“កុមារី២៥​ឆ្នាំ និង​ឃ្លាត​ទៅ​សែន​ឆ្ងាយ”ជោគជ័យ​នៅ​Cineplex

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:
  • វត្តមាន​ខ្សែ​ភាពយន្ត​​ខ្មែរ​ដំបូង​ពីរ​រឿង​ដែល​កំពុង​ចាក់​បញ្ចាំង​​​នៅ​រោង​ភាពយន្ត The Cineplex ​​ផ្សារ​ទំនើប​សូរិយា​ ​ឃ្លាត​ទៅ​សែន​ឆ្ងាយ ​និង ​កុមារី​ ២៥​ឆ្នាំ​ កំពុង​​ទទួល​បាន​ការ​គាំទ្រ​គួរ​ឲ្យ​កត់សម្គាល់។
    ជាក់​ស្ដែង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ​​​ទស្សនិកជន​យ៉ាង​ច្រើន​​បាន​ប្រជ្រៀត​គ្នា​ទិញ​សំបុត្រ​ចូល​ទស្សនា​ខ្សែ​ភាពយន្ត​​ទាំង​ពីរ​នេះ។ ក្រោយ​ពី​ទស្សនា ទស្សនិកជន​ជាច្រើន​បាន​កោតសរសើរ និង​ជជែក​គ្នា​មិន​ដាច់​ពី​មាត់​អំពី​ខ្លឹមសារ​ដ៏​ល្អ​ទាំង​ពីរ​រឿង​នេះ។
    រឿង “កុមារី​ ២៥​ឆ្នាំ” ​ជា​​រឿង​​បែប​កំប្លុកកំប្លែង ​ក្រមិចក្រមើម​ ​ដែល​ធ្វើ​ឲ្យ​ ​អ្នក​ទស្សនា​​ទប់​សំណើច​មិនបាន​​​តាំង​ពី​ដើម​រឿង​រហូត​ដល់​ចប់។ ​ខុស​ប្លែក​ពី​កុមារី​២៥​ឆ្នាំ រឿង “ឃ្លាត​ទៅ​សែន​ឆ្ងាយ” ​ជា​ខ្សែ​រឿង​ដែល​រៀបរាប់​ពី​ជីវិត​ពិត​របស់​ស្ត្រី​ចំណាស់​ម្នាក់ ​ក្នុង​របប​វាល​ពិឃាដ​ដ៏​ខ្មៅ​ងងឹត។ គ្រួសារ​មួយ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​ជីវភាព​ដ៏​ល្អ​ប្រសើរ​បែប​អ្នក​មាន​នៅ​ទី​ក្រុង​ភ្នំពេញ ​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ទៅ​រស់នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​ក្នុង​ជីវភាព​ក្រលំបាក ខុសគ្នា​ដូច​មេឃ និង​ដី។
    សមាជិក​គ្រួសារ​​ទាំង​អស់​ត្រូវ​បាន​សម្លាប់​ម្ដង​មួយៗ ​ខណៈ​ស្ត្រី​ជា​ម្ដាយ​​ត្រូវ​ប្រឈម​គ្រប់​រសជាតិ​ជីវិត​ដើម្បី​ភាព​រស់រាន​មាន​ជីវិត​របស់​កូន។ ​បើ​ទោះ​ជា​ត្រូវ​បាត់បង់​កូនៗ​សំណព្វចិត្ត ​ប្ដី​ជាទី​ស្រឡាញ់ និង​ឪពុក​ជាទី​គោរព​ក៏​ដោយ​ ​ក៏​ស្ត្រី​ជា​ម្ដាយ​ប្រឹង​ប្រែង​រស់​ដើម្បី​កូន​តូចៗ​ពីរ​នាក់ ​និង​ចង់​មើល​ឃើញ​ពី​សេចក្ដី​វិនាស​នៃ​របប​ខ្មៅ​ងងឹត​នោះ។ ​ ទឹក​ភ្នែក​ដែល​ស្ដែង​ចេញ​ពី​ក្ដី​អាណិត ​និង​សោក​សង្រេង​ បាន​ហូរ​ចេញ​​​ពី​គ្រប់​​ក្រសែ​ភ្នែក​អ្នក​ទស្សនា​មិនថា​ ជនជាតិ​ខ្មែរ​ ឬ​បរទេស​នោះ​ទេ។
    ដើម្បី​កុំ​ឲ្យ​ខ្សែ​ភាពយន្ត​ដ៏​អស្ចារ្យ​ទាំង​ពីរ​ខាង​លើ​រំលង​ពី​ខ្សែ​ចក្ខុ​របស់​អ្នក ​សូម​កុំ​ភ្លេច​​​ទៅ​ទស្សនា​នៅ​រោង​ភាពយន្ត​​ The Cineplex។
    ក្រៅ​ពី​ភាពយន្ត​ខ្មែរ​ទាំង​ពីរ​ខាង​លើ​ ​ខ្សែ​ភាពយន្ត​បរទេស​ល្បីៗ​ដូចជា​ Ra.One ​Mission impossible និង​ Immortals ​កំពុង​ចាក់​បញ្ចាំង​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ផង​ដែរ។ ​ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​​រោង​ភាពយន្ត​​ The Ceneplex មាន​កិត្តិយស​​​នាំ​យក​ខ្សែ​ភាពយន្ត​ល្បីៗ​ពីរ​រឿង​​ដែល​​ជាប់​​ចំណាត់​ថ្នាក់​លេខ​ ១​ និង​លេខ​ ១០ ក្នុង​តារាង​ Box Office ​គឺ​រឿង The Grey និង​ Haywire ​មក​ចាក់​​​ជូន​ប្រិយមិត្ត​បាន​ទស្សនា។
    សូម​មើល​តារាង​ខាងក្រោម​ដើម្បី​ដឹង​ពី​ពេល​វេលា​ចាក់​បញ្ចាំង​រឿង។
    ឈ្មោះ​រឿងពេល​វេលា​ចាក់​បញ្ចាំង
    កុមារី ២៥​ ឆ្នាំ (2D)០៩២០
    ១១៤០
    ១៤
    ០០
    ១៤
    ២៥
    ១៦
    ២០
    ១៦៤៥
    ១៨៤០
    ២១០០
    Ra.One (3D)២០
    ១៩
    ១០
    ឃ្លាត​ទៅ​សែន​ឆ្ងាយ២០
    ១៤០០
    ១៦១០
    ១៨២០
    ២០៣០
    Mission Impossible (2D)១១៣០
    Immortals (3D)១២១៥
    សូម​កុំ​ឲ្យ​ខកខាន​ឲ្យ​សោះចូលរួមទស្សនាទាំងអស់គ្នា!



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.