ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និង ជនបទ បានលើកទឹកចិត្តក្រុមហ៊ុន ខេម៉ាហ្គ្រា ដែលជាក្រុមហ៊ុនវិនិយោគមកពីប្រទេសអ៊ីស្រាអែលឲ្យយក ចិត្តទុកដាក់ក្នុងការផ្តល់ជាបច្ចេកទេសដាំដុះ និង ការប្រមូលទិញផលិតផលដើមអាកាស្យាពីប្រជាពល រដ្ឋនៅក្នុងតំបន់ផងដែរ។
នៅក្នុងដំណើរទស្សនកិច្ច ដើម្បីពិនិត្យមើលកិច្ចដំណើរការរបស់កសិដ្ឋានដាំដើមអាកាស្យា របស់ក្រុមហ៊ុនខេម៉ាហ្គ្រា ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាល ពីថ្ងៃទី ១៦ មករា ឯកឧត្តម យឹម ឆៃលី មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកសូម អបអរសាទរ និង លើកទឹកចិត្តដល់ការចូលរួមវិនិយោគរបស់ក្រុមហ៊ុនខេម៉ាហ្គ្រា លើវិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលជាផ្នែកមួយសម្រាប់ការពន្លឿនកំណើនសេដ្ឋ កិច្ច និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនោះ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុម ហ៊ុនខេម៉ាហ្គ្រាជួយផ្តល់នូវបច្ចេកទេសដាំដុះផ្សេងៗដល់ប្រជាពលរដ្ឋ និង កម្មករ ដែលបម្រើការនៅទី នោះ និង បានសំណូមពរឲ្យក្រុមហ៊ុនជួយទិញយកផលិតផលដើមអាកាស្យា ដែលដាំបានជាលក្ខណៈ គ្រួសារផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ ថា ធនធានព្រៃឈើបានផ្តល់សារៈប្រយោជន៍ យ៉ាងច្រើនក្រៃលែងដល់សង្គមជាតិយើង។យើងទាំងអស់គ្នាបានមើលឃើញថា ព្រៃឈើមិនគ្រាន់តែ មានតម្លៃខាងសេដ្ឋកិច្ច និង សង្គមប៉ុណ្ណោះទេ ប៉ុន្តែនៅមានតម្លៃខ្ពស់មិនអាចប៉ាន់ប្រមាណបាន ក្នុង ការជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសមានសភាពកាន់តែប្រសើរឡើង រក្សាបាន នូវប្រភពទឹក ការពារទីជម្រាល និង ការពារជីវៈចម្រុះផ្សេងៗនៅក្នុងសហគមន៍ផងដែរ។
ក្រុមហ៊ុនខេម៉ាហ្គ្រាមានដីសម្បទានសម្រាប់ដាំដើមអាកាស្យា និង ដើមប្រេងខ្យល់សរុបចំនួន ៨០០០ ហិកតា នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កោះកុង និង ខេត្តកំពត ដែលការឈូសឆាយ ដាំ ដុះបានចាប់ដោំណើរការតាំងពីឆ្នាំ ២០០៥ មកម្លេះ ដែល រហូតមកដល់ពេលនេះដាំបានចំនួន ៤៦០០ ហិកតា ហើយដែលលោក Nir Atzmon ប្រធានចាត់ការទូទៅ នៃក្រុមហ៊ុនខេម៉ាហ្គ្រា បាន ថ្លែងថា ក្រុម ហ៊ុនរបស់លោកនឹងប្រឹងប្រែងពង្រីកចំការអាកាស្យា និង ប្រេងខ្យល់នេះចំនួនពី ២ ម៉ឺនទៅ ៣ ម៉ឺន ហិកតា និង ក៏បានគិតគូពីការបង្កើតរោងចក្រផលិតថាមពលអគ្គីសនីពីកាកសំណល់ឈើនៅក្នុងចំ ការផងដែរ។
លោក Nir Atzmon ថ្លែងថា ក្រុមហ៊ុនខេម៉ាហ្គ្រា មានការប្តេជ្ញាចិត្តក្នុងការវិនិយោគដាដើមអាកា ស្យា និង ដើមប្រេងខ្យល់នៅកម្ពុជាសម្រាប់រយៈពេលវែង ព្រមជាមួយការបណ្តុះបណ្តាលបច្ចេកទេស ជំនាញក្នុងការដាំ ការបង្កាត់ពូជ និង ការបណ្តុះកូនជាដើម ដល់កម្មករកម្ពុជា និង ប្រជាជន ដែលមាន ចំណាប់អារម្មណ៍នោះ។លោក Nir Atzmon បានបញ្ជាក់ថា គោលបំណង នៃការវិនិយោគគឺដើម្បីនាំ ចេញទៅលក់នៅប្រទេស បន្ទាប់ពីបានកិនឈើចំណិតនៅរោងចក្រ ដែលក្រុមហ៊ុនបានសាងសង់នៅ ក្រុងព្រះសីហនុដែលរោងចក្រនោះមានសមត្ថភាពកិនបាន ៦០ តោនក្នុងមួយម៉ោងនោះ។ការនាំចេញ ឈើចំណិតលើកទី ១ អាចនឹងចាប់ផ្តើមនៅចុងខែមករានេះ ហើយក្រុមហ៊ុនក៏មានគម្រោងក្នុងការទិញ យកផលិតផលដើមអាកាស្យាពីប្រជាពលរដ្ឋ ដែលដាំដុះបានផងដែរ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.