ប្រវត្តិខ្លះៗរបស់ បាល់ទាត់ ពិភពលោក

Posted on
  • Monday, February 13, 2012
  • by
  • angco.co
  • in
  • Labels:

  • ហ្វីហ្វាវើលខាប់ (FIFA World Cup) ជាធម្មតាត្រូវបាន គេហៅថា វើលខាប់ (World Cup) គឺជាការប្រកួតបា ល់ ទាត់រវាងក្រុមក្រុមជម្រើសជាតិនៃប្រទេសនីមួយៗ របស់សមាគមសហព័ន្ធ កីឡាបាល់ទាត់ពិភពលោក (Federation International the Football Association)។
    ការបង្កើតព្រឹត្តិការណ៍នេះឡើង គឺដើម្បីរឹតបណ្តឹងសាមគ្គីភាពរវាងប្រជាជាតិនីមួយៗ ទាំងវិស័យទេសចរ ឧស្សាហកម្ម សន្តិភាពពិភពលោក និងទំនាក់ទំនងខាងការទូតផងដែរ ហើយក៏អាចធ្វើឱ្យប្រទេសមួយនេះ មានសេដ្ឋកិច្ចលូតលាស់ផងដែរ បន្ទាប់បានធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត ។
    ព្រឹត្តិការណ៍នេះត្រូវបានគេប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ដែលត្រូវបានបង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៣០ មក ម្ល៉េះរហូតមកទល់ពេលនេះ តែក្នុងនោះបានអាកខាន២ដង គឺនៅឆ្នាំ១៩៤២ និង១៩៤៦ដោយសារតែសង្រ្គាម លោកលើកទី២។ ប្រទេសដែលចាប់ផ្តើមលេងបាល់ទាត់ដំបូងគឺនៅទ្វីបអាមេរិកឡាទីន មានដូចជាប្រេស៊ីលជាដើម។
    ប្រទេសដែលបានធ្វើជាម្ចាស់ផ្ទះដំបូងនៃការប្រកួតនេះ គឺប្រទេសអ៊ុយរ៉ាហ្គាយ ក្នុងឆ្នាំ១៩៣០ ដែលប្រទេសអ៊ុយ រ៉ាហ្គាយជាអ្នកលើកពាន ដោយទម្លាក់ក្រុមជម្រើសជាតិអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល៤ទល់នឹង២ ដោយក្នុងតង់ទី១ មានគ្រាប់បាល់១-២ និងតង់ទី២ រកបាន៣គ្រាប់ បញ្ចប់ការប្រកួតក្រុម ជម្រើសជាតិអ៊ុយរ៉ា ហ្គាយ បានឈ្នះក្រុមជម្រើសជាតិអាហ្សង់ទីន៤ទល់នឹង២ និងបានគ្រងតំណែងជើងឯកពានរង្វាន់បាល់ទាត់ ពិភពលោកជាលើកដំបូងផងដែរ។
    ការប្រកួតបាល់ទាត់ពិភពលោកមាន៣២ក្រុមចូលរួមក្រោយពីបានប្រកួតជម្រុះតាមទ្វីបនីមួយៗ ហើយការ ប្រកួតនេះដែរ មានរយៈពេល១ខែពេញ ដែលវគ្គផ្តាច់ព្រ័ត្រត្រូវបានគេហៅថា វើលខាប់ហ្វាយណល (World Cup Finals)។
    សម្រាប់វើលខាប់ដែលមាន១៩ជំនាន់មកហើយនេះ មានក្រុមជម្រើសជាតិផ្សេងគ្នាលើកពាន ដោយក្នុងនោះ មានប្រទេសប្រេស៊ីលបាន៥ដង ហើយក៏ជាក្រុមខ្លាំងមិន ដែលធ្លាក់វគ្គជម្រុះ៣២ក្រុមផងដែរ។ ប្រទេស អ៊ីតាលី បាន៤ដង អាល្លឺម៉ង់បាន៣ដង អាហ្សង់ទីន និងអ៊ុយរ៉ាហ្គាយបាន២ដងម្នាក់ ហើយអង់គ្លេស បារាំង និងអេស្ប៉ាញ បានម្នាក់១ដង។
    សូមបញ្ជាក់ថា សម្រាប់វើលខាប់៣ជំនាន់ទៅមុខទៀត នឹងធ្វើនៅប្រទេសប្រេស៊ីល ឆ្នាំ២០១៤ ធ្វើនៅប្រទេស រុស្ស៊ី២០១៨ និងឆ្នាំ២០២២ ធ្វើនៅប្រទេសកាតា៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    បាល់ទាត់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៣០
    Photo by DAP-NEWS
    Photo by DAP-NEWS
    ក្រុមកីឡាករជម្រើសជាតិអាហ្សង់ទិន
    Photo by DAP-NEWS
    ក្រុមកីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយ



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.