លោក ទៀ បាញ់ ចូលរួមបើក វេទិកាយុទ្ធសាស្រ្ត ភ្នំពេញលើកទី១ ជំរុញសហ ប្រតិបត្តិការសន្តិសុខ ក្នុងកិច្ចប្រជុំអាស៊ាន ខាងមុខ

Posted on
  • Sunday, January 15, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ នាយកកដ្ឋានព័ត៌មានក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ នេះ បានឲ្យដឹងថា ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការ ADMM-2012 លោក ទៀ បាញ់ និងចូលរួមបើកវេទិកាយុទ្ធ សាស្រ្តភ្នំពេញលើកទី១។
    សេចក្តីប្រកាសព័ត៌មានក៏បានឲ្យដឹងទៀតថា វេទិការយុទ្ធសាស្រ្តភ្នំពេញ លើកទី១ នេះ និងធ្វើការពិភាក្សាអំពីតួនាទី របស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សន្តិសុខ ក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆំា២០១២។
    វេទិការយុទ្ធសាស្រ្តភ្នំពេញលើកទី១ និងធ្វើនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ នៅម៉ោង៨ និង៣០ នាទី ក្នុងសណ្ឋាគារកាំបូឌីយ៉ាណា បន្ទប់ទន្លេសាប៕


    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.