ដើម្បីបង្ការសត្វកណ្តុរ អ្នកគួរធ្វើតាមការណែនាំខាងក្រោម ៖
៙ ត្រួតពិនិត្យការខូតខាតឧបករណ៍ប្រើប្រាស់អគ្គិសនី បើសិនមានកណ្ដុរកាត់ ត្រូវប្រញាប់ជួសជុល ។
៙ របស់ណាក៏ដោយ ដែលត្រូវកណ្ដុរខាំកកេរ ត្រូវបោះចោល ចៀសវាងការឆ្លងមេរោគ ។
៙ រកច្រកដែលកណ្ដុរ តែងតែរត់ឆ្លងកាត់ឲ្យឃើញ ហើយបិទចុកឲ្យណែន កុំឲ្យវាចូលបាន ។
៙ ក្រោយទទួលទានអាហាររួចហើយ គួរលាងចានក្បានភ្លាមៗ កម្ចាត់សំរាមក្នុងផ្ទះឲ្យអស់ ។
៙ រៀបចំសម្ភារប្រើប្រាស់ឲ្យមានសណ្ដាប់ធ្នាប់ មានទូសម្រាប់ដាក់ចាន ឆ្នាំង ស្លាបព្រា ទុកអាហារដែលនៅសល់ក្នុងទូទឹកកក ចៀសវាងកណ្តុរលួចស៊ី ។
៙ សម្អាតផ្ទះយ៉ាងទៀងទាត់ ដុសសម្អាតកម្រាលឥដ្ឋការ៉ូ ដោយទឹកថ្នាំសម្លាប់មេរោគ ។
៙ ដាក់អង្គប់ ឬទ្រុង ឬអាចប្រើចំណីលាយថ្នាំពុល ឬដាក់ជ័រស្អិត ប៉ុន្ដែគួរប្រយ័ត្នកុំឲ្យក្មេង ឬសត្វចិញ្ចឹមប៉ះពាល់ ។
៙ ចិញ្ចឹមឆ្មា ឬឆែ្ក ទុកចាប់កណ្តុរ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.