ក្រុមហ៊ុន​ Nokia បាន​ប្រើ​ប្រាស់​គណនី​ Twitter

Posted on
  • Thursday, January 19, 2012
  • by
  • angco.co
  • in
  • Labels:

  • គេហទំព័រ​ GSMArena បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា ក្រុមហ៊ុន​ Nokia បាន​ប្រើ​ប្រាស់​គណនី​ Twitter ប្រាប់​ដល់​អ្នក​ប្រើប្រាស់​ Nokia ថា​ Belle Update នឹង​ចេញ​ឲ្យ​ប្រើប្រាស់​ចាប់​ពី​សប្ដាហ៍​ក្រោយ​នេះ​ហើយ ប៉ុន្តែ​ប្រភព​បាន​កែ​តម្រូវ​ឡើង​វិញ​ថា កាល​បរិច្ឆេទ​នេះ​មិន​ត្រឹមត្រូវ​ទេ គឺ​ត្រូវ​ផ្លាស់​ទៅ​ខែ​កុម្ភៈ​វិញ។
    ទូរស័ព្ទ​ដែល​នឹង​ទទួល​បាន​ Belle Update មាន​ពពួក​Symbian 3rdដូចជា Nokia N8, Nokia E7, Nokia E6, Nokia X7, Nokia C6-01, Nokia C7, Nokia 500, និង Nokia Oro។ Nokia ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា Nokia N8, C7 និង C6-01 បាន​ចាប់​ផ្ដើម​ចេញ​លក់​ដោយ​មាន Belle Update រួច​រាល់​ហើយ។
    ដូច្នេះ​ Symbian Belle នឹង​ចេញ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ។ បើ​សិន​មាន​ការ​ប្រែ​ប្រួល​ទៀត Sabay នឹង​ផ្តល់​ព័ត៌មាន​ដល់​ប្រិយមិត្ត​ភ្លាម។
    និយាយ​ចឹង​ មាន​ប្រិយមិត្ត​ណា​កំពុង​រង់ចាំ​សាក​ Symbian Belle ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.