ព្យាបាលជំងឺ

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:
  • តាយាយ​មួយ​គូ​អង្គុយ​មើល​ទូរទស្សន៍​ក្នុង​កម្មវិធី​សំដែង​ធម៌​របស់​បព្វជិត​មួយ​រូប ។ បព្វ​ជិត​នោះ​និយាយ​អួតៈ
    -ដើម្បី​បញ្ជាក់​ពីភាព​ស័ក្តិ​សិទ្ធិ​និង​មាន​ពិត​ប្រាកដ ខ្ញុំ​នឹង​ព្យាបាល​ជំងឺ​ជូន​ទស្សនិក​ជន ក្នុង​ពេល​នេះ​តែ​ម្តង។ គ្រាន់តែ​យក​ដៃ​ម្ខាង​ស្ទាប​អេក្រង់​ទូរទស្សន៍ ឯដៃ​ម្ខាង​ទៀត​ស្ទាប​ត្រង់​កន្លែង​មាន​ជំងឺ គឺខ្ញុំ​អាច​ធ្វើ​ឱ្យ​អ្នក​រាល់​គ្នា​លែង​មាន​ការ​ឈឺ​ចាប់ ។
    លោក​យាយ​ឈឺ​ក្រពះ​យូរ​ឆ្នាំ ឮ​ដូច្នេះ​ក្រោក​ឡើង​ដើរ​ទៅ​លូក​ដៃ​ឆ្វេង​ស្ទាប​អេក្រង់​ទូរទស្សន៍ ខណៈ​ដៃ​ស្តាំ​ស្ទាប​ពោះ ។
    លោក​តា​ធ្វើតាម​ដែរ ដោយ​ដៃ​ឆ្វេង​ស្ទាប​អេក្រង់​ទូរទស្សន៍ តែ​ដៃ​ស្តាំ​លូក​ចូល​ក្នុង​ខោ​ខ្លី ។ លោក​យាយ​ងាក​មក​ឃើញ​ស្រែក​គំហក ៖
    -គេ​ប្រាប់ថា​ព្យាបាល​បាន​តែ​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ ចំណែក​របស់​ដែល​ងាប់​យូរ​ឆ្នាំ​ហើយ អ្នក​ណា​ព្យាបាល​ឱ្យ​រស់​រវើក​ឡើង​វិញ​ដូច​កាល​ពី​ក្មេង​បាន ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.