ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានអនុញាតឱ្យលោក Louis Taylor នាយកសាខាធនាគារ Standard charter ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី៦ ខែ មករា ឆ្នាំ២០១២ នៅទីស្ដីការក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។គោលបំណងនៃកិច្ចពិភាក្សាដើម្បី ពង្រឹងកិច្ចសហប្រតិបត្ដិការនិងឈ្វេង យល់អំពីរបៀបវារៈជាអាទិភាពនៃការ វិនិយោគ សំដៅស្វែងរកឱកាសវិនិ យោគ និងបញ្ជាក់ពីចេតនាមោះមុត ធ្វើការជាមួយធនាគារកម្ពុជានិងបំពេញ តម្រូវការឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិសេស ឱ្យរាជរដ្ឋាភិបាលកម្ពុជាបានយល់កាន់ តែស៊ីជម្រៅបន្ថែមទៀតនូវគុណប្រយោជន៍ នៃការប្រើប្រាស់ប្រភពហិរញ្ញប្បទាន ដែលទទួលបានពីការបោះផ្សាយមូលបត្ររដ្ឋ សម្រាប់ពង្រឹកវិសាលភាព គម្រោងវិនិយោគសាធារណៈទាំងនោះ និងក្រៅពីប្រភពហិរញ្ញប្បទានដែលកម្ពុជា កំពុងតែបានប្រើប្រាស់។
នៅក្នុងជំនួបនោះលោក Louis Taylor ក៏បានបង្ហាញពីចេតនាចែក រំលែកចំណេះដឹង សំដៅកសាងសមត្ថ ភាពដល់មន្ដ្រីកម្ពុជាដែលពាន់ព័ន្ធនឹង យុទ្ធសាស្ដ្រនៃការគ្រប់គ្រងបំណុលរដ្ឋ ក្នុងករណីរាជរដ្ឋាភិបាលកម្ពុជាមាន តម្រូវការលើផ្នែកធនាគារ ។
លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ បានថ្លែងអំណរគុណចំពោះប្រតិភូធនាគារ Stabdard Charter ដែលបានជួយ ឧបត្ថម្ភទាំទ្រផ្នែកបច្ចេកទេសដល់មន្ដ្រី ពាក់ព័ន្ធរបស់កម្ពុជាកន្លងមក និងត្រៀម ជួយបណ្ដុះបណ្ដាលសមត្ថភាពដល់មន្ដ្រី កម្ពុជា ដែលពាក់ព័ន្ធនិងការគ្រប់គ្រងបំណុលរដ្ឋ ៕
Source




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.