ខេត្តក្រចេះ៖ នៅម៉ោង១១ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ មានការប៉ះទង្គិចគ្នាមួយរវាងប្រជាពលរដ្ឋរស់នៅភូមិវាល៣ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យប្រជាពលរដ្ឋប្រុស៣ស្រី១ រងរបួសធ្ងន់ស្រាល ខណៈដែល ពួកគាត់បានរារាំងដល់ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូដាក់គ្រឿងចក្រទៅឈូសឆាយ ធ្វើឲ្យប៉ះពាល់ដល់ដំណាំរបស់ពួកគាត់។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា សន្តិសុខមួយរូបរបស់ក្រមហ៊ុនTTY ជាក្រុមហ៊ុនគ្រប់គ្រងដោយលោកឧកញ៉ាណា ម៉ារ៉ាឌី បាន ទាញអាវុធអាកាឡើងលើគ្រឿងចក្របាញ់រះលើពលរដ្ឋដែលរារាំងមិនឲ្យឈូសឆាយ។ ប្រភពបានបន្តថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋរាប់រយនាក់កំពុងបិទផ្លូវជាតិលេខ៧៦A ចំណុចព្រំប្រទល់ស្រុកស្នួលទៅ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ខណៈដែលអ្នករងរបួស៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកស្នួល។
ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងទៀតថា ពេលនេះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នៅបន្ទាប់ ពីហេតុការណ៍ ហើយសន្តិសុខដែលបានបង្កឲ្យប្រជាពលរដ្ឋរងរបួស បានរត់ចូលទៅជ្រកនៅក្នុងក្រុមហ៊ុន៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.