ហេតុអ្វី​បានជា​ក្មេងប្រុស​ងើប​ពី​គេង​យឺត​នៅ​ពេល​ព្រឹក​ក្នុងពេល​វ័យ​ជំទង់​?

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:























  • ​ជីវិត​មាន​តម្រូវការ​សារធាតុ​យ៉ាងតិច​បី គឺ ទឹក កម្តៅ និង​ម៉ូលេគុល​កាបូ​ន​។ ក្នុង​វ័យ​ជំទង់ មាន​តម្រូវការ​បន្ថែម​មួយទៀត​គឺ គ្រែ​។​

    ​ ​ស្ទើរតែ​គ្រប់​យុវវ័យ​ទាំងអស់ មិន​ថា​ប្រុស​ឬ​ស្រី ហាក់ដូចជា​ស្វែងរក​ឱកាស​សម្រាប់​ការ​គេង​។ វា​កើត​ឡើង​ចំពោះ​បុរស​ច្រើនជាង​។​
    ​ ​មុន​ពេល​ពេញវ័យ រាង្គ​កាយរ​បស់​កុមារ​នឹង​ផ្តល់​សញ្ញា​ថា​ពួកគេ​ងងុយគេង​នៅ​ម៉ោង​ប្រហែលជា ៨ ឬ ៩ យប់​។ នៅ​ពេល​ចាប់ផ្តើម​ពេញវ័យ ពួកគេ​នឹង​មិន​មាន​អារម្មណ៍​ងងុយគេង​រហូត​ទាល់តែ​ម៉ោង ១០ ឬ ១១ យប់​។ ការផ្លាស់ប្តូរ​នៃ​ចង្វា​ក់ ២៤​ម៉ោង​នេះ ហៅថា “​ដំណាក់កាល​ពន្យារ​ពេល​នៃ​ការ​គេង​” ដែល​ជា​ដំណើរ​នៃ​ការចូល​គេង​និង​ភ្ញាក់​ពី​គេង​យឺត​។​
    ​ ​ម៉េ​ឡាតូ​នី​ន (melatonin) គឺជា​អរ​ម៉ូ​ន​ដែល​ផលិត​ឡើង​ដោយ​ផ្នែក​មួយ​នៃ​ខួរក្បាល​ហៅថា ក្រ​ពេញ pineal​។ វា​ត្រូវ​បាន​គេ​គិត​ថា​សម្រាប់​ជួយ​រាង្គ​កាយ​ឱ្យដឹង​ពេលណា​ដែល​ត្រូវ​គេង​និង​ពេលណា​ដែល​ត្រូវ​ងើប​ពី​គេង​។ ការ​ពិសោធន៍​មួយ​ដែល​បាន​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ​ប្រោន បានបង្ហាញ​ថា ការបញ្ចេញ​អរ​ម៉ូ​ន​ម៉េឡាតូ​នី​ន កើតឡើង​នៅ​ពេលយប់​ចំពោះ​យុវវ័យ​នៅពេលដែល​ពួកគេ​ដឹងក្តី​ហើយ​។ ការពិសោធន៍​នេះ​ក៏​បាន​បង្ហាញ​ទៀត​ថា ការបញ្ចេញ​អរ​ម៉ូ​ម៉េឡាតូ​នី​ន​បិត​ទៅវិញ​យឺត​នៅ​ពេល​ព្រឹក ដែល​ធ្វើឱ្យ​ពួក​គេ​ពិបាក​នឹង​ភ្ញាក់​ពី​ព្រលឹម​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.