Samsung Galaxy Tabs ពណ៌សទាំងអស់ ចេញលក់ នៅវៀតណាម

Posted on
  • Sunday, January 15, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុន Samsung ថ្មីៗនេះ បានចេញលក់ នូវប្រភេទផលិតផលគ្រឿងអេឡិចត្រូនិច ស៊េរីថ្មីពណ៌សជាច្រើន របស់ខ្លួននៅវៀតណាម។ នៅលើអេក្រង់ផ្ទៃខាងមុខផលិតផលទាំងនេះ មានបែបផែនពណ៌ខ្មៅខ្លះៗ ដែលបន្សល់ទុកមកដល់ពេលឥឡូវនេះ។
    តាមគេហទំព័រ Bgr បានឲ្យដឹងថា កំណែទម្រង់ថ្មី នៃការរចនាពណ៌ ត្រូវបានគេបង្ហាញថា ក្រុមហ៊ុន Samsung បាននឹងកំពុងធ្វើការងារទៅលើផ្ទៃមុខ ពណ៌ផលិតផលរបស់ខ្លួន ដើម្បី ធ្វើការបញ្ចូលរចនាម៉ូដពណ៌សទាំងនេះ ឲ្យក្លាយទៅជាផលិតអេឡិចត្រូនិច ដែលមានផ្ទៃមុខ ពណ៌ទឹកដោះគោនៅពេលខាងមុខនេះ។
     ចំណែក Galaxy Tab 10.1 និង Galaxy Tab 7.0 Plus ពណ៌ស បានចេញលក់នៅ ប្រទេសវៀតណាម ហើយនៅថ្ងៃអនាគត ក្រុមហ៊ុននឹងធ្វើការរចនាម៉ូដរូបរាង ក្លាយជាពណ៌សទាំងអស់។ ចំពោះការបង្ហាញរូបភាពនៅលើអេក្រង់របស់ Tab 10.1 និង Tab 7.0 Plus មិនមានការផ្លាស់ប្តូរនោះទេ។
    គួរបញ្ជាក់ថា តម្លៃ និងកាលបរិច្ឆេទការដាក់លក់នៅប្រទេសវៀតណាម គេមិនទាន់ដឹងច្បាស់នៅឡើយទេ៕


    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.