GM ក្លាយជាក្រុមហ៊ុន លក់ចេញយានយន្ដ លំដាប់កំពូល លើលោក នៅក្នុងឆ្នាំ២០១១

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:

  • រ៉យទ័រៈ យោងតាម ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ចុះផ្សាយកាលពីរាត្រី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ថា ក្រុមហ៊ុនផលិត និងចែកចាយយានយន្ដលំដាប់មួយនៅ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះត្រូវបានគេប្រកាសថា បានក្លាយជាក្រុមហ៊ុន ដែលបានលក់ចេញយានយន្ដ ដ៏ច្រើនលើសលប់ទៅកាន់ទីផ្សារពិភពលោក នៅក្នុងឆ្នាំ២០១១ ។
    ក្រុមហ៊ុន ជីអឹម “General Motors Co” ឬហៅថា “GM” បានក្លាយជាក្រុមហ៊ុនលំដាប់កំពូលលើលោក ដែលបានលក់យានយន្ដច្រើនសន្ធឹកសន្ធាប់នៅក្នុងឆ្នាំ២០១១ ។ ក្រុមហ៊ុននេះបានលក់យានយន្ដទៅកាន់ទីផ្សារពិភពលោក នៅក្នុងឆ្នាំ២០១១ មានរហូតជាង ៩លានគ្រឿងឯណោះ ។
    គួររំលឹកថា នៅក្នុងឆ្នាំ២០០៧ ក្រុមហ៊ុន ជីអឹម ក៏បានលក់យានយន្ដច្រើនសន្ធឹកសន្ធាប់ដែរ ។
    គេបានដឹងថា ក្រុមហ៊ុន ជីអឹម បានងើបឡើងវិញហើយក្នុងអំឡុងពេល២ឆ្នាំមកនេះ បន្ទាប់ពីក្រុមហ៊ុននេះហៀប នឹងក្ស័យធន់ទៅហើយនោះ តែត្រូវបានរដ្ឋាភិបាល អាមេរិកគាំទ្រ និងជ្រោមជ្រែងឱ្យរីកដុះដាលឡើងវិញ ក្នុងអំឡុងពេលសហរដ្ឋអាមេរិក ប្រឈមនឹងសេដ្ឋកិច្ចស្រុតចុះមួយរយៈកន្លងមកនេះ (គិតក្នុងអំឡុងឆ្នាំ២០០៨ រហូតដល់ចុងឆ្នាំ២០០៩) ។
    តាមតួលេខមួយចំនួនបង្ហាញឱ្យដឹងថា នៅក្នុងឆ្នាំ២០១១ ទិន្នន័យនៃការលក់យានយន្ដរបស់ក្រុមហ៊ុន ជីអឹម បានធ្លាក់ចុះ ១១ភាគរយ ខណៈក្រុមហ៊ុន តូយូតា កើនឡើងបន្ដិច។
    ប៉ុន្ដែមកដល់ឆ្នាំ២០១១ ការលក់យានយន្ដរបស់ក្រុមហ៊ុន តូយូតា ធ្លាក់ចុះខណៈដែលជប៉ុនជួបវិបត្ដិសេដ្ឋកិច្ច និងរងគ្រោះដោយសាររញ្ជួយដី និងព្យុះស៊ូណាមិ និងស្របពេលប្រទេសថៃឡង់ដ៏ រងគ្រោះដោយសារទឹកជំនន់ផងដែរ ។ នៅក្នុងខែធ្នូកន្លងមកនេះ ក្រុមហ៊ុនតូយូតា បានព្យាករណ៍ថា ការលក់យានយន្ដ ទៅកាន់ទីផ្សារពិភពលោកនឹងមាន ចំនួន៧,៩លានគ្រឿង ។ នេះបើតាមការចុះផ្សាយមួយដោយក្រុមហ៊ុនផលិតយានយន្ដនេះ ស្ដីអំពីទិន្នន័យនៃការលក់ នៅក្នុងខែមុននេះ ។
    នៅក្នុងឆ្នាំ២០១១ ក្រុមហ៊ុនតូយូតា បានស្ថិតក្នុងលំដាប់ថ្នាក់លេខ៣ បន្ទាប់ពីក្រុមហ៊ុន “Volkswagen AG” ដោយ ក្នុងឆ្នាំមុនការលក់យានយន្ដមានរហូត ដល់៨,១៦លានគ្រឿង ។
    តួលេខដែលទទួលបានច្រើនស្ដីអំពីការលក់យានយន្ដរបស់ក្រុមហ៊ុន ជីអឹម គឺមានសន្ទុះច្រើននៅក្នុងប្រទេសចិន ។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.