ទូរស័ព្ទ Nokia Lumia 710 បង្ហាញវត្តមាន ហើយ !

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • បើគិតទៅ ក្រុមហ៊ុន Nokia ដូចជា ធ្វើម៉ូតទូរស័ព្ទ តាម Samsung និងតាមក្រុមហ៊ុន ស្មាតហ្វន ដទៃ ក្នុងការរចនាម៉ូដ ខាងក្រៅរបស់ទូរស័ព្ទ Lumia 710 ។ វាមិនមែនជាទូរស័ព្ទមួយ ដែល មានជម្លោះ ជាមួយ ក្រុមហ៊ុនដទៃ ក្នុងការរចនាម៉ូដ នោះទេ ប៉ុន្តែ បើក្រឡេកមើលមួយភ្លែត វាមាន រូបរាង ដូច ទូរស័ព្ទ Samsung Gio ហើយបើគែមសងខាងវិញ ដូច Motorola’s Xoom 2 ។
     យោងតាម ព័ត៌មាន ពីគេហទំព័រ gizmodo បានឲ្យដឹងថា ទូរស័ព្ទ Nokia Lumia 710 Nokia Lumia 710 មានអេក្រង់ទំហំ ៣,៧ អ៊ីញ ប្រភេទ ClearBlack LCD ជាមួយនឹងកញ្ចក់ អេក្រង់ ប្រភេទ Gorilla Glass ដែលជាប្រភេទ កញ្ចក់មានសមត្ថភាព ទ្រាំទ្រការសឹករិចរឹល បានល្អ មាន Processor ប្រភេទ Single-core Qualcomm Snapdragon ល្បឿន 1.4GHz ។ ចំណែក អង្គចងចាំ មានទំហំ 8GB មានកាមេរ៉ា ខាងខ្នង ទំហំ ៥ ម៉េហ្គាភិកសេល ជាមួយ LED flash ។   
    ជាងនេះទៅទៀត វាបំពាក់ដោយ ប្រព័ន្ឋបច្ចេកវិទ្យា HSPDA/3G មានភ្ជាប់ប្រព័ន្ឋអ៊ីធឺណិត Wi-Fi ថែមមានកម្មវិធី Bluetooth រួចជាស្រេច និងមានរុន្ធ USB ប្រភេទ microUSB មានខ្សែ microUSB ប្រវែង ៣,៥មីល្លីម៉ែត្រ ។ ចំណែកថាមពលថ្មវិញ មានកម្លាំង 1300mAh និងមាន តម្លៃ ៣០០ ផោន ស្មើនឹង ៤៧៣ដុល្លារ សហរដ្ឋ អាមេរិក ៕
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.