍នៃផ្លែស្វាយ


ផ្លែ ​ស្វាយ​មាន​ផ្ទុក​នូវ​សារធាតុ​ហ្វេណុល​​(phenols) ដែល​សារធាតុ​ហ្វេណុល​នេះ​មាន​ផ្សំ​ដោយ​អង់​ទី​អុក​ស៊ីដង់​(antioxidant) និង​មាន​សមត្ថភាព​ប្រឆាំង​នឹង​រោគ​ដំបៅ​មហារីក។
ផ្លែ​ស្វាយ​មាន​ជាតិ​ដែក​ខ្ពស់​ សម្រាប់​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ និង​មនុស្ស​ដែល​មាន​រោគ​ខ្វះ​ឈាម​ត្រូវ​បាន​ណែនាំ​ឲ្យ​ទទួល​ទាន​ផ្លែ​ឈើ​នេះ ​ឲ្យ​បាន​ទៀង​ទាត់។ ផ្លែ​ស្វាយ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ធូរ​ស្រាល​នៅ​ដំណើរ​ស្ទះ​​ រន្ធញើស​នៃ​ស្បែក។ ក្នុង​នោះ​ផ្លែ​ស្វាយ​​ក៏​មាន​​តម្លៃ​ចំពោះ​ការ​​ប្រឆាំង​នឹងជាតិ​​ អាស៊ីដ(ជាតិ​ជូរ) និងខ្សោយ​ក្នុង​ការ​រំលាយ​អាហារ​​ផង​ដែរ។
ផ្លែ​ស្វាយ​គឺ​មាន​អង់​ទីអុកស៊ីដង់​ខ្ពស់​ និង​មាន​កាបូអ៊ីដ្រាត​(carbohydrate)ទាប។ ផ្លែ​ស្វាយ​សំបូរ​ទៅ​ដោយ​ប្រភព​នៃ​វិតាមីន​ A(បេតាការូទីន), វិតាមីនE និង​សេលីញ៉ូម​(Selenium) ដែល​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​បេះដូង និង​ជំងឺ​ផ្សេង​ៗទៀត៕
Read More..

ការទទួលទានប៉េងប៉ោះធ្វើឱ្យផ្ទៃមុខស្រស់ថ្លា


ការទទួលទានប៉េងប៉ោះធ្វើឱ្យផ្ទៃមុខស្រស់ថ្លា       តាមប្រភពពី អេជិនស៊ីបានបញ្ជាក់ថាប៉េងប៉ោះមានលទ្ធផលល្អសំរាប់ ធ្វើជាអាហារ។ អត្ថប្រយោជន៍ដែលរកឃើញពីសារជាតិរបស់ប៉េងប៉ោះ ត្រូវបានបង្ហាញថាមានសារសំខាន់២ករណីគឺ ទី១ ការពារស្បែកពីកាំរស្មី
យូវី (UV) រួមទាំងការពារភាពទន់ជ្រាយនៃស្បែក និងទី២ ការពារមហារីកមួយប្រភេទ។
       លោកសាស្ត្រាចារ្យ ម៉ាកប៊ើចម៉ាឈីន
និងក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យម៉េនឆេ ស្ទ័រ និងញូវខាសលនៅប្រទេសអង់គ្លេសបានធ្វើការត្រួតពិនិត្យប្រសិទ្ធភាពនៃផ្លែប៉េងប៉ោះក្នុងការការ ពារស្បែកដោយបានស្នើរឱ្យអ្នកស្ម័គ្រចិត្ត១០នាក់ទទួលទានប៉េងប៉ោះចំនួនប្រាំស្លាបព្រាលាយផ្សំ ជាមួយប្រេងល្ហុង១០ក្រាមជារៀងរាល់ឆ្នាំចំនួន៣ខែ និង១០នាក់ទៀតទទួលទានប្រេងម្កាក់តែ ម៉្យាង។ តាមរបាយការណ៍ដែលផ្សព្វផ្សាយក្នុងកិច្ចប្រជុំបង្ហាញពីលទ្ធផលថានៅក្នុងការសាកសួរ ផ្សេងៗឃើញថាអាហារដែលលាយជាមួយប៉េងប៉ោះជាចំណុចចំបងជួយទ្រទ្រង់ការបង្កើត �ខលឡាជន� ឬប្រូទីន ដែលជួយការពារភាពទន់ជ្រាយ និងភាពរឹងមាំរបស់ស្បែកបាន។
       ក្រៅពីនេះផ្លែឈើប្រភេទនេះផែមទាំងជួយការពារ �ម៉ៃថូខុនឌ្រៀន�(Mitochondrian) ជាធាតុ ផ្សំនៃកោសិកាមានតួនាទីផ្លាស់ប្តូរអាហារដែលទទួលទានចូលទៅឱ្យក្លាយជាថាមពល។ លោក សាស្ត្រាចារ្យ ម៉ាកប៊ើចម៉ាឈីន បានថ្លែងថាផលប្រយោជន៍នេះជួយដោះស្រាយស្ថានភាពស្បែក ឬន័យមួយទៀត គឺជួយការពារស្លាកស្នាម។ ទោះជាយ៉ាងណាក៏ដោយលោក ឡេសលីរ៉ូតអ្នកជំ នាញផ្នែកស្បែកនៃមហាវិទ្យាល័យ ម៉េនឆេស្ទ័រ បានបញ្ជាក់បន្ថែមថាការរកឃើញនេះមិនមែនជា ការសំអាងពីការឈប់ប្រើប្រាស់ម្សៅការពារពន្លឺថ្ងៃឡើយ ប៉ុន្តែគួរតែជាការបន្ថែមផលិតផលខាង លើច្រើនជាង។
       ក្រុមអ្នកស្រាវជ្រាវជឿថា គុណប្រយោជន៍នៃផ្លែប៉េងប៉ោះបានពីផ្នេកមួយដែលហៅថា �ឡៃកូធីន� ឬ សារធាតុដែលធ្វើឱ្យប៉េងប៉ោះមានពណ៌ក្រហម។ សារធាតុ �ឡៃកូធីន� ជាសារធាតុ ដែលរាងកាយអាចស្រូបជ្រាបបានងាយ។

               ដកស្រង់ចេញពីកាសែត កោះសន្តិភាព លេខ៦៣៣៧
               ថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០០៨
Read More..

ប្រុកគូលីធ្វើឱ្យកោសិការស្បែកប្រយុទ្ធទប់ទល់ជាមួយនឹងកាំរស្មីយូវី


ប្រុកគូលីធ្វើឱ្យកោសិការស្បែកប្រយុទ្ធទប់ទល់ជាមួយនឹងកាំរស្មីយូវី       ប្រុកគូលីជាបន្លែពណ៌បៃតងក្រោយពេលបានទទួលទានហើយហុច ផលល្អដល់សុខភាពរាងកាយយ៉ាងពិតប្រាកដហើយចំណុចល្អម៉្យាងទៀត ដែលអ្នកវិទ្យាសាស្ត្រទើបនឹងស្រាវជ្រាវរកឃើញនោះគឺប្រុកគូលីជួយការ
ពារស្បែកមិនឱ្យរងការខូចខាតពីកាំរស្មីអុលត្រាវីយូឡែតឬកាំរស្មីយូវីទៀតផង។
       លោកដុកទ័រ ផលតាឡាឡេ សាស្ត្រាចារ្យមកពីមហាវិទ្យាល័យ ចនហបគីន បានធ្វើការចំរាញ់ គ្រាប់ប្រុកគូលី ហើយនាំមកប្រើក្នុងការកាត់បន្ថយស្បែកឡើងក្រហម និងបានទទួលការខូចខាត ពីកាំរស្មីយូវី លទ្ធផលបានបង្ហាញឱ្យឃើញថាសារជាតិចំរាញ់ពីគ្រាប់ប្រុកគូលីដែលមានសារជាតិ សាលហ្វូរាហ្វែន នោះវាអាចជួយកាត់បន្ថយអាការៈឡើងក្រហមនៃស្បែកបានល្អជាងស្បែកដែល មិនបានលាបដោយសារជាតិមួយដល់ទៅមួយភាគឯណោះលោក តាឡាឡេ អធិប្បាយបន្ថែមទៀត ថា សារជាតិចំរាញ់ពីគ្រាប់ប្រុកគូលីមិនបានបំពេញតួនាទីទប់ស្កាត់កាំរស្មីយូវីដូចគ្នាទៅនឹងឡូសិន ការពារកំដៅថ្ងៃនោះវាជួយទប់ស្កាត់កាំរស្មីយូវីដោយការពារពន្លឺថ្ងៃ។ ស្របពេលគ្នានោះដែរសារ ជាតិចំរាញ់វា នឹងជួយកោសិការស្បែកឱ្យទប់ទល់ជាមួយផលប៉ះពាល់ពីកាំរស្មីយូវីទៀតផង។ ក្រៅ ពីនេះវាមានប្រសិទ្ធភាពយូរដូចជា ក្នុងការសាកល្បងសូម្បីបញ្ឈប់សារជាតិចំរាញ់ អស់រយៈពេល ២ថ្ងៃហើយក្តី ក៏កោសិកាស្បែកនៅតែមានសកម្មភាពទប់ទល់ នឹងកាំរស្មីយូវីនៅឡើយដែរ។
       សារជាតិចំរាញ់នេះអាចនាំទៅប្រើប្រយោជន៍ក្នុងការ ការពារស្បែកពីកាំរស្មីយូវីជាពិសេស សំរាប់អ្នកដែលកើតរោគពាកព័ន្ធទៅ នឹងអង្គបដិបក្ខរាងកាយដែលមានភាពប្រឈម នឹងកើតរោគ មហារីកស្បែក ក៏ប៉ុន្តែមិនអាចប្រើជំនួសឡូសិនការពារកំដៅថ្ងៃបានទេ។

               ដកស្រងចេញពី កាសែត កម្ពុជាថ្មី ឆ្នាំទី៦ លេខ១៤៨១
               ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០០៧
Read More..

តើអ្នកដឹងទេថាក្លិនឆួលនៃមើមខ្ទឹមបារាំងវាជួយប៉ូវសម្ផស្សស្បែក


តើអ្នកដឹងទេថាក្លិនឆួលនៃមើមខ្ទឹមបារាំងវាជួយប៉ូវសម្ផស្សស្បែកមើមខ្ទឹមបារាំង គឺជាប្រភេទបន្លែដែលមានក្លិនឆួលសំបូរទៅដោយ គុណប្រយោជន៍ខាងចំណីអាហារដូចគ្នាទៅនឹងប្រភេទដទៃដែរ។ មើមខ្ទឹម បារាំងគឺជាបន្លែរួមផ្សំមួយនៅក្នុងអាហារជាច្រើនប្រភេទដូចជាគេអាចនាំ
យកទៅឆា ស្ងោរ ឬញាំ និងអាហារដៃទៀតៗជាច្រើនមុខ។ មនុស្សជាច្រើននាក់មិនសូវជាចូលចិត្ត មើមខ្ទឹមបារាំងនោះទេព្រោះមានក្លិនឆួលខ្លាំង ក៏ប៉ុន្តែតើអ្នកដឹងឬទេថាសារជាតិផ្សំស្ពាន់ធ័រដែលមាន ប្រភពពីក្លិនឆួលមួយនេះវាមានរ៉ែធាតុដ៏សំខាន់ជួយបំប៉នសម្ផស្សស្បែករបស់អ្នកឱ្យបានស្រស់ថ្លា និងកាន់តែភ្លឺរលោងឡើង។ ប្រសិទ្ធភាពនៅក្នុងមើមខ្ទឹមបារាំងវាជួយធ្វើឱ្យប្រព័ន្ធបញ្ចោញចោល បំពេញតួនាទីបានកាន់តែល្អឡើង និងទទួលទានដំណេកបានលង់លក់ស្រួល។
       សំរាប់មនុស្សដែលឧហ្សាហ៍កើតជំងឺផ្តាសាយញឹកញាប់ ប្រតិកម្មការទទួលទានមើមខ្ទឹមបារាំង ឬសូម្បីតែដើមខ្ទឹមក៏អាចជួយកាត់បន្ថយអាការៈដូចដែលបានពោលខាងលើដូចគ្នា។​ ក្រៅពីនោះ ប្រសិនបើទទួលទានជាប្រចាំវា នឹងជួយការពារប្រព័ន្ធរោគផ្តាសាយបានទៀតផង។

               ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៧ លេខ១៥៧២
               ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០០៨
Read More..

ម្រេច រាជានៃគ្រឿងទេស


ម្រេច រាជានៃគ្រឿងទេសម្រេចត្រូវបានគេចាត់ទុកថាជារាជានៃគ្រឿងទេសដែលមាន ប្រវត្តិយូរយារជាងបីពាន់ឆ្នាំមកហើយ។ក្នុងអតីតកាលម្រេចមានសារ សំខាន់ខ្លាំងណាស់រហូតដល់គេប្រើប្រាស់វាជាគ្រឿងដោះដូរទំនិញ
ជំនួសប្រាក់កាសទៀតផង។បច្ចុប្បន្នម្រេចគឺជាគ្រឿងទេសដែលមនុស្សប្រើធ្វើជាអាហារ ទូទាំងពិភពលោកហើយក៏ត្រូវបានគេយកទៅធ្វើជាឱសថផ្សេងៗផងដែរ។ម្រេចមាន ប្រយោជន៍តាំងពីផ្លែខ្ចី ផ្លែស្រស់ ផ្លែក្រៀម ស្លឹក ផ្កា ដើម រហូតដល់ប្ញស។
       ខ្មែរយើងប្រើម្រេចធ្វើអាហារជាច្រើនមុខដោយវាមានរសជាតិហឹរក្តៅនិងជួយកាត់ ចម្អាបអាហារបានយ៉ាងល្អ។ នៅតំបន់ខ្លះរហូតដល់យកផ្លែម្រេចខ្ចីធ្វើជាអន្លក់នំបញ្ចុកទៀត ផង។
       គុណប្រយោជន៍របស់ម្រេចខ្ចីនិងម្រេចខ្មៅមានច្រើនប្រការណាស់ដូចជាជួយឲ្យដើរ ខ្យល់ព្យាបាលអាការហើមពោះស្ទះខ្យល់កម្ចាត់ស្លេស្មិ៍។ក្បួនតម្រាពេទ្យបុរាណនិយាយថា ម្រេចគឺជាថ្នាំចម្រើនអាយុទៀតផង។
       ម្រេចខ្ចីមានប្រេងហើរជួយរំលាយអាហារពេលយើងបរិភោគទៅធ្វើឲ្យស្រួលពោះ។ ម្រេចខ្ចីជួយបំបាត់ការឈឺក្បាលឈឺសន្លាក់ព្យាបាលអាការរាករួសជួយឲ្យដេកលក់សម្រាល អាការហឺតហត់ ក្អក ត្អើក និង ជាថ្នាំជំនួសធាតុផ្សេងៗក្នុងខ្លួន។
       ក្រៅពីផ្លែផ្នែកផ្សេងទៀតរបស់ម្រេចក៏មានគុណសម្បតិផ្នែកឱសថដែរ។ស្លឹកម្រេចក៏ មានគុណសម្បត្តិផ្នែកឱសថដែរ។ស្លឹកម្រេចព្យាបាលអាការចុកសៀតរមួលពោះ។ផ្ការបស់ វាមានរសជាតិហឹរក្តៅជួយព្យាបាលភ្នែកក្រហមបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់។ ដើមរបស់វាជួយកម្ចាត់ស្លេស្មិ៍។ប្ញសមានរសជាតិហឹរក្តៅជួយឲ្យខ្យល់ក្នុងពោះវៀនដើរ ស្រួលព្យាបាលឈឺពោះកើតខ្យល់វិលមុខនិងជួយរំលាយអាហារ។ឯវិធីប្រើគឺត្រូវយក ផ្នែកផ្សេងៗដូចដែលបានរៀបរាប់មកហើយនេះទៅដាំទឹកពិសា។
       នៅក្នុងវិស័យវេជ្ជសាស្ត្រសម័យថ្មីក៏បានស្រាវជ្រាវឃើញថាម្រេចជួយរំញោចសាច់ ក្រពះនិងពោះវៀនឲ្យធ្វើចលនាយ៉ាងទៀងទាត់។ករណីនេះមានន័យថាវាជួយឲ្យប្រព័ន្ធ រំលាយអាហារនិងប្រព័ន្ធបន្ទោរបង់ធ្វើការបានល្អប្រសើរ។
       អ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថាម្រេចអាចទប់ស្កាត់ការលូតលាស់រោគមួយ ប្រភេទនៅក្នុងប្រព័ន្ធដង្ហើមដែលស្របគ្នានឹងទង្វើរបស់មនុស្សបុរាណដែលនិយមយក ម្រេចទៅប្រើកម្ចាត់ស្លេស្មិ៍និងព្យាបាលក្អក។
       បើចង់ដាំម្រេចដោយខ្លួនឯងក៏មិនលំបាកដែរព្រោះម្រេចអាចដាំដុះដោយយកត្រួយ ទៅដោតដាំក្នុងដីដូចដាំម្ហូបដែរ៕
                       គុណប្រយោជន៍ផ្នែកអាហាររបស់ម្រេចខ្ចី ១០០ ក្រាម ថាមពល                                                               ៩៤ គីឡូកាឡូរី
ប្រូតេអ៊ីន                                                               ៤,៤ ក្រាម
ប្រេង                                                                    ២,៦ ក្រាម
កាបូហៃដ្រេត                                                         ១៣,២ ក្រាម
កាល់ស្យូម                                                             ១៥២ មិល្លីក្រាម
ហ្វូស្វ័រ                                                                   ២៣ មិល្លីក្រាម
ដែក                                                                     ៣,១ មិល្លីក្រាម
វីតាមីន                                                                  B1 ០,០២ មិល្លីក្រាម
វីតាមីន                                                                  B2០,១២ មិល្លីក្រាម
ណៃអាស៊ីន                                                            ២,៦ មិល្លីក្រាម
វីតាមីន                                                                  C១៤ មិល្លីក្រាម
បេតាខែរ៉ូទីន                                                           ២៨,៨២ RE
                    ទស្សនាវដ្ដី ប្រជាប្រិយ
                    លេខ ១៩៨ ថ្ងៃទី ១១-២០ មិនា ២០០២
Read More..

ទឹកក្រូចឆ្មារស្រស់និងខ្ទឹមក្រហមជាឱសថព្យបាលរោគជាំស្បែក


ទឹកក្រូចឆ្មារស្រស់និងខ្ទឹមក្រហមជាឱសថព្យបាលរោគជាំស្បែក       ស្បែកម៉ដ្ឋភ្លឺរលោងជាតំរូវការសំខាន់ចំពោះមនុស្សគ្រប់រូប ជាពិសេសសុភាពនារីតែម្តងព្រោះថាបើមានស្បែកស្អាតពិតជាមាន បុរសជាច្រើនលង់ស្នេហ៍ប៉ុន្តែបើស្រ្តីមានស្វាមីវិញនោះពិតជាមិនខ្វល់
ថាប្តីទៅរកបាយក្រៅនោះទេ។ តំរូវការរបស់ពួកគេពិតជាបានសំរេចដោយការអនុវត្ត វិធីសាស្រ្តយ៉ាងសាមញ្ញមួយ។យើងដឹងហើញថាទឹកក្រូចឆ្មាស្រស់វាមានកំរិតជាតិអាស៊ីត ខ្ពស់ប៉ុនែ្តកុំមានការព្រួយបារម្មណ៍ព្រោះជាតិអាស៊ីតនេះវាជួយកំចាត់ភាពជាំទៅវិញទេ។ យកទឹកក្រូចឆ្មាមកត្រដុសនៅលើកោសិកាស្បែកអោយបានពីរដងក្នុងមួយថ្ងៃជាប្រចាំនោះ នឹងធ្វើឲ្យស្បែករបស់អ្នកមិនត្រឹមតែបាត់ស្នាមជាំប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបាននូវ ស្បែកសររលោងដូចបំណងប្រាថ្នា។ម្យ៉ាងវិញទៀតបើអ្នកគ្មានក្រូចឆ្មារអ្នកអាចយក ខ្ទឹមក្រហមបារាំងមកប្រើជំនួយទឹកក្រូចឆ្មារក៏បានព្រោះអ្នកនឹងទទួលបានលទ្ធផលល្អដូច ទឹកក្រូចឆ្មារដែរ។

            ទស្សនាវដ្តីគេហដ្ឋាននិងជីវិត
            ឆ្នាំទី០១លេខទី០៤ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០០៩
Read More..

ត្រសក់ផ្អរជួយកែបញ្ហាសក់ខូច


ត្រសក់ផ្អរជួយកែបញ្ហាសក់ខូច       សរសៃសក់ស្ងួតខ្វះទម្ងន់មិនរលោងភ្លឺអាចកែខៃបានដោយការ យកត្រសក់ផ្អរមកចិតសំបកចេញហើយហាន់ជាចំនិតតូចៗកិនឲ្យម៉ត់ ជាមួយពងមាន់មួយនិងប្រេងអូលីវប្រមាណមួយពែងយកកក់ឲ្យសព្វ
សរសៃសក់ទុកចោលប្រមាណ១០នាទីទើបលាងចេញនោះសារធាតុពិលពុលផ្សេងៗនៅក្នុង សរសៃសក់នឹងត្រូវលាងសម្អាតចេញធ្វើឲ្យសរសៃសក់ត្រលប់មករកសភាពស្រស់ស្អាតដូច ដែលចិត្តចង់បាន៕

            ដកស្រង់ចេញពីទស្សនាវដ្តអង្គរធំ
            លេខ137ថ្ងៃទី15-24ខែមិថុនាឆ្នាំ2006
Read More..

តើអ្នកដឹងទេថាក្លិនឆួលនៃមើមខ្ទឹមបារំាងវាជួយប៉ូវសម្ជស្សស្បែក


តើអ្នកដឹងទេថាក្លិនឆួលនៃមើមខ្ទឹមបារំាងវាជួយប៉ូវសម្ជស្សស្បែក       មើមខ្ទឹមបារំាងគឺជាប្រភេទបន្លែដែលមានក្លិនឆួលសំបូរទៅដោយ គុណប្រយោជន៍ខាងចំណីអាហារដូចគ្នាទៅនឹងប្រភេទដទៃដែរ។ មើម ខ្ទឹមបារំាងគឺជាបន្លែរួមផ្សំមួយនៅក្នុងអាហារជាច្រើនប្រភេទដូចជាគេ
អាចនាំយកទៅឆា ស្ងោរ ឬញុំានិងអាហារដទៃទៀតៗជាច្រើនមុខ។មនុស្សជាច្រើននាក់មិន សូវជាចូលចិត្តមើមខ្ទឹមបារំាងនោះទេព្រោះវាមានក្លិនឆួលខ្លាំងក៏ប៉ុន្តែតើអ្នកដឹងឬទេថាសារ ជាតិរួមផ្សំស្ពាន់ធ័រដែលមានប្រភពពីក្លិនឈួលមួយនេះវាមានរ៉ែធាតុដ៏សំខាន់ជួយបំប៉ន សម្ជស្សស្បែករបស់អ្នកឲ្យបានស្រស់ថ្លានិងកាន់តែភ្លឹរលោងឡើង។ប្រសិទ្ធភាពនៅក្នុងមើម ខ្ទឹមបារំាងវាជួយធ្វើឲ្យប្រព័ន្ធបញ្ចេញចោលបំពេញតួនាទីបានកាន់តែល្អឡើងនិងទទួលទាន ដំណេកបានលង់លក់ស្រួល។
       សំរាប់មនុស្សដែលឧស្សាហ៍កើតជំងឺផ្តាសាយញឹកញាប់ប្រតិកម្មការទទួលទានមើមខ្ទឹម បារំាងឬសូម្បីតែដើមខ្ទឹមក៏អាចជួយកាត់បន្ថយអាការៈដូចដែលបានពោលមកខាងលើដូចគ្នា។ ក្រៅពីនោះប្រសិនបើទទួលទានជាប្រចាំវានឹងជួយការពារប្រព័ន្ធរោគផ្តាសាយបានទៀតផង៕                                                                                                      សុធារិទ្ធិ

             ស្រង់ចេញពីការសែតកម្ពុជាថ្មីឆ្នាំទី៩ លេខ២១៧៤
             ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១០
Read More..

ខាត់ស្បែកដោយខ្ញី និងល្ង


ខាត់ស្បែកដោយខ្ញី និងល្ង
       នរណាក៏ដឹងថា ការខាត់ស្បែក គឺដើម្បីចម្រុះកោសិកាស្បែក ចាស់ដែលមួហ្មងឲ្យច្រុះចេញអស់ ហើយបើកបង្ហើបឲ្យឃើញស្បែក 
ថ្មី ដែលខ្ចីភ្លឺថ្លាព្រមទាំងជួយឲ្យឡេថែស្បែកនានាអាចជ្រាបចូល
បានដោយងាយទៀតផង។ ដូច្នោះគួររកពេលវេលាខាត់ស្បែកឲ្យបានមួយអាទិត្យម្តង។ ហើយប្រសិនបើអ្នកប្រើធាតុផ្សំល្អៗដើម្បីខាត់ស្បែកផងនោះ ក៏រឹតតែធ្វើឲ្យទទួលបាន សារប្រយោជន៍ថែមទៀត ។ ពេលនេះយើងសូមណែនាំរូបមន្តខាត់ស្បែកដែលធ្វពីខ្ញី និង
ល្ង ។
      វិធីធ្វើ
      ចិញ្ច្រាំខ្ញីឲ្យល្អិត រយកទៅដាក់កិនក្នុងប្រដាប់កិនផ្លែឈើក៏បាន ។
      បន្ទាប់មកបន្ថែមស្ករសមួយស្លាបព្រាកន្លះ ប្រេងល្ង៤ស្លាបព្រាបាយប្រេងកុលាប ១ស្លាបព្រា និងប្រេងក្រអូបក្លិនក្រូច ៥-១០តំណក់ កូរចូលគ្នាឲ្យសព្វ ។
      ក្នុងពេលអ្នកនៅក្នុងអាងងូតទឹក ឬនៅក្រោមក្បាលផ្កាឈូក ចូរយកធាតុផ្សំនេះលាប លញ់ជារង្វង់នៅលើស្បែករបស់អ្នក ហើយលាងទឹកចេញ ។ សូមកុំភ្លេចដកដង្ហើមឲ្យ វែងៗផង ដើម្បីឲ្យក្លិនខ្ញី និងក្លិនក្រអូបជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា ៕ 

            ទស្សនាវដ្ដី ខេមរា
            ឆ្នាំទី០៣ លេខ៣៦ ប្រចាំខែ ឧសភា ឆ្នាំ ២០១០
Read More..

ថែសម្រស់តាមបែបធម្មជាតិ


ថែសម្រស់តាមបែបធម្មជាតិ
       ការ៉ុត ថែស្បែកមុខគុណសម្បត្តិ មើមការ៉ុតពោរពេញទៅដោយ វីតាមីនអេ ជួយថែបំប៉នស្បែកដែលត្រូវកម្តៅថ្ងៃ ត្រូវខ្យល់ ស្បែកស្ងូត ខ្វះជាតិទឹកឲ្យមានសំណើមវិញ ។ ធាតុផ្សំ ការ៉ុត ៥ មើម។
      វិធីអនុវត្ត លុបលាងមុខរបស់លោកអ្នកឲ្យស្អាតដោយទឹកក្តៅឧណ្ហៗជាមួយ ហ្វួមសាងមុខ ឬ សាប៊ូ រួចហើយជូតឲ្យស្ងួតដោយក្រណាត់ទន់ៗ ។ បើចង់ថែបំប៉នស្បែកដៃ ឬស្បែកខ្លួន ត្រូវងូតទឹកឲ្យបានស្អាតជាមុនសិន ។ បន្ទាប់មក លាងការ៉ុតនោះឲ្យស្អាត ប៉ុន្តែ មិនចិតសំបកវាចោលទេ ដោយគ្រាន់តែហាន់វាជាចំណិតស្តើងៗ ហើយកិនឲ្យម៉ដ្ឋល្មម (មិនមែនឲ្យម៉ដ្ឋដូចម្សៅនោះទេ) ។ បើគ្មានម៉ាស៊ីនកិនទេ លោកអ្នកអាចសាប់វាឲ្យល្អិត រួច យកស្លាបព្រាកិនល្មមតែចេញទឹកសើមៗ ហើយយកមកលាបឲ្យបានសព្វ ហើយទុកចោល ប្រហែល១៥-២០នាទី រួចលាងវាចេញដោយប្រើទឹកក្តៅឧណ្ហៗជាមួយនឹងសាប៊ូ ។ បើ លោកអ្នកត្រូវការបំប៉នស្បែកនៅលើដងខ្លួន ដែលស្ងួតស្ទើរបែកស្រកាឲ្យមានសំណើម និង រលោងឡើងវិញ លោកអ្នកអាចបន្ថែមបរិមាណការ៉ុតថែមទៀត ។ ការអនុវត្តនេះត្រូវធ្វើឲ្យ បាន២-៣ដងក្នុងមួយសប្តាហ៍ ។
      ទឹកឃ្មុំ ជួយឲ្យស្បែកទន់រលោង
      គុណសម្បត្តិ ទឹកឃ្មុំសុទ្ធល្អ ជួយឲ្យស្បែកទន់រលោង បំបាត់ភាពជ្រីវជ្រួញនៅ លើស្បែកមុខ ហើយបើលោកអ្នកបានញ៉ាំទឹកឃ្មុំ១-២ស្លាបព្រាក្នុងមួយថ្ងៃថែមទៀតនោះ វា រឹតតែប្រសើរចំពោះរាងកាយលោកអ្នក ។
      ធាតុផ្សំ ទឹកឃ្មុំ ២ស្លាបព្រាបាយ
      វិធីអនុវត្ត ត្រូវលុបលាងមុខលោកអ្នកឲ្យបានស្អាត ដោយទឹកក្តៅឧណ្ហៗនិង សាប៊ូ ឬហ្វូមលាងមុខដើម្បីឲ្យអស់ក្អែលនៅលើស្បេកមុខ ។ បន្ទាប់មកជូតផ្តិតទឹកនៅលើ ផ្ទៃមុខឲ្យស្ងួត ដោយប្រើកន្សែងពោះគោ ឬក្រណាត់ទន់ៗ ។ ចងគ្របសក់ឲ្យបានល្អរួច ហើយយកទឹកឃ្មុំដាក់ចូលទៅក្នុងចានដែក ឬឆ្នាំងតូចៗ ហើយយកទៅដាក់កម្តៅលើភ្លើង ឲ្យក្តៅឧណ្ហៗហើយដាក់ចុះវិញ ។ ផ្តិតទឹកឃ្មុំនោះមកលាបលើផ្ទៃមុខ ចាបផ្តើមពីថ្ងាសទៅ មុនដោយយកចង្អុលដៃលញ់សើៗនៅលើស្បែកថ្ងាស បន្តាបមក គឺថ្ពាល់ទាំងសងខាង ហើយ បន្តទៅក្តោងច្រមុះនិងម្រាមកណ្តាល ត្រូវលញ់ដោយថ្នមៗទៅលើស្បែកមុខផង ។ ពេល លាបហើយ ត្រូវទុកចោលប្រហែលជា ៤០ នាទី សឹមលុបលាងមុខចេញដោយប្រើទឹកក្តៅ ឧណ្ហៗរួមចាមួយសាប៊ូ ឬហ្វួមលាងមុខ ។
      ក្រូចឃ្វិច
      គុណសម្បត្តិ ជ្រើរើសក្រូចឃ្វិចណាដែលមានរសជាតិជូរ ព្រោះវាធ្វើឲ្យ ស្បែកមុខរបស់លោកអ្នកសរលោងលែងមានស្នាមជ្រីវជ្រួញ លែងយារដោយវាជួយបន្តឹង ស្បែកឲ្យរាបស្មើ ពណ៌របស់ស្បែកមានសភាពសខ្ចីរលើបរលោង ។ សូមលោកអ្នកអនុវត្ត ឲ្យបានញឹកញាប់រៀងរាល់២ថ្ងៃម្តង ។
      ធាតុផ្សំ ក្រូចឃ្វិចដែលមានរសជាតិជូរ១ផ្លែ
      វិធីអនុវត្ត បកសមបកក្រូចឃ្វិចនោះចេញ ហើយយកសរសៃរបស់វាខ្លះចេញ (ប៉ុន្តែកុំឲ្យច្រើនពេក) ។ បន្ទាប់មកដាក់ក្រូចនោះ ចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុក ហើយកិនឲ្យ ម៉ដ្ឋល្មម(កុំឲ្យម៉ដ្ឋខ្លាំពេក) ប៉ុន្តែបើគ្មានម៉ាស៊ីននេះទេ លោកអ្នកអាចយកសមមកជ្រំៗឲ្យក្រូច នោះម៉ដ្ឋល្មម ។ លុបលាងមុខឲ្យស្អាតដោយប្រើទឹកក្តៅឧណ្ហៗនិងសាប៊ូ ឬហ្វូម លាងមុខ រួចហើយចងសក់ឲ្យជាប់ បន្ទាប់មកដួសក្រូចនោះមកបំពោកឲ្យសព្វលើផ្ទៃមុខ ដោយទុកតែ ប្រឡង់ភ្នែកនិងមាត់ ប្រហែល២៥នាទី សឹមលាងមុខចេញវិញ ដោយទឹកក្តៅឧណ្ហៗនិង សាប៊ូ ឬហ្វូមលាងមុខ ៕
      ផ្លែស្រ្តបឺររី
      គុណប្រយោជន៍ សម្រាប់អ្នកដែលមានអាយុចាប់ពី២៧-ឆ្នាំឡើងទៅ ផ្ទៃមុខ តែងតែមានស្នាមជ្រីវជ្រួ្ញ ហើយសូម្បីតែមនុស្សវ័យជំទង់ កំលោះក្រមុំខ្លះ ក៏មានស្នាម ជ្រីវជ្រួញដែលមើលទៅហាក់ដូចជាចាស់ជាងអាយុអ៊ីចឹងដែរ ។ នេះបណ្តាលមកពីការ ទទួលសារធាតុអាហារ ឬគេងមិនបានគ្រប់គ្រាន់ ឬក៏មានអារម្មណ៍តប់ប្រមល់ខ្លាំង ឬនៅ ហាលថ្ងៃ ហាលភ្លៀងញឹកញាប់ ។ ចូរយកស្រ្តបឺររី មកថែស្បែកមុខបំបាត់ស្នាមជ្រីវជ្រួញ ឬស្នាមអុជៗខ្មៅ ដើម្បីឲ្យស្បែកមុខអ្នកនាងកញ្ញា មានភាពស្រស់បស់ សរលោង និងក្មេង ខ្ចីជាងវ័យ ។ ប្រើរូបមន្តនេះ ឲ្យបានញឹងញាប់រៀងរាល់២-៣ថ្ងៃម្តង ។
      ធាតុផ្សំ ផ្លែស្រ្តបឺររី ៨-១០ផ្លែ
      វិធីអនុវត្ត លុបលាងមុខឲ្យស្ងាត ដោយប្រើទឹកក្តៅឧណ្ហៗ និងសាប៊ូ ឬហ្វូមលាង មុខ ហើយជូតឲ្យស្ងួតដោយក្រណាត់ទន់ៗ ។ ចងសក់ឲ្យជាប់ កុំធ្លាក់គ្របផ្ទៃមុខ ។ លាង ផ្លែស្រ្តបឺររីឲ្យស្អាត យកសណ្តង់ចេញ បន្តាប់មកយកសមសង្កត់ជ្រំផ្លែស្រ្តបឺររីនើឲ្យបែកម៉ដ្ឋ ល្មម ។ ដួសយកផ្លែស្រ្តបឺររីម៉ដ្ឋនោះមកបំពោកឲ្យសព្វលើផ្ទៃមុខមាត់ព្រមទាំងកុំកម្រើក មុខមាត់ ។ ២០ទៅ២៥នាទីក្រោយមក សឹមលុបលាងមុខចេញ ដោយប្រើទឹកក្តៅឧណ្ហៗ ជាមួយសាប៊ូ ឬហ្វូមលាងមុខឲ្យបានស្អាតបាត ៕

            ទស្សនាវដ្តី តារា
            ច្បាប់ទី ១៦ ឆ្នាំ ទី ២ ១៩ មេសា ២០០៦
Read More..

ថែបំប៉នសក់ដោយស្លឹកគ្រៃ


ថែបំប៉នសក់ដោយស្លឹកគ្រៃ
       ស្លឹកគ្រៃដែលប្រើជាគ្រឿងទេសសម្រាប់ផ្សំអាហារនោះក៏ អាចយកមកថែមបមប៉នសក់របស់អ្នកបានដែរ ដោយជំហាន ដំបូងត្រូវត្រៀមស្លឹមគ្រៃ ២-៣ដើម កិនស្លឹកគ្រៃឲ្យម៉ដ្ឋ រហូតទាល់
តែមានទឹកស្លឹកគ្រៃ ហូរចេញមក ហើយត្រងយកកាកចេញ ។ បន្ទាប់មកយកទឹកស្លឹកគ្រៃ មកលាបស្រឡាបសរសៃសក់ ឲ្យសព្វ ហើយម៉ាស្សាតិចៗដោយចុងម្រាមដៃ ។
       បើក្រណាត់ជ្រលក់ទឹកក្តៅឧណ្ហៗ គ្របសក់ ទុកដោលប្រមាណ ១០នាទីហើយលាង ចេញដោយទឹកក្តៅឧណ្ហៗ។ បើធ្វើបានញឹកញាប់ សរសៃសក់របស់អ្នកនឹងស្អាត ទន់រលើប រលោងមិនខាន ៕ 

            ទស្សនាវដ្ដី តារា
            ច្បាប់ ៩៧ ឆ្នាំទី០៥ ២៥ តុលា -០៩ វិច្ឆិកា ឆ្នាំ ២០០៩
Read More..

ប្រសិទ្ឋភាពនៃផ្លែប៉េងប៉ោះ


ប្រសិទ្ឋភាពនៃផ្លែប៉េងប៉ោះ
       តើអ្នកដឹងទេថា សាច់ គ្រាប់ ដែលមាននៅក្នុងផ្លែប៉េងបោះមាន ប្រសិទ្ធិភាពខ្ពស់ នៅការជួយធ្វើឱ្យស្បែករបស់ អ្នកតឹងណែនជា ពិសេសទៅទៀតនោះ គឺរូបមន្តមួយជួយបំបាត់អាចម៍រុយចេញពីផ្ទៃ
មុខរបស់អ្នកផងដែរ! ជាការងារងាយស្រួលបំផុត ដោយអ្នកគ្រាន់តែចិតផ្លែប៉េងបោះយក សាច់គ្រាប់នៅខាងក្នុងផ្លែ ហើយយកមកបិទលើមុខទុកចោលប្រហែលជា១៥-២០នាទីរួច លាងទឹកចេញ ព្យាយាមធ្វើបែបនេះជាប្រចាំ ស្បែកមុខរបស់អ្នកបា្រកដជានឹងស្រស់ស្អាត ទ្វេឡើងតាមបែបធម្មជាតិជាមិនខាន!ប៉ុន្តែបន្ទាប់ពីលាងជំរះផ្ទៃមុខហើយ អ្នកគួរតែលាបឡេ ឬក្រែមចិញ្ជឹមផ្ទៃផង! អ្នកគួរតែយកចិត្តទុកដាក់ថែរក្សាផ្ទៃមុខ របស់អ្នកឱ្យបានល្អប្រសើរ បំផុតជាពិសេសនៅរដូវក្តៅនេះតែម្តង! 

            ទស្សនាវដ្តីឡេឌីស៍
            ខែ ឧសភា ឆ្នាំ២០០៧ លេខ ០១៣
Read More..

ស្រាក្រហមធ្វើឱ្យស្ត្រីប្រឈមមុខនឹងរោគមហារីកសុដន់

មហារីកសុដន់ខ្ពស់រហូតដល់ជាង៥០ភាគរយទោះបីថាក្នុង១ថ្ងៃអស់តែ១កែវក្តីក៏អាចប្រឈមស្មើនឹង ១ភាគ៣នៃស្រាក្រហមក្នុងកែវធំដែលមានបរិមាណ២៥០មីលីលីត្រផងដែរ។

ស្រាក្រហមធ្វើឱ្យស្ត្រីប្រឈមមុខនឹងរោគមហារីកសុដន់របាយកាណ៍សិក្សាស្រាវជ្រាវនេះគេបានធ្វើឡើងលើស្ត្រីវ័យអស់រដូវជិត ១៨៥០០០នាក់ ហើយទទួលលទ្ធផលថាស្ត្រីដែលញៀនស្រាក្រហមក្នុង១ថ្ងៃ២កែវធំប្រឈមមុខជាមួយ នឹងរោគ ខ្ពស់បំផុតច្រើនជាងមិត្តភក្តិដែលមិនបានផឹករហូតដល់៥១ភាគរយឯណោះក្នុងនោះផងដែរសូម្បី តែការទទួលទានក្នុងបរិមាណ ១កែវក្នុង១ថ្ងៃក៏អាចមើលឃើញពីភាពប្រឈមនេះបានដែរ។ លទ្ធផលការសិក្សារបស់មហាវិទ្យាល័យឈីកាហ្គោដែលចាត់ទុកថាជាការសិក្សានៅក្នុង រឿងដ៏ធំបំផុតមួយ ហើយក៏ជាភស្តុតាងគាំទ្រឱ្យមើលឃើញពីភាពពាក់ព័ន្ធរបស់ស្រាបៀរជាមួយ នឹងរោគមហារីកសុដន់ដែលមានអ្នកជំងឺកាន់តែកើនឡើងទ្វេឡើងនោះ។

របាយការណ៍បានបង្ហើបឱ្យដឹងទៀតថាស្រាបៀរវាមានអ្វីអាក្រក់ជាងស្រាក្រហមទៅទៀត ក្នុងខណៈដែលស្រាក្រហមវាមានតំលៃពន្ធលើសស្រាធម្មតាដទៃទៀត។ ការទទួលទានស្រាបៀរមិនថាកំរិតមធ្យមនោះទេសុទ្ធតែធ្វើឱ្យប្រឈមទៅ នឹងរោគខ្ពស់ ដូចគ្នា។ ក្រុមអ្នកជំនាញមានជំនឿថានោះក៏ព្រោះស្រាបៀរវាមានឥទ្ធិពលទៅរារាំងការរំលាយអ័រម៉ូន អេសស្ត្រូជែននៅក្នុងរាងកាយ។ អ័រម៉ូនអេសស្ត្រូជែននៅក្នុងរាងកាយ។ អ័រម៉ូននេះវាមានចំណែក ជួយបន្ថែមឱ្យរោគមហារីកសុដន់រីកធំធាត់ឡើង។ ក្រៅពីនេះសារជាតិគីមីដែលកើតចេញពីអាកុល ក៏ត្រូវបានរំលាយ ហើយអាចពាក់ព័ន្ធគ្នាជាមួយនឹងរោគផងដែរ។

កាលពីមុនមកមន្ត្រីសុខភាពបានណែនាំទុកថាស្ត្រីមិនគួរ នឹងទទួលទានស្រាបៀរច្រើនពេក នោះទេ ហើយបុរសក៏មិនគួរទទួលទានច្រើនដូចគ្នាផងដែរ គឺស្ត្រីក្នុង១សប្តាហ៍មិនហួសពី១៤កែវ រីឯបុរសវិញក្នុង១សប្តាហ៍ក៏មិនហួសពី២១កែវផងដែរ។
     


         ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី លេខ១៦១៩
             ថ្ងៃសោរ៍ ទី១៩ ខែមេសា ឆ្នាំ២០០៨
Read More..

គុណប្រយោជន៍របស់ទឹកក្តៅឧណ្ហៗ

គុណប្រយោជន៍របស់ទឹកក្តៅឧណ្ហៗទឹកចាត់ទុកថាជាអង្គប្រកបដ៏សំខាន់មួយនៅក្នុងរាងកាយប្រៀបបី ដូចជាវត្ថុរាវដែលរត់ទៅចិញ្ចឺមរាងកាយឱ្យមានភាពលូតល្អបណ្តេញនូវវត្ថុ ស្មោគគ្រោកចេញពីរាងកាយព្រមទាំដទៃៗទៀតជាច្រើនសន្ធឺកសន្ធាប់។ ក្រៅពីនោះទឺកក៏អាចជួយស្តារសុខភាពបានយ៉ាងល្អប្រសើរផងដែរជាពិសេសគឺទឹកក្តៅឧណ្ហៗនេះ តែម្តង។ ការទទួលទានទឹកក្តៅវា នឹងធ្វើឱ្យកើតផលប្រយោជន៍ច្រើនបំផុតដូចច្នេះគូរទទួលទានទឹក ក្តៅឧណ្ហៗចាប់តាំងពីម៉ោង៥ទៀបភ្លឺឱ្យបានប្រមាណកន្លះលីត្រព្រោះវាហុចផលល្អដល់ប្រព័ន្ធរំ លាយអាហារចំៗតែម្តង់។ នោះក៏ព្រោះទឹកក្តៅឧណ្ហៗវាបានចូលទៅជំរះលាងវត្ថុស្មោគគ្រោកដែល មាននៅ ក្នុងរាងកាយចេញអស់។ ក៏ប៉ុន្តែអ្នកតោងកុំភ្លេចទទួលទានអាហារពេលព្រឹកផងដែរព្រោះ យើងទើប នឹងបានលាងប្រព័ន្ធរំលាយអាហារថ្មី។

នៅពេលយើងទទួលទានអាហារចូលទៅហើយនោះទឹកវាអាចជួយរំលាយអាហារទាំងនោះ បានរលូន។ ប្រព័ន្ធរំលាយអាហារដំណើរល្អការបឺតស្រូបយកអ្វីផ្សេងៗ ក៏កាន់តែងាយទ្បើងថែម ទៀត។ ចំណុចត្រង់នេះយើងអាចប្រាប់ទុកជាមុនថាការរំលាយអាហារដែលល្អនោះ នឹងធ្វើឱ្យរាង កាយរបស់យើងបានទទួលប្រយោជន៍យ៉ាងពេញសមត្ថភាពតែម្តង។

នៅពេលរាងកាយបានទទួលទឹកពេញបរិបូរហើយនោះ នឹងធ្វើឱ្យស្បែកយើងស្រស់ថ្លាមិន ឆាប់មួម៉ៅដែលជាការពិតការទទួលទានទឹកក្តៅឧណ្ហៗ គឺជាការលាងជំរះនូវជាតិពុលក្នុងខ្លួននោះ ឯង។ ឧទាហរណ៍ដូចជារោគលើសឈាមកូឡេស្តេរ៉ូលដែលរោគអស់ទាំងនេះវា នឹងរលាយបាត់ អស់ព្រោះពួកវាកើតចេញពីមូលហេតុដែលរាងកាយបាត់បង់ជាតិទឹកនោះឯង។ សុភាបស្ត្រី ឬអ្នកដែលចង់មានអាយុវែងប្រកបដោយសុខភាពរឹងមាំពេលនេះតោងចាប់ផ្តើម ងាកចាប់អារម្មណ៍ទទួលទានទឹកក្តៅដើម្បីសុខភាព។ ក្រៅពីនោះអាចគួបផ្សំ នឹងការហ្វឹកហាត់ធ្វើ ចិត្តឱ្យល្អហាត់ប្រាណឱ្យបានជាប់ជានិច្ចកាលគ្រាន់តែការអនុវត្តន៍តាមការណែនាំខាងលើនេះឃើញ ថាសុខភាពអ្នក នឹងបានរឹងមាំជាក់ជាមិនខាន។
      

         ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៧ លេខ១៥៥៥
            ថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ ២០០៨
Read More..

កាហ្វេមានឥទ្ធិពលជួយបំបាត់រោគងងុយដេក


កាហ្វេមានឥទ្ធិពលជួយបំបាត់រោគងងុយដេក       ក្រុមអ្នកវិទ្យាសាស្ត្រពីសកលវិទ្យាល័យបច្ចេកវិទ្យាស្វីនបឺនរបស់ ប្រទេសអូស្ត្រាលីបានធ្វើការអះអាងថាកាហ្វេមានអនុភាពបំបាត់អាការៈ ងងុយដេកពូកែបំផុត។ អ្នកវិទ្យាសាស្ត្រពីបន្ទប់ប្រតិបត្តិការខាងសរសៃ
ប្រសាទវិទ្យាសាស្ត្របានបង្ហើបឱ្យដឹងថាយើងបានប្រើឧបករណ៍ដែលផលិតឡើងដោយក្រុមអ្នក ជំនាញយកទៅវាស់មើលពីអារម្មណ៍ងងុយដេកហើយចាប់យករយៈប្រវែងនៃការប៉ប្រិចភ្នែកព្រម ទាំងស្វែរកមើលអត្រាចន្លោះពេលវេលាជាមួយនឹងការធ្មេចភ្នែកនិងល្បឿននៃការលង់លក់។
       ក្រុមអ្នកពិសោធន៍បានធ្វើទៅលើក្រុមអ្នកស្មគ្រចិត្តដែលមានអាយុចាប់ពី១៨-២៩ឆ្នាំដែលជា
ក្រុមគោលដៅដ៏ធំមួយរបស់មន្ត្រីសន្តិសុខសុវត្តិភាពនៅលើដងវិថី។ អ្នកដែលបានចូលរួមពិសោធន៍
ត្រូវគេឱ្យប្រើប្រាស់ថ្នាំបញ្ឆោត ឬក៏គ្រាន់តែជា ខេបស៊ូល ដែលមានកាហ្វេអ៊ីនមានបរិមាណស្មើ នឹង
កាហ្វេ២ពែង។
       ការណែនាំសំរាប់អ្នកបើបរយានយន្តក្នុងការធ្វើដំណើរជាទូទៅច្រើនណែនាំវិធីបំបាត់អាការៈ
ងងុយដេកដោយប្រើវិធីចតយានយន្តរួចចុះដើរឱ្យបានញាប់ ឬក៏ស្វែងរកកន្លែងសម្ងំធ្មេចមួយស្របក់ បើពុំនោះទេ រកកាហ្វេមកផឹក។
       ចំណែកខាងមន្ត្រីសន្តិសុខក្នុងការងារចរាចរវិញបានពោលថាគេនៅមានអារម្មណ៍ច្របូកច្រ
បល់ទៅក្នុងរឿងកាហ្វេ ព្រោះច្រើនមានភស្តុតាងដែលខ្វែងគ្នានៅឡើយ។

         ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៧ លេខ១៧៨៨
            ថ្ងៃសុក្រ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៨
Read More..

ទោសពីកាហ្វេអ៊ីនធ្វើឱ្យងាយរលូតកូនដែលស្ត្រីមានគភ៌មិនគួរទទួល ទានលើសពីរពែងក្នុងមួយខែ


ទោសពីកាហ្វេអ៊ីនធ្វើឱ្យងាយរលូតកូនដែលស្ត្រីមានគភ៌មិនគួរទទួល<br />ទានលើសពីរពែងក្នុងមួយខែ       អ្នកពិសោធន៍សហរដ្ឋអាមេរិកបានរកឃើញថាស្ត្រីមានគភ៌ដែល ទទួលទានកាហ្វេក្នុងមួយថ្ងៃលើសពីរពែងនោះនឹងប្រឈមមុខងាយក្នុង
ការរលូតកូនខ្ពស់ជាងស្ត្រីដែលមានគភ៌ហើយមិនទទួលទានកាហ្វេដែលមានកំរិតកាហ្វេអ៊ីនខ្ពស់ ២០០មីល្លីក្រាមក្នុងមួយថ្ងៃ។
       នៅក្នុងទស្សនាវដ្តីចំនេះដឹងមួយឈ្មោះសម្ភពសាស្ត្រវិទ្យារបស់អាមេរិកបានបង្ហាញរបាយ
ការណ៍ពីលទ្ធផលសិក្សាស្រាវជ្រាវរបស់គេយ៉ាងច្បាស់ថាការសិក្សាបានរកឃើញថាកាហ្វេអ៊ីនដែល
ស្ត្រីជាមាតាបានទទួលទានពីកាហ្វេឬតែឬសូកូឡានៅក្តៅវានឹងឆ្លងកាត់សុកទៅកាន់ទារកដែលកំ
ពុងតែធំធាត់លូតលាស់នៅក្នុងស្បូន។
       ការសិក្សាពីមុនមកគេមិនធ្លាប់ឃើញមានភាពពាក់ព័ន្ធគ្នាសរវាងកាហ្វេអ៊ីនដែលស្ត្រីជា
មាតាទទួលទានចូលទៅជាមួយនឹងផលប៉ះពាល់ងាយរលូតកូនហើយក៏មិនអាចដឹងបានច្បាស់ថា
បញ្ហានេះកើតឡើងដោយមូលហេតុកាហ្វេអ៊ីន ឬសារជាតិដទៃទៀតក្នុងការហ្វេទៀតផង។
ក្រុមអ្នកពិសោធន៍បានសិក្សាទៅលើស្ត្រីជនជាតិអាមេរិកាំងដែលបានពរផ្ទៃអាយុ១០សប្តាហ៍ចំនួន
១០៦៣នាក់ដែលនៅក្នុងនោះអ្នករលូតកូនអំឡុងពេលសិក្សាស្រាវជ្រាវអស់១៦ភាគរយឬ១៧២នាក់
ក្នុងចំនួននេះជាមាតាដែលមិនទទួលទានភេសជ្ជៈកាហ្វេអ៊ីន២៥ភាគរយនិងជាអ្នកទទួលទានភេស
ជ្ជៈរាល់ថ្ងៃបរិមាណមិនលើសពី២០០មីល្លីក្រាមមាន៦០ភាគរយព្រមទាំងអ្នកដែលទទួលទានភេស
ជ្ជៈមានកាហ្វេអ៊ីនបរិមាណលើសពី២០០មីល្លីក្រាមចំនួន១៥ភាគរយ។
       ទោះបីយ៉ាងណាក៏ដោយគេឃើញមានគ្រូពេទ្យខ្លះហាក់ដូចជាមិនសូវយល់ស្របប៉ុន្មានថា
កាហ្វេអ៊ីនជាមូលដ្ឋានចំបងធ្វើឱ្យងាយរលូតកូនដូចជាដុកទ័រល័ររ៉ាក្រូរ៉ីឌ័រគ្រូពេទ្យសម្ភពនៃមជ្ឈម-
ណ្ឌលវេជ្ជសាសស្ត្រស៊ីណាយក្នុងទីក្រុងញូវយ៉កបានសំដែងពីគំនិតយល់ឃើញរបស់ខ្លួនថាខ្ញុំយល់
ឃើញថាការរលូតកូនមានមូលហេតុមកពីភាពខុសប្រក្រតីខាងប្រព័ន្ធពូជច្រើនជាងរហូតពី៦០ទៅ
៨០ភាគរយឯណោះ។

         ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៧ លេក១៥៥៨
            ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០០៨
Read More..

បន្ថយទទួលទាន អាហារសម្បូរជាតិ ម៉ាញ៉េស្យូម ដើម្បីបញ្ចៀស រោគដាច់សរសៃ ឈាមក្នុង ខួរក្បាល


យោងតាម ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ចុះផ្សាយកាល ពីថ្ងៃអាទិត្យទី១៥ ខែមករា ឆ្នាំ២០១២ ថា តាមការ សិក្សាមួយបង្ហាញ ឱ្យដឹងថា បន្ថយការទទួលទាន អាហារសម្បូរជាតិ ម៉ាញ៉េស្យូ អាចជួយ បញ្ចៀស រោគដាច់សរសៃ ឈាមក្នុងខួរក្បាល ។
ផ្អែកតាមការវិភាគ ទៅលើពលរដ្ឋ២៥០ពាន់នាក់ ពលរដ្ឋទាំងនោះទទួល ទានអាហារដែល សម្បូរជាតិម៉ាញ៉េស្យូមច្រើន ដូចជាបន្ថែយក ស្លឹកបៃតងច្រើន, ដូង និងសណ្ដែកច្រើន បង្កឱ្យរោគដាច់សរសៃឈាម ក្នុងខួរក្បាលរឹតតែរីកដុះដាល ព្រោះថា សម្ពាធកំដៅកើនឡើង ។
ប៉ុន្ដែផ្អែកតាមការ សិក្សាថ្មីមួយចុះផ្សាយដោយ ព្រឹត្ដប័ត្រដោយគ្លីនិក អាហារូបត្ថម្ភអាមេរិកាំង ការបន្ថយការទទួល ទានអាហារមានជាតិ ម៉ាញ៉េស្យូមច្រើនប្រចាំថ្ងៃ ព្រោះបើតាមការវិភាគ អាហារដែល សម្បូរជាតិម៉ាញ៉េស្យូមច្រើន បង្កបញ្ហាច្រើន ។
អ្នកស្រី ស៊ូសាណា ឡាស់សុន “Susanna Larsson”សាស្ដ្រាចារ្យ មកពីវិទ្យាស្ថាន ការ៉ូលីនស្កា នៅ ស្ដុកខុម ប្រទេសស្វីស បានលើកឡើងថា “អាហារដែលមាន ជាតិម៉ាញ៉េស្យូម ដែលទទួល ទានចូល វាមានទំនាក់ទំនង ទៅ នឹងការរាតត្បាតរោគ ដាច់សរសៃឈាម ក្នុងខួរក្បាល” ។ លោកស្រីបានបន្ថែមថា ផ្អែកតាមលទ្ធផល មួយចំនួនបង្ហាញឱ្យដឹងថា ពលរដ្ឋដែលទទួល ទានអាហារ “អាហារមាន ជាតិម៉ាញ៉េស្យូម ដូចជាៈ បន្លែយកស្លឹកបៃតង, ដូង សណ្ដែក និងគ្រាប់ធញ្ញជាតិទាំងអស់” ។
 លោកស្រី ឡាស៊ុន និងសហការី របស់លោកស្រី បាននាំគ្នាបន្ដការ ស្រាវជ្រាវ និងស្រង់បានទិន្នន័យ ជាច្រើនក្នុងអំឡុង ពេល៤៥ឆ្នាំកន្លងមកនេះ ការសិក្សារកឃើញថា ដំណើរការវិត្ដន៍ របស់សារជាតិម៉ាញ៉េស្យូម ដែលទទួលយកមាន បរិមាណច្រើន ដែលបង្កឱ្យមានរោគដាច់ សរសៃឈាមក្នុងខួរក្បាល កើតឡើងគ្រប់ពេល ។
ផ្អែកតាមការសិក្សា ចំនួន៧ខុសគ្នាៗដែលបាន ចុះផ្សាយនៅក្នុងអំឡុង១៤ឆ្នាំកន្លងមកនេះ ពលរដ្ឋសហរដ្ឋអាមេរិក ប្រមាណ២៥០ពាន់នាក់នៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី គិតជាមធ្យមានប្រមាណ១១ឆ្នាំកន្លះ នៅពេលទទួល យកសារជាតិនេះ នឹងប្រឈមមុខនឹងបញ្ហាជាច្រើន ពិសេសរោគខាងលើនេះ ។
ប្រមាណ ៦,៥០០នាក់ ក្នុងចំណោមពលរដ្ឋខាងលើ ឬស្មើនឹង៣ភាគរយ មានរោគដាច់សរសៃឈាមក្នុងខួរក្បាល នៅពេល ដែលពួកគេទទួលយកសារធាតុនេះក្នុងបរិមាណច្រើន ។
ក្នុងមួយថ្ងៃ គួរតែទទួលទានអាហារ ដែលសម្បូរជាតិ ម៉ាញ៉េស្យូមប្រមាណ១០០ម.ក្រ ក្នុង១នាក់ ដែលមិនធ្វើឱ្យ ព្រួយបារម្ភទៅ លើរោគមួយនេះ ហើយសម្ពាធឈាមក៏ថយចុះដែរ ៕
Photo by DAP-NEWS
Read More..

តែនិងកាហ្វេជួយការពារពីការកើតជំងឺបេះដូង


តែនិងកាហ្វេជួយការពារពីការកើតជំងឺបេះដូង
       តាមការសិក្សាស្រាវជ្រាវអស់រយះពេល១៣ឆ្នាំរបស់ប្រទេស ហុល្លង់ បានរកឃើញថា ការផឹកតែឬការហ្វេពីរបីពែងក្នុងមួយថ្ងៃ ទំនងជាជួយការពារប្រឆាំងជំងឺបេះដូង ។
       អ្នកដែលបានផឹកតែច្រើនជាង៥ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយការកើតជំងឺបេះដូង បាន១ភាគ៣នេះបើយោងតានការសិក្សានេះដែលធ្វើឡើងលើមនុស្ស ចំនួន៤០.០០០នាក់។
       ការផឹកកាហ្វេរវាងពី២ទៅ៤ពែងក្នុងមួយថ្ងៃ ក៏អាចជួយកាត់បន្ថយអត្រានៃការកើត ជំងឺនេះផងដែរ ។
       ខណៈដែលប្រសិទ្ធភាពការពារនេះឈប់មាន ទោះជាផឹកកាហ្វេច្រើនជាង៤ពែងក្នុង មួយថ្ងៃក្តី ក៏អ្នកផឹកវាច្រើនទំនងជាមិនស្លាប់ដោយមូលហេតុណាមួយ ដោយរួមទាំងជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាល និង ជំងឺមហារីកជាជាងអ្នកដែលតមមិនផឹកវា ។
       ការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តីរបស់សមាគមសុខភាពអាមេរិករកឃើញ ថាអ្នកដែលផឹកកាហ្វេរវាងពី២ទៅ៤ពែងក្នុងមួយថ្ងៃ ប្រឈមនឹងគ្រោះថ្នាក់នៃជំងឺនេះមាន កម្រិតទាបគឺត្រឹមតែ២០ភាគប៉ុណ្ណោះ ។
       ប៉ុន្តែការជក់បារីក្នុងពេលផឹកកាហ្វេមិនអាចទទួលផលប្រយោជន៍អ្វីទាំងអស់ហើយ ការផឹកតែច្រើនដោយអង្គុយមើលទូរស្សន៍ច្រើនម៉ោងដោយមិនហាត់ប្រាណនោះក៏ទំនង ជាមិនមានផលប្រយោជន៍ផងដែរដល់ការជួយការពារអ្នកពីជំងឺបេះដូង ៕

            កាសែត កម្ពុជាថ្មី ឆ្នាំទី១៨ លេខ ៥២២៩
            ថ្ងៃអាទិត្យ-ច័ន្ទ ទី ២០-២១ ខែ មិថុនា ឆ្នាំ ២០១០
Read More..

ទឹកផ្លែទទឹម បង្កើនថាមពលផ្លូវភេទ


ទឹកផ្លែទទឹម បង្កើនថាមពលផ្លូវភេទ
      អ្នកដឹងទេ បុរសចូលចិត្តគយគន់រូបសិចស៊ីក្នុងរយះពេលវែង ជាង ១៦% នៃការគយគន់រូបភាពធម្មតា។ អ្នកវិទ្យាសាស្រ្តក៏បានរកឃើញ ផងដែរថា ភាពសិចស៊ីនៃអ្នកលក់ស្រី ធ្វើឲ្យបុរសខ្វាក់ភ្នែកដកលុយ
ទិញទំនិញដោយមិនខ្វល់ថាវាថោក ឬថ្លៃឡើយ។ តែបើចង់ឲ្យបុរសមានថាមពលផ្លូវភេទ ក្លៀវក្លា អាចបម្រើការងារលើគ្រែរបស់អ្នកដោយមិនចេះរាថយ ចូរឲ្យគេពិសាទឹកផ្លែទទឹម ព្រោះការស្រាវជ្រាវផ្នែកវិទ្យសាស្រ្តបានឲ្យដឹងថា ទឹកផ្លែទទឹមមានប្រសិទ្ធភាពក្នុងការ បង្កើនថាមពលភេទបុរស ។
            ទស្សនាវដ្ដី ខេមរា
            ឆ្នាំទី០២ លេខ២០ ប្រចាំខែមករា ឆ្នាំ ២០០៩
Read More..