ជនភៀសខ្លួន​សូ​ម៉ា​លី​៤៥​នាក់​ស្លាប់​និង​បាត់​ខ្លួន​ដោយ​ក្រឡាប់​នាវា​

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • សារព័ត៌មាន​ AFP​ បាន​ផ្សព្វផ្សាយ​ថា​ អគ្គរដ្ឋទូត​សូ​ម៉ា​លី​ ប្រចាំ​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​ ប្រទេស​លី​ប៊ី​ បាន​បញ្ជាក់​ថា​ យ៉ាង​ហោច​ណាស់​ក៏​មាន​ជនភៀសខ្លួន​សូ​ម៉ា​លី​១៥​នាក់​ស្លាប់​ និង​៤០​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន​ក្រោយ​ពេល​នាវា​ដឹក​ពួក​គេ​បាន​ក្រឡាប់​លិច​នៅ​តំបន់​សមុទ្រ​ប្រទេស​លី​ប៊ី​ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មក​ ។​
    ​លោក​ Abdelghami​ Wais​ អគ្គរដ្ឋទូត​សូ​ម៉ា​លី​ប្រចាំ​នៅ​ប្រទេស​លី​ប៊ី​ បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​១៥​នាក់​ មាន​កុមារ​ម្នាក់​ និង​ស្ដ្រី​១២​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តំបន់​សមុទ្រ​ Misrata​ ក្រោយ​ពេល​នាវា​របស់​ពួក​គាត់​ក្រឡាប់​លិច​ ។​ ពេល​ហេតុការណ៍​អាក្រក់​កើតឡើង​នាវា​នោះ​ដឹក​ជនភៀសខ្លួន​ប្រមាណ​៥៥​នាក់​មក​ពី​ប្រទេស​សូ​ម៉ា​លី​ ហើយ​អ្នក​ដែល​បាត់​ខ្លួន​នោះ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ ។​
    ​អង្គការ​ទទួល​បន្ទុក​ជនភៀសខ្លួន​អន្ដរជាតិ​មិន​បានដឹង​ពី​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នោះ​ឡើយ​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.