អភិបាល​ក្រុងព្រះសីហនុ​រង​បណ្ដឹង​ពី​បទ​គំរាមកំហែង​ និង​បទ​រំលោភ​កាន់​ កាប់​អចលនវត្ថុ​អ្នក​ដទៃ​

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ​ក្រុងព្រះសីហនុៈ​ លោក​ ជិន​ សា​រិ​ន​ អភិបាលរង​ក្រុងព្រះសីហនុ​ ព្រមទាំង​បក្ខ​ ពួក​បាន​រង​នូវ​បណ្ដឹង​ពី​បទ​គំរាមកំហែង​ និង​កំហែង​យក​ និង​បទ​រំលោភ​កាន់កាប់​ អ​ច​ន​វត្ថុ​ដោយ​ចេតនា​មិន​ទទួលស្គាល់​ បណ្ណ​ចេញ​ដោយ​មន្ដ្រី​សុរិយោដី​ដែល​ប្ដឹង​ ដោយ​ឈ្មោះ​ ដួង​ សុ​គ​ន្ធា​ ភេទ​ស្រី​ អាយុ​ ៥១​ឆ្នាំ​ មុខរបរ​អនុប្រធាន​ភូមិ​១​ មាន​ទី​ លំនៅ​ផ្ទះ​លេខ​១៥៥​ ក្រុម​ទី​១៧​ ភូមិ​១​ សង្កាត់​លេខ​២​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ដែល​បាន​ដាក់​ទៅ​ព្រះរាជអាជ្ញា​អម​ សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ​ ។​
    ​នៅ​ក្នុង​ពាក្យបណ្ដឹង​អ្នកស្រី​ ដួង​ សុ​គ​ន្ធា​  បាន​បញ្ជាក់​ថា​ របង​ថ្ម​ព័ទ្ធ​ព្រំ​ដី​កម្មសិទ្ធិ​ ស្របច្បាប់​របស់​គាត់​ ត្រូវ​បាន​ឈ្មោះ​ ជិន​ សា​រិ​ន​ ដែល​ជា​អភិបាលក្រុង​ព្រះ​ សីហ​នុ​បំផ្លាញ​អស់ហើយ​ពេល​ធ្វើ​របង​ជា​ថ្មី​ បែរជា​ឈ្មោះ​ជិន​ សា​រិ​ន​ ប្រើ​អំណាច​បញ្ជា​ កងកម្លាំងប្រដាប់អាវុធ​ មាន​នគរបាល​ កងរាជអាវុធហត្ថ​ប្រមាណ​២០​នាក់​មក​ គំរាមកំហែង​ និង​ចាប់​អ្នកស្រី​ ព្រមទាំង​ កូន​យក​ទៅ​ឃុំឃាំង​តាំងពី​ម៉ោង​១០​និង​ ៣០​នាទី​ព្រឹក​ រហូត​ដល់​ម៉ោង​៤​និង​៣០​ នាទី​ល្ងាច​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១២​ ទើប​ដោះ​លែង​អ្នកស្រី​ និង​កូន​មក​វិញ​។​
    ​ក្នុង​បណ្ដឹង​បាន​លើក​ឡើង​ទៀត​ថា​ អំពើ​ដែល​ឈ្មោះ​ជិន​ សា​រិ​ន​ ធ្វើ​នេះ​គឺ​ បំពាន​លើ​មាត្រា​៤២៣,​ ៤២៤​ និង​មាត្រា​ ៣៦៣​នៃ​ក្រមព្រហ្មទណ្ឌ​ និង​មាត្រា​២៤៨,​ ២៤៩​ និង​មាត្រា​២៥៣,​ ២៥៤​ នៃ​ច្បាប់​ ភូមិបាល​ ដោយសារ​តែ​អ្នកស្រី​មាន​ បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ស្របច្បាប់​ ចុះ​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​១៩៩៦​។​  អ្នកស្រី​បញ្ជាក់​ថា​ មុន​ពេល​ធ្វើ​របង​ អ្នកស្រី​ក៏​បាន​សុំ​ច្បាប់​អនុញ្ញាត​យល់ព្រម​ ពី​លោក​ស្បោង​ សា​រ៉ាត់​ អភិបាលខេត្ដ​ ព្រះ​សីហ​នុ​ថែម​ទៀត​ ។​
    ​អ្នកស្រី​ ដួង​ សុ​គ​ន្ធា​ បាន​បន្ដ​ថា​ ពាក់​ ព័ន្ធ​នឹង​ឈ្មោះ​ ជិន​ សា​រិ​ន​ រំលោភ​បំពាន​នេះ​អ្នកស្រី​បាន​ប្ដឹង​ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះ​ សីហ​នុ​ពី​មុន​ផង​ដែរ​ ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ ដោយ​ចេតនា​ ត្រូវ​បាន​តំណាង​អយ្យការ​ ចោទប្រកាន់​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ ចេតនា​ ប្រព្រឹត្ដ​នៅ​ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​កាលពី​ឆ្នាំ​២០០៨​។​ មិនតែប៉ុណ្ណោះ​ សាលាដំបូង​ខេត្ដ​បាន​ ចេញ​ដីកា​កំណត់​ដាក់​ជន​ត្រូវ​ចោទ​ (​ជិន​ សា​រិ​ន​)​ ឱ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ តាម​ផ្លូវ​តុលាការ​ តាម​ដីកា​លេខ​២៨៣​ ត​.​ព​./១១​ ចុះ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​ ២០១១​ ។​
    ​បន្ទាប់​ពី​មានការ​បញ្ជា​ពី​លោក​ ជិន​ សា​រិ​ន​ ទៅ​លើ​សមត្ថកិច្ច​ដែល​មិន​អនុ​ ញ្ញាត​ឱ្យ​អ្នកស្រី​ ដួង​ សុ​គ​ន្ធា​ ធ្វើ​របង​ព័ទ្ធ​ ដី​កម្មសិទ្ធិ​ ហើយ​បំពាន​លើ​លិខិត​អនុ​ ញ្ញាត​របស់​អភិបាលខេត្ដ​ស្បោង​ សា​រ៉ាត​ នោះ​មាន​មតិ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ រិះគន់​លើ​ទ​ង្វើ​របស់​លោក​អភិបាលក្រុង​ ព្រះ​សីហ​នុ​ថា​បាន​រំលោភ​បំពាន​លើ​ទ្រព្យ​ សម្បត្ដិ​ប្រជាពលរដ្ឋ​ដែល​ស្របច្បាប់​ ព្រោះ​ការ​បញ្ជា​នេះ​ ដើម្បី​គ្រាន់តែ​ជា​ ការ​ទប់ស្កាត់​ ជៀសវាង​អ្នកស្រី​ធ្វើ​របង​ ហើយ​ ដី​របស់​គាត់​“​អភិបាលក្រុង​”​ ដែល​នៅ​ខាងក្រោយ​គ្មាន​ហាងឆេង​ ។​ ប៉ុន្ដែ​អ្នកស្រី​ដួង​ សុ​គ​ន្ធា​ បាន​ប្រាប់​នគរ​ វត្ដថា​ មិន​ត្រឹមតែ​លោក​ ជិន​ សា​រិ​ន​ យក​ អំណាច​មក​គំរាមកំហែង​គាត់​នោះ​ទេ​ លោក​អភិបាលក្រុង​រូប​នេះ​ ថែម​ទាំង​ មាន​ចេតនា​ធ្វើ​ប្លង់​រំលោភ​យក​ដី​គាត់​ ទំហំ​ប្រមាណ​១០​ម៉ែត្រ​គុណ​នឹង​១១៥​ម៉ែត្រ​ ថែម​ទៀត​ ប៉ុន្ដែ​រឿង​នេះ​ត្រូវ​បរាជ័យ​ ដោយ​មាន​មន្ដ្រី​សុរិយោដី​ដឹង​ថា​ប៉ះពាល់​ ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​អ្នកស្រី​ ។​
    ​លោក​ ជិន​ សា​រិ​ន​ អភិបាលក្រុង​ព្រះ​ សីហ​នុ​ រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ប្រជា​ ពលរដ្ឋ​ ខណៈ​គាត់​ប្រើ​កម្លាំងប្រដាប់អាវុធ​ ទៅ​គំរាមកំហែង​អ្នក​ដទៃ​ និង​ប្រើ​រថយន្ដ​ របស់​រដ្ឋាភិបាល​ ដោយ​គេ​ពុំ​ដឹង​ថា​ ការ​ ដឹកនាំ​កម្លាំង​នេះ​បម្រើ​ឱ្យ​ផលប្រយោជន៍​ សាធារណៈ​ ឬ​ដើម្បី​ប្រយោជន៍​របស់​ខ្លួន​ ដែល​មាន​ដី​ស្ថិត​នៅ​ខាងក្រោយ​ដី​ជន​រង​ គ្រោះ​ ដួង​ សុ​គ​ន្ធា​ នោះ​ទេ​ ។​ ពាក់ព័ន្ធ​នឹង​ បញ្ហា​នេះ​ នគរវត្ដ​មិន​អាច​ទាក់ទង​បាន​ ទេពី​លោក​អភិបាល​ក្រុងព្រះសីហនុ​កាល​ ពី​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១២​ ៕




    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.