ឥឡូវដល់ពេលងាកមកមើលMotorola វិញម្ដងមើល? ថាតើខាត ឬចំណេញ? Motorola បានឆ្លើយតបទៅនឹងក្ដីរំពឹងមិនសមប្រកបបែបនេះកាលពីថ្ងៃកន្លងទៅថា ក្នុងគម្រោងសង្ឃឹមថាលក់បានយ៉ាងហោច ៣ ៨៨០លានដុល្លារអាមេរិក ប៉ុន្តែអ្វីដែលក្រុមហ៊ុននេះសម្រេចបានគឺត្រឹមតែ ៣ ៤០០លានដុល្លារប៉ុណ្ណោះ។
គិតចាប់តាំងពីGoogle ប្រកាសទិញMotorola Mobility ខែសីហា ឆ្នាំកន្លងទៅក្នុងតម្លៃ ១២ ៥០០លានដុល្លារសហរដ្ឋអាមេរិក មកទល់នឹងពេលនេះ តម្លៃប័ណ្ណ ភាគហ៊ុនរបស់Motorola នៅទីក្រុងNew York បានធ្លាក់ចុះជាបណ្ដើរៗ គឺពី ៣៨,៤៦ដុល្លារក្នុងមួយហ៊ុន មកនៅត្រឹមតែ ៣៨, ៣០ ដុល្លារក្នុងមួយវិញ។
ដោយឡែកក្រឡេកមកមើលបរិមាណទូរស័ព្ទចែកចាយវិញ ក្នុងត្រីមាសចុងក្រោយសម្រាប់ឆ្នាំ ២០១១នេះ ម៉ូតូរ៉ូឡា ដែលត្រៀមខ្លួនលក់ឲ្យGoogle បានឲ្យដឹងថា ខ្លួនបានចរាចរទូរស័ព្ទសរុបចំនួន ១០លាន និង ៥សែនគ្រឿងដែលក្នុងនោះមានSmartphone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការAndroid របស់Google ចំនួន ៥,៣ លានគ្រឿង។
តួលេខជាភាគរយ ក្រុមហ៊ុននេះមិនបានចង្អុលបង្ហាញប៉ុន្មាននោះទេ។ ប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់នោះគឺថាតើពេលណាទើបGoogle សម្រេចស៊ីញេ ទិញយកMotorola Mobility ព្រោះខ្លួនបានប្រកាសតាំងពីខែសីហា ឆ្នាំ ២០១១ ប៉ុន្តែរហូតមកដល់ពេលនេះនៅទ្រឹងដដែល។ ម្យ៉ាងទៀតសហភាពអ៊ឺរ៉ុប ( EU)ទើបប្រកាសព្រមានពន្យារបំណងទិញលក់ របស់ក្រុមហ៊ុនទាំងពីរ កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីរង់ចាំការស៊ើបអង្កេតសិន។ រីឯលទ្ធផល អនុញ្ញាត ឬអត់EU ពុំទាន់បង្ហាញយ៉ាងណានៅឡើយ។
តើGoogle ពិតជាអាចទិញMobility បានដែរឬយ៉ាងណា?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.