ខេត្តបាត់ដំបង​ ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ តែ​គណបក្ស​សម​រង្សី​ថា​ ទិញ​ទឹកចិត្ត​

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • ខេត្ត​បាត់ដំបង​: លទ្ធផល​បណ្តោះអាសន្ន​ គណបក្ស​សមរ​ង្ស៊ី​បាត់​អស់​៥​សំឡេង​។​ គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្តបាត់ដំបង​ បាន​ឈ្នះ​គណបក្ស​សម​រង្សី​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ នៅ​វិទ្យាល័យ​សម្ដេចឪ​ ក្រុង​បាត់ដំបង​ កាលពី​រសៀល​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១២​។​
    ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ នៅ​ខេត្តបាត់ដំបង​ ធ្វើ​នៅ​វិទ្យាល័យ​សម្ដេចឪ​ ក្រុង​បាត់ដំបង​ ដោយ​មាន​សមាជិក​បោះ​ឆ្នោត​ចំនួន​សរុប​ ៧៦៨​ នាក់​។
    លទ្ធផល​សន្លឹក​ឆ្នោត​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​បោះ​ឆ្នោត​ ខេត្តបាត់ដំបង​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៥៦២​ សំឡេង​ និង​គណបក្ស​សមរ​ង្ស៊ី​ មាន​២០៦​សំ​ឡង​។
    ខេត្តបាត់ដំបង​ ស្ថិត​ក្នុង​ភូមិភាគ​ទី​៤​ ដែល​មាន​ខេត្តបាត់ដំបង​ បន្ទាយ​មាន​ជ័យ​ ឧត្តរមានជ័យ​ សៀមរាប​ និង​ប៉ៃលិន​ សរុប​មាន​ចំនួន​១០​អាសនៈ​ សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ពេល​នេះ​។
    លទ្ធផល​បណ្តោះអាសន្ន​នៅ​ពេល​បោះ​ឆ្នោត​ នៅ​ខេត្តបាត់ដំបង​ នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១២​ គឺ​គណបក្ស​សមរ​ង្ស៊ី​ បាត់​អស់​ ៥​សំឡេង​ ក្នុង​ចំណោម​២១១​សំឡេង​។
    មន្ត្រី​គណបក្ស​សមរ​ង្ស៊ី​ ចាត់​ទុក​ថា​ ការ​បាត់​សំឡេង​ឆ្នោត​នោះ​ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទិញ​ទឹកចិត្ត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សម​រង្សី​ នៅ​ខេត្តបាត់ដំបង​ ហើយ​គណបក្ស​សម​រង្សី​ក៏​បាន​ប្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហើយ​ដែរ​៕ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.