៙ ប្រើទឹកថ្នាំសម្អាតស្បែក និងឡេលាបស្បែកមកជូត : ដើម្បីធ្វើឲ្យកាបូបរលោង និងថ្មីជានិច្ច ហើយអ្នកមិនត្រូវប្រើទឹកថ្នាំ សម្រាប់កាបូបដែលមានផ្ទៃរលោង ទៅលើកាបូបដែលមានស្បែកស្ដើងៗឡើយ ដោយអ្នកគួរប្រើច្រាស ដែលមានសរសៃទន់ៗ ខាត់ស្រាលៗជំនួសក៏បាន ។
៙ ដើម្បីការពារកាបូបដុះផ្សិត : អ្នកមិនត្រូវដាក់កាបូបនៅកន្លែងដែលសើមៗ ឬក្ដៅខ្លាំងពេកឡើយ ព្រោះវាអាចធ្វើឲ្យកាបូបស្បែកមានសភាពប្រេះៗបាន ។
៙ ប្រសិនបើកាបូបដុះផ្សិត : អ្នកគួរប្រើក្រណាត់ជ្រលក់ទឹកខ្មេះ មកជូតស្រាលៗនោះស្នាមផ្សិត នឹងបាត់ទៅតែម្ដង ។
៙ វិធីរក្សាទុកកាបូប : អ្នកគួររក្សាទុកកាបូបនៅក្នុងថង់ក្រណាត់ ដើម្បីការពារការកើតចៃ ដុះផ្សិត និងមិនត្រូវសំណើម ធ្វើដូចន្ហកាបូបនឹងមើលទៅថ្មីជានិច្ច ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.