សិង្ហបុរីៈ តាមសារព័ត៌មាន Channel News Asia បានឲ្យដឹងនៅថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១២ ថា បុរស៤នាក់ ដែលមានអាយុប្រហែល៣០ ទៅ ៧៨ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេ បានប្រើប្រាស់ផលិតផលបង្កើនអារម្មណ៍ផ្លូវភេទខុសច្បាប់។
បុរសពីរនាក់ មិនទាន់ដឹងខ្លួននៅពេលដែលពួកគេត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកពីរនាក់ផ្សេងទៀតស្ថិតនៅក្នុងសភាពទាន់ខ្សោយនៅឡើយ។ តាមអាជ្ញាធរវិទ្យាសាស្រ្ត សុខាភិបាលបាននិយាយថា បុរសពីរនាក់ មុនដំបូងមិនទាន់ដឹងខ្លួន ដោយសារបានទទួលរងនូវផល ប៉ះពាល់ខ្លាំងពេក ហើយម្នាក់ទៀត មិនទាន់អាចនិយាយបាននៅឡើយ។
បើតាមការវាយតំលៃពីអាជ្ញាធរបានឲ្យដឹងថា បុរសទាំងបួន ទំនងហាក់ដូចជាទទួលរងពីការប្រើបា្រស់ផលិតផលបំប៉នសុខភាពផ្លូវភេទខុសច្បាប់។ ឥឡូវនេះអាជ្ញាធរបានចេញ សេចក្តីណែនាំ ដល់សាធារណជនឲ្យដឹង ពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលខុសច្បាប់ហើយ ផលិតផលទាំងនេះ កំពុងចរាចរគ្រប់ទីផ្សារ។ សូមបញ្ជាក់ថាអ្នកលក់ផលិតផលខុសច្បាប់ ជាង ២០នាក់ ត្រូវបានកាត់ទោស ដោយអាជ្ញាធរ វិទ្យាសាស្រ្តសុខាភិបាលកាលពី ពីរ បីឆ្នាំមុន។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.