តាមតួលេខរបស់ក្រសួងផែនការជាតិ កូរ៉េខាងត្បុងបានឱ្យដឹងថា សរុបប្រាក់ ចំណូលរបស់ប្រជាពលរដ្ឋ GNI គិតដល់ ចុងឆ្នាំ២០១០ស្មើ ១,០១៥ពាន់ពាន់ លានដុល្លារ លើស៣៩លើក ប្រៀបធៀប នឹងប្រាក់ចំណូលសរុបរបស់ពលរដ្ឋកូរ៉េ ខាងជើងមានតែ ២៦ពាន់លានដុល្លារ ។
ប្រាក់ចំណូលមធ្យមរបស់កូរ៉េខាងត្បូង ម្នាក់ៗ ស្មើ ២០.៧៥៩ដុល្លារ ច្រើនជាង ១៩,៣ដង ប្រៀបធៀបប្រាក់ចំណូលមធ្យម ពលរដ្ឋកូរ៉េខាងជើង ដែលមានតែ១,០៧៤ ដុល្លារប៉ុណ្ណោះ ។
កូរ៉េខាងត្បូងឈានមុខកូរ៉េខាងជើង ពីតម្លៃនៃពាណិជ្ជកម្ម ។ ក្នុងឆ្នាំ២០១០ កូរ៉េខាងត្បូងទទួលបានរហូតដល់ ៨៩១,៦ ពាន់លានដុល្លារ ។ ចំណែកកូរ៉េខាងជើង មានតែ៤,២ពាន់លានដុល្លារ ។ ការនាំ ចេញផលិតផលនានារបស់កូរ៉េខាងត្បូង មាន ៤៦៦,៤ពាន់លានដុល្លារ កូរ៉េខាង ជើងមានតែ១,៥ពាន់លានដុល្លារ ។ សរុបប្រវែងផ្លូវគោករបស់កូរ៉េខាងត្បូង មាន១០៥.៥៦៥គីឡូម៉ែត្រ ច្រើនជាង៤ ដង បើប្រៀបធៀបនឹងកូរ៉េខាងជើង ។ ប៉ុន្ដែកូរ៉េខាងជើង ឈានមុខកូរ៉េខាងត្បូង លើវិស័យធ្យូងថ្ម ។ នៅឆ្នាំ២០១០ ធ្យូងថ្ម កូរ៉េខាងជើងមានរហូតដល់២៥,៥លាន តោន ចំណែកកូរ៉េខាងត្បូងមានតែ២លាន តោនប៉ុណ្ណោះ ។
សារព័ត៌មានក្យូដូរបានផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែមករាថា មេដឹកនាំថ្មីកូរ៉េ ខាងជើង គីម ជុងអ៊ុន នឹងផ្ដោតទៅលើការកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច ជាជាងផ្ដោតទៅលើវិស័យយោធា ដូចជាជំនាន់គ្រប់គ្រងរបស់ឪពុកខ្លួន ។
អនុប្រធានគណៈកម្មការសភាប្រជា ជនជាន់ខ្ពស់កូរ៉េខាងជើង លោកយ៉ាង ហុងសុក កាលពីថ្ងៃទី១៧ មករា ក៏បាន ច្រានចោលការមន្ទិលសង្ស័យពីតួនាទី ដឹកនាំប្រទេសជាតិរបស់ គីម ជុងអ៊ុន ។
លោកយ៉ាង ហុងសុក បញ្ជាក់ថា គីម ជុងអ៊ុន បានត្រៀមលក្ខណៈដឹកនាំ កូរ៉េខាងជើងឆ្ពោះទៅកាន់ប្រទេសដែល មានសេដ្ឋកិច្ច វប្បធម៌ និងការកែទម្រង់ សេដ្ឋកិច្ច ដែលប្រទេសជាច្រើនអាច យកតម្រាប់តាម ។
បងប្រុសមេដឹកនាំថ្មីកូរ៉េខាងជើង ព្រួយបារម្ភពីរបបដឹកនាំត្រូវដួលរលំ
លោកគីម ជុងណាម ដែលជាបង ប្រុសឪពុកតែមួយម្ដាយទីទ័យ ជាមួយ មេដឹកនាំថ្មី គីម ជុងអ៊ុន បាននិយាយថា មេដឹកនាំថ្មីកូរ៉េខាងជើងបច្ចុប្បន្នអាច ប្រឈមការកែទម្រង់នយោបាយសេដ្ឋកិច្ច បើមិនដូច្នោះទេ របបនេះប្រាដជាដួល រលំ ។
តាមប្រព័ន្ធផ្សព្វផ្សាយ RFA ទាំងនោះ គឺជាអត្ថន័យនៅក្នុងសៀវភៅមួយ ដែល អ្នកសារព័ត៌មានជប៉ុនបានសរសេរហើយ នឹងផ្សព្វផ្សាយនៅសបា្ដហ៍នេះ ក្នុងនោះ បានសរសេរពីការវាយតម្លៃរបស់ គីម ជុងណាម ។
គីម ជុងណាម បាននិយាយថា បច្ចុប្បន្ន កូរ៉េខាងជើងកំពុងស្ថិតនៅដំណាក់កាល ច្របូកច្របល់ទាំងនៅក្នុងជួរមេដឹកនាំ ទៀតផង ។
លោកគីម ជុងណាម បន្ថែមទៀតថា ឪពុករបស់លោក គឺអតីតមេដឹកនាំ គីម ជុងអ៊ីល បានប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រង ផ្ដល់សិទ្ធិនិងតួនាទីយ៉ាង ច្រើនដល់យោធា ។ ដូច្នេះប្រសិនបើ គម្រោងផ្លាស់ប្ដូរសិទ្ធិអំណាចឱ្យទៅប្អូន ប្រុស គីម ជុងអ៊ុន មិនរលូនទេនោះ ប្រាកដជាកម្លាំងយោធា នឹងឡើងដឹកនាំ ប្រទេសនេះជាក់ជាមិនខាន ។
គីម ជុងណាម ក៏ជាបុគ្គលដែលគេ ធ្លាប់សន្និដ្ឋានថា នឹងឡើងស្នងតំណែង ឪពុករបស់ខ្លួនត្រូវលុបចោល ហើយពេល នេះកំពុងតែរស់នៅក្នុងទីក្រុងប៉េកាំង ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.