តារាចម្រៀងជនជាតិបារាំងទាក់ទាញទស្សនិកជនដោយ អាវបញ្ចេញសាច់ទ្រូង

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:
  • លេចធ្លោជាងគេនៅលើកម្រាលព្រំក្រហម ក្នុងកម្មវិធីប្រគល់ពានរង្វាន់ផ្នែកតន្ដ្រី NRJ Music
    Awards ដែលប្រារព្ធឡើងកាលពីថ្ងៃទី ២៩ មករា នៅបារាំង មិនមែនជាតារាដែលមានឈ្មោះ
    ល្បីល្បាញនោះទេ ប៉ុន្ដែគឺជាអ្នកចម្រៀងដែលច្រៀងនៅហាងស្រា គឺនាង Shy'm ជាមួយនឹង
    អាវបញ្ចេញសាច់ទ្រូង ដែលទស្សនិកជន "មិនចាំបាច់ស្រមៃអ្វីច្រើន"...

    អ្នកចម្រៀងស្រី អាយុ ២៧ឆ្នាំ ជនជាតិបារាំងដែលមានឈ្មោះថា Shy'm គឺជាតារាចម្រៀង
    មួយរូប ដែលបានបង្កអោយមានការចាប់អារម្មណ៍ច្រើនបំផុត នៅក្នុងពិធីប្រគល់រង្វាន់ផ្នែក
    តន្ដ្រី NRJ Music Awards ប្រារព្ធឡើងនៅថ្ងៃទី ២៩ មករា នៅបារាំង។ អាវ ឬរ៉ូបផ្នែកខាងលើ ដែលមានលក្ខណៈសិចស៊ីជ្រុលបែបនេះ ទស្សនិកជនមិនបាច់ស្រមៃអ្វីច្រើននោះទេក៏អាច
    ឃើញរង្វង់ទីមួយរបស់នាងបានច្បាស់


    រ៉ូបដែលបង្ហាញសាច់នៅផ្នែកខាងលើស្ទើរតែទាំងអស់របស់ Shy'm បានទាក់ទាញការយក
    ចិត្តទុកដាក់ពីអ្នកចូលរួមមិនតិចនោះដែរ បើទោះជាមានមនុស្សជាច្រើនមិនយល់ស្របចំពោះ
    សម្លៀកបំពាក់របស់ានាង។ តារាចម្រៀងនេះ ធ្លាប់ចេញអាលប៊ូមចម្រៀងចំនួន ៣ នៅបារាំង
    និងធ្លាប់ទទួលជ័យជំនះនៅក្នុងការប្រឡងក្បាច់រាំជាមួយតារាបារាំងកាលពីឆ្នាំ ២០១១ ហើយ
    ក៏ធ្លាប់ទទួលបានការគាំទ្រច្រើន ប៉ុន្ដែនាងទើបតែត្រូវបានពិភពលោកចាប់អារម្មណ៍ក្នុងពេល
    ថ្មីៗនេះ នោះគឺដោយសារការស្លៀករ៉ូបសិចស៊ី


    Shy'm ត្រូវប្រុងប្រយ័ត្នយ៉ាងខ្លាំង ខណៈពេលដែលនាងកំពុងបោះជំហាននៅលើកម្រាល
    ព្រំដើម្បីចៀសវៀងការលេចទ្រូង។ ជាមួយនឹងរ៉ូប "ពាក់ដូចមិនពាក់" បែបនេះ Shy'm មាន
    ឱកាសដើម្បីបង្ហាញសម្រស់ដ៏ទាក់ទាញនៃរង្វង់ទីមួយរបស់ខ្លួន ប៉ុន្ដែទន្ទឹមនឹងនេះ នាងក៏
    ទទួលបានការរិះគន់ច្រើនផងដែរ



    ការជ្រើសរើសឈុតក្ដៅភ្នែកបែបនេះ ដើម្បីចូលរួមក្នុងពិធីធំៗ ប្រហែលជាវិធីមួយជួយ
    អោយតួអង្គរបស់ showbiz បានល្បីឈ្មោះក្នុងពេលដ៏ខ្លី!


    ចូលរួមក្នុងពិធីនេះ ក៏មានវត្តមានរបស់ diva Shakira


    កំពូលតារាចម្រៀង Pop Justin Bieber 










    ប្រភព ៖ DT



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.