
ឆ្លើយតបទៅនឹងចម្ងល់នេះលោកFujio Mitarai ប្រធានក្រុមប្រឹក្សាCanon បានប្រាប់ឲ្យដឹងថា សម្រាប់គម្រោងឆ្នាំ២០១២ នេះក្រុមហ៊ុនបានបន្ថែមផលិតឧបករណ៍មួយចំនួនផ្សេងទៀតក្រៅពីកាមេរ៉ា ឬឧបករណ៍ដែលក្រុមហ៊ុនមានសព្វថ្ងៃ គឺឧបករណ៍វេជ្ជសាស្ត្រ និងកាមេរ៉ាវីដេអូអាជីពសម្រាប់ភាពយន្តខ្នាតធំ។ សម្រាប់ប្រាក់លក់គឺ សង្ឃឹមកើនតែ ៧ភាគរយបន្ថែមពីលើទីផ្សារឧបករណ៍មានស្រាប់ប៉ុណ្ណោះ។
គួររំលឹកផងដែរថា កាលពីចុងឆ្នាំ ២០១១កន្លងទៅ គឺគិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ Canon ទទួលរងការខូចខាតយ៉ាងដំណំដោយសារ គ្រោះរញ្ជួយដីនៅជប៉ុន និងគ្រោះទឹកជំនន់រ៉ាំរ៉ៃនៅប្រទេសថៃ បើគិតជាសាច់ប្រាក់ខូចខាតសរុបប្រហែលជា ៣ ៦៤០លានដុល្លារសហរដ្ឋអាមេរិក។
តើCanon អាចធ្វើបានទៅតាមគម្រោងរបស់ខ្លួនដែរទេ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.