iPhone5 ​រូបរាង​ថ្មី​ត្រៀម​ចេញ​មុខ​ឆ្នាំ​២០១២

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុន Apple នឹង​បញ្ចេញ​ទូរស័ព្ទ iPhone ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន ជាមួយ​នឹង​ការ​រចនា​រូបរាង​ថ្មី នៅ​ឆ្នាំ​ ២០១២ ខាង​មុខ ដូច​ពេល​ដែល​ iPhone 4S បង្ហាញ​ខ្លួន​ដែរ។ នេះ​ដោយ​យោង​តាម​គេហទំព័រ Bgr
    បើ​តាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ iPhone ស៊េរី​ចុងក្រោយ របស់ Apple នឹង​មាន​រូបរាង​ថ្មី​ដោយ​មាន​ស្រោប​ពី​ក្រៅ​ដោយ​សារធាតុ​អាលុយមីញ៉ូម​សុទ្ធ។ បើ​តាម​រូបភាព​ដែល​មាន​បង្ហាញ​ឃើញ​ថា​រូបរាង​របស់​ទូរស័ព្ទ​ ហាក់​ដូចជា​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង iPad 2។ សូម្បី​តែ​ប្រព័ន្ធ​អង់តែន​នៅ​ក្នុង​ទូរស័ព្ទ​ស៊េរី​ចុងក្រោយ​នេះ​ ក៏​ខុស​ប្លែក​ពី​មុន​ដែរ ពោល​គឺ​អាច​ប្រហាក់​ប្រហែល​ទៅ​នឹង iPad 2 WiFi + 3G។ ចំពោះ​អេក្រង់​របស់​ iPhone នេះ​នឹង​មាន​ទំហំ ៤ អ៊ីញ។
    ទោះ​ជា​យ៉ាង​ណា​ប្រភព​មិន​បាន​ទទួល​ព័ត៌មាន​លម្អិត​ច្បាស់​ជាង​នេះ​នៅ​ឡើយ​ទេ ណាមួយ​ក្រុមហ៊ុន Apple ក៏​មិន​មាន​បញ្ជាក់​ជុំវិញ​ព័ត៌មាន​នេះ​ដែរ។ គួរ​រំលឹក​ផង​ដែរ​ថា ខណៈ​ដែល iPhone 4S មិន​ទាន់​ចេញ​មុខ​មាន​មនុស្ស​ជា​ច្រើន​រំពឹង​ថា​ ទូរស័ព្ទ​នោះ​នឹង​មាន​អេក្រង់​ធំ​ជាង​មុន ព្រម​ទាំង​មាន​រូបរាង​ថ្មី​ផង​ដែរ ប៉ុន្តែ​ជា​លទ្ធផល​ iPhone 4S មាន​រូបរាង​ដូច​ iPhone 4 បះ​បិទ​គ្រាន់​តែ​មាន​លក្ខណៈ​ពិសេស​ខាង​ក្នុង​ និង​កាមេរ៉ា​ទំហំ​ខុស​គ្នា​ប៉ុណ្ណោះ។ ដូច្នេះ​ប្រហែល​ជា Apple មិន​រក្សា​ទុក​រូបរាង​ដដែល​ឲ្យ​មាន​វត្តមាន​នៅ​លើ​ទូរស័ព្ទ​ iPhone ជំនាន់​ក្រោយ​ទៀត​នោះ​ទេ។
    សុំ​សួរ​មួយ​មើល​ តើ​ប្រិយមិត្ត​ចង់​ឲ្យ iPhone ជំនាន់​ក្រោយ​មាន​រូបរាង​បែប​នេះ​ដែរ​ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.