មិន​និយាយ​ខ្លួន​ឯង

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:
  • កុមារ​ម្នាក់​អាយុ​ជាង​១០ឆ្នាំ អូស​រទេះ​ដឹក​អុស​កិន​លើ​ដុំថ្ម​បណ្តាល​ឱ្យ​រទេះ​ក្រឡាប់​កំពប់​អុស​អស់ ។ អ្នក​ផ្ទះ​នៅ​ក្បែរ​ផ្លូវ​កំពុង​រៀប​ចំ​ហូប​បាយ ឃើញ​ដូច្នោះ​ស្រែក​ថាៈ
    -ទុក​ចោល​ទៅ​អានាង, ចូល​ហូប​បាយ​ជាមួយ​ពូ​សិន, ចាំ​បាយ​រួច​ពូ​ជួយ​លើក​រទេះ​ឱ្យ។
    កុមារ​នោះ​តបៈ
    -អរគុណ​ណាស់​ពូ តែ​ខ្ញុំ​ខ្លាច​ឪពុក​ខ្ញុំ​ខឹង។
    -ល្ងង់​ម៉្លេះ, គ្រាន់​តែ​អ៊ីចឹង​ខឹង​អី? មក៍, ចូល​ហូប​បាយ​សិន ថ្ងៃ​ណាស់​ហើយ !
    ក្រោយ​បាយ​ទឹក​រួច កុមារ​បាន​ថ្លែង​អំណរ​គុណ​ម្ចាស់​ផ្ទះ រួច​ហើយ​និយាយ​ពាក្យ​ដដែលៈ
    -ឪពុក​ខ្ញុំ​មុខ​តែ​ខឹង​ខ្ញុំ​ស្លាប់​ហើយ ។
    -ចុះ​ឪពុក​របស់​ក្មួយ​នៅ​ឯណា ?
    -បាទ, នៅ​ជាប់​ក្រោម​រទេះ​ដឹក​អុស​ដែល​ក្រឡាប់​នោះ…



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.