ប៉ារីសៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅរាត្រី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ថា អតិផរណា នៅក្នុងប្រទេសបារាំង ក្នុងឆ្នាំ២០១១ កើនឡើង២,១ភាគរយ ។
វិទ្យាស្ថានស្ថិតិជាតិ អ៊ិនសេ “Insee ” បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា អតិផរណាប្រចាំឆ្នាំ ពោលនៅ ក្នុងឆ្នាំ២០១១ នៅក្នុងប្រទេសបារាំង កើនឡើង២,១ភាគរយ ធៀបនឹងឆ្នាំមុនកើនឡើង ១,៥ ភាគរយ ។ ការកើន នេះដោយសារតែផលិតផលពាក់ព័ន្ធនឹងថាមពលមានតម្លៃកើនឡើង ។
វិទ្យាស្ថាន Insee បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១១ “តម្លៃផលិតផលពាក់ព័ន្ធនឹងថាមពលមាន សន្ទុះកើនឡើង ខ្លាំង” ដោយតួលេខបង្ហាញថា បានកើនឡើង១២,៣ភាគរយ ខណៈដែលតម្លៃប្រេងបានកើន ឡើង១៥,៨ ភាគរយ ដែរ ។
ទន្ទឺមនឹងនេះដែរ តម្លៃផលិតផល ម្ហូបអាហារក៏បានកើនឡើង១,៩ភាគរយដែរគិតចាប់ពីឆ្នាំ២០១០ ។ ចំណែក តម្លៃសេវាកម្មវិញ ក្នុងនោះមានវិស័យដឹកជញ្ជូន និងទេសចរណ៍បានកើនឡើង១,៧ភាគរយ ។
លើសពីនេះ តម្លៃផលិតផលចេញពីរោងចក្រនានាក៏កើនឡើង០,១ភាគរយដែរ ប៉ុន្ដែតម្លៃសម្លៀកបំពាក់ និងផលិត ផ្សេងៗទៀតតម្លៃនៅថេរ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលបារាំងបានដាក់គោលដៅរបស់ខ្លួន ដោយចង់បានអតិផរណានៅ ត្រឹម១,៧ភាគរយ ប៉ុណ្ណោះ ពេញមួយឆ្នាំ នៅក្នុងឆ្នាំ២០១២ ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.