អាស្ទាវចាប់ ក្មេងស្រីអាយុ៥ឆ្នាំ រំលោភត្រូវ សមត្ថកិច្ចឃាត់ខ្លួន

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ពោធិ៍សាត់ៈ យុវជនស្ទាវ កាមតណ្ហាក្រាស់ ចាប់ក្មេងស្រីអាយុ ៥ឆ្នាំ រំលោភកណ្តាលវាលស្រែ ត្រូវបានឪពុក-ម្តាយក្មេងស្រីប្តឹង សមត្ថកិច្ចចាប់ខ្លួនបញ្ជូន ចូលពន្ធនាគារ។
    លោកវរៈសេនីយ៍ទោ ហៀង ស៊ីថា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ ថា កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ ជនសង្ស័យ ឈ្មោះ ហ៊ុន ហ៊ីម អាយុ ១៧ឆ្នាំ រស់នៅភូមិជ្រែ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចាប់ក្មេងស្រីអាយុ ៥ឆ្នាំ រំលោភកណ្តាលវាលស្រែ។ តែចៃដន្យភ្លាមៗនោះ ឪពុក-ម្តាយក្មេងស្រីរងគ្រោះ ឃើញទាន់ ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តងទៅ។
    យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបាន ប្រព្រឹត្តអំពើអនាចារលើក្មេងស្រី ប៉ុន្តែមិនបានសម្រេចនោះទេ។
    លោកវរៈសេនីយ៍ទោ ហៀង ស៊ីថា បន្តថា ក្រោយពីសាកសួរ និងកសាងសំណុំរឿង រួចរាល់ហើយនោះ ជនសង្ស័យនឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២៕ប្រភព
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.