ទើបទិញម៉ូតូ បានមួយសបា្ដហ៍ បើកលឿននិង ជ្រែសាកកម្លាំង ម៉ាស៊ីន ជ្រុលបុកគូទ រថយន្ដ បាក់កស្លាប់ដោយសុវត្ថភាព


ភ្នំពេញ ៖ យុវជនម្នាក់ បានបាក់កស្លាប់ ភ្លាមៗ នៅក្នុងគ្រោះថ្នាក់ចរាចរបើកម៉ូតូជ្រែ ក្នុងល្បឿនលឿន ហើយ ជ្រុល ទៅបុកគូទរថ យន្ដ បន្ទាប់ពីជនរងគ្រោះចង់សាកកម្លាំងម៉ា ស៊ីន ម៉ូតូរបស់ខ្លួន ដែលទើបនឹងទិញបានរយៈ ពេលប្រហែល១សបា្ដហ៍ប៉ុណ្ណោះ។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ យុវជន ម្នាក់ឈ្មោះកូយ ម៉េងគ័ង អាយុ២១ឆ្នាំ មុខរបរជាសិស្សស្នាក់ នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានបើកម៉ូតូរបស់ខ្លួន ម៉ាកជ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខភ្នំពេញ 1BD-8403 បាន ជ្រុល ទៅបុកគូទរថយន្ដ មួយគ្រឿង ដែលកំពុងធ្វើដំណើរនៅចំណុច ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បណ្ដាលម្ចាស់ម៉ូតូដួលបាក់ក ស្លាប់ភ្លាមៗតែម្ដង ហើយត្រូវបានសមត្ថកិច្ចមូល ដ្ឋានរាយការណ៍ ជូនក្រុមគ្រួសារមកយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែកម៉ូតូជនរងគ្រោះ ក៏ត្រូវបានសមត្ថ កិច្ច ប្រគល់ជូនសាច់ញាតិជនរងគ្រោះផង ដែរ ៕
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.