Huawei បង្ហាញModem តូច​បំផុត​លើ​លោក!


ថ្មី​ៗ​នេះ​ក្រុមហ៊ុន Huawei បាន​បង្ហាញ Modem ស៊េរី​ថ្មី HiMini E369 ដែល​មាន​រូប​តូច​បំផុត​លើ​ពិភពលោក​របស់​ខ្លួន​នៅ​សមាជ​ទូរស័ព្ទ​ពិភពលោក (MWC) 2012 ។ នេះ​ដោយ​យោង​ទៅ​តាម​គេហទំព័រ itechnews។
Modem ស៊េរី​ថ្មី​នេះ​មាន​កម្រាស់ ៨ម.ម, ប្រើ​បាន​ជាមួយ​ប្រព័ន្ធ WCDMA/HSPA+ និង GSM/EDGE ជាមួយ​នឹង​ល្បឿន 21Mbps, ប្រើ​ស្តង់ដារ USB connector, plug-and-play និង​មាន​៨ពណ៏​សម្រាប់​ជ្រើសរើស​ដូច​ជា៖ លឿង, ផ្កាឈូក, ត្រួយ​ចេក, ផ្ទៃមេឃ, ស, ទឹក​ប៊ិច, ក្រហម និង​ប្រផេះ។
អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ​គឺ​ប្រភព​ខាង​លើ​មិន​បាន​ប្រាប់​ពី​តម្លៃ​និង​កាល​បរិច្ឆេទ​ចេញ​លក់​ជា​សាកល​នោះ​ទេ៕
Read More..

MWC ២០១២៖ LG ឧទ្ទេសនាមឧបករណ៍សាកថ្មឥតខ្សែ WCD-800

នៅក្នុងកម្មវិធីតាំងពិព័រណ៌ MWC ដែលធ្វើឡើងនៅឯ Barcelona ឆ្នាំនេះ LG បានដាក់តាំង
បង្ហាញនូវសមិទ្ធិផលថ្មីមួយ ទៀតរបស់ខ្លួនគឺឧបករណ៍ សាកថ្មឥតខ្សែឈ្មោះថា WCD-800
ដែលមានដំណើរការ តាមរបៀបគ្នានឹងបច្ចេកវិទ្យា Touchstone របស់ Palm ដែរ គឺមិនចាំ
បាច់ប្រើប្រាស់ខ្សែដោតជា​​ មួយទូរស័ព្ទនៅពេល សាកថ្មនោះឡើយ។
ឧបករណ៍សាកថ្មនេះអាចដំណើរការបានជាមួយបណ្តាទូរស័ព្ទ smartphone គ្រប់ប្រភេទ
ដែល LG ឧទ្ទេសនាមនៅក្នុងកម្មវិធីតាំងពិព័រណ៌ MWC លើកនេះផងដែរ ដែលអាចដំណើរ
ការបានទាំងក្នុងរបបជា portrait និង landscape និងថែមទាំងអាចដំណើរការបានតាមស្តង់
ដា Qi របស់ Wireless Power Consortium ទៀតផង។


WCD-800 មានទំហំ ៧៥,៨មីលីម៉ែត្រ និងអាចដំណើរបានល្អជាងបើធៀបជាមួយកំណែមុន
គឺ WCD-700 ។ WCD-800 នឹងត្រូវបានដាក់លក់ដំបូងក្នុងប្រទេសកូរ៉េខាងត្បូងមុននឹងនាំទៅ
កាន់ទីផ្សារអាមេរិកខាងជើងនិងទីផ្សារផ្សេងៗទៀតនៅពាក់កណ្តាលឆ្នាំ ២០១២​ នេះ៕
ប្រភព៖ pocket-lint
Read More..

Apple ​​ក្រុមហ៊ុន​ទទួល​ការ​កោត​សរសើរ​បំផុត​លើ​លោក


គេហទំព័រ BGR បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា ក្រុមហ៊ុន Apple បាន​ជាប់​ឈ្មោះ​ជា​កំពូល​គេ​នៅ​ក្នុង​បញ្ជី​ក្រុមហ៊ុន​ដែល​មាន​ការ​កោត​សរសើរ​បំផុត​លើ​លោក ដូច​ការ​រំពឹង​ទុក។
នេះ​ជា​ការ​បោះ​ពុម្ភ​ផ្សាយ​មួយ​របស់ Furtune ដោយ​បាន​លើក​ឡើង​ថា “នេះ​នៅ​តែ​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ​សម្រាប់ Apple”។ ការ​ទទួល​មរណភាព​របស់ Steve Jobs បាន​ធ្វើ​ឲ្យ​អនាគត​របស់ Apple មាន​ភាព​ស្រពេចស្រពិល​ ប៉ុន្តែ​នៅ​ក្រោម​ការ​ដឹកនាំ​របស់ Tim Cook ក្រុមហ៊ុន​Apple នៅ​តែ​ជួប​រឿង​ល្អ​ៗ​ដដែល។ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ Cupertino មួយ​នេះ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង ដោយ​បាន​បង្កើត​ទុន​ក្នុង​ទីផ្សារ​រហូត​ដល់ ៥០០ ពាន់​លាន​ដុល្លារ ដែល​បាន​ធ្វើ​ឲ្យ​ Apple ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​បំផុត​លើ​លោក។
ក្រុមហ៊ុន​ផ្សេង​ៗ​ដែល​ជាប់​លេខ​នៅ​ក្នុង​ចំណោម​តំណែង​ទាំង​រួមមាន Google, Amazon, Coca-Cola, IBM, FedEx, Berkshire Hathaway, Starbucks, Procter & Gamble និង Southwest Airlines។
ពិត​ជា​មិន​ធម្មតា​មែន ទោះ ​Steve Jobs ទទួល​អនិច្ចកម្ម​ក៏ ​Apple នៅ​តែ​ខ្លាំង។ ប៉ុន្តែ​គួរ​បញ្ជាក់​ផង​ដែរ​ថា ទូរស័ព្ទ iPhone 4S ដែល​ជា​ទូរស័ព្ទ​ស៊េរី​ចុង​ក្រោយ​របស់ ​Apple មិន​បាន​ទទួល​ពាន​រង្វាន់​អ្វី​នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក​ឡើយ៕
Read More..

Kodak លក់ Online Galleryឲ្យShutterfly


ក្រុមហ៊ុន Eastman Kodak ដែល​បាន​​ដាក់​ពាក្យ​សុំ​ការ​ការពារ​ក្ស័យធន​កាល​ពី​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា ​ខ្លួន​យល់​ព្រម​លក់​ជំនួញ​សេវាកម្ម​រូបថត​Online Gallery ឲ្យ​ក្រុមហ៊ុន Shutterfly ក្នុង​តម្លៃ ២៣,៨លាន​ដុល្លារ​អាមេរិក​ហើយ។ នេះ​ដោយ​យោង​តាម​គេហទំព័រ bangkokpost ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ព្រឹកមិញ​នេះ។
Kodakបាន​ឲ្យ​ដឹង​ថា​គណនេយ្យ Kodak Gallery និង​រូបភាព​នៅ​ប្រទេស​កាណាដា​និង​សហរដ្ឋអាមេរិក​ទាំង​អស់​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ Shutterfly ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​រក្សា​ទុក​ និង​ចែករំលែក​រូបភាព​របស់​ខ្លួន​នៅ​លើ​អ៊ីនធឺណិត​បាន។ ចំណែក​អ្នក​ប្រើប្រាស់​ទាំងឡាយ​ណា​ដែល​មិន​ចង់​ឲ្យ​រូប​របស់​ពួក​គេ​ផ្ទេរ​ចូល​ទៅ  Shutterfly នោះ​ពួក​គេ​អាច​ទាញ​យក​រូប​ទាំង​នោះ​ដោយ​ឥត​គិត​ថ្លៃ​ទុក​ក្នុង​កុំព្យូទ័រ ឬDVD បាន។
យោង​តាម​ក្រុមហ៊ុន Kodak បាន​ឲ្យ​ដឹង​ថា​រហូត​មក​ទល់​ពេល​នេះ  Kodak Gallery មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​សរុប ៧៥​លាន​នាក់ ហើយ​ក្រុមហ៊ុន​នឹង​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​លក់​សេវាកម្ម​នេះ​ទៅ​តុលាការ​ការពារ​ការ​ក្ស័យធន​អាមេរិក​នៅ​ចុង​ខែ​មិនា​ខាង​មុខ​នេះ។
គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​មុន​ក្រុមហ៊ុន Eastman Kodak បាន​ប្រកាស​បញ្ឈប់​ការ​ផលិត​កាមេរ៉ា​ឌីជីថល​ដើម្បី​ផ្ដោត​ទៅ​លើ​ផលិតផល​បោះពុម្ព(printing products) វិញ៕
Read More..

ទូរស័ព្ទ IPhone ដែលថ្លៃជាងគេបំផុតនៅលើពិភពលោក


តើប្រិយមិត្តបានដឹងទេថា ទូរស័ព្ទ Iphone ដែលកំពុងពេញ​​ និយមពាសពេញ ពិភពលោកយើងនេះ អាចមានតំលៃរហូត ទៅដល់រាប់លាន ដុល្លា ?​ សូមប្រិយមិត្តមើលរូបភាពខាងក្រោម​ ៖
Goldstriker iPhone 4G Diamond Edition – ១៩,៤៦០ ដុល្លា
Peter Aloisson’s iPhone Princess Plus – ១៧៦,៤០០ ដុល្លា
Peter Aloisson’s Kings Button iPhone – ២,៤ លានដុល្លា
Goldstriker iPhone 3GS Supreme – ៣,២ លាន ដុល្លា
Stuart Hughes iPhone 4S Diamond Rose Edition – ៨ លាន ដុល្លា

Read More..

Google នឹងផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លាអាមេរិក ចំពោះអ្នកដែលអាច hack Google Chrome បាន

ថ្មីៗនេះទស្សនាវដ្តី Forbes ទើបតែបានបង្ហើបនូវ ដំណឹងដ៏គួរអោយ  ចាប់អារម្មណ៍បំផុតមួយ
និងប្រាកដណាស់ថា  នឹងធ្វើអោយអ្នកពិភព  បច្ចេកវិទ្យាមានការភ្ញាក់  ផ្អើលយ៉ាងខ្លាំងជាក់ជា
មិនខាននោះឡើយ ជាពិសេសបំផុតនោះ  គឺបណ្តាអ្នកជំនាញខាង Hack ទាំងឡាយនៅទូ
ទាំងពិភពលោកយើង  នេះខណៈពេលដែល  ក្រុមហ៊ុន"យក្ស" Google ប្រកាសជូនដំណឹងថា
ខ្លួននឹងប្រគល់រង្វាន់ជា  ទឹកប្រាក់ចំនួន ១លានដុល្លាអាមេរិកទៅអោយបុគ្គលណាដែលអាច
Hack Browser Google Chrome របស់ខ្លួនបាន។
ដូចដែលអ្នកប្រើប្រាស់បានដឹងរួចមកហើយថា ចាប់តាំងពីពេលដែលចាប់កកើតមានឡើង
ជាលើកដំបូងរហូតមកដល់បច្ចុប្បន្ននេះ កំណែ Google Chrome នៅតែជាកំណែមួយដែល
មានសុវត្ថិភាពល្អបំផុតនិងមិនដែលជួបប្រទះនូវបញ្ហាណាមួយដែលទាក់ទងនឹងប្រព័ន្ធសុវត្ថិ
ភាពនោះឡើយ គឺផ្ទុយស្រឡះពី Safari, Internet Explorer និង Firefox ដែលសុទ្ធតែធ្លាប់ជា
អ្នករងគ្រោះពីសំណាក់ពួក hacker ផ្សេងៗនោះ។

ដើម្បីជាការបកស្រាយចំពោះមូលហេតុដែលថាហេតុអ្វីបានជា Google ហ៊ានប្រគល់រង្វាន់ជា
ទឹកប្រាក់ឡើងរហូតដល់ ១លានដុល្លាអាមេរិកសំរាប់ពួក Hacker ណាដែលអាច Hack កម្មវិធី
Browser របស់ខ្លួនបាននោះ, ក្រុមហ៊ុន Google បានអោយដឹងថា " ចំពោះការដែលប្រគល់
រង្វាន់ជាទឹកប្រាក់មានចំនួនដ៏ច្រើនមហាសាលនេះទៅអោយបណ្តាបុគ្គលណាដែលអាចរក
ឃើញនូវកំហុស(ក្នុង Browser) គឺជាកត្តាចាំបាច់បំផុត, ប្រការនេះមិនត្រឹមតែជួយអោយក្រុម
យើងខ្ញុំអាចរកឃើញនូវកំហុសឆ្គងទាំងឡាយដែលកើតមានឡើងនៅក្នុងប្រព័ន្ធការពារសុវត្ថិ
ភាពប៉ុណ្ណោះនោះទេ តែថែមទាំងជួយអោយយើងខ្ញុំអាចធ្វើការអភិវឌ្ឍន៍និងបង្កើតឡើងនូវ
កម្មវិធីថ្មីៗជាច្រើនបន្ថែមទៀត ដែលអាចជួយអោយសមិទ្ធិផលរបស់យើងខ្ញុំកាន់តែមាន
សុវត្ថិភាពខ្លាំងឡើងនៅក្នុងពេលអនាគតទៀតផង"៕

បញ្ចប់ផ្នែក IT ប៉ុន្មានឆ្នាំហើយសាកល្បងមើលក្រែងលោបាន ១លានដុល្លាចាយណា !!! 
ប្រភព៖ Forbes
Read More..

Facebook ​ពង្រីក​ការ​ផ្សាយ​ពាណិជ្ជកម្ម​!


ក្រុមហ៊ុន​បណ្ដាញ​  ទំនាក់​ទំនង​សង្គម Facebook បាន​ប្រកាស​កាល​ពី​ថ្ងៃ​ ពុធ​កន្លង​ទៅ នៅ​ក្នុង​សន្និសីទ​ទីផ្សារ​  របស់​ក្រុមហ៊ុន​​ថា ​ការ​ផ្សាយ​ ពាណិជ្ជកម្ម​ពិសេស (Premium ads) នឹង​ឃើញ​នៅ​លើ​កម្មវិធី​ទូរស័ព្ទ និង​លើ​ Logout screen លើ​កុំព្យូទ័រ ដែល​នេះ​អាច​និយាយ​បាន​ថា ជា​ការ​ពង្រីក​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ Facebook ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន។

ការ​ផ្សាយ​ពាណិជ្ជកម្ម​ ដែល​​បង្ហាញ​នៅ​លើ​ News feeds របស់​ទូរស័ព្ទ នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ រី​ឯ​ការ​បង្ហាញ​នៅ​លើ Logout Screen របស់​កុំព្យូទ័រ​នឹង​ចេញ​នៅ​​មេសា។ បើ​រំលឹក​ទៅ​ពី​ពេល​មុន​វិញ អ្នក​ប្រើប្រាស់​ Facebook អាច​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តែ​នៅ​លើ​ចំហៀង​ម្ខាង​នៃ​ទំព័រ និង​នៅ​ក្នុង News feed របស់​កុំព្យូទ័រ​ប៉ុណ្ណោះ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ដំណើរ​ឆ្ពោះ​ទៅ​មុខ​នេះ គឺ​ដោយ​សារ​តែ Facebook ជិត​ចូល​ខ្លួន​ទៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​ជា​ផ្លូវការ​ហើយ ដូច្នេះ​ចាំ​បាច់​ត្រូវ​ពង្រឹង​ពាណិជ្ជកម្ម​របស់​ខ្លួន ណាមួយ Twitter ក៏​ទើប​តែ​ប្រកាស​ថា​នឹង​បង្ហាញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​កម្មវិធី​ទូរស័ព្ទ​ដែរ។
តើ​ប្រិយមិត្ត​យល់​ថា ការ​បង្ហាញ​ពាណិជ្ជកម្ម​​នៅ​លើ​ទូរស័ព្ទ​ជា​ការ​ល្អ ឬ​ជា​ការ​រំខាន?
Read More..

ថ្ងៃទី១៥ ខែមិនា Facebook បញ្ឈប់ដំណើរការ ?

Mark Zuckerberg អ្នកគ្រប់គ្រងគេហទំព័រទំនាក់ទំនាងសង្គម Facebook បានឲ្យដឹងថា
ចាប់ពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១២នេះ អ្នកប្រើប្រាស់ និងមិនអាចប្រើគណនី Facebook
របស់ខ្លួនបានទៀតឡើយ។
មូលហេតុដែល Mark Zuckerberg បង្ហើបឲ្យដឹងគឺ “Facebook បានផុតពីការត្រួតពីនិត្យ
ហើយការគ្រប់គ្រងវា បានបំផ្លាញជីវិតរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំត្រូវតែបញ្ឈប់រឿងដ៏អាក្រក់នេះ។"
ប្រសិនបើវាកើតឡើងមែន មានន័យថា អ្នកញៀន Facebook និងត្រូវកែសម្រួលជីវិតរបស់
ខ្លួន ដែលគ្មានបណ្តាញសង្គមនេះ យ៉ាងហោចណាស់ក៏ ១ឆ្នាំឡើងទៅ។ Zuckerberg បាន
អះអាងថា "ប្រសិនបើ គ្មាន Facebook គេនិងត្រូវតែចេញក្រៅដើម្បីស្វែងរកមិត្តភ័ក្តពិតៗ នោះគឺជារឿងល្អ។"

លោក Avrat Humarthi​ អនុប្រធាន ផ្ទៃក្នុង បច្ចេកទេស របស់ Facebook បានឲ្យដឹងថា
បន្ទាប់​ពីថ្ងៃទី១៥ ខែមិនា គេហទំព័រនេះ និងត្រូវឃាត់ទាំងស្រុង។ ប្រសិនបើអ្នកចង់រក្សា
រូបភាព​របស់ខ្លួន អ្នកគួរតែរក្សាវានៅកន្លែងណាមួយដែល មិនមែនតាមអ៊ីនធឺណែតនោះទេ។

បច្ចុប្បន្ននេះ Facebook គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមាន ជាងគេបំផុតនៅលើ
ពិភពលោក ដែលមានតំលៃសេដ្ឋកិច្ចប្រហែល ៧.៩០០០ លានដុល្លា។ ក៏ប៉ុន្តែ Zuckerberg
មិនបារម្មណ៍រឿងនេះទេ អ្វីដែលគាត់ខ្វល់នោះគឺជីវិតនៅក្រោយវា។
ទោះបីជាយ៉ាងណា យើងក៏មិនទាន់ដឹងថា រឿងនេះពិតប្រាកដមែនឬអត់ ប៉ុន្តែយើងគួរតែ
ត្រៀមខ្លួនទុកជាមុន។

ប្រភព៖ weeklyworldnews
Read More..

Apple នឹងបង្ហាញជាផ្លូវការវត្តមាន iPad ជំនាន់ថ្មីនៅថ្ងៃទី ៧ ខែមីនាខាងមុខនេះ

ដំណឹងដែលអ្នកប្រើប្រាស់សមិទ្ធិផលរបស់ Apple ទន្ទឹងរង់ចាំបំផុតនៅក្នុងរយៈកាលកន្លង
មក ទីបំផុតបានចេញជាផ្លូវការហើយ។ កាលពីថ្ងៃម្សិលម៉ិញ Apple បានធ្វើការប្រកាសជា
ផ្លូវការមួយស្តីអំពីពេលវេលានិងទីតាំងដាក់បង្ហាញវត្តមានសមិទ្ធិផលថ្មីរបស់ខ្លួន ដែលនឹង
ធ្វើឡើងនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ៧ ខែមីនា ខាងមុខនេះ( ម៉ោងក្នុងតំបន់) ដែលត្រូវ
នឹងម៉ោង ១ យប់ថ្ងៃទី ៨ មីនាម៉ោងក្នុងប្រទេសកម្ពុជា។ សំបុត្រអញ្ជើញចូលរួមក្នុងកម្មវិធី
ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះក៏ត្រូវបាន Apple ធ្វើការចែកចាយរួចរាល់ផងដែរ ចំណែកទី
តាំងនឹងប្រារព្ធធ្វើឡើងនៅឯ Yerba Buena Center for the Arts ក្នុងទីក្រុង San Francisco 
ប្រទេសអាមេរិក។ ហើយថ្វីត្បិតតែពួកគេមិនបានបញ្ជាក់ថានឹងធ្វើការឧទ្ទេសនាមបង្ហាញ
នូវសមិទ្ធិផលអ្វី ប៉ុន្តែបើមើលលើរូបភាពដែលដាក់បង្ហាញនោះគេអាចដឹងបានភា្លមថាគឺជា
សមិទ្ធិផលឧបករណ៍ Tablet iPad ជំនាន់ថ្មីដែលអាចជា iPad 3, iPad HD រឺក៏ iPad 2S ...។
ក៏ដូចការឧទ្ទេសនាមបង្ហាញវត្តមានសព្វមួយដងនាពេលកន្លងមកផងដែរ សំបុត្រអញ្ជើញ
របស់ Apple តែងតែមានផ្ទុកមកជាមួយនូវឯកសារពត៌មានជាច្រើន។ "something you 
really have to see" នៅក្នុងរូបភាពបានឆ្លុះបង្ហាញអោយឃើញកាន់តែច្បាស់ គឺ Apple ចង់
ផ្តោតទៅលើ iPad នេះតែម្តង ប៉ុន្តែក៏អាចបង្ហាញទៅដល់ Apple tivi ដែលជាសមិទ្ធិផលមួយ
ធ្លាប់បាន Apple សន្យាថានឹងនាំមកជូនអ្នកប្រើប្រាស់នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ
ផងដែរ។ Apple TV (iTV) ជំនាន់ថ្មីគឺជាឧបករណ៍ទូរទស្សន៍មួយជាមួយអេក្រង់មានទំហំដ៏
ធំនិងអាចបញ្ជារបានដោយ Siri, ប្រើប្រាស់ iPhone, iPad សំរាប់ remote ជាដើម។

ចំណែក "And touch" វិញ ក៏ប្រហែលជា Apple ចង់បង្ហាញថា iPad ថ្មីនេះនឹងដាក់ជំនួសមក
វិញនូវ Sensor ជា Touch screen រឺក៏មុខងារ Touch screen ណាមួយជំនួសអោយប៊ូតុង
Home ដែលធ្លាប់តែមាននៅលើឧបករណ៍របស់ខ្លួនផងដែរ។ 

ដោយឡែកចំពោះពត៌មានស្តីអំពី iPad ជំនាន់ថ្មីនេះគឺបានផ្តោតការយកចិត្តទុកសំខាន់លើ
អេក្រង់មាន resolution រហូតដល់ ២០៤៨x ១៥៣៦៦ pixel ដែលស្មើនឹង ៤ដង resolution
មាននៅលើកំណែ iPad 2 បច្ចុប្បន្ន។ កំណែថ្មីនេះនឹងប្រើប្រាស់ Chip ប្រភេទ Quad core 
A6 (ក៏អាចជា A5X), ថ្មមានចំណុះធំជាងមុន មានបំពាក់បច្ចេកវិទ្យា 4G LTE និង resolution
របស់កាមេរ៉ាខាងក្រោយក៏មានទំហំកាន់តែធំជាងមុនផងដែរ។ ចំណែកឯរូបរាងរចនារបស់
iPad ថ្មីនេះនៅរក្សាដដែលដូច iPad 2 បច្ចុប្បន្នដែរ៕
Read More..

iPad 2 ក្រៅ​ស្រុក​ធ្លាក់​ថ្លៃ ក្នុង​ស្រុក​ស្រពិចស្រពិល


កាល​ពី​ពេល​ថ្មី​ៗនេះ នៅ​លើ Best Buy ដែល​ជា​គេហទំព័រ​ពេញ​ និយម​មួយ​សម្រាប់​អ្នក​ ដែល​ចូលចិត្ត​ទិញ​ទំនិញ​តាម ​ប្រព័ន្ធ​អនឡាញ បាន​ប្រកាស​លក់​បញ្ចុះ​តម្លៃ ៥០ ដុល្លារ​អាមេរិក​សម្រាប់ iPad 2 គ្រប់​ស៊េរី​ទាំង​អស់។


ក្រុមហ៊ុន iOne ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល Apple ចែកចាយ​លក់​ផ្ដាច់​មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​ការ​លក់​ផលិតផល iPad 2 ថា​នឹង​មាន​ការ​ប្រែប្រួល​ដែរ​ឬ​យ៉ាង​ណា។

កញ្ញា លាភ បុគ្គលិក​សម្របសម្រួល​ផ្នែក​លក់​នៅ​ក្រុមហ៊ុន iOne​ បានប្រាប់ថា ពេល​នេះ​ក្រុមហ៊ុន​នៅ​មិន​ទាន់​មាន​វិធានការណ៍​លើ​ការ​លក់​ផលិតផល iPad 2 ថា​នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​កញ្ញា​បញ្ជាក់​ថា គ្រប់​អតិថិជន​ដែល​ជាវ​ផលិតផល​ប្រើប្រាស់​នៅ​ក្រុមហ៊ុន​របស់​កញ្ញា តែង​ទទួល​ការ​ផ្ដល់​ជូន​គ្រឿង​ឧបករណ៍​បន្ថែម​ទៀត​ជា​ពិសេស​ផង​ដែរ។
តាម​ប្រភព​ដែល​បាន​ចុះ​ផ្សាយ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​លក់​បញ្ចុះ​តម្លៃ​ខាង​លើ​ប្រហែល​ជា​ការ​លក់​លាង​ឃ្លាំង ខណៈ​មាន​ព័ត៌មាន​លេចឮ​ថា iPad 3 ត្រៀម​ខ្លួន​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ប្រភពរូបថត៖ cultofmac
Read More..

iPad 3 ជិតបង្ហាញខ្លួន iPad 2 កាន់តែលក់ដាច់


Apple មានផែនការ  បើកកិច្ចប្រជុំមួយ នៅថ្ងៃទី៧ ខែមីនា ដើម្បីពិភាក្សាពី  ការបង្ហាញវត្តមាន iPad ជំនាន់ថ្មីរបស់ខ្លួន។
iPad 3 ត្រូវបានគេរំពឹងថា នឹងអាចមានសមត្ថិភាព  បង្ហាញរូបភាលើអេក្រង់ទំហំ 2,048 x 1,536 ភិកសែល ជា មួយនឹង processor ដែលមានល្បឿន  លឿនជាងមុន ប្រភេទ quad-core Apple A6 មានបច្ចេកវិទ្យា 4G LTE កាមេរ៉ាវិវឌ្ឍន៍ទំនើបជាងមុន រួមទាំងការរចនាម៉ូតថ្មី។ ក្នុងនោះផងដែរ វាមិនមានអ្វីគួរឲ្យឆ្ងល់នោះទេ ដែល iPad ថ្មី នឹងត្រូវគេធ្វើកំណែប្រែឲ្យកាន់តែទំនើបនោះ ប៉ុន្តែក៏មិនប្រាកដថា គ្រប់គ្នាសុទ្ឋតែចង់បានរបស់ថ្មី និងអស្ចារ្យ នោះដែរ។ ដើម្បីកុំឲ្យអតិថិជន មានការសោកស្តាយដោយរង់ចាំការវិវឌ្ឍថ្មីរបស់ iPad ថ្មី វិធីល្អបំផុត ក្រុមហ៊ុន បានបញ្ជុះតម្លៃ ៥០ដុល្លារទៅលើប្រភេទ iPad2 គ្រប់ម៉ូដែលទាំងអស់។
ទោះបីជាយ៉ាងណា តាមពិតទៅការទិញ iPad2 នៅពេលបញ្ចុះតម្លៃ ៥០ដុល្លារ ដូចជាប្រថុយបន្តិចហើយ ព្រោះ បើតាមព័ត៌មានមួយចំនួនបានឲ្យដឹងថា Apple នឹងបន្តលក់បញ្ចុះតម្លៃ ១០០ដុល្លារ បន្ថែមទៀត ចំពោះ iPad 3 ជំនាន់ថ្មី ដែលត្រៀមខ្លួនចរាចរណ៍លើទីផ្សារនៅខែក្រោយនេះ៕
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

iPad 3 ថ្លៃជាង iPad 2 ប្រហែល ៧០ ទៅ​ ៨០ ដុល្លាអាមេរិក

iPad 3 ត្រូវបានគេជឿជាក់ថានឹងចាប់ផ្តើមបង្ហាញវត្តមាននៅសប្តាហ៍ខាងមុខគឺនៅថ្ងៃទី ៧
ខែមិនា ខាងមុខនេះហើយ។ និងបើយោងតាមប្រភពពត៌មានជាច្រើនបានអោយដឹងថា
iPad 3 នឹងមានតំលៃថ្លៃជាងប្រហែលពី ៧០​ ទៅ ៨០ ដុល្លាអាមេរិកធៀបជាមួយ iPad 2។

នៅលើទំព័រ MacRumors កាលពីម្សិលម៉ិញបានធ្វើការចុះផ្សាយនូវឯកសារសំងាត់មួយដែល
ត្រូវបានគេដឹងថាដកស្រង់ចេញពីទំព័រ Sina Weibo របស់ចិន និងនៅក្នុងឯកសារនោះទៀត
សោតបានធ្វើការបង្ហាញពីតារាងប្រៀបធៀបគ្នារវាងតំលៃនៃកំណែ iPad 2 និង iPad 3 របស់
Apple ។

ប្រសិនបើតារាងតំលៃនេះជាតំលៃពិតប្រាកដមែននោះ នោះ iPad 3 នឹងត្រូវបានដាក់លក់
ក្នុងតំលៃ ៥៧៩ដុល្លាអាមេរិក​សំរាប់កំណែ ១៦GB WiFi គឺកើនពី ៤៩៩ដុល្លាអាមេរិករបស់
iPad 2 ។ រាល់កំណែ iPad WiFi ៣២GB, ៦៤GB មានតំលៃ ៦៧៩ដុល្លាអាមេរិក និង ៧៧៩
ដុល្លាអាមេរិក។ ប្រការនេះបានន័យថា iPad 3 ថ្លៃជាង ៧០​ ដុល្លាអាមេរិកបើធៀបជាមួយ
iPad 2 ។
ស្របពេលជាមួយគ្នានោះដែរ iPad 3 3G មានតំលៃចាប់ពី ៦៩៩ដុល្លាអាមេរិក ,៧៩៩ដុល្លា
អាមេរិក និង ៨៩៩ដុល្លាអាមេរិក សំរាប់កំណែ ១៦GB, ៣២GB និង ៦៤GB ។

ថ្វីត្បិតតែ Apple មិនទាន់បានធ្វើការបញ្ជាក់ម្តងណានៅឡើយស្តីអំពីពេលវេលានៃការដាក់
បង្ហាញវត្តមាន iPad 3 របស់ខ្លួន ប៉ុន្តែមានប្រភពជាច្រើនបានលើកឡើងថា tablet ជំនាន់ថ្មី
របស់ Apple នឹងត្រូវបានបង្ហាញវត្តមាននៅថ្ងៃទី ៧ ខែមីនា ខាងមុខនេះ។ និងក៏ប្រហែល
ជា iPad 3 កំពុងតែស្ថិតនៅលើដងផ្លូវទៅកាន់ប្រទេសអាមេរិកទៀតផង នេះបើយោងតាម
ប្រភពពីសំណុំឯកសារពន្ធគយនៅឯព្រលានយន្តហោះអន្តរជាតិ Chengdu ក្នុងប្រទេសចិន
ដែលត្រូវបានលេចឡើងនៅលើទំព័រ Apple.pro ដែលបានបង្ហាញអោយដឹងថាក្រុមហ៊ុន
ផលិតតាមការកុម្ម៉ង់របស់ Apple គឺ Foxconn កំពុងតែបញ្ជូនផលិតទៅកាន់ឆាកអន្តរជាតិ។

ការបញ្ជូនផលិតផលនេះត្រូវបានអោយដឹងថាត្រូវបានធ្វើការត្រួតពិនិត្យសុវត្ថិភាពយ៉ាងល្អិត
ល្អន់បំផុត និងបើតាមគំរោងដែលបានដាក់ចេញ ផលិតផលទាំងនោះនឹងត្រូវបញ្ជូនទៅកាន់
ទីក្រុងចំនួន ៣ គឺ Chicago, New York និង Los Angeles អោយដល់នៅថ្ងៃទី ៩ ខែមីនាខាង
មុខនេះ។ ហើយតាមរយៈសកម្មភាពខាងលើនោះប្រហែលជា Apple បានត្រៀមខ្លួនរួចជា
ស្រេចហើយដើម្បីត្រៀមបង្ហាញវត្តមាន iPad 3 នៅក្នុងសប្តាហ៍ខាងមុននេះ។

ទន្ទឹមនឹងនោះដើម្បីជាការទទួលស្វាគមន៍វត្តមាន iPad 3 ហាងលក់ផលិតផលធំបំផុតឈ្មោះ
ថា Best Buy បានធ្វើការបញ្ចុះតំលៃចំនួន ៥០ដុល្លាអាមេរិកសំរាប់រាល់កំណែ iPad 2 ទាំង
អស់ដែលក្នុងនោះកំណែ iPad 2 Wi-Fi បញ្ចុះពី ៥០០ដុល្លាអាមេរិកមកត្រឹម ៤៥០ ដុល្លាអា
មេរិក កំណែ iPad 2 3G ៦៤GB បញ្ចុះពី ៨៣០ដុល្លាអាមេរិក មកត្រឹម ៧៨០ដុល្លាអាមេរិក។

អ្នកតំណាងរបស់ Best Buy បានបដិសេធមិនធ្វើការអត្ថាធិប្បាយពន្យល់ពីមូលហេតុដែល
ខ្លួនធ្វើការបញ្ចុះតំលៃ​របស់ iPad 2 នោះទេ ប៉ុន្តែពិភពអ្នកបច្ចេកវិទ្យាមានជំនឿថានេះគឺជា
ចលនាសំអាតឃ្លាំងទំនិញរបស់ខ្លួននៅមុនពេល iPad 3 ត្រូវបានបង្ហាញវត្តមាន៕
ប្រភព៖ PCMag
Read More..

iPad 2 ធ្លាក់​ថ្លៃ​មាន​ន័យ​ថា iPad 3 ជិត​ចេញ?


featuredថ្មីៗ​នេះ​គេហទំព័រ​លក់​ទំនិញ​អន​ឡាន Best Buy បាន​លក់​បញ្ចុះ​តម្លៃ៥០​ដុល្លារ លើ iPad 2 គ្រប់​ស៊េរីទាំង​អស់។ ដូច​នេះ​អតិថិជន​ដែល​ចង់​ទិញ iPad 2 ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​អាច​ចូល​ទៅ​កាន់ Best Buy បាន។ នេះ​ដោយ​យោង​តាម​គេហទំព័រ geeky-gadgets ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិល​មិញ។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ព័ត៌មាន​នេះ​មិន​មែន​ជា​ការ​លក់​បញ្ចុះ​តម្លៃ​តែ​មួយ​មុខ​ទេ ប៉ុន្តែ​ទំនង​ជា​ការ​លក់​លាង​ឃ្លាំង​ដើម្បី​ស្វាគមន៍ iPad 3 ដែល​នឹង​អាច​ចេញ​លក់​នៅ​ខែ​ក្រោយ​ច្រើន​ជាង។ មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​បាន​លើក​ឡើង​ថា​iPad ស៊េរី​ក្រោយ​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី៧ ខែ​មិនា​ខាង​មុខ​នេះ​ដោយ​ភ្ជាប់​មក​ជាមួយ​អេក្រង់​ច្បាស់​ត្រជាក់​ភ្នែក​ប្រភេទ retina display, កាមេរ៉ា​ច្បាស់​ជាង​មុន និង​ប្រើ CPU ប្រភេទ A5X ឬ A6។

ក្រុមហ៊ុន Apple មិន​បាន​ចេញ​មុខ​មក​បញ្ជាក់​លើ​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​នេះ​ទេ។ អីចឹង​មាន​តែ​បន្ត​តាម​ដាន​ជាមួយ Sabay នៅ​ខែ​មិនា​ខាង​មុខ​នេះ​ទាំងអស់​គ្នា៕
Read More..

Nokia​ប្រកាស​ Lumia 610 និង Lumia 900!


ក្នុង​ឱកាស​សមាជ​ ​ទូរស័ព្ទ​ពិភពលោក​ ក្រុមហ៊ុន Nokia បាន​ប្រកាស​ទូរស័ព្ទ​  ជា​ច្រើន​ ជាក់​ស្តែង​ទូរស័ព្ទ Windows Phone ក៏​បាន​បង្ហាញ​ខ្លួន​ដែរ គឺ Lumia 610 និង Lumia 900។ នេះ​ដោយ​យោង​តាម​គេហទំព័រ GSMArena ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។  

ទូរស័ព្ទ Nokia Lumia 610 ដំណើរការ​  ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 7.5, មាន Processor Single-core Snapdragon S1 ល្បឿន 800 MHz, RAM 256MB និង​អង្គ​ចងចាំ​ខាង​ក្នុង​ 8GB។ ទូរស័ព្ទ​នេះ​មាន​អេក្រង់ WVGA TFT LCD ទំហំ ៣,៧ អ៊ីញ មាន​វិមាត្រ ១១៩ ម.ម x ៦២ ម.ម x ១២ ម.ម និង​មាន​ទម្ងន់ ១៣១,៥ ក្រាម។ Lumia 610 មាន​កាមេរ៉ា​ទំហំ 5MP ដែល​មាន auto-focus និង LED Flash, មាន Wi-Fi, Bluetooth 2.1, GPS, Headphone jack ៣,៥ ម.ម, microUSB port និង​មាន​ថ្ម 1300mAh។
Nokia Lumia 610 មាន​ពណ៌​ស ក្រហម ខៀវ និង​ខ្មៅ និង​គ្រោង​ចេញ​លក់​នៅ​ត្រីមាស​ទី ២ ឆ្នាំ​នេះ​ ក្នុង​តម្លៃ ១៨៩ អឺរ៉ូ ប្រហាក់ប្រហែល​នឹង ២៥០ ដុល្លារ​អាមេរិក។
ងាក​មក​មើល Lumia 900 វិញ នឹង​ចេញ​លក់​ជា​សាកល​ក្នុង​ឆ្នាំ​នេះ។ លោក Elop បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ Windows Phone លំដាប់​ខ្ពស់​មួយ​នេះ​នឹង​ចេញ​លក់​នៅ​កាណាដា ជាមួយ Rogers ដោយ​មាន LTE Vesrsion និង DCHSPA ដែល​មាន​ល្បឿន​លឿន​ជាង HSPA+ ធម្មតា​រហូត​ដល់​ទៅ ២ ដង។
Lumia 900 នឹង​ចេញ​លក់​នៅ​ត្រីមាស​ទី ២ ឆ្នាំ​នេះ​ ដោយ​មាន​ពណ៌​ស ខៀវ និង​ខ្មៅ ហើយ​លក់​ក្នុង​តម្លៃ ៤៨០ អឺរ៉ូ ប្រហាក់ប្រហែល ៦៤០ ដុល្លារ។
ម៉េច​ដែរ ប្រិយមិត្ត​ពេញ​ចិត្ត​មួយ​ណា? Lumia 610 ឬ Lumia 900?
Read More..

Huawei ប្រកាសsmartphone លឿន​ជាង​គេ​លើ​លោក!


កាល​ពី​ថ្ងៃ​អាទិត្យ​​ កន្លង​ទៅ​នេះ​ក្រុមហ៊ុន Huawei បាន​ប្រកាស smartphone លឿន​ជាង​គេ ​លើ​លោក​ដែល​មាន​ឈ្មោះ​ថា Ascend D quad និង​គ្រួសារ​របស់ Ascend ២ស៊េរី​បន្ថែម​ទៀត​ដូចជា Ascend D quad XL និង Ascend D1 នៅ​សមាជ​ទូរស័ព្ទ​ពិភពលោក MWC (២០១២)។ នេះ​ដោយ​យោង​តាម​គេហទំព័រ bgr។


ក្រុមហ៊ុន​បាន​ហៅ  Ascend D quad  ស៊េរី​ថ្មី​របស់​ខ្លួន​ថា​ជា smarthphone លឿន​ជាង​គេ​បំផុត​លើ​ពិភពលោក​ដោយ​សារ​តែ  Ascend D បាន​ភ្ជាប់​មក​ជាមួយ CPU K3V2 quad-core ល្បឿន1.5GHz។ លក្ខណៈ​ពិសេស​បន្ថែម​មាន​ដូច​ជា៖ អេក្រង់​ទំហំ ៤,៥អ៊ីញ 720p HD,, កាមេរ៉ា​ខាង​ក្រោយ​ទំហំ 8-megapixel និង​មុខទំហំ 1.3-megapixel, ថ្ម​ប្រភេទ 1800mAh និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Ice Cream Sandwich ( Android 4.0)។

ចំណែក Ascend D quad XLមាន​លក្ខណៈ​សម្បត្តិ​ដូច Ascend D quad ដែរ​តែ​ខុស​ត្រង់​ថា D quad  XL ភ្ជាប់​មក​ជាមួយ​ថ្ម​ប្រភេទ 2,500 mAh កាន់​បាន​យូរ​ជាង។ Ascend D1 ជា smartphone ចុង​ក្រោយ​ដែល​បាន​ប្រកាស​នៅ MWC ដោយ​ភ្ជាប់​មក​ជាមួយ CPU ប្រភេទ dual-core ល្បឿន 1.5 GHz ប្រើ​ថ្ម​ប្រភេទ 1,670 mAh ។

ខ្សែ​ស្រ​ឡាយ Ascend D quad ទាំង​២ ស៊េរី​ខាង​លើ​នេះ​នឹង​មាន​ដាក់​លក់​នៅ ចិន, អូស្ត្រាលី, អឺរ៉ុប, អាស៊ី​ប៉ាស៊ីហ្វិក, អាមេរិក​ខាង​ជើង, អាមេរិក​ខាង​ត្បូង និង មជ្ឈិមបូព៌ា នៅ​ត្រីមាស​ទី២ ឆ្នាំ២០១២។ ចំណែក Ascend D1វិញ​នឹង​មាន​ដាក់​លក់​នៅ​ខែ​មេសា។ ក្រុមហ៊ុន​មិន​បាន​ប្រាប់​ពី​តម្លៃ​និង​ព័ត៌មាន​លម្អិត​នោះ​ទេ៕
Read More..

កាមេរ៉ា​ 41MP របស់ 808 PureView​ច្បាស់​ប៉ុណ្ណា​ទៅ?


Featuredទូរស័ព្ទ Nokia 808 PureView ដែល​មាន​កាមេរ៉ា 41 MP បាន​ធ្វើ​​ឲ្យ​សមាជ​​ ទូរស័ព្ទ​ពិភពលោក​   ឆ្នាំ​នេះ​រំជើប​រំជួល​យ៉ាង​ខ្លាំង ហើយ​មាន​មនុស្ស​ជា​ច្រើន​ដែល​  ចង់​ដឹង​ពី​សមត្ថភាព​ពិត​របស់​  កាមេរ៉ា​ទូរស័ព្ទ​នេះ។
ខាង​ក្រោម​នេះ​មាន  ​រូបភាព​ចំនួន​ ៤ និង​វីដេអូ​ឃ្លីប Full HD 1080p ចំនួន​ ២ដែល​ថត​ដោយ​  កាមេរ៉ា​ទំហំ 41MP របស់ Nokia 808 PureView។
មើល​រូបភាព​ដើម​ សូម​ចុច​ទី​នេះ
មើលរូបភាព​ដើម សូម​ចុច​ទី​នេះ
មើល​រូបភាព​ដើម សូម​ចុច​ទី​នេះ
មើល​រូបភាព​ដើម សូម​ចុច​ទី​នេះ
បន្ទាប់​មក​សូម​មើល​វីដេអូ​វិញ​ម្តង!
ប្រភព៖ GSMArena
រូបភាព៖ press.nokia.com
Read More..

Vespa ជំនាន់​ថ្មី​រំលឹក​ជំនាន់​ចាស់


Vespa ជា​ឈ្មោះ​ម៉ូតូ​ ដែល​មិត្ត​យុវវ័យ​ នៅ​សម័យ​ទសវត្សរ៍​៨០​ធ្លាប់​ឮ  និង​មាន​ឃើញ​បើកបរ​នៅ​លើ​ដង​ផ្លូវ​ទាំង​ឡាយ​ក្នុង​ ទីក្រុង​ភ្នំពេញ។ ក្រោយ​ពេល​បាត់​ឈ្មោះ​  មួយរយៈ​ពេល​នេះ​ Vespa ម៉ូដែល​ថ្មីៗ ប្រកប​ដោយ​ភាព​ឡូយ​ឆាយ​​  រួម​ជាមួយ​ការ​បំពាក់​បច្ចេកវិទ្យា​​  កាន់​តែ​ទំនើប​ៗ បាន​បង្ហាញ​វត្តមាន​សាជាថ្មី​  ដើម្បី​រំលឹក​អនុស្សាវរីយ៍​ចាស់​  និង​ចូលរួម​ប្រជែង​ទីផ្សារ​ម៉ូតូ​ក្នុង​ប្រទេស​កម្ពុជា។
មានលក់​នៅ​ក្រុមហ៊ុន Neshuraqu (Cambodia) Co.,LTD
VESPA LX-125ie ម៉ូដែល​ថ្មី​​នេះ​គឺ​ជា​ផលិតផល​ចេញ​ពី​រោង​ចក្រ PIAGGIO របស់​ប្រទេស​អ៊ីតាលី​ដែល​ត្រូវ​បាន​គេ​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​ អាច​បំពេញ​តាម​តម្រូវចិត្ត​របស់​យុវវ័យ​សម័យ​ថ្មីដែល​និយម​ម៉ូតូ​លេខ​អូតូ។ VESPA LX-125ie ជា​ប្រភេទ​ម៉ូតូ​អូតូ ប្រើ​ប៊ិច ស៊ីឡាំង ១២៤សង់​ទីម៉ែត្រគូប និង​កម្លាំង១២៥សេសេ ច្រាន ៤ តង់​ដែល​ផ្ដល់​សន្ទុះ​បើកបរ​បាន​​លឿន។
តួ​ខ្លួន​ផលិត​ឡើង​ដោយ​ដែក​ថែប​យ៉ាង​រឹងមាំ រី​ឯ​ចង្កៀង​មុខ​ត្រូវ​គេ​រចនា​ឡើង​រាង​មូល​ស្រោប​ដោយ​កញ្ចក់​ព័ទ្ធ​ស៊ុម​ដោយ​ដែក​ក្រូមេ និង​មាន​អំពូល​ភ្លើង​ពីរ​គ្រាប់​​ជាមួយ​ចាន​​គ្រីស្តាល់។ ចំណែក​ប្រអប់​ដាក់​សម្ភារៈ​គឺ​ធំ​ទូលាយ​អាច​ផ្ទុក​សម្ភារៈ​តូច​ធំ​បាន​តាម​តម្រូវ​ការ ជាពិសេស​អាច​ផ្ទុក​មួក​សុវត្ថិភាព​បាន​ថែម​ទៀត​ផង។ កុងទ័រ​ត្រូវ​គេ​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ថ្មី​អាច​ឲ្យ​គេ​ដឹង​​ពី​កំហុស​ឆ្គង​​កើត​ឡើង​ចំពោះ​គ្រឿង​ម៉ាស៊ីន និង​មាន​ភ្ជាប់​​នាឡិកា​ប្រាប់​ពេល​វេលា​ដ៏​ទំនើប​ផង​ដែរ។
VESPA LX-125ie ប្រព័ន្ធ​សោ​ប្រើ Chip និង​ប្រើ​លេខ​កូដ​ដែល​នេះ​អាច​បង្កើន​ទំនុកចិត្ត​ពី​​រឿង​ចោរកម្ម ឬ​ការ​បាត់​បង់​ដោយ​ប្រការ​ណា​មួយ។ វា​ក៏​ត្រូវ​បាន​ផលិត​ឡើង​ស្រប​តាម​ស្តង់ដា Euro 3 ដែល​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ផ្សែង​ពុល​ការ​ពារ​បរិស្ថាន​បាន​ផង​ដែរ។
VESPA LX-125ie មាន​ច្រើន​ពណ៌​ច្រើន​ជម្រើស​។ សម្រាប់​តម្លៃ​វិញ​ម៉ូដែល​នេះ​គឺ ៣១៥០ ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រឿង៕
យ៉ាង​ម៉េច​ដែរ​តម្លៃ​នេះ​ សម​ជាមួយ​​រូបរាង​និង​ប្រសិទ្ធភាព​របស់​វាដែរ​ឬ​ទេ!
Read More..

Dell​ប្រកាស​ឈប់​ផលិត​កុំព្យូទ័រ​ហើយ


ប៉ុន្មាន​នា​ទី​មុន​នេះ  គេហទំព័រNeowin.net បាន​ចេញ​ផ្សាយ​ថា ​Michael Dell  អគ្គនាយក​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​កុំព្យូទ័រ​  Dell បាន​ចេញ​សេចក្ដី  ​ប្រកាស​ជា​សាធារណៈ​ចំពោះ​  មុខ​សាធារណជន​នៅ​ទីក្រុង​ឡុងដ៍​ដូច្នេះ “មិន​យូរ​ទេ​ យើង​ឈប់​ផលិត​កុំព្យូទ័រ​ លក់​​ហើយ តែ​Dell​នៅ​​ជា​ក្រុមហ៊ុន​IT”។
កំណែទម្រង់​ដ៏​ធំ​ភ្លាមៗ​នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ដដែល​​បកស្រាយ​ថា ដោយ​សារ​អាជីវកម្ម​កុំព្យូទ័រ ជា​ចំណែក​មួយ​ដ៏​ខ្សោយ​បំផុត​ក្នុង​ចំណោម​បណ្ដា​សេវាកម្ម​ទាំង​អស់​របស់​Dell។ ជាក់​ស្ដែង​តួលេខ​​នៃ​ការ​លក់​បាន​ធ្លាក់​ចុះ​ចំនួន ២%បើ​ធៀប​នឹង​ឆ្នាំ ​កន្លង​ទៅ(២០១១-២០១០)។
ការ​អំពាវនាវ​ជា​ផ្លូវការ​នេះ​ត្រូវ​បាន​លេច​ចេញ​ជា​រូបរាង​បន្ទាប់​ពី​ប្រមាណ ៦​ខែ​មុន​នេះ​ក៏​ធ្លាប់​បាន​សរសេរ​លើ​Wall Google+ របស់​ខ្លួន​​ក្នុង​ន័យ​បញ្ជាក់​ពី​ការ​ថមថយ​​សក្ដានុពល​របស់​Computer Dell បែប​នេះ​ថា “Dell សល់​តែ​ដង្ហើម​ចង្រិត​ប៉ុណ្ណោះ…”​​។
ទន្ទឹម​នឹង​ការ​​ប្រកាស​បញ្ចប់​ចរន្ត​ផលិត​កុំព្យូទ័រ​Dell ​ក្រោម​ការ​ចាត់​ចែង​របស់​ដៃ​ចង្កូត​របស់​ក្រុមហ៊ុន​ដដែល​នេះ​ ស្រាប់​តែ​HP ស្រែក​ក្ដែងៗ​ថា ខ្លួន​នឹង​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ឡើង​វិញ​ដើម្បី​ក្ដាប់​យក​ទីផ្សារ​កុំព្យូទ័រ​ ខណៈ​ដែល​Dell បាន​បង្ហើប​ពី​ការ​ខាត​បង់​របស់​HP រហូត​ដល់ ២៥% គិត​ត្រឹម​ចុងត្រីមាស ២០១១។
គួរ​រំលឹក​ផង​ដែរ​ថា ប្រមាណ​ជាង​កន្លះ​ឆ្នាំ​​​មុន​នេះ HP ក៏​បាន​ប្រកាស​ឈប់​ផលិត​កុំព្យូទ័រ​ដូច​Dell ពេល​នេះ​អ៊ីចឹង ប៉ុន្តែ​ក្រោយ​មក​ស្រាប់​តែ​ប្រកាស​យុទ្ធសាស្ត្រ​​ថ្មី​ ដើម្បី​ស្ដា​ស្ថានភាព​ទៅ​វិញ។
ប្រសិន​បើ​Dell ឈប់​ផលិត​កុំព្យូទ័រ​មែន តើ​​ចំណែក​ទីផ្សារ​កុំព្យូទ័រ​ពិត​ជា​ត្រូវ​ធ្លាក់​ទៅ​HP ទាំង​ស្រុង​មែន​ឬ? តើ​មាន​មូល​ហេតុ​អ្វី​ឈរ​ពី​ក្រោយ​ការ​ប្រកាស​អវត្តមាន​ប្រកួត​ប្រជែង​លើ​ទីផ្សារ​កុំព្យូទ័រ?
Read More..

Sony ប្រកាស​ Xperia P និង U ក្នុង​ពេល​តែ​មួយ


នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក​ថ្ងៃ​ដំបូង​ ដែល​ត្រូវ​ថ្ងៃ​ទី ២៧ នេះ​ ក្រុមហ៊ុន Sony បាន​បញ្ចេញ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​​ចំនួន​ ២ ស៊េរី​គឺ​ទូរស័ព្ទ Sony Xperia P និង Xperia U សម្រាប់​ប្រកួត​ប្រជែង​ទីផ្សារ​ទូរស័ព្ទ​ពិភពលោក​ក្នុង​ឆ្នាំ​ថ្មី​នេះ។ នេះ​ដោយ​យោង​តាម​គេហទំព័រ BGR។
ទូរស័ព្ទ​ស៊េរី​ថ្មី Sony Xperia U មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូចជា អេក្រង់ Reality ទំហំ ៣,៥ អ៊ីញ, Dual-core processor ល្បឿន, និង​កាមេរ៉ា​ទំហំ 5 MP ដែល​មាន​សមត្ថភាព​ចាប់​យក​រូបភាព​ទាំង 2D និង 3D។
រីឯ Sony Xperia P វិញ​មាន​កាមេរ៉ា White Magic ទំហំ ៤ អ៊ីញ ដែល​ Sony អះអាង​ថា​អាច​ផ្ដល់​ពន្លឺ​ភ្លឺ​ជាង​អេក្រង់​ធម្មតា​រហូត​ដល់​ទៅ ២ ដង និង​អាច​មើល​បាន​យ៉ាង​ច្បាស់​​ទៅ​ស្ថិត​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ដោយ​ផ្ទាល់​ក៏​ដោយ។ ចំពោះ​លក្ខណៈ​ពិសេស​ផ្សេង​ៗ​ទៀត​របស់ Xperia P មាន​ដូចជា Dual-core processor ល្បឿន 1GHz កាមេរ៉ា​ 8 MP អាច​ថត​ Video HD បាន, មាន NFC, HDMI-out និង​ប្រអប់​អាលុយមីញ៉ូម។
ក្រុមហ៊ុន Sony បាន​អះអាង​ថា ទូរស័ព្ទ​ទាំង​ពីរ​នេះ​នឹង​បាន Upgrade ទៅ Android 4.0 បន្ទាប់​ពី​ពិធី​សម្ពោធ​នេះ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ចំណោម​ទូរស័ព្ទ Xperia របស់​ក្រុមហ៊ុន Sony ទូរស័ព្ទ​ Sony Xperia S មាន​កាមេរ៉ា​រហូត​ដល់ 12 MP រី​ឯ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​មាន​កាមេរ៉ា​តែ 5 MP និង 8 MP​ប៉ុណ្ណោះ។

តើ​ Sony មាន​សង្ឃឹម​ថា​អាច​ប្រើ​ទូរស័ព្ទ​ទាំង​ពីរ​នេះ​ដើម្បី​ដណ្ដើម​យក​ចំណែក​ទីផ្សារ​ពី​កណ្ដាប់​ដៃ​របស់​ក្រុមហ៊ុន​ធំៗ​ដូចជា Apple និង Samsung បាន​ដែរ​ឬ​ទេ?​

រូបភាព៖ Androidguys.com
Read More..

Galaxy Beam៖ Projectorលើ​ទូរស័ព្ទ​ដៃ


កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ក្រុមហ៊ុន Samsung បាន​បង្ហាញ​គ្រួសារ Galaxy ស៊េរី​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Samsung Galaxy Beam ជា smartphone ដំបូងដែល​បាន​ភ្ជាប់​មក​ជាមួយ projector សម្រាប់​បង្ហាញ​រូបភាព​ទៅ​លើ​ផ្ទាំង​សំពត់​ស។ នេះ​ដោយ​យោង​ទៅ​តាម​គេហទំព័រ androidguys។
Galaxy Beam ថ្មី​នេះ​ជា​កំណែ​ប្រែ​ថ្មី​ចេញ​ពី Galaxy Beam ដែល​បាន​ចេញ​លក់​កាល​ពី ៣ឆ្នាំ​មុន តែ​បាន​បន្ថែម​នូវ​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ smartphone ស៊េរី​ថ្មី​នេះ​កាន់​តែ​ទំនើប​មួយ​កម្រិត​ទៀត។
លក្ខណៈ​សម្បត្តិ​របស់  Galaxy Beam មាន​ដូច​ជា៖
- អេក្រង់​ទំហំ ៤អ៊ីញ resolution 480 x 800 WVGA display
- CPU dual-core ទំហំ 1GHz
- RAM ទំហំ 1GB
- កាមេរ៉ា​ក្រោយ​ទំហំ 5MP និង​មុខ​ទំហំ 1.3MP
- ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Gingerbread (Android 2.3)
- ប្រើ BlueTooth ជំនាន់ 3.0
- ប្រើ MicroUSB, USB 2.0, រន្ធ​ដោត​កាស headset jackទំហំ ៣,៥ ម.ម
- ទំហំ​ផ្ទុក​ទិន្នន័យ8GB តែ​មាន​រន្ធ MicroSD សម្រាប់​បន្ថែម​ទំហំ​ដល់ 32GB
- ថ្ម​ប្រភេទ2000 mAh battery
-  Projector ប្រភេទ15 lumen អាច​បង្ហាញ​រូបភាព​គុណភាព HD ៥០ អ៊ីញ wide 720p

ប្រភព​ខាង​លើ​មិន​បាន​ប្រាប់​ពី​តម្លៃ និង​កាល​បរិច្ឆេទ​ចេញ​លក់​នៅ​ឡើយ​ទេ តែ​បាន​បញ្ជាក់​ថា​នឹង​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ៕

រូបភាព៖ www.theverge.com
Read More..