ចម្ងល់ : ទោះបីថានាងខ្ញុំ ធ្វើការសម្អាត ប្រដាប់ភេទ យ៉ាងហ្មត់ចត់ និង ស្អាតបាត យ៉ាងណាក្តី នៅតែមានក្លិន មិនល្អដដែល ។ តើនេះមាន អ្វីខុសពី ប្រក្រតីឬទេ?
ចម្លើយ : បើតាមការរៀបរាប់ អាចបញ្ជាក់បានថា អ្នកអាចឆ្លង មេរោគ បាក់តេរី នៅត្រង់រន្ធ ប្រដាប់ភេទ ដែលគេ ហៅថា Bacterial Vaginosis (BV) ។ មេរោគប្រភេទនេះ កើតមកពីខ្វះ តុល្យភាពរបស់ pH (អាស៊ីដក្បុង) ក្នុង ប្រដាប់ភេទ ។ អ្នកគួរ ប្រញាប់ ទៅរកគ្រូពេទ្យ ដើម្បីព្យាបាល ដោយប្រើថ្នាំ អង់ទីប៊ីយោទិក ដើម្បីបញ្ឈប់ ការរីកលូតលាស់ របស់បាក់តេរី ឬ មេរោគដទៃទៀត ឱ្យបានលឿនបំផុត ។ ក្នុងករណី បើក្លិននេះ មកជាមួយនឹង ការធ្លាក់សពី រន្ធប្រដាប់ភេទ ផង នោះ អាចបញ្ជាក់ថា អ្នកកើត រោគប្រមេះហើយ ។ ទោះបីយ៉ាងណា រោគទាំងពីរ ប្រភេទនេះ អាចធ្វើការ ព្យាបាលបាន បើទទួលការ ព្យាបាល ពីអ្នកឯកទេស ត្រឹមត្រូវ ។
ចម្ងល់ : នាងខ្ញុំធ្វើ ការងារ រៀងរាល់ថ្ងៃ ឥតសូវមាន ពេលសម្រាកទេ គឺមានអារម្មណ៍ តានតឹងណាស់ ដេកមិនលក់ ស្កប់ស្កល់ ច្រើនសប្តាហ៍ហើយ ។ ពេលនេះមុខ ហាក់ឆាប់ចាស់ និង មិនស្រស់ស្រាយ ឡើយ តើមកពីមូល ហេតុ អ្វី?
ចម្លើយ : តាមការស្រាវជ្រាវ គេបានរកឃើញថា ស្ត្រីស្ទើរតែ ៦០ភាគរយ តែងទទួលទាន ដំណេក មិនគ្រប់គ្រាន់ មូលហេតុនេះ គ្រូពេទ្យ ឯកទេសនៃការ ទទួលទានដំណេក លោក ម៉ៃឃើល ហ្គ្រុយ បានធ្វើការ ណែនាំថា វិធីដ៏ល្អ ដើម្បីបំបាត់ អាការនេះ ទៅវិញ យើងចាំបាច់ ត្រាំ ឬ ងូតទឹកក្តៅឧណ្ហៗ មុនចូលទៅ ទទួលទានដំណេក ឱ្យបាន ២០ នាទី ព្រោះថាទឹក ក្តៅឧណ្ហៗ ជួយកាត់បន្ថយ ភាពតានតឹង សាច់ដុំ ដែលធ្វើការ ពេញមួយថ្ងៃ ។ ចំពោះមូលហេតុ នេះអាចបណ្តាល មក ពីអាកាសធាតុ ផ្នែក ខាងក្រៅ ដែលត្រជាក់ ជាងសីតុណ្ហភាព ខាងក្នុងរាងកាយ ព្រោះតែ មូលហេតុនេះ ទើបធ្វើឱ្យ រាងកាយ ត្រូវសម្របតាម អាកាសធាតុ ផ្នែកខាងក្រៅ ។ ដូច្នេះសីតុណ្ហភាព ថយចុះនេះឯង ដែលបញ្ជូនសញ្ញា ឱ្យដល់ខួរក្បាល ម៉្លោះ ហើយខួរក្បាល បញ្ចេញ សារជាតិ មេឡាថូនីន ដែលជាសារជាតិ ជួយឱ្យការដេកលក់ ងាយស្រួលជាងមុន ។
ចម្ងល់ : នាងខ្ញុំឈប់ ទទួលទានថ្នាំ ពន្យារកំណើតហើយ ប៉ុន្តែពេលរួមភេទ ជាមួយគូស្នេហ៍ មានទឹក រំអិល មកតិចបំផុត ហើយថែមទាំង មានការឈឺចាប់ ខ្លាំងផងដែរ តើត្រូវធ្វើដូចម្តេច? ហើយតើនាងខ្ញុំ អាចមានកូន បានដែរ ឬ ទេ?
ចម្លើយ : ទឹករំអិលមកតិច មិនពាក់ព័ន្ធជាមួយ ការមានកូន ឬ ក៏អត់នោះទេ គ្រាន់តែវាប៉ះពាល់ ដល់ដំណើរការ រួមដំណេក របស់អ្នក និង គូស្នេហ៍ រហូតទាល់តែ មិនអាចរួមដំណេក បានដោយសារ ការឈឺចាប់ មិនស្រួល ឬ អស់ អារម្មណ៍ ផ្លូវភេទ ។ ប្រ ការនេះហើយ ដែលជាមូលហេតុ ធ្វើឱ្យមិនមានកូន ។ ដំណោះស្រាយគឺ ត្រូវធ្វើ ការបបោសអង្អែល ដាស់អារម្មណ៍ ឱ្យបានយូរបន្តិច មុននឹងឈាន ដល់ការដាក់ ចូលដកចេញ ។ ម៉្យាងវិញទៀត គូស្នេហ៍ទាំងពីរ ត្រូវជួយគ្នាមុន នឹង រួមភេទ រាល់លើក ឬ ប្រើទឹករំអិល ជាជំនួយ ដែលអាច រកទិញបាន នៅតាមឱសថស្ថាន ទូទៅ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.