ក្នុងទូទឹកកក របស់អ្នក គួរពោរពេញ ទៅដោយ អាហារដែល សមរម្យនោះ អ្នកនឹងមើលឃើញ លទ្ធផលល្អ នៅលើគ្រែ មិនខាន ។
* ស្រាសាំប៉ាញ : ការទទួលទាន ២-៣ កែវ ធានាថានឹង ធ្វើឱ្យអារម្មណ៍ ពុះកញ្ជ្រោល រហូតដល់ ពេលខ្លះ អាចកាត់ បន្ថយបាន ទាំងអារម្មណ៍ អៀនខ្មាស ។ ក៏ប៉ុន្តែប្រសិនបើ ទទួលទាន ហួសកម្រិត អាចធ្វើឱ្យ អង្គជាតបុរស លែងងើប ទៅវិញ ។
* ខ្យងថ្ម : ខ្យងប្រភេទនេះ កំពុងល្បីល្បាញ ឈ្មោះ ព្រោះការ ស្រាវជ្រាវបាន រកឃើញថា ខ្យងថ្មនេះ ប្រៀបដូចជា អាស៊ីដអាមីណូ ដ៏កម្រជួយភ្ញោច បង្កើនអ័រម៉ូន ផ្លូវភេទ បានយ៉ាងប្រសើរ ។ អាស៊ីដ ប្រភេទនេះ គ្មានវត្តមាន នៅក្នុងហាង ដើម្បីសុខ ភាព តែគួរទទួលទាន វាក្នុង រូបភាពនៅឆៅ ហើយបើយកទៅ ចម្អិនឆ្អិន នឹងចុះខ្សោយ គុណភាព ។
* ឈើអែម ប្រភេទផ្សេងៗ : អ្នកមានបំណង បង្កើនថាមពល ផ្លូវភេទដែរទេ ? សមាគមស្រាវជ្រាវ នៅឈីកាហ្គោ បានរកឃើញថា ក្លិនឈើអែម ដែលមាន នៅក្នុង នំប៉័ង ធ្វើឱ្យចរន្តឈាម បុរសមាន សភាពក្លៀវក្លា ព្រោះក្រោយពេល គេបានពិនិត្យ ល្អិតល្អន់ ក្លិនដែលមាន ប្រសិទ្ធភាព ភ្ញោចអារម្មណ៍ ផ្លូវភេទបាន ប្រសើរជាងគេ មិនមែនទឹកអប់ កោរពុកមាត់ តែជាក្លិនឈើអែម ទៅវិញ ។
* ទឹកឃ្មុំ : ជាតិផ្អែម ពីធម្មជាតិ មានប្រភព ផលិតជាច្រើន ក្នុងនោះមាន ទាំងក្នុងបន្លែ ពណ៌បៃតង ផ្លែឈើ និង សណ្តែក ជួយឱ្យរាងកាយ បំប្លែង ថាមពល និង ប្រើអេស្ត្រូជេន ដើម្បីបង្កើន កម្រិតឈាម នៃអ័រម៉ូន តេសតូស្តឺរ៉ូន ដែល មានតួនាទី ជា អ្នកភ្ញោច ថាមពលផ្លូវភេទ នៅត្រង់ អវយវភេទ ព្រមទាំងជួយ ជំរុញ ឱ្យដល់ចំណុច កំពូល ទាំងបុរស និង ស្ត្រី ។
* ការ៉េម វ៉ានីលឡា : ការ៉េម ជាចំណីអាហារ ដែលសម្បូរ ទៅដោយ កាល់ស្យូម និង ហ្វូសហ្វ័រ ដែលធាតុរ៉ែ ទាំងពីរនេះ ជាអ្នកបង្កើត សាច់ដុំ ថាមពល បម្រុងនឹងភ្ញោច ផ្លូវតណ្ហា ។ កាល់ស្យូម ២០០ មិល្លីក្រាម អាចជួយឱ្យអ្នក ឈានដល់ ចំណុច កំពូល បានយ៉ាងរលូន ព្រោះសាច់ដុំ ដែលគ្រប់គ្រង ដើម្បីឱ្យដល់ ចំណុចកំពូល នេះ ត្រូវការកាល់ស្យូម ជាអ្នកជំរុញ ។ ដូច្នេះប្រសិន បើអ្នក ប្រើប្រាស់ ការ៉េមនៅពេល មានសិច នឹងជួយបង្កើន ភាពត្រេកត្រអាល របស់អ្នក បានច្រើនដង ។
* សណ្តែកប៊្រេស៊ីល : ជាប្រភពវីតាមីន ែ ដ៏វិសេសវិសាល បំផុត និង មានសកម្មភាព សំខាន់ក្នុងការ ផលិត អ័រម៉ូនសិច ជួយឱ្យឈាម រត់ទៅចិញ្ចឹម អវយវភេទ ។ លើសពីនេះ ទៅទៀត ក៏ជាប្រភព ដ៏កំពូលនៃ អាស៊ីដខ្លាញ្ញ់ មិនកក ដែលហុចផល យ៉ាងល្អដល់ បេះដូងក្នុងការ ភ្ញោចដើម្បី ផលិតអ័រម៉ូនសិច ផងដែរ ។
* សូកូឡា : ជាចំណី សំណព្វចិត្ត ដែលពោរពេញ ទៅដោយសារជាតិ ម៉្យាងឈ្មោះ ហ៊្វីនីនីរ៉ាមីន ជួយភ្ញោចលំហូរ ចេញអ័រម៉ូន អ៊ីនដូហ្វីន ដើម្បីឱ្យអារម្មណ៍ រលូនល្អ តាមធម្មជាតិ ។ ក្រៅពីនេះ សូកូឡា ក៏នៅមាន សារជាតិ ម៉េតទីល សាន់ទីន ជួយ ភ្ញោចសរសៃ ប្រសាទធ្វើឱ្យ ស្បែកកាន់តែ ទន់គួរឱ្យ ចង់អង្អែល ជាពិសេសក្លិន របស់សូកូឡា ជួយភ្ញោច អារម្មណ៍ឱ្យឆាប់ ស្រើបស្រាល ទៀតផង ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.