នាងខ្ញុំ តែងតែកើត “មុន” នៅត្រង់ ប្រដាប់ភេទញឹកញាប់ តើបណ្តាលមក ពីអ្វី និង យើង គួរធ្វើដូចម្តេច ?
អាការបែបនេះ គេឃើញមាន កើតឡើងចំពោះ ស្ត្រីមួយចំនួន ហើយអាការ របស់វា គឺកើតឡើង ស្រដៀងនឹង “មុន” តែតាមពិត កើតបណ្តាល មកពីរន្ធរោម រលាកក្លាយ តែប៉ុណ្ណោះ ។
សម្រាប់អាការ បង្ហាញជាទូទៅ គឺពកកន្ទួលតូចៗ ពណ៌ក្រហម ស្រដៀងនឹង “មុន” ដោយមានអាការ ឈឺក្រហាយ ។ គេច្រើនជួបប្រទះ ទៅលើស្ត្រី ដែលមានភ្លៅធំ និង មានខ្លាញ់ត្រង់ ថ្ងាសប្រដាប់ភេទ ច្រើន ។
* អាការតែងកើត បណ្តាលមកពី
ការថែទាំអនាម័យ ត្រង់បរិវេណ ប្រដាប់ភេទ មិនបាន គ្រប់គ្រាន់ ដូចជា មានក្អែល ត្រង់កន្លែង នេះច្រើន ហើយក្នុង ពេលមករដូវខែ តែងប្រឡាក់ឈាម នៅជាប់ សេសសល់យូរ និង ពេលខ្លះទុក សំឡីអនាម័យ ចោលយូរ ដោយមិនសូវ ឆាប់ផ្លាស់ប្តូរ បណ្តាលឱ្យ ផ្អាប់ សើម ។ ក្រៅពីនេះ ការស្លៀកពាក់ ខោ ដែលរឹបខ្លាំង ជាពិសេស ក្នុងអំឡុង មករដូវ ខែ ហើយបើលាង ទឹកសម្អាត ត្រង់ប្រដាប់ភេទ មិនបានស្ងួត វានឹងបណ្តាលឱ្យ សើម និង ផ្អាប់ទុករយៈ ពេលយូរនោះ អាការបែបនេះ នឹងកើតឡើង ពុំខាន ។
ចំណែក អាការ បែបនេះ ក៏តែងកើត ចំពោះស្ត្រី ដែលហាត់ប្រាណ ជាប់ជាប្រចាំដែរ ពិសេសអ្នក និយមទៅ ហាត់ប្រាណ តាមក្លឹប ហាត់ប្រាណ រហូតបែកញើស ញឹកញាប់ តែមិនបាន ងូតទឹក ឬ ផ្លាស់ ប្តូរសម្លៀកពាក់ ដែលនាំឱ្យក្អែល ត្រូវតោងជាប់ ជា ប្រចាំ ។

* ការព្យាបាលបំបាត់
ការបំបាត់ អាការ ត្រូវលេបថ្នាំ និង ធ្វើការសម្អាត ត្រង់ចំណុច កើតអាការ ឱ្យបានខ្ជាប់ខ្ជួន ។ ជាមួយគ្នា ត្រូវមាន វិធានការ ទប់ស្កាត់ ដោយមិនត្រូវ អនុវត្តខ្លួន ដូចកាលពីមុន បន្តទៀត ដែលនាំឱ្យកើត អាការបែបនេះ ញឹកញាប់ ។ សម្រាប់ស្ត្រី ដែលមាន ទម្ងន់ច្រើន ឬ ធាត់ គួរបញ្ចុះទម្ងន់ ពិសេសត្រង់ភ្លៅ ត្រូវរក វិធីបញ្ចុះទម្ងន់ ឱ្យបានខ្ជាប់ខ្ជួន ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.