អបអរសាទរឆ្នាំថ្មីជាមួយNOKIA COUNTDOWN 2012 លើឆ្នេរ

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ទិដ្ឋភាពក្នុងពិធីដើម្បីអបអរ​សាទរ​ដល់​ការមកដល់នៃឆ្នាំ​២០១២ ក៏ដូចជាការ​ថ្លែង​អំណរ​គុណ​ដល់​អតិ​ថិជនទាំងអស់ដែលគាំទ្រ​ផលិត​ផលរបស់ខ្លួនជា​ច្រើនឆ្នាំមកនេះ ក្រុមហ៊ុន​ទូរស័ព្ទ NOKIA បានរៀបចំកម្មវិធី​កម្សាន្តតាម​ឆ្នេរសមុទ្រ ​NOKIA BEACH PARTY  ដែល​មិន​ធ្លាប់​មាន​​ពីមុនមកនៅកម្ពុជា នាថ្ងៃឆ្លង​ឆ្នាំថ្មីឆ្នាំ​២០១១ ចូល២០១២ នាឆ្នេរសមុទ្រ​អូរ​ឈើ​ទាល ក្រុងព្រះសីហនុ ។
    ក្នុង​ឱកាស​កម្មវិធី NOKIA BEACH PARTY នេះកញ្ញាសម្ផស្ស និស្សិត​មហា​វិទ្យា​ល័យមួយនាក្រុងភ្នំពេញបាននិយាយ​ដោយ​ភាព​រីករាយថា នាងខ្ញុំតែងតែចូលរួមកម្សាន្ត និង​ជប់​លៀងក្នុងកម្មវិធីផ្សេងៗជាច្រីន ។ តែនេះ​ជា​លើក​​ទីមួយហើយ ដែលនាងខ្ញុំបានចូល​រួម​ដោយ​រីករាយជាមួយ NOKIACOUNTDOWN 2012 BEACH PARTY ដែលនាំមកនូវសកម្ម​ភាពសប្បាយប្លែកៗជាច្រើន ជាពិសេសគឺ​ការ​ដើរបង្ហាញម៉ូតលើឆ្នេរសមុទ្រ ។ ចំណែកឯ យុវជនមករាវិញ បានសម្តែងនូវភាពរីករាយ​ជាមួយការរាំកម្សាន្តពេញមួយរាត្រីជាមួយតន្ត្រី​ទំនើបដែលបង្ហាញដោយក្រុមDJ ។
    គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុនទូរស័ព្ទ NOKIAទើបតែនឹងបញ្ចេញលក់ទៅក្នុងទីផ្សារ​ប្រទេសកម្ពុជានូវទូរស័ព្ទមួយចំនួនដូចជា៖
    -Nokia N9 ជាប្រភេទទូរស័ព្ទទំនើបដែល​មាន​លក្ខណៈពិសេសដូចជា ១-បើកបានកម្មវិធី​ច្រើន​ក្នុងពេលតែមួយ ២-រចនាឡើងដោយ​គ្មានប៊ូតុង ៣-ច្នៃប្រឌិតថ្មីជាមួយមុខងារ NFC  ៤-SWIPE ល្អឥតខ្ចោះ ។
    - NOKIA 700 -NOKIA603 - NOKIA 500 - NOKIA701ជាប្រភេទទូរស័ព្ទថ្មីប្រើ ប្រព័ន្ធ Belle ដែលមានល្បឿនលឿន និង រូប រាងស្អាតជាមួយតម្លៃសមរម្យ ។
    ក្រុមហ៊ុនទូរស័ព្ទ NOKIA សន្យាថា នឹង ខិតខំនាំមកនូវផលិតផលថ្មីៗច្រើនទៀតសម្រាប់​​អតិថិជនរបស់ខ្លួនក្នុងឆ្នាំថ្មីឆ្នាំ២០១២នេះ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.