Kodak ដាក់​ពាក្យ​សុំ​ការ​ការពារ​ក្ស័យធន​ហើយ!

Posted on
  • Thursday, January 19, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុន Eastman Kodak ដែល​បាន​បង្កើត camera និង​ជា​អ្នក​នាំ​​យក​រូប​ភាព​ដំបូង​របស់​ព្រះចន្ទ​​បាន​រៀប​ចំ​សំណុំ​បែប​បទ​​សុំ​ឲ្យ​តុលាការ​ជួយ​ការពារ​ការ​​ក្ស័យធន​ហើយ។ នេះ​ដោយ​យោង​តាម​សារព័ត៌មាន គេហទំព័រ Yahoo។
    ក្រុមហ៊ុន​ដែល​មាន​អាយុ​កាល​ជាង១៣០ឆ្នាំ​មួយ​នេះ ​បាន​ព្យាយាម​កែ​ទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នក​លក់​ផលិត​ផល​ប្រើប្រាស់​​ដូច​ជា កាមេរ៉ា និង​​បាន​ឲ្យ​ដឹង​ថា ខ្លួន​ទទួល​បាន​ប្រាក់​ប្រមាណ ៩៥០លាន​ដុល្លារ ស្មើ​នឹង​ឥណទាន​រយៈ​ពេល ១៨​ខែ​ពី Citigroup ដើម្បី​បន្ត​ដំណើរ​ការ​ទៅ​មុខ​ទៀត។
    ការ​ផ្ដល់​ប្រាក់​កម្ចី​ ក៏​ដូចជា​ការ​សុំ​ការ​ការពារ​ការ​ក្ស័យធន​ពី​តុលាការ​នេះ​អាច​ផ្ដល់​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ឲ្យKodak ស្វែង​រក​អ្នក​ទិញ​ប៉ាតង់​ឌីជីថល​​ប្រមាណ ១.១០០ ហើយ​នេះ​ក៏​ជា​កែទម្រង់​ថ្មី​សម្រាប់​ឲ្យ​ Kodak បន្ត​ឧបត្ថម្ភ​ដល់​បុគ្គលិក​ប្រមាណ ១៧.០០០ នាក់។
    គួរ​បញ្ជាក់​ផង​ដែរ​ នៅ​ចុង​ខែ​កញ្ញា​ឆ្នាំ​មុន​ទ្រព្យ​សម្បត្តិ​សរុប ៥,១ ពាន់​លាន​ដុល្លារ និង​ជំពាក់​បំណុល​ ៦,៧៥ លាន​ដុល្លារ។ លើស​ពី​នេះ Kodak បាន​ជួប​ប្រទះ​នឹង​ការ​ខាត​បង់​យ៉ាង​ខ្លាំង បន្ទាប់​មក​ក៏​បាន​ប្ដឹងផ្ដល់​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា Apple និង HTC ជា​ដើម ប៉ុន្តែ​លទ្ធផល​ហាក់​ដូចជា​មិន​គាប់​ប្រសើរ​នោះ​ទេ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.