ប្រើ​ឡេ​ប​ថប ដាក់​លើ​ភ្លៅ​ប៉ះពាល់​ស្ពែ​ម​បុរស

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ការប្រើ​កុំព្យូទ័រ​ឡេ​ប​ថប (Laptop) ដោយ​ដាក់​លើ​ភ្លៅ អាច​ប៉ះពាល់​សុខភាព​ផ្លូវភេទ ។ 
    តាមរយៈ​ការសិក្សា​របស់លោក​យេ​លីម សេន​ឃី​ន (Yelim Sheynkin) អ្នកជំនាញ​ផ្នែក​បស្សាវៈ (​ផ្លូវ​នោម​) ពី​សាកលវិទ្យាល័យ​រដ្ឋ​ញូវយ៉ក (State University of New York) សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា ការសិក្សា​ដោយ​វាស់​សីតុណ្ហភាព របស់​ថង់​ពង​ស្វា​សបុ​រស ២៩ នាក់ ដែល​ប្រើ​ឡេ​បថ​ប​ដាក់​នៅលើ​ភ្លៅ និង​មាន​បន្ទះ​ទ្រាប់​ពីលើ​ភ្លៅ​មួយ​ជាន់​ទៀត បាន​រកឃើញថា សីតុណ្ហភាពរ​បស់ថង់​ពងស្វាស កើនឡើង​យ៉ាង​រហ័ស ដោយ​គ្រាន់តែ​ក្នុង​រយៈពេល​ពី ១០-១៥ នាទី សី​តុ​ណ្ហ​ភា​បាន​កើនឡើង​ខ្ពស់ជាង​កម្រិត​សុវត្ថិភាព​ទៅហើយ ដោយ​ពួកគេ​មិនបាន​ដឹងខ្លួន ។ 
    តាម​ទិន្នន័យ​របស់​សមាគម​ប្រព័ន្ធ​បស្សាវៈ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ស្វាមីភរិយា ស្ទើរតែ ១\៦ នៅ​សហរដ្ឋអាមេរិក ជួបប្រទះ​បញ្ហា​ពិបាក​មានកូន ដោយ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​នេះ បណ្តាលមកពី​ភាពខុសប្រក្រតី​ផ្នែក​ប្រព័ន្ធ​បន្ត​ពូជ​បុរស ។ 

    តាម​ធម្មតា ដោយសារ​ទីតាំង​ពងស្វាស នៅក្រៅ​រាងកាយ នឹង​ជួយ​ឲ្យ​សីតុណ្ហភាព​របស់​ពងស្វាស មិន​ឡើង​ខ្ពស់​ប៉ុន្មាន​ទេ បើ​ប្រៀបធៀប​នឹង​សរីរាង្គ​នៅក្នុង​រាងកាយ ដែលមាន​ឥទ្ធិពល​ច្រើន ចំពោះ​ការផលិត​មេ​រូប​ជីវិត (​ស្ពែ​ម​) ។ 
    ទោះជា​យ៉ាងណា មិនទាន់មាន​លទ្ធផល​ការសិក្សា​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ​ថា ឡេ​ប​ថប មាន​ឥទ្ធិពល​យ៉ាងដូចម្តេច ចំពោះ​ការបន្ត​ពូជ​របស់​បុរស ហើយក៏​មិនទាន់មាន​ហេតុការណ៍​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះដែរ ។ ប៉ុន្តែ តាម​ការសិក្សា​មុននេះ​រកឃើញថា សីតុណ្ហភាពរ​បស់ពង​ស្វាស ដែល​កើនឡើង​សូម្បីតែ​១​អង្សា​សេ ក៏​អាច​បំផ្លាញ​មេជី​វិត (​ស្ពែ​ម​) បានដែរ ។ 
    អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការប្រើ​ឡេ​ប​ថប ដោយ​ដាក់​លើ​ភ្លៅ ជាពិសេស​បើ​ជើង​ទាំងពីរ​ផ្អឹប​ជាប់​គ្នា រយៈពេល​យូរ​ជាង​១​ម៉ោង អាចធ្វើ​ឲ្យ​សីតុណ្ហភាព​របស់​ពងស្វាស ឡើងដល់​២,៥​អង្សា​សេ ។ ម្យ៉ាងទៀត ទោះបីជា​យល់ថា ការប្រើ​បន្ទះ​ទ្រនាប់​ការពារ​កម្តៅ ទ្រាប់​ពីក្រោម​ឡេ​ប​ថប នឹង​ជួយ​បន្ថយ​សីតុណ្ហភាព ដែល​អាច​បញ្ជូន​មកកាន់​រាងកាយ​ក្តី ប៉ុន្តែ​អ្នកជំនាញ​បាន​ដាស់តឿន​ថា ឧបករណ៍​នោះ​មិនបាន​ជួយ​បន្ថយ​សីតុណ្ហភាព​បាន​ប៉ុន្មាន​ទេ ។ ទោះយ៉ាងណា ចំពោះ​បុរស​ដែល​អង្គុយ​ញែក​ជើង​ចេញពី​គ្នា អាចដាក់​ឡេ​ប​ថប​លើ​ភ្លៅ​បាន ដោយមាន​បន្ទះ​ទ្រនាប់​ការពារ​កម្តៅ​ផង ទើប​អាច​រក្សា​សីតុណ្ហភាព​របស់​ពងស្វាស​បាន ប៉ុន្តែ​ក៏​មិនគួរ​លើសពី ៣០ នាទី នោះទេ ព្រោះ​បើ​លើសពីនេះ សីតុណ្ហភាព​ពងស្វាស នឹង​កើនឡើង​ហើយ​បំផ្លាញ​ស្ពែ​ម (Sperm) របស់​អ្នក​បាន ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.