ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌមានជ័យ បាន និងកំពុងរៀបចំ សំណុំរឿងបញ្ជូនបុរស ជនជាតិវៀតណាមម្នាក់ ទៅកាន់សាលា ដំបូង រាជធានី ភ្នំពេញ បន្ទាប់ពីឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ ក្រោយពេលដែលជនសង្ស័យរូបនេះ ត្រូវ បានឪពុក-ម្ដាយ ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ចោទប្រកាន់ថា ចាប់រំលោភកូនរបស់ខ្លួន បានសម្រេច ។
យោងតាមមន្ដ្រីនគរបាល ខណ្ឌមានជ័យ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ដូ ជីតាំ អាយុ ២០ឆ្នាំ មុខរបរជាកម្មករសំណង់ស្នាក់ នៅការដ្ឋាន មួយកន្លែង ក្នុងខណ្ឌដូនពេញ រីឯជនរងគ្រោះ មិនស្គាល់អត្ដសញ្ញាណមាន អាយុ ១៥ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន ។
មន្ដ្រីនគរបាលខាងលើ បានឱ្យដឹងទៀត ថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ ជនសង្ស័យ និងជនរងគ្រោះ រួម ទាំងនារីម្នាក់ទៀត ឈ្មោះ ងួន ស្រីមុំ អាយុ ១៨ឆ្នាំ រស់នៅផ្ទះជួល ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលជាមេ អណ្ដើក ហើយពួកគេទាំង ៣ នាក់នេះទើប នឹងស្គាល់គ្នា សុំធ្វើជាមិត្ដភ័ក្ដិ ពេលនោះជន សង្ស័យបានទូរស័ព្ទ ហៅជនរងគ្រោះទៅ ផឹកស៊ីផ្ទះឈ្មោះ ងួន ស្រីមុំ ដោយឱ្យជនរង គ្រោះ ឈររង់ចាំនៅមុខផ្សារសុវណ្ណា ។បន្ទាប់ មកជនសង្ស័យក៏បានទៅឌុបក្មេងស្រីរង គ្រោះ ដែលកំពុងឈររង់ចាំនៅខាងមុខផ្សារ សុវណ្ណា ឆ្ពោះទៅផ្ទះ ងួន ស្រីមុំ ហើយផឹក ស៊ីនៅទីនោះតែម្ដង ។
យោងតាមមន្ដ្រីនគរបាលខាងលើ ដែល សួរចម្លើយជនសង្ស័យ និងពីជនរងគ្រោះ បានឱ្យដឹងទៀតថា ពេលនោះកុមារីរងគ្រោះ បានផឹកអស់ ៣-៤កែវ ក៏ស្រវឹងដេកលក់ លុះដល់វេលាម៉ោង ៥ទៀបភ្លឺ ចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១២ ជនសង្ស័យក៏ធ្វើសកម្ម ភាពចាប់រំលោភ ក្មេងស្រីរងគ្រោះរហូតបាន សម្រេចតែម្ដង ។
ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះមិន ទាន់បានត្រឡប់ទៅផ្ទះនៅឡើយទេ លុះដល់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ ទើបក្មេងស្រី រងគ្រោះបានទូរស័ព្ទប្រាប់ទៅក្រុមគ្រួសារ ឱ្យមកទទួលយកទៅផ្ទះ ។ ក្រោយមកអា ណាព្យាបាល និងសាច់ញាតិរបស់ក្មេងស្រី រងគ្រោះសង្ស័យ ដែលក្មេងស្រីរងគ្រោះបាត់ ពីផ្ទះ ៣-៤ថ្ងៃយ៉ាងដូច្នេះ ក៏សួរដេញដោល ទើបដឹងសាច់រឿង ក៏ប្ដឹងសមត្ថកិច្ចឱ្យឃាត់ ខ្លួនជនសង្ស័យរូបនេះតែម្ដង បញ្ជូនទៅអធិ ការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីចាត់ ការបន្ដទៀត ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងមេអណ្ដើក ឈ្មោះ ងួន ស្រីមុំ ត្រូវបានសមត្ថកិច្ចឃុំខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យដើម្បីបញ្ជូនទៅ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ កសាងសំណុំរឿង ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បី ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.